រដ្ឋមន្រ្តីក្រសួងអប់រំ បង្ហាញ​ដំណោះស្រាយក្នុង​ការ​កាត់បន្ថយអត្រាសិស្សបោះបង់ការសិក្សានៅថ្នាក់វិទ្យាល័យ

ការអប់រំនៅថ្នាក់វិទ្យាល័យគឺជាដំណាក់កាលសំខាន់មួយក្នុងជីវិតសិស្ស ដើម្បីត្រៀម​ខ្លួនសម្រាប់​ការ​ចាប់យកជំនាញ និង​បន្ត​ការ​សិក្សា​នៅថ្នាក់ឧត្តមសិក្សា។ ទោះជាយ៉ាងណា ស្ថានភាពសិស្សបោះបង់ការសិក្សានៅ​កម្រិតថ្នាក់វិទ្យាល័យ ត្រូវ​គេមើលឃើញថា មាន​ចំនួន​ច្រើន​គួរ​ឱ្យ​កត់សម្គាល់ ក្រោមមូលហេតុផ្សេងៗ​, តែយ៉ាងណាក៏ដោយ នៅ​ក្នុង​កិច្ចប្រជុំ​ពិភាក្សាស្តីពី “ការត្រៀម​អនុវត្ត​គន្លងអប់រំថ្មី​នៅ​មធ្យមសិក្សា​ទុតិយភូមិ និង​យុទ្ធសាស្រ្ត​បង្កើន​ការ​ចូលរៀន​នៅ​មធ្យមសិក្សា​ទុតិយភូមិ” កាល​ពី​ពេល​ថ្មីៗនេះ ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និងកីឡា បានបង្ហាញអំពី​ដំណោះស្រាយមួយ​ចំនួន​ដើម្បី​កាត់បន្ថយ​អត្រា​សិស្ស​បោះបង់​ការសិក្សានៅ​កម្រិតថ្នាក់វិទ្យាល័យនេះ។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ពាក់ព័ន្ធ​នឹង​យុទ្ធសាស្រ្ត​បង្កើន​ការ​ចូលរៀន​នៅ​មធ្យមសិក្សា​ទុតិយភូមិ ការអប់រំ​កម្រិត​មធ្យមសិក្សា ត្រូវការ​កែ​ទម្រង់​ជាចាំ​បាច់ ដើម្បី​កែ​លម្អ​នូវអត្រាត្រួតថ្នាក់ អត្រា​បោះបង់​ការសិក្សា និង​លទ្ធផល​សិក្សា​របស់​សិស្សឱ្យ​ប្រសើរ​ឡើង។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

រដ្ឋមន្រ្តី​អប់រំ​បន្ថែម​ថា ទោះបីកម្ពុជា​ទទួល​បាន​ជោគជ័យ​ក្នុងការ​បង្កើន​ចំនួន​សិស្ស​ចូលរៀន​ក្នុងរយៈពេល​កន្លង​មក ដោយ​កុមារ​ស្ទើរតែ​ទាំងអស់​អាច​ចូលរៀន​នៅ​កម្រិត​បឋមសិក្សា​ក៏ដោយ ក៏កម្ពុជា​ត្រូវ​ពង្រឹង​បន្ថែម​ទៀត ជាពិសេស​នៅ​កម្រិត​មធ្យមសិក្សា ទាំង​បរិមាណ និង​គុណភាព ឱ្យបាន​ប្រសើរ​ឡើង និង​ឈានទៅ​សម្រេច​គោលដៅ​ឆ្នាំ២០៣០។

បើតាម​ប្រសាសន៍​របស់ ឯកឧត្តម​បណ្ឌិត​សភាចារ្យ ដើម្បី​កាត់បន្ថយ​អត្រា​សិស្ស​បោះបង់​ការ​សិក្សានៅ​ថ្នាក់វិទ្យាល័យ គឺចាំបាច់ត្រូវ​បង្កើន​ការ​ផ្តល់​អាហារូបករណ៍​សម្រាប់​សិស្សក្រីក្រ និង​ជន​ងាយរងគ្រោះ និង​សិស្ស​មាន​ពិការភាព, ពង្រឹង និង​ពង្រីក​ការ​អនុវត្ត​កម្មវិធី​សាលារៀន​គំរូ, ផ្តល់​អគារ​សិក្សា បង្គន់ បន្ទប់​ថែទាំ​សុខភាព​បន្ថែម​ដល់​សាលា​មធ្យមសិក្សា, ជំរុញការអនុវត្ត​កម្មវិធី​ប្រព័ន្ធ​រំលឹក​សិស្ស​ជាមុន និង​កម្មវិធី​ប្រឹក្សា​យោបល់​សិស្ស​ឱ្យ​បាន​សកម្ម, ជំរុញ​ការចូលរួម​របស់​សហគមន៍​លើ​ការ​តាម​ដាន​ការ​សិក្សា និង​វត្តមាន​សិស្ស​ជាប្រចាំ, ផ្សព្វផ្សាយ និង​អនុវត្ត​គន្លង​អប់រំ, ផ្តល់​ជម្រើស​ជំនាញ​វិជ្ជាជីវៈ​សម្រាប់​ការ​អប់រំ និង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ជាជម្រើស នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ, ប្រើប្រាស់​ការ​បង្កើត​រូបភាព​ឌីជីថល (ការ​វិភាគ​ទិន្នន័យ និង​ផែនទី​ឌីជីថល) ដើម្បី​កំណត់​ពី​តម្រូវការ​សាងសង់ ជួសជុល កែលំអ និងស្តារ​សម្ភាររូបវន្ត​ជាយុទ្ធសាស្ត្រ​នៅក្នុង​សាលារៀន និង​ការ​ពង្រាយ​គ្រូ ប្រកប​ដោយ​ប្រសិទ្ធភាព។

បង្កើនអត្រាសិស្សចូលរៀនសិស្សកម្រិតមធ្យមសិក្សា

រដ្ឋមន្រ្តី​ក្រសួងអប់រំមានប្រសាសន៍ដោយ​បញ្ជាក់ថា ​ការ​អនុវត្ត​គន្លង​អប់រំថ្មី​នៅ​មធ្យម​សិក្សា និង​ការ​ដាក់​ចេញ​នូវយុទ្ធសាស្ត្រ​នានា​ដើម្បី​បង្កើន​អត្រា​សិស្ស​ចូលរៀន គឺ​ជាកិច្ចការ​គន្លឹះក្នុង​ការ​កសាង​មូលធាន​មនុស្ស​ប្រកប​ដោយ​គុណភាព​ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​ទីផ្សារ​ការងារ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គមជាតិ។

គួរជំរាប​ជូនថា ដើម្បី​ដោះស្រាយ​បញ្ហា​ខ្វះ​មូលធន​មនុស្ស​ជំនាញ ឆ្លើយតប​នឹង​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​កម្ពុជា កាត់​បន្ថយ​អត្រា​សិស្ស​បោះបង់​ការ​សិក្សា​នៅ​មធ្យមសិក្សា ក្រសួងអប់រំ នឹង​សាកល្បង​អនុវត្ត​គន្លង​អប់រំថ្មីរួមមាន គន្លង​វិទ្យាសាស្ត្រ វិទ្យាសាស្ត្រ​សង្គម និង​គន្លងវិជ្ជាជីវៈ ចាប់ពីថ្នាក់ទី១០ នៅតាម​វិទ្យាល័យ​ដែលស្ថិតនៅ​ក្បែរ​តំបន់​សេដ្ឋកិច្ចពិសេស និងតំបន់​ដែល​មាន​ដំណើរ​ការ​សេដ្ឋកិច្ច។ ជាមួយគ្នា​គន្លងអប់រំថ្មីនេះ ក៏​ជំរុញ​ការ​បណ្តុះបណ្តាល​ស្ទែម ដើម្បីបង្កើន​អត្រាសិស្ស​ចាប់​យក​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ដែល​ចាំ​បាច់​សម្រាប់​ទីផ្សារ​ការងារ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

ឱកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2025

តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអប់រំទៅសិក្សាមុខជំនាញ Business Administration ក្រោមកម្មវិធី Young Leader's Program (YLP)

អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2024

ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...

រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2026

ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ប្រកាស​ពីការ​ផ្តល់ជូន​ការ​បណ្តុះបណ្តាលជំនាញដូនតាដោយ​ឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញ​ដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ,

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2026

សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែង​ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង​ ពីកម្មវិធីអាហារូបករណ៍ EDC-AFD-EU ។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេល ២ឆ្នាំ ឬ៣ឆ្នាំតាមមុនជំនាញ ...

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ សម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្តោតលើឧត្តមភាព...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ជ្រើសរើសយុវជន៥៧០នាក់ ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​ជ្រើសរើស​យុវជន​រហូត​ដល់​ចំនួន ៥៧០នាក់ ដើម្បីចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើម​នៅពាក់កណ្តាល...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *