ឱកាសចូលរួមឈ្វេងយល់ពីប្រវត្ដិកម្មសិទ្ធិបញ្ញាពិភពលោក និងការអនុវត្ដច្បាប់កម្មសិទ្ធិបញ្ញានៅកម្ពុជា

ភ្នំពេញ – សមាគមសាលាត្រាជូ ក្រោមកិច្ចសហការជាមួយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវនៃក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មកម្ពុជា នឹង​រៀបចំសិក្ខាសាលាមួយក្រោមប្រធានបទ «ប្រវត្តិនៃកម្មសិទ្ធិបញ្ញាពិភពលោក និងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញានៅកម្ពុជា» ។ សិក្ខាសាលានេះរៀបចំតាមប្រព័ន្ធអនឡាញ (កម្មវិធី Zoom) មានរយៈពេលមួយថ្ងៃពេញ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១ ចាប់ផ្តើមពីម៉ោង ៨ព្រឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម ។

សិក្ខាសាលាខាងលើនេះ រៀបចំឡើងក្នុងគោលបំណងចូលរួមជំរុញនិងលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងពីទិដ្ឋភាពកម្មសិទ្ធិបញ្ញា និងការអនុវត្ដជាក់ស្ដែងនៃកម្មសិទ្ធិបញ្ញានៅក្នុងប្រទេសកម្ពុជាឱ្យមានវិសាលភាពថែមមួយកម្រិតទៀត ។ ជាក់ស្ដែង ស្ថិតនៅក្នុងបរិបទនៃភាពរីកចម្រើនខាងផ្នែកបច្ចេកវិទ្យា ក្រុមហ៊ុន សហគ្រាស និងអ្នកប្រកបរបរពាក់ព័ន្ធនានាចាំបាច់ត្រូវបង្កើតផែនការអាជីវកម្មមួយប្រកបដោយគំនិតច្នៃប្រឌិត និងការបង្កើតថ្មី ក្នុងគោលបំណងយកប្រៀបលើការប្រកួតប្រជែងទីផ្សារ និងទទួលបានការគាំទ្រពីសំណាក់អតិថិជន។

កិច្ចការពារកម្មសិទ្ធិបញ្ញាជាផ្នែកមួយដ៏មានសារៈសំខាន់បំផុត ដើម្បីជំរុញឱ្យការប្រកបអាជីវកម្មជោគជ័យ មានលក្ខណៈត្រឹមត្រូវស្របតាមច្បាប់ និងតម្រង់ទិសអ្នកប្រកបអាជីវកម្មទាំងអស់ឱ្យប្រកបអាជីវកម្មដោយមានភាពស្មោះត្រង់ ។ ទន្ទឹមគ្នានេះ ម្ចាស់អាជីវកម្មអាចប្រកួតប្រជែងដោយមានតម្លាភាព មិនលួចចម្លង និងរំលោភបំពាននានាជុំវិញការបង្កើតស្នាដៃថ្មីៗ ផលិតផល ម៉ាក និងគំនិតនវានុវត្តន៍ប្រកបដោយភាពច្នៃប្រឌិតនានា ។

តាមរយៈសិក្ខាសាលានេះ អ្នកចូលរួមនឹងទទួលបានការចែករំលែកបទពិសោធន៍ទាំងផ្នែកទ្រឹស្តី និងការអនុវត្តជាក់ស្ដែងពីសំណាក់វាគ្មិនកិត្ដិយសជំនាញ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំទាំងក្នុងវិស័យរដ្ឋ និងឯកជន ។

វាគ្មិនសំខាន់ៗ រួមមាន លោកស្រីបណ្ឌិត ងន រតនា ជំនាញនីតិកម្មសិទ្ធិបញ្ញានៃសាកលវិទ្យាល័យ Lyon3 (ប្រទេសបារាំង), ជាទីប្រឹក្សាច្បាប់ជាន់ខ្ពស់នៃការិយាល័យមេធាវីប៊ុននិងសហការី និងជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៃសមាគមសាលាត្រាជូ ។ ឯកឧត្ដម សួន  វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម, ជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា និងលោក តូ រិត អនុប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម ។

វាគ្មិនកិត្តិយសនឹងបកស្រាយលើផ្នែកសំខាន់ៗនៃកម្មសិទ្ធិបញ្ញា ដែលមានដូចជា សញ្ញាណនិងគោលការណ៍គ្រឹះនៃកម្មសិទ្ធិបញ្ញា, ច្បាប់សំខាន់ៗដែលទាក់ទងនឹងកម្មសិទ្ធិបញ្ញា, ស្ថាប័នដែលមានសមត្ថកិច្ចលើការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា, លំហូរសង្ខេបនៃនីតិវិធីនៃការចុះបញ្ជីម៉ាក ព្រមទាំងអត្ថប្រយោជន៍នៃការចុះបញ្ជីម៉ាកជាដើម ។

គួររំលឹកផងដែរថា កម្មវិធីសិក្ខាសាលាខាងលើនេះ គឺជាសិក្ខាសាលាលើកទី១ ដែលសមាគមសាលាត្រាជូ បានសហការរៀបចំជាមួយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវនៃក្រសួងពាណិជ្ជកម្ម ក្នុងទិសដៅចូលរួមជំរុញ និងលើកកម្ពស់ការផ្សព្វផ្សាយច្បាប់ទាក់ទងនឹងវិស័យពាណិជ្ជកម្មឱ្យកាន់តែមានវិសាលភាពទូលំទូលាយបន្ថែមទៀត ។ តំណភ្ជាប់កម្មវិធីសម្រាប់ការចុះឈ្មោះចូលរួមសិក្ខាសាលាដោយឥតគិតថ្លៃ https://bit.ly/TrajuTTRIWorkshop ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ ​១០០​%​ ​សម្តេច​តេជោ​ ហ៊ុន សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ផ្តល់​ជូន​ការ​សិក្សា​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​(​IT​C​)​ ​ចំនួន​ ២០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2026

​គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស​-​និស្សិត​ក្រីក្រ ​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន​ សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​តាមរយៈ​សម្តេច​មហា​បវរធិបតី​ ​ហ៊ុន​ ម៉ាណែត ​និង​លោក​ជំទាវ​បណ្ឌិត​ ​ពេជ ​ចន្ទ​មុន្នី ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ ​១០០​%​

ស្វែងយល់ពីសាកលវិទ្យាល័យអឺរ៉ុបចំនួន ៥០សាលា នៅកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

និស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនឹងមកជួបជុំគ្នានៅសាលបុរីកោះពេជ្រ សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

អាហារូបករណ៍សិក្សាជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ ពីមជ្ឈមណ្ឌលបុប្ផាណា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ប្រកាសជ្រើសរើសសិស្សដែល​ចង់សិក្សាជំនាញផលិតភាពយន្ត និងពហុប្រព័ន្ធផ្សព្វផ្សាយ ក្នុងវគ្គបណ្ដុះបណ្ដាលផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយក្រោមការឧបត្ថម្ភពីមូនិធិហេនរីលូស៍...

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិនចំនួន ៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2024

អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០កន្លែង...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសវៀតណាម ពី TUAF-AEP ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសវៀតណាម ឬសាកលវិទ្យាល័យជាដៃគូផ្សេងទៀត ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Canada-ASEAN នៅប្រទេសកាណាដា ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2025

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ពីកម្មវិធី Canada-ASEAN Scholarships and Educational Exchanges for Development (SEED) ឆ្នាំសិក្សា២០២៥ ។

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនពីកម្មវិធី IATSS Forum Leadership Program 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2025

កម្មវិធី IATSS Forum Leadership Program 2026 កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត និងយុវជននៅក្នុងប្រទេសអាស៊ាន ទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២៦។ កម្មវិធីផ្ដល់ឱកាសដល់បេក្ខជន យុវតី ដើម្បីអភិវឌ្ឍជំនាញ...

កម្មវិធីតិចណូវេសិន ជ្រើសរើសសិស្សកម្ពុជា ចូលរួម​ការអប់រំបច្ចេកវិទ្យា និង​សហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ឱកាសសម្រាប់សិស្សានុសិស្ស ដែលមានបំណងចង់ចេះបង្កើត Mobile App និងចង់ក្លាយជាសហគ្រិនវ័យក្មេង ពេលនេះ កម្មវិធីតិចណូវេសិន (Technovation) ប្រកាស​ជ្រើសរើស​​សិស្ស​ដែល​មាន​អាយុ៨ ដល់១៨ឆ្នាំ...