ភ្នំពេញ – ព្រឹត្តិការណ៍ពិព័រណ៌ការងារ និងផលិតភាពជាតិ សម្រាប់ឆ្នាំ២០២២នេះ នឹងប្រព្រឹត្តធ្វើនៅថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២២ខាងមុខ ដោយវាត្រូវបានចាត់ទុកថា គឺជាព្រឹត្តិការណ៍ដែលជួយឱ្យយុវជនមើលឃើញពីឱកាសការងារ និងការត្រៀមខ្លួនសម្រាប់ការងារដែលកំពុងមានតម្រូវការទីផ្សារ។
ឯកឧត្តម ហៃ ហ៊ុនឡេង ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ បានបញ្ជាក់ថា សម្រាប់មហាព្រឹត្តិការណ៍ពិព័រណ៍ការងារ និងផលិតភាពជាតិ ដែលគ្រោងធ្វើនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ នឹងមានការចូលរួមតាំងបង្ហាញឱកាសការងារ ក៏ដូចជាធ្វើការផ្សព្វផ្សាយនូវតម្រូវការកម្លាំងពលកម្មដែលមានសក្តានុពលរហូតដល់ទៅជាង១រយក្រុមហ៊ុន ព្រមជាមួយឱកាសការងាររាប់ម៉ឺនកន្លែង។

ជាមួយគ្នានេះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ក៏សម្តែងនូវក្តីរំពឹងថា សម្រាប់ព្រឹត្តិការណ៍រយៈពេល២ថ្ងៃនេះ អ្នកស្វែងរកការងារធ្វើ ក៏ដូចជាសិស្សនិស្សិតដែលត្រៀមបញ្ចប់ការសិក្សា អាចមកទស្សនាដោយផ្ទាល់ ហើយស្វែងរកឱកាសការងារដែលខ្លួនពេញចិត្ត តាមរយៈក្រុមហ៊ុនសហគ្រាសដែលមានវិស័យចម្រុះ ដូចជា វិស័យមីក្រូហិរញ្ញវត្ថុ, ផ្នែកសេវាកម្ម, ផ្នែកអចលនវត្ថុ, ផ្នែកអប់រំ និងបណ្តុះបណ្តាល ក៏ដូចជាផ្នែកសេវាកម្មទេសចរណ៍មួយចំនួនផងដែរ។
លោក សុំ មនោរម្យ ប្រធានលេខាធិការដ្ឋានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានមានប្រសាសន៍ថា អស់រយៈពេល១១ឆ្នាំហើយ ដែលសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញបានសហការ ក្នុងការរៀបចំពិព័រណ៌ការងារ និងផលិតភាពជាតិ ហើយថា ការរៀបចំពិព័រណ៌ការងារនេះ ជាការផ្តល់ឱកាសដល់យុវជន មិនត្រឹមតែការងារប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តល់ឱកាសឱ្យពួកគាត់មើលឃើញថា ពិភពលោក ក៏ដូចជាតំបន់ ក៏ដូចជាកម្ពុជាខ្លួនឯង ត្រូវធ្វើដំណើរនៅផ្លូវណា ហើយយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចាប់យកកាលានុវត្តភាពដែលកំពុងមានការវិវត្តន៍ នៃសង្គមដែលមានការប្រកួតប្រជែង និងកំពុងតែមានការប្រែប្រួលយ៉ាងឆាប់រហ័សពីមួយថ្ងៃ ទៅមួយថ្ងៃ។

” អញ្ចឹងការរៀបចំពិព័រណ៌ការងារនេះ គឺជាការផ្តល់ឱកាសមួយ ដែលមិនត្រឹមតែជាឱកាសក្នុងការទទួលយកការងារដែលខ្លួនធ្លាប់ចង់បាននោះទេ ក៏ប៉ុន្តែ ក៏ជាការផ្តល់ឱកាសថ្មីៗបន្ថែមទៀត… ក្រុមហ៊ុនរាប់រយមានតម្រូវការការងាររាប់ម៉ឺនកន្លែង អញ្ចឹងយុវជនរបស់យើងមានជម្រើសច្រើននៅកន្លែងតែមួយ…”

សូមបញ្ជាក់ថា ពិព័រណ៌ការងារ និងផលិតភាពជាតិ ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ គឺជាការរៀបចំលើកទី១២ហើយ។ ពិព័រណ៌ការងារនេះ បានជួយឱ្យយុវជន ក៏ដូចជាអ្នកស្វែងរកការងារធ្វើរាប់ម៉ឺននាក់ ទទួលបានការងារដែលពួកគេប៉ងប្រាថ្នា ។ បើតាមប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ហៃ ហ៊ុនឡេង ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ សម្រាប់ពិព័រណ៌ការងារនៅក្នុងឆ្នាំ២០២២នេះ នឹងត្រូវរៀបចំជាពីរទម្រង់ គឺការជួបដោយផ្ទាល់នៅសាលពិព័រណ៌កោះពេជ្រ ព្រមជាមួយការធ្វើតាមរយៈអនឡាញដែលជាទម្រង់បច្ចេកវិទ្យា ដើម្បីផ្តល់ឱកាសសម្រាប់យុវជន ក៏ដូចជាអ្នកស្វែងរកការងារធ្វើនៅតាមបណ្តាខេត្ត មានឱកាសក្នុងការទទួលបានការងារផងដែរ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន ជ្រើសរើសយុវជនចូលរៀនជំនាញ TVET
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/04/2024
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគឦសាន បានប្រកាសជ្រើសរើសយុវជនចំនួន២៤០នាក់ ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែង នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង ពីកម្មវិធីអាហារូបករណ៍ EDC-AFD-EU ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេល ២ឆ្នាំ ឬ៣ឆ្នាំតាមមុនជំនាញ ...
អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/01/2023
ឱកាសទទួលបានអាហារូបករណ៍សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/09/2023
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យBoston ពីកម្មវិធីអាហារូបករណ៍ Trustee 2024 នៅសហរដ្ឋអាមេរិក ។ អាហារូបករណ៍ផ្ដល់ជូនចំនួន២០កន្លែងសម្រាប់ការ...
ឱកាសសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈចំនួន២១០០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/11/2023
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យប្រកាសជ្រើសរើសយុវជន យុវនារី និងសាធារណជនសិក្សាវគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ រយៈពេល៤ខែ ចំនួន២១០០...
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ ផ្តល់អាហារូបករណ៍ដល់យុវជនចំនួន១៥០នាក់ សិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃ ជំហានទី២
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/03/2024
វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្រោមកម្មវិធី១.៥លាន ជំហានទី២ ចំនួន១៥០ នាក់...
ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងចំនួន៥៤០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/08/2024
វិទ្យាស្ថានពហុច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីដែលបោះបង់ការសិក្សាព្រោះកត្តាផ្សេងៗឱ្យសិក្សាជំនាញវគ្គខ្លីចំណួ៥៤០កន្លែង...
ស.ស.យ.ក រាជធានីភ្នំពេញផ្ដល់អាហារូបករណ៍ ១០០% ចំនួន៥៩កន្លែង នៅសាកលវិទ្យាល័យចំនួនប្រាំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/08/2025
ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ឆ្នាំសិក្សា២០២៥-២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានប្រកាសផ្ដល់អាហារូបករណ៍១០០%ចំនួន៥៩កន្លែង និងអាហារូបករណ៍៥០% មិនកំណត់ចំនួន...






























