ភ្នំពេញ – ក្នុងសតវត្សទី២១នេះ ភាសាបរទេស ជាពិសេសភាសាអង់គ្លេសបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ការទំនាក់ទំនង ការសិក្សា ការបង្កើតថ្មី ការស្រាវជ្រាវ ការប្រកួតប្រជែង និងប្រើប្រាស់ផ្សេងៗទៀត ។ នេះជាការលើកឡើងរបស់យុវជនកម្ពុជាពីររូបដែលជាបេក្ខជនចូលរួមប្រកួតប្រជែង នៃកម្មវិធី 6th ASEAN Youth Video Contest, ASEAN Youth Photo Competition និង ASEAN Youth Debate ឆ្នាំ២០២២ ។
លោក អ៊ុំ ផានិត បេក្ខជនជ័យលាភីលេខ១ នៃការប្រកួតថតរូបយុវជនអាស៊ាន (ASEAN Youth Photo Contest) បានលើកឡើងថា យុវជនកម្ពុជាគួរតែចេះភាសាឱ្យបានមួយយ៉ាងតិចក្រៅពីភាសាកំណើត ជាពិសេសគឺភាសាអង់គ្លេសឱ្យបានច្បាស់លាស់ ។ លោក ផានិត បន្ថែមថា ការដែលយុវជនចេះភាសាមួយពិតប្រាកដបានផ្ដល់សារប្រយោជន៍ និងឱកាសដល់យុវជនជាច្រើនដូចជាសម្រាប់ទំនាក់ទំនងការងារ ការធ្វើដំណើរកំសាន្ត ការសិក្សាជាចាំបាច់ និងការប្រកួតប្រជែងក្នុងកម្មវិធីអន្តរជាតិផ្សេងៗ ឧទាហរណ៍ការប្រកួតប្រជែងយុវជនអាស៊ានឆ្នាំនេះក៏ដូចជាឆ្នាំក្រោយៗទៀត ។

ជាមួយគ្នានេះ កញ្ញា ហោហេង សិរីរ័ត្ន យុវតីម្នាក់ក្នុងចំណោមក្រុមយុវជនកម្ពុជានៃការប្រកួតជជែកវែកញែក(ASEAN Youth Debate 2022) ក៏បានយល់ឃើញដែរថា យុវជនត្រូវតែចេះ និងអាចប្រើប្រាស់ភាសាបរទេសឱ្យបានល្អ ជាពិសេសភាសាអង់គ្លេសដែលជាភាសាអន្តរជាតិមានការទទួលស្គាល់ សម្រាប់ទំនាក់ទំនងរវាងប្រទេសមួយជាមួយប្រទេសមួយផ្សេងទៀត ហើយវាក៏អាចផ្ដល់ឱកាសឱ្យសិស្សានុសិស្ស ឬយុវជនអាចចូលរួមប្រកួតប្រជែងកម្មវិធីអន្តរជាតិ ប្រើប្រាស់ក្នុងការសិក្សាស្រាវជ្រាវឯកសារជាភាសាអង់គ្លេស ។ កញ្ញា សិរីរ័ត្ន បន្តថា យុវជនអាចពង្រីកខ្លួនឯងជាមួយការទទួលបានបទពិសោធន៍ពីខាងក្រៅ ជាពិសេសពីមិត្តប្រកួតប្រជែងកម្មវិធីផ្សេងៗដើម្បីទទួលបាននូវគំនិតថ្មីៗនៅពេលជួបបញ្ហា និងចេះដោះស្រាយនូវបញ្ហាប្រកបដោយការច្នៃប្រឌិត ។

ជារួមមក លោក អ៊ុំ ផានិត និងកញ្ញា ហោហេង សិរីរ័ត្ន ក៏សូមលើកទឹកដល់សិស្សានិសិស្ស និងយុវជនទាំងអស់ខិតខំរៀនសូត្រទាំងភាសាជាតិ និងភាសាអន្តរជាតិឱ្យបានច្បាស់លាស់ ព្រោះថា ភាសាមួយណាក៏មានតម្លៃ និងសារៈប្រយោជន៍ដែរ ប្រសិនបើអ្នកសិក្សាយកទៅប្រើប្រាស់ដោយមានគោលដៅ ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសអាហារូបករណ៍៥៥កន្លែងទៅសិក្សានៅប្រទេសថៃ ពីគម្រោងអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រី សិរិថន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/11/2024
ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះបានប្រកាសដល់សិស្ស និស្សិត និងមន្រ្តីរាជការកម្ពុជា ដែលមានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅព្រះរាជាណាចក្រថៃ ដោយពេលនេះ គម្រោងព្រះរាជូបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជា...

ក្រសួងការងារផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញ Animation ទៅសិក្សានៅប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/04/2024
តាមរយៈកិច្ចសហការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង CIIC International Education Technology (Beijing) (CIICIE) នៃសាធារណរដ្ឋប្រជាមានិតចិន, ក្នុងឆ្នាំសិក្សា២០២៤-២០២៥...

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំងឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/02/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ( CSC Type B) ប្រកាសជ្រើសរើសសិស្សនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ជ្រើសរើសសិស្សចូលរៀនជំនាញ TVET ឥតគិតថ្លៃ ចំនួន៦៤០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/07/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋ កំពុងប្រកាសជ្រើសរើសសិស្សទាំងពីរភេទឱ្យចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដោយឥតគិតថ្លៃទៅលើជំនាញជាច្រើន ចំនួន ៦៤០នាក់

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/04/2024
ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...

ក្រសួងអប់រំ ជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំចំនួន៣២កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/06/2023
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសប្រឹក្សាគរុកោសល្យ ជំនាន់ទី៥ ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សានៅប្រទេសចិន ចំនួន១៥កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/03/2026
សមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាសពីការផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា ចំនួន២០នាក់ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/01/2025
ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការយូណេស្កូ ប្រកាសជ្រើសរើសបុគ្គលិកអប់រំ ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមកម្មពីធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា...

អាហារូបករណ៍កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (CLYLP) ទៅកាន់ប្រទេសនូវែលសេឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/04/2026
តើអ្នកជាអ្នកដឹកនាំវ័យក្មេងដែលកំពុងបម្រើការងារក្នុងសហគមន៍ ឬអង្គការសង្គមស៊ីវិលមែនទេ? កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (Cambodia Laos Young Leaders Programme - CLYLP) កំពុងបើកទទួលពាក្យសម្រាប់បេក្ខជន...



































































