អ្នកចូលរួម “Preah Vihear Temple Run ២០២៥” ទទួលបានបទពិសោធន៍ថ្មី និងលើកទឹកចិត្តប្រជាពលរដ្ឋ​ខ្មែរ​ឱ្យទៅលេងប្រាសាទព្រះវិហារម្ដងក្នុងមួយឆ្នាំ

ព្រឹត្តិការណ៍រត់ឆ្លងឧបសគ្គ Preah Vihear Temple Run លើកទី៣ ​ដើម្បី​ចូលរួម អបអរសាទរ ខួបលើកទី១៧ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បានប្រារព្ធ​ឡើងកាលពីថ្ងៃទី៦ កក្កដា ដោយ​មានអ្នកចូលរួមរហូត​ដល់ទៅ​ជាង១ពាន់នាក់ មានទាំងជនជាតិខ្មែរ និងភ្ញៀវអន្តរជាតិ៨ជាតិសាសន៍, ពួកគេ​បាន​បង្ហាញពី​ការ​ទទួល​បទពិសោធន៍ថ្មី នៃការ​ឡើងភ្នំព្រះវិហារ ដែល​ពោរពេញ​ដោយ​ធម្មជាតិ និង​តំបន់ប្រាសាទនានា ហើយ​​លើកទឹកចិត្ត​ដល់យុវជន ក៏​ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប គួរ​ទៅ​លេង​ប្រាសាទព្រះវិហារ​ឱ្យ​បាន​ម្តងក្នុង​មួយ​ឆ្នាំ។

កញ្ញា គង់ ច័ន្ទលីមី ជាអ្នកចូលរួម ដែល​នាង​គឺជាប្រជាពលរដ្ឋមានលំនៅឋានក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារផ្ទាល់ បានសម្តែង​ក្តី​រីករាយដែលបាន​ចូលរួមព្រឹត្តិការណ៍នេះ។ ច័ន្ទលីមី និយាយថា នាងបាន​ចូលរួមកម្មវិធី​នេះម្នាក់ឯង ក្នុង​ការ​រត់ឆ្លង​កាត់ឧបស័គ្គនេះ នាងត្រូវ​ឡើងជណ្ដើរជើងជាង២ពាន់កាំ ធ្វើ​ឱ្យ​នាង​ចង់បោះបង់ ប៉ុន្តែនាងលើកទឹកចិត្តខ្លួនឯងថា អ្នកចូលរួមទាំងអស់អាចធ្វើបាន ដូចនេះនាងក៏អាចធ្វើបានដូចគ្នា។ យ៉ាងណាក៏ដោយ កញ្ញា ច័ន្ទលីមី ចង់ឱ្យមានព្រឹត្តិការណ៍បែបនេះបន្ថែមទៀតឱ្យបានច្រើន ដែលជាចំណែកចូលរួមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋខ្មែរ និងអន្តរជាតិបានចូលរួម និងដឹងថា កម្ពុជាមានប្រាសាទដ៏អស្ចារ្យនៅលើកំពូលភ្នំផងដែរ។

កញ្ញា គង់ ច័ន្ទលីមី

មិនខុសពីកញ្ញា ច័ន្ទលីមី លោក សេង សំរឹទ្ធ ជាអ្នកចូលរួមរត់ឆ្លងឧបសគ្គចំងាយ៩គីឡូម៉ែត្រ មកពីរាជធានីភ្នំពេញ បានលើកឡើងថា ការ​ចូលរួមនេះ ព្រោះ​លោកចង់មានបទពិសោធន៍ថ្មីសម្រាប់ខ្លួនឯងក្នុងការរត់ឆ្លងឧបសគ្គ និងជាចូលរួមអបអរសាទរខួប ១៧ឆ្នាំ នៃការចុះបញ្ជីប្រាសាទព្រះវិហារក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។ ជាមួយគ្នា លោក សំរឹទ្ធ បានតាំងចិត្តថា នឹងចូលរួមនាឱកាសក្រោយៗទៀត និងអាចជ្រើសរើសរយៈចម្ងាយលើសពី៩គីឡូ ដើម្បីស្វែងរកបទពិសោធន៍ថ្មីបន្ថែមទៀត។

ឯកឧត្ដម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ មានប្រសាសន៍ថា នេះជាលើកទី៣ ដែលក្រុមការងារ RUN with Sai បានរៀបចំឡើង ដើម្បីអបអរសាទរខួប ១៧ឆ្នាំនៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ជាមួយអាជ្ញាធរជាតិព្រះវិហារ និងសហការគាំទ្រដោយក្រសួងវប្បធម៌ និងវិចិត្រសិល្ប: រដ្ឋបាលខេត្តព្រះវិហារ សហភាពសហព័ន្ធយុវជនកម្ពុជា។ ក្នុងនាមជាអភិបាលខេត្តព្រះវិហារ ឯកឧត្តមពិតជាមានក្ដីសោមនស្សរីករាយ ដែលមានព្រឹត្តិការណ៍​នេះកើតឡើងម្ដងទៀតក្នុងឆ្នាំ២០២៥នេះ ព្រោះព្រឹត្តិការណ៍ទាំងមូលបានឃើញប្រជាពលរដ្ឋមកពីគ្រប់ទិសទីទូទាំងប្រទេស និងមានជនជាតិបរទេសដែលបានចូលរួម។ ជាមួយគ្នានេះ ឯកឧត្តមសង្កេតឃើញថា ប៉ុន្មានថ្ងៃមុន និងថ្ងៃនៃកម្មវិធីរត់នេះភ្ញៀវទេសចរមានការកើនឡើងច្រើន ដែលអាចជួយឱ្យសេដ្ឋកិច្ចប្រជាពលរដ្ឋនៅក្នុងតំបន់មានការរីកចម្រើន និងជាការផ្សព្វផ្សាយពីតំបន់ទេសចរណ៍ប្រាសាទព្រះវិហារនេះផងដែរ។

ជាមួយ​គ្នានេះ ឯកឧត្ដម គីម រិទ្ធី ក៏​បានលើកទឹកចិត្តឱ្យប្រជាពលខ្មែរទាំងអស់ចូលរួមក្នុងព្រឹត្តិការណ៍កីឡា RUN with Sai ក៏ដូចជាព្រឹត្តិការណ៍នានាដែលរួមចំណែកដល់ការផ្សព្វផ្សាយទេសចរណ៍កម្ពុជា។ “ប្រសិនជាមានអ្នកដែលចំរៀបចំព្រឹត្តិការណ៍នានាក្នុងខេត្តព្រះវិហារ ជាពិសេសនៅតំបន់ទេសចរណ៍នានា អាចធ្វើការទំនាក់ទំនងទៅកាន់អាជ្ញាធរខេត្តព្រះវិហារ ដោយអាជ្ញាធរពិតជាមានក្ដីរីករាយ ដោយសហការណ៍រៀបចំ និងទទួលស្វាគមន៍យ៉ាងកក់ក្ដៅ”៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

ឱកាសកម្មសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ពីកម្មវិធីអាហារ KAUST នៅអារ៉ាប់ប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2023

ឱកាសកម្មសិក្សាអន្តរជាតិសម្រាប់សិស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅសាកលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា King Abdullah ចំនួន១៣០កន្លែង....

អាហារូបករណ៍ពេញលេញ ពីសាកលវិទ្យាល័យ Deakin University អូស្ត្រាលី សម្រាប់ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកស្រាវជ្រាវនៅអូស្ត្រាលី ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតជាតិ-អន្តរជាតិ

ឱកាសផ្លាស់ប្តូរការសិក្សា​នៅប្រទេស​កាណាដា ពីកម្មវិធី SEED-2

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2026

កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ដំណាក់កាលទី ២ (Scholarships and Educational Exchanges for Development – Phase 2 ឬ SEED-2) ដែលផ្តល់ដោយរដ្ឋាភិបាលកាណាដា...

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសចិន តាមរយៈអាហារូបករណ៍​រដ្ឋាភិបាលចិន​ឆ្នាំ​២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

តាមរយៈ​ស្ថានទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា សហការជាមួយ​សហភាពសហព័ន្ធ​យុវជន​កម្ពុជា នឹងផ្តល់​អាហារូបករណ៍​ដល់​យុវជន​កម្ពុជា​ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​ឧត្តមសិក្សា​នៅ​ប្រទេសចិនសម្រាប់ឆ្នាំសិក្សា​២០២៥។

ក្រសួងអប់រំ ប្រកាសជ្រើសរើស​សិស្ស​ចូលរៀន​ផ្នែកអប់រំ​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍​កន្លងទៅនេះ ប្រកាស​ដល់​សិស្សានុសិស្សដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬសញ្ញាបត្រ​មានតម្លៃសមមូល ពីការ​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​នៅ​តាម​...

សហភាពអឺរ៉ុបផ្តល់អាហារូបករណ៍ពេញថ្លៃ ៣០កន្លែង លើជំនាញវិស័យទឹក ទៅសិក្សានៅសាកលវិទ្យាល័យក្នុងតំបន់អឺរ៉ុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2026

សហភាពអឺរ៉ុប (EU) ប្រចាំនៅកម្ពុជា បានប្រកាសផ្ដល់អាហារូបករណ៍ពេញថ្លៃចំនួន ៣០ កន្លែង ក្រោមគម្រោង «European Global Gateway Scholarships on Water Professions»