ពិព័រណ៍ការងារ និងផលិតភាពជាតិ ចុងសប្តាហ៍នេះ នឹងផ្តល់ឱកាសការងារជាង២ម៉ឺនកន្លែងដល់យុវជន

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំ “ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣” នៅអាគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ រយៈពេល២ថ្ងៃជាប់គ្នា គឺនៅថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៨យប់។

ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣ នេះ មានការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ ១៥០ ហើយមានស្តង់សរុប ១៨៨ ដែលនឹងដាក់តាំងបង្ហាញពីឱកាសការងារយ៉ាងច្រើនសំបូរបែប ដែលនឹងផ្តល់ឱកាសការងាររហូតដល់ជាង ២០ ០០០កន្លែង ហើយក្រសួងរំពឹងថា នឹងមានអ្នកចូលរួមប្រមាណជាង ៣០ ០០០នាក់។

គោលបំណងសំខាន់ៗនៃការការៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣ នាពេលនេះ គឺដើម្បីបន្តរក្សាតុល្យភាពក្នុងទីផ្សារការងារតាមរយៈការជួយជ្រោមជ្រែងនិយោជកដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម និងអ្នកស្វែងរកការងារធ្វើ, បង្កើតឱ្យមានកន្លែងជួបជុំគ្នាដ៏ធំ និងងាយស្រួលរវាងអ្នកស្វែងរកការងារ និយោជក អ្នកផ្តល់ការអប់រំបណ្ដុះបណ្ដាល និងដៃគូពាក់ព័ន្ធនានា ដើម្បីធ្វើការផ្លាស់ប្ដូរ និងចែករំលែកព័ត៌មានទីផ្សារការងារ ហើយក៏មានការរៀបចំផងដែលនូវសិក្ខាសាលាផលិតភាពដើម្បីលើកកម្ពស់ការយល់ដឹងស្តីពីការបង្កើនផលិតភាពការងារដោយមានការចែករំលែកចំណេះដឹង និងបទពិសោធន៍ពីវាគ្មិនជំនាញជាច្រើន។

ជាមួយគ្នានេះ ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៣ ក៏នឹងត្រូវរៀបចំតាមប្រព័ន្ធអនឡាញផងដែរ ដែលអ្នកស្វែងរកការងារធ្វើនៅទូទាំងប្រទេស អាចដាក់ពាក្យស្វែងរកការងារធ្វើតាមប្រព័ន្ធអនឡាញបានតាមរយៈ គេហទំព័រពិព័រណ៌ការងារ http://careerfair.nea.gov.kh/៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាវគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធ TVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធTVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន ឬ Aus4ASEAN ។ ការសិក្សាផ្ដល់ជូនសម្រាប់ពលរដ្ឋក្នុងប្រទេសសមាជិកអាស៊ានដែលចូលរួម...

អាហារូបករណ៍​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ ​Chevening​ ​ឆ្នាំ​២០២៧​-​២០២៨​ ​បើក​ទទួល​ពាក្យ​ផ្លូវការ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2026

កម្មវិធីអាហារូបករណ៍ដ៏ល្បីល្បាញរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ជាផ្លូវការ សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨។

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ជ្រើសរើសយុវជនចូលរៀនជំនាញ​ឥតគិតថ្លៃចំនួន ១២៦០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2024

ជាឱកាសសម្រាប់​បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ គ្រួសារ​ដែល​មានបណ្ណសម្គាល់ជនមានពិការភាព មានបណ្ណមូលនិធិសមធម៌សុខាភិបាល...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/07/2023

កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...

៤គន្លឹះ អាចជួយអ្នកឱ្យ​ទទួលបានអាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2025

ការទទួលបានអាហារូបករណ៍គឺជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សដែលចង់បន្តការសិក្សាទាំងក្នុង ឬក្រៅប្រទេស។ ទោះជាអាហារូបករណ៍មានការប្រកួតប្រជែងខ្ពស់ក៏ដោយ តែការត្រៀម​ខ្លួន​ឱ្យ​រួចរាល់ អាចជួយពង្រីកឱកាសដល់អ្នកបាន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី Open Doors Russian Government Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសរុស្សីក្រោមកម្មវិធី Open Doors Russian Government Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

ឱកាសអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ឆ្នាំ២០២៧ នៅសាកលវិទ្យាល័យ Osaka University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2026

សាកលវិទ្យាល័យ Osaka University ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរបស់ប្រទេសជប៉ុន បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Osaka University MEXT Scholarships 2027 ហើយ។

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍​ដល់និស្សិតទៅសិក្សា​ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...