មើលភាពយន្តបរទេស អាចជួយពង្រឹងសមត្ថភាពរៀនភាសាអង់គ្លេស

មនុស្សគ្រប់គ្នាប្រាកដជាដឹងហើយថា ការរៀនភាសាអង់គ្លេស គឺពិតជាសំខាន់ដើម្បីឱ្យយើងអាចប្រើប្រាស់ភាសាអង់គ្លេសក្នុងការសិក្សា នៅកន្លែងធ្វើការ និងការប្រាស្រ័យទាក់ទងនៅក្នុងជីវិតប្រចាំថ្ងៃ។ ទន្ទឹមគ្នានេះ សិស្ស និងនិស្សិតដែលជាយុវជនត្រូវតែរៀន និងចេះប្រើប្រាស់ភាសាអង់គ្លេស ព្រោះភាសាអង់គ្លេសពិតជាសំខាន់ និងចាំបាច់ខ្លាំងសម្រាប់ការសិក្សានៅមហាវិទ្យាល័យក្នុងការស្រាវជ្រាវ ក៏ដូចជាប្រឡងយកអាហារូបករណ៍ជាដើម។

តើរៀនភាសាអង់គ្លេសបែបណាដើម្បីឆាប់ចេះ និងអាចប្រើប្រាស់បានល្អ ?

កញ្ញា សេង រ័ត្នសេដ្ឋាមុនី អតីតសិស្សនិទ្ទេស A ឆ្នាំ ២០១៨ ដែលសព្វថ្ងៃកញ្ញាគឺជាអ្នកបង្កើតមាតិកាលើបណ្ដាញសង្គម និងជានិស្សិតកំពុងសិក្សាថ្នាក់បញ្ញាបត្រជាន់ខ្ពស់ បានប្រាប់ឱ្យដឹងថា ការប្រើប្រាស់ភាសាអង់គ្លេសបានល្អ នឹងធ្វើឱ្យយើងជឿជាក់លើខ្លួនឯងពេលធ្វើបទបង្ហាញនៅក្នុងថ្នាក់ និងជំរុញឱ្យយើងចង់ចូលរួមក្នុងការសម្ភាសន៍ ឬការដាក់ពាក្យសម្រាប់កម្មវិធីប្រកួតប្រជែងនានាទាំងក្នុង និងកៅប្រទេសតាមរយៈការប្រើប្រាស់ភាសាអង់គ្លេស។

កញ្ញា សេង រ័ត្នសេដ្ឋាមុនី បន្ថែមថា ការរៀនភាសាអង់គ្លេសតាមរយៈការកម្សាន្តបណ្ដើរ និងរៀនបណ្ដើរ ក៏អាចជួយឱ្យសិស្សានុសិស្សរៀនឆាប់ចេះភាសាអង់គ្លេសផងដែរ។ បើតាម រ័ត្នសេដ្ឋាមុនី អ្នកសិក្សាអាចចូលទៅក្នុង Netflix ដើម្បីមើលរឿងជាភាសាអង់គ្លេសដែលមានចំណងជើងរង (Subtitle) ឬចូលទៅក្នុង YouTube ដើម្បីមើល English Talk Show មួយចំនួន ដើម្បីជួយឱ្យយើងអភិវឌ្ឍជំនាញការស្ដាប់ ក៏ដូចជាការនិយាយភាសាអង់គ្លេសរបស់យើងបានផងដែរ។ បន្ថែមពីនេះ យើងចេះពាក្យពេចន៍ជាច្រើនបន្ទាប់ពីយើងមើលរឿងទាំងអស់នោះដោយគ្មានភាពធុញទ្រាន់។

“ខ្ញុំចាំបានថានៅពេលរៀនថ្នាក់បរិញ្ញាបត្រ ខ្ញុំបានផ្លាស់ប្ដូរការសិក្សាទៅក្រៅប្រទេសមួយចំនួន ហើយការផ្លាស់ប្ដូរការសិក្សាទៅក្រៅប្រទេសនេះសុទ្ធសឹងតែត្រូវការប្រើប្រាស់ភាសាអង់គ្លេស”

កញ្ញា សេង រ័ត្នសេដ្ឋាមុនី អតីតសិស្សនិទ្ទេស A ឆ្នាំ ២០១៨

ជាមួយគ្នានេះ បើតាម កញ្ញា រិទ្ធ សុវណ្ណាលីន ដែលនិស្សិតកំពុងសិក្សាជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងបញ្ញាសប្បនិមិ្មត វិញ និយាយថា រូបនាងមានវិធីសាស្រ្តរៀនភាសាអង់គ្លេសខុសប្លែកពីគេ នោះ​គឺការមើលរឿងដើម្បីរៀនភាសាអង់គ្លេស ព្រោះថាការរៀនភាសាអង់គ្លេសនៅក្នុងថ្នាក់មិនទាន់គ្រប់គ្រាន់នោះឡើយ។

និស្សិតសិក្សាជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងបញ្ញាសប្បនិមិ្មត រូបនេះ រំលឹកថា កាលនៅរៀនថ្នាក់វិទ្យាល័យរូបនាងចូលចិត្តមើលរឿង Harry potter ហើយប្រសិនបើសិស្សានុសិស្សចូលចិត្តអាចទៅមើលរឿងនេះ និងរៀនភាសាអង់គ្លេសតាមរយៈចំណងជើងរងនៅក្នុងរឿងបាន ដូចនេះ សិស្សានុសិស្សអាចកត់ប្រយោគដែលតួអង្គសន្ទនាទាំងអស់នោះមករៀនបន្ថែម ព្រមទាំងអាចសន្ទនាជាមួយមិត្តភក្ដិ។

“ខ្ញុំជឿជាក់ថាវិធីសាស្រ្តរៀនភាសាអង់គ្លេសងាយៗតាមរយៈការមើលរឿងបរទេសនេះ គឺលឿនជាងការរៀននៅក្នុងថ្នាក់ដែលរៀនតាមសៀវភៅពុម្ពទៀតផង”

កញ្ញា រិទ្ធ សុវណ្ណាលីន

ការរៀនភាសាអង់គ្លេសឱ្យបានពូកែសិស្សានុសិស្សចាំបាច់ត្រូវអនុវត្តជាមួយលោកគ្រូអ្នកគ្រូផ្ទាល់, អនុវត្តនិយាយភាសាអង់គ្លេសជាមួយមិត្តភក្ដិ និងអនុវត្តនិយាយភាសាអង់គ្លេសជាមួយខ្លួនឯង ។ ម៉្យាងវិញទៀត ការអានសៀវភៅជាភាសាអង់គ្លេសកាន់តែសំខាន់ដើម្បីពង្រឹងជំនាញអាន យល់ពីការប្រើប្រាស់វេយ្យាករណ៍ និងពាក្យពេចន៍កាន់តែច្រើនផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី ផ្តល់​ការ​សិក្សា​ជំនាញ១១ ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី បានប្រកាស​ផ្តល់​ការ​សិក្សា​ជំនាញ​ចំនួន១១ ដោយ​ឥតគិតថ្លៃ ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងគ្រួសារ​ងាយ​រង​ហានិភ័យ​ ក៏​ដូចជា​កម្មករ​និយោជិក​ក្រៅ​ប្រព័ន្ធ។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់អាហារូបករណ៍វគ្គជំនាញ ១២០កន្លែង ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ក្រោមកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ ចំនួន១២០កន្លែង...

ឱកាសសិក្សាអាហារូបករណ៍ចំនួន១២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាខេត្តត្បូងឃ្មុំ ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ ចំនួន១២០កន្លែង។ អាហារូបករណ៍ប្រឡងជ្រើសរើសសម្រាប់កម្រិតវិស្វករ សិក្សារយៈពេល៥ឆ្នាំក្នុងដេប៉ាតឺម៉ង់ចំនួនបួន។

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2024

ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

ឪពុកម្ដាយគួរដឹង! របៀបដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់កុមារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ភាពតានតឹងចិត្តមិនកើតមានឡើងចំពោះតែមនុស្សធំនោះទេ វាក៏អាចកើតមានចំពោះកុមារដែរ។ នៅពេលកូន ឬកុមារមានភាពតាមតឹងចិត្ត តើឪពុកម្ដាយធ្វើបែបណា? ខាងក្រោមនេះ ជារៀបដោះស្រាយភាពតានតឹង...

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​កម្ពុជា​ ​ផ្តល់​អាហារូបករណ៍​ ​១០០​% ​និង​ ​៥០​% ​សម្រាប់​សិស្ស​បាក់ឌុប​ជាប់​និទ្ទេស​ ​A​ ​និង​ ​B​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/08/2026

​ជា​ការ​ផ្តល់​ឱកាស​ដល់​សិស្សានុសិស្ស​ដែល​ប្រឡង​បញ្ចប់​ថ្នាក់​ទី​១២​ ទទួលបាន​និទ្ទេស​ល្អ​, ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​កម្ពុជា​ ​(​NPIC​) ​នឹង​ផ្តល់​អាហារូបករណ៍​ ​១០០​% ​សម្រាប់​សិស្ស​និទ្ទេស​ ​A​

រៀនជំនាញកែច្នៃបន្លែ ផ្លែឈើ ដោយ​មិនគិតថ្លៃ​ពីវិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា (NPIC) ប្រកាសជាថ្មី​ក្នុងការ​ជ្រើសរើស​សិក្ខាកាម​ចូលរៀនជំនាញកែច្នៃបន្លែផ្លែឈើ ដោយ​មិន​គិតថ្លៃ ក្រោម​កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់របស់រាជរដ្ឋាភិបាល។

អាហារូបករណ៍ KOICA សម្រាប់និស្សិតកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/06/2026

នៅក្នុងឆ្នាំសិក្សា២០២៧ ខាងមុខនេះ ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ប្រចាំកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ KOICA Scholarship Program 2027 បានប្រកាសបើក​ទទួលពាក្យ​ឱ្យចូល​សិក្សា...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2023

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន​.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...