ប្រើប្រាស់​បណ្តាញ​សង្គមប្រកបដោយភាពវិជ្ជមាន ជួយ​ឱ្យ​សុខភាពផ្លូវចិត្ត​កាន់តែល្អប្រសើរ

នៅ​ក្នុង​សម័យ​ឌីជីថលនេះ បណ្តាញសង្គមបានក្លាយ​ជាផ្នែកមួយនៃ​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃរបស់​យើងទៅហើយ។ នៅលើ​​បណ្តាញ​សង្គមមានរឿងរ៉ាវជាច្រើន ដោយ​ផ្តល់ទាំងផលវិជ្ជមាន និងអវិជ្ជមាន , តែយ៉ាងណា​យើងនៅ​តែ​អាច​ជ្រើសរើស ដោយត្រូវ​រៀបចំ​បណ្តាញ​សង្គម​របស់​យើង ដើម្បី​ទទួលបាន​នូវ​ភាពវិជ្ជមាន​ឱ្យ​បានច្រើន ដើម្បីជៀសចាកហានិភ័យសុខភាពផ្លូវចិត្ត។

យោងតាមគេហទំព័រ healthline មាន​សកម្មភាពភាពមួយចំនួនដែលយើង​អាចធ្វើបានដើម្បីឱ្យ​បណ្តាញសង្គមរបស់ទទួលបាន​នូវ​ផលវិជ្ជមាន ឬ​ក៏មានផាសុកភាព ។ ក្នុងនោះ HealthLine បានប្រាប់​នូវ​ការ​អនុវត្ត​មួយ​ចំនួន ដូចជា ឈប់គាំទ្រ(Unfollow) គេហទំព័រ ឬបណ្តាញ​សង្គម​ណាដែលជះផលមិនល្អ ឬបង្កើតបរិយាកាសមិនល្អ ។ ដកចោល(Remove) រាល់រូបភាពទាំឡាយដែលបង្កើតការវាយតម្លៃមិនល្អសម្រាប់ខ្លួនឯង ដែលធ្លាប់មាននៅក្នុងប្រវត្តិបណ្តាញសង្គមផ្ទាល់ខ្លួន។ លុបចោលនូវសារមិនល្អ ដូចជាមតិកាឌឺដងគ្នា និងសារបំភ័ន្តនានា។ ទាញចេញនូវ​ការរក្សាទុក(unsaved) រាល់សកម្មភាពដែលនាំឱ្យ​អ្នកមានអារម្មណ៍ប្រៀបធៀបនឹងអ្នកដទៃជារឿយៗ។

ដើម្បីឱ្យ​បរិយាកាសក្នុងបណ្តាញសង្គមមានផាសុកភាព មិនមែនមានន័យថា ត្រូវរាំងខ្ទប់មិនអាចបង្ហាញចេញនោះទេ ប៉ុន្តែត្រូវមានវិធីនៅក្នុងការបង្ហោះ ប៉ុន្តែស្ថិតនៅក្រោមរូបភាពបែបវិជ្ជមាន ដូចជា ការបង្ហាញចំណាប់អារម្មណ៍ពិតណាមួយ ឬការសម្រេចបានអ្វីមួយ ដែលធ្វើឱ្យ​អ្នកដទៃសប្បាយចិត្ត ឬមានថាមពលតាមរយៈសារបង្ហោះចេញរបស់អ្នក។ មួយវិញទៀត គួរតែសរសេរ ឬនិយាយយ៉ាងណា ឱ្យ​អ្នកដទៃត្រូវបានលើកទឹកចិត្តដោយរឿងរ៉ាវជាក់ស្តែងរបស់អ្នក។

មានសកម្មភាពឧទាហរណ៍មួយចំនួនដែលអ្នកអាចធ្វើបានដើម្បីជំរុញឱ្យ​សារ ឬការបង្ហោះរបស់អ្នកមានផាសុកភាពផងដែរ ដូចជា ការបង្ហាញអ្វីដែលជាខ្លួនរបស់អ្នក មានន័យថា តំណាងឱ្យ​ភាពជាខ្លួនឯង។ ឬក៏បង្ហោះរូបភាព ដែលមានភាពកំប្លុកកំប្លែងខ្លះ ដែលមិនមែនជារូបហាក់មើលទៅបង្ហាញភាពឥតខ្ចោះតែមួយមុខទេ។ គួររំលេចនូវធម្មជាតិជាមនុស្សពេលដែលសរសរចំណងជើងបង្ហោះក្នុងបណ្តាញសង្គម ដែលបង្ហាញឱ្យ​ឃើញថា អារម្មណ៍របស់អ្នក មានចុះមានឡើង ដូចគេឯងទូទៅដែរ។ វិធីមួយទៀត គឺបង្ហោះរំលឹកនៅថ្ងៃសម្រាកជាដើម ដើម្បីរំលឹកដល់អ្នកផ្សេងដោយគេអាចធ្វើដូច្នោះដែរ។ ចំណែករាល់ការបញ្ចេញមតិយោបល់ (Comment) នៅក្នុងបណ្តាញសង្គមអ្នកដទៃ គួរតែបង្ហាញនូវន័យដំណោះស្រាយ និងជំរុញទឹកចិត្តគេឱ្យ​បានច្រើន។

ដូច្នេះ ការប្រើប្រាស់បណ្តាញ​សង្គម​ដែលនាំឱ្យ​មានផាសុកភាព គឺត្រូវ​គិតគូរទាំងខ្លួនឯង និងអ្នកដទៃ ហើយពេលនោះ​​បណ្តាញសង្គមរបស់អ្នកនឹងក្លាយទៅជាទីន្លែងដែលអាចបញ្ចេញមតិ និងសកម្មភាពនានា ថែមទាំងបង្កើតបណ្តាញទំនាក់ទំនងផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Peking (PKU)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/04/2026

វិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង (ISSCAD) នៃសាកលវិទ្យាល័យ Peking ជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍អន្តរជាតិសម្រាប់កម្មវិធីសិក្សាឆ្នាំ ២០២៦។

ឱកាសអាហារូបករណ៍សិក្សាឥតគិតថ្លៃនៅអាល្លឺម៉ង់ ពីកម្មវិធី DAAD MIDE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2025

កម្មវិធីអាហារូបករណ៍ DAAD MIDE 2026 បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិពីប្រទេសកំពុងអភិវឌ្ឍ ដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ចអន្តរជាតិ និង​ការអភិវឌ្ឍ (Master)

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសរថយន្តឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សាថ្មី ដល់សិស្សានុសិស្ស ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសរថយន្ត។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធី ១លាន៥សែននាក់ សម្រាប់សាធារណជន...

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ចំនួន១០កន្លែង សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2024

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១០កន្លែង នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា ពី​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត សម្រាប់​ឆ្នាំសិក្សា​២០២៤​-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​តាមរយៈ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Canada-ASEAN នៅប្រទេសកាណាដា ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2025

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ពីកម្មវិធី Canada-ASEAN Scholarships and Educational Exchanges for Development (SEED) ឆ្នាំសិក្សា២០២៥ ។

ឱកាសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីអាហារូបករណ៍អូស្ត្រាលីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលីឆ្នាំសិក្សា២០២៦ ចាប់បើកទទួលពាក្យសម្រាប់សិស្ស និសិ្សត និងសាធារណជនកម្ពុជាហើយ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ...

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​កម្ពុជា​ ​ផ្តល់​អាហារូបករណ៍​ ​១០០​% ​និង​ ​៥០​% ​សម្រាប់​សិស្ស​បាក់ឌុប​ជាប់​និទ្ទេស​ ​A​ ​និង​ ​B​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/08/2026

​ជា​ការ​ផ្តល់​ឱកាស​ដល់​សិស្សានុសិស្ស​ដែល​ប្រឡង​បញ្ចប់​ថ្នាក់​ទី​១២​ ទទួលបាន​និទ្ទេស​ល្អ​, ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​កម្ពុជា​ ​(​NPIC​) ​នឹង​ផ្តល់​អាហារូបករណ៍​ ​១០០​% ​សម្រាប់​សិស្ស​និទ្ទេស​ ​A​