សាលារៀនវ៉េស្ទឡាញន៍សាខាពោធិ៍ចិនតុង (ផ្លូវ២០០៤) បើកទ្វាទទួលចុះឈ្មោះសិស្សនិងផ្តល់អាហារូបករណ៍៥០% សម្រាប់១០០នាក់ដំបូង

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍមូលធនមនុស្ស និងយុទ្ធសាស្រ្តពង្រីកវិសាលភាពអប់រំរបស់ខ្លួន បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុបបានបើកដំណើរការសាលារៀនវ៉េស្ទឡាញន៍ សាខាពោធិ៍ចិនតុង (ផ្លូវ២០០៤) និងផ្តល់ជូនអាហារូបករណ៍៥០% លើតម្លៃសិក្សា សម្រាប់សិស្ស១០០នាក់ដំបូងចំពោះការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។

ទន្ទឹមនឹងនេះ វេសឡាញ គ្រុបក៏បានបើកដំណើរការសាលារៀនវ៉េស្ទឡាញន៍ សាខាឫស្សីកែវ (ផ្លូវ៥៩៨) និងផ្តល់ជូនអាហារូបករណ៍៣០% លើតម្លៃសិក្សាចំពោះការចុះឈ្មោះចូលរៀនរហូតដល់ចុងខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។

ចំពោះសាខាថ្មីទាំង២នេះ មានកម្មវិធីចំណេះទូទៅខ្មែរ កម្មវិធីភាសាអង់គ្លេសទូទៅ និងកម្មវិធីភាសាចិនចាប់ពីកម្រិតមត្តេយ្យ ដល់ទី១២ ហើយទទួលចុះឈ្មោះចូលរៀនចាប់ពីកុមារអាយុ២ឆ្នាំកន្លះឡើងទៅ។

សាលារៀនទទួលចុះឈ្មោះចូលរៀនពីថ្ងៃនេះតទៅ សូមទំនាក់ទំនងសាខាឫស្សីកែវតាមរយៈលេខទូស័ព្ទ015 337 123 ឬតេឡេក្រាម https://t.me/Customerservice_WLS_RSK ស្ថិតនៅផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ ទល់មុខបុរីវិមានភ្នំពេញ និងនៅជាប់អគារគណៈកម្មការមូលបត្រកម្ពុជា ឬចុចទីតាំង https://shorturl.at/OPHzm ។ រីឯសាខាពោធិ៍ចិនតុងលេខទូស័ព្ទ 015 953 123 ឬតេឡេក្រាម https://t.me/Customerservice_WLS_PCT2004 ស្ថិតនៅបណ្តោយផ្លូវ២០០៤ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ទល់មុខកងពលតូចដឹកជញ្ជូនលេខ៩៩ ឬចុច https://shorturl.at/QAe8S ។

គួរបញ្ជាក់ថា ក្រៅពីអនុវត្តកម្មវិធីសិក្សាគោលស្របតាមក្រសួងអប់រំ យុវជន និងកីឡា សាលារៀនបានកែលម្អ និងរៀបចំកម្មវិធីសិក្សា និងសេវាកម្មអប់រំ ដើម្បីឆ្លើយតបឱ្យកាន់តែប្រសើរឡើងក្នុងការរៀបចំអនាគតសិស្សានុសិស្ស ស្របតាមការវិវត្តន៍យ៉ាងឆាប់រហ័សនៃពិភពលោក និងសង្គមជាតិ។ សាលាបានផ្តោតសំខាន់លើជំនាញសម្រាប់សតវត្សរ៍ទី ២១ ដែលមានរួមទាំង៖ជំនាញទំនាក់ទំនង ជំនាញធ្វើការជាក្រុម ជំនាញគិតបែបច្នៃប្រឌិត និងជំនាញគិតវិភាគបែបស៊ីជម្រៅ កម្មវិធីអភិវឌ្ឍអត្តចរិត និងភាពជាអ្នកដឹកនាំ ចំណេះដឹងហិរញ្ញវត្ថុ សហគ្រិនភាព ជំនាញកុំព្យូទ័រ បច្ចេកវិទ្យា និងឌីជីថល និងបំណិនជីវិតនានាដែលចាំបាច់សម្រាប់សិស្សក្នុងការបន្តការសិក្សា ធ្វើការ និងប្រកបមុខរបរដោយជោគជ័យ។

ទន្ទឹមនឹងនេះដែរ សាលារៀនបញ្ចូលកម្មវិធីកីឡានិងសិល្បៈ សេវាប្រឹក្សាយោបល់សិក្សានិងសុខភាពផ្លូវចិត្ត សិក្ខាសាលាអប់រំ និងការតម្រង់ទិសអាជីពការងារសម្រាប់សិស្ស ការផ្លាស់ប្តូរបទពិសោធសិក្សាក្រៅប្រទេស និងអាហារូបករណ៍សិក្សាក្នុងនិងក្រៅប្រទេសជាច្រើន។

លើសពីនេះ ដើម្បីជួយបង្កើនគុណភាពសិក្សារបស់សិស្សានុសិស្សឱ្យកាន់តែប្រសើរឡើង សាលារៀនបានបន្ថែមបច្ចេកវិទ្យាអប់រំ រៀននិងបង្រៀនតាមប្រព័ន្ធអនឡាញ ដូចជា៖ សង្កប្បៈ ( Sangapac) សម្រាប់សិស្សថ្នាក់ទី១ ដល់ទី៤, E-school សម្រាប់សិស្សថ្នាក់ទី៩ ដល់ទី១២ និងDesdopi សម្រាប់សិស្សថ្នាក់ទី៧ ដល់ទី១២។

សូមជម្រាបថា សាលារៀនវ៉េស្ទឡាញន៍ គឺជាបណ្តាញគ្រឹះស្ថានអប់រំ របស់វេសឡាញ អេឌ្យូខេសិន គ្រុប ដែលបានបង្កើតឡើងក្នុងឆ្នាំ២០០៨ រហូតមកដល់ពេលបច្ចុប្បន្ននេះ មានសាខាចំនួន១៥ ក្នុងរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តបាត់ដំបង និងមានសិស្សសរុប ១៥០០០ នាក់ ។ ចំពោះទីតាំងសាលារៀនវ៉េស្ទឡាញន៍មាន៖ សាខាសន្ធរម៉ុក សាខាទួលទំពូង សាខាច្បារអំពៅ សាខាទួលស្វាយព្រៃ សាខាទួលសង្កែ សាខាភ្នំពេញថ្មី សាខាដូនពេញ សាខាចំការដូង សាខាព្រែកលៀប សាខាបាត់ដំបង សាខាតាខ្មៅ សាខាក្រុងច្បារមន សាខាឈូកមាស សាខាឫស្សីកែវ និងសាខាពោធិ៍ចិនតុង ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2024

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល​ ប្រកាសការប្រឡងជ្រើសរើសសិស្ស និស្សិត និងសាធារណជន ជាច្រើនកន្លែង ដើម្បីទៅបន្ត​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ក្រោមគម្រោងព្រះរាជទានរបស់ ព្រះអង្គម្ចាស់ក្សត្រីយមហាចក្រីសិរិនថន

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...

អាហារូបករណ៍ទាំង៥ សម្រាប់និស្សិតអន្តរជាតិសិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2025

ប្រទេសតួគីជាប្រទេសដែលមានសាកលវិទ្យាល័យល្បីៗជាង២០០ជុំវិញពិភពលោក និងផ្ដល់នូវកម្មវិធីសិក្សាជាច្រើនសម្បូរបែប រួមមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត ថ្នាក់ផ្លាស់ប្ដូរការសិក្សា និងកម្មវិធីសិក្សាវគ្គខ្លីជាច្រើន។

ឱកាសសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យលីមកុកវីង ពីកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2025

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រកាស​ផ្តល់អាហារូបករណ៍តាមរយៈ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី សិក្សា​នៅ...

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ព្រះកុសុមៈ ​(​PPI​) ​ប្រកាស​ផ្ដល់​អាហារូបករណ៍​ជាង​ ​១​ពាន់​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2026

​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ព្រះកុសុមៈ ​(​PPI​) ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​សិក្សា​ដោយ​ឥត​គិត​ថ្លៃ​ចំនួន​ ​១,០៥៦​កន្លែង​ ​លើ​ជំនាញ​ចំនួន​ ​១៤​មុខវិជ្ជា​ ​ព្រមទាំង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​ជូន​សិក្ខាកាម​ ក្រោម​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​...

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ផ្ដល់អាហារូបករណ៍១០០% សិក្សាវគ្គខ្លីផ្នែកសន្តិសុខបច្ចេកវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2023

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន​៤០កន្លែងសម្រាប់ការ​សិក្សាផ្នែកសន្តិសុខបច្ចេកវិទ្យា ។ ជំនាញដែល...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Rosa Luxemburg នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/09/2023

ឱកាសសិក្សាថ្នាក់បណ្ឌិតពីមូលនិធិ Rosa Luxemburg នៃកម្មវីធីសិក្សា DAAD ប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតបរទេស.....

អាហារូបករណ៍កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (CLYLP) ទៅកាន់ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2026

តើអ្នកជាអ្នកដឹកនាំវ័យក្មេងដែលកំពុងបម្រើការងារក្នុងសហគមន៍ ឬអង្គការសង្គមស៊ីវិលមែនទេ? កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (Cambodia Laos Young Leaders Programme - CLYLP) កំពុងបើកទទួលពាក្យសម្រាប់បេក្ខជន...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *