ភ្នំពេញ – សមាគមសាលាត្រាជូ ក្រោមកិច្ចសហការជាមួយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវនៃក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មកម្ពុជា នឹងរៀបចំសិក្ខាសាលាមួយក្រោមប្រធានបទ «ប្រវត្តិនៃកម្មសិទ្ធិបញ្ញាពិភពលោក និងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញានៅកម្ពុជា» ។ សិក្ខាសាលានេះរៀបចំតាមប្រព័ន្ធអនឡាញ (កម្មវិធី Zoom) មានរយៈពេលមួយថ្ងៃពេញ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១ ចាប់ផ្តើមពីម៉ោង ៨ព្រឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម ។

សិក្ខាសាលាខាងលើនេះ រៀបចំឡើងក្នុងគោលបំណងចូលរួមជំរុញនិងលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងពីទិដ្ឋភាពកម្មសិទ្ធិបញ្ញា និងការអនុវត្ដជាក់ស្ដែងនៃកម្មសិទ្ធិបញ្ញានៅក្នុងប្រទេសកម្ពុជាឱ្យមានវិសាលភាពថែមមួយកម្រិតទៀត ។ ជាក់ស្ដែង ស្ថិតនៅក្នុងបរិបទនៃភាពរីកចម្រើនខាងផ្នែកបច្ចេកវិទ្យា ក្រុមហ៊ុន សហគ្រាស និងអ្នកប្រកបរបរពាក់ព័ន្ធនានាចាំបាច់ត្រូវបង្កើតផែនការអាជីវកម្មមួយប្រកបដោយគំនិតច្នៃប្រឌិត និងការបង្កើតថ្មី ក្នុងគោលបំណងយកប្រៀបលើការប្រកួតប្រជែងទីផ្សារ និងទទួលបានការគាំទ្រពីសំណាក់អតិថិជន។

កិច្ចការពារកម្មសិទ្ធិបញ្ញាជាផ្នែកមួយដ៏មានសារៈសំខាន់បំផុត ដើម្បីជំរុញឱ្យការប្រកបអាជីវកម្មជោគជ័យ មានលក្ខណៈត្រឹមត្រូវស្របតាមច្បាប់ និងតម្រង់ទិសអ្នកប្រកបអាជីវកម្មទាំងអស់ឱ្យប្រកបអាជីវកម្មដោយមានភាពស្មោះត្រង់ ។ ទន្ទឹមគ្នានេះ ម្ចាស់អាជីវកម្មអាចប្រកួតប្រជែងដោយមានតម្លាភាព មិនលួចចម្លង និងរំលោភបំពាននានាជុំវិញការបង្កើតស្នាដៃថ្មីៗ ផលិតផល ម៉ាក និងគំនិតនវានុវត្តន៍ប្រកបដោយភាពច្នៃប្រឌិតនានា ។

តាមរយៈសិក្ខាសាលានេះ អ្នកចូលរួមនឹងទទួលបានការចែករំលែកបទពិសោធន៍ទាំងផ្នែកទ្រឹស្តី និងការអនុវត្តជាក់ស្ដែងពីសំណាក់វាគ្មិនកិត្ដិយសជំនាញ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំទាំងក្នុងវិស័យរដ្ឋ និងឯកជន ។
វាគ្មិនសំខាន់ៗ រួមមាន លោកស្រីបណ្ឌិត ងន រតនា ជំនាញនីតិកម្មសិទ្ធិបញ្ញានៃសាកលវិទ្យាល័យ Lyon3 (ប្រទេសបារាំង), ជាទីប្រឹក្សាច្បាប់ជាន់ខ្ពស់នៃការិយាល័យមេធាវីប៊ុននិងសហការី និងជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៃសមាគមសាលាត្រាជូ ។ ឯកឧត្ដម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម, ជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា និងលោក តូ រិត អនុប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម ។

វាគ្មិនកិត្តិយសនឹងបកស្រាយលើផ្នែកសំខាន់ៗនៃកម្មសិទ្ធិបញ្ញា ដែលមានដូចជា សញ្ញាណនិងគោលការណ៍គ្រឹះនៃកម្មសិទ្ធិបញ្ញា, ច្បាប់សំខាន់ៗដែលទាក់ទងនឹងកម្មសិទ្ធិបញ្ញា, ស្ថាប័នដែលមានសមត្ថកិច្ចលើការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា, លំហូរសង្ខេបនៃនីតិវិធីនៃការចុះបញ្ជីម៉ាក ព្រមទាំងអត្ថប្រយោជន៍នៃការចុះបញ្ជីម៉ាកជាដើម ។
គួររំលឹកផងដែរថា កម្មវិធីសិក្ខាសាលាខាងលើនេះ គឺជាសិក្ខាសាលាលើកទី១ ដែលសមាគមសាលាត្រាជូ បានសហការរៀបចំជាមួយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវនៃក្រសួងពាណិជ្ជកម្ម ក្នុងទិសដៅចូលរួមជំរុញ និងលើកកម្ពស់ការផ្សព្វផ្សាយច្បាប់ទាក់ទងនឹងវិស័យពាណិជ្ជកម្មឱ្យកាន់តែមានវិសាលភាពទូលំទូលាយបន្ថែមទៀត ។ តំណភ្ជាប់កម្មវិធីសម្រាប់ការចុះឈ្មោះចូលរួមសិក្ខាសាលាដោយឥតគិតថ្លៃ https://bit.ly/TrajuTTRIWorkshop ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
PSU-TUYF ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ សិក្សានៅប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/02/2023
កម្មវិធីអាហារូបករណ៍ PSU-TUYF បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សាជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២៣ ។...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា ឆ្នាំ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/06/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ U of Manitoba Scholarship for International Students 2025-2026 នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជានខ្ពស់ និងថ្នាក់បណ្ឌិត។

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/06/2023
កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...

ឱកាសចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនៅប្រទេសជប៉ុន ពី កម្មវិធី Dusin Leadership
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/07/2025
កម្មវិធីអាហារូបករណ៍ Dusin Leadership Training លើកទី២៦ ប្រកាសជ្រើសរើសបេក្ខជនចូលសិក្សាវគ្គបណ្ដុះបណ្ដាល រយៈពេល១០ខែ សម្រាប់ជនមានពិការភាព សិក្សានៅប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧។

ឱកាសសិក្សាជំនាញ AI ពីកម្មវិធី Google Course Artificial Intelligence 2024 តាមរយៈ Online
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/02/2024
កម្មវិធី Google Course Artificial Intelligence 2024 ផ្ដល់ការសិក្សាអំពី Artificial Intelligence(AI) សម្រាប់ឆ្នាំសិក្សា២០២៤ ។ ការសិក្សាវគ្គខ្លីនេះផ្ដល់...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យជាតិសេអ៊ូល
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/06/2025
សាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ សិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈកម្មវិធីអាហារូបករណ៍ SNU

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/04/2023
កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាសផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/01/2023
ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...

អតីតពលករវិលត្រឡប់មកពីប្រទេសថៃ, វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ជិត៣ពាន់កន្លែង សិក្សាជំនាញឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/05/2026
ជាឱកាសសម្រាប់បងប្អូនអតីតពលករវិលត្រឡប់មកពីប្រទេសថៃ ពេលនេះវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ដែលជាគ្រឹះស្ថានសាធារណៈស្ថិតនៅក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប
































































