កញ្ញា សេង ហ្គេកលី ៖ យុវជនគួរ​ចាប់ផ្តើមអានសៀវភៅ ដើម្បី​ទទួលបានចំណេះដឹងថ្មីៗសម្រាប់អភិវឌ្ឍខ្លួន

ភ្នំពេញ – ម្ចាស់​ស្នាដៃសៀវភៅ “កូនសិស្សជីវិត” និងជាអ្នកបង្កើតមាតិកាវីដេអូលើកទឹកចិត្តនៅលើបណ្តាញសង្គម កញ្ញា សេង ហ្គេកលី និយាយថា យុវជនកម្ពុជា​គួរតែចាប់ផ្ដើមអានសៀវភៅ ដោយ​ផ្ដើមចេញពីខ្លួនឯង ដើម្បីអនាគតល្អ ព្រោះទាល់តែមានចំណេះដឹង មានសមត្ថភាព ទើបអាចជួយមនុស្សនៅជុំវិញខ្លួនបាន។

កញ្ញា សេង ហ្គេកលី បញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះ ពិភពលោកពោរពេញទៅដោយការផ្លាស់ប្ដូរ ពេលខ្លះយើងសឹងសម្របខ្លួនមិនទាន់ ដែលវាទាមទារឱ្យយើងត្រូវមានចំណេះដឹងទូលំទូលាយ ហេតុនេះការអាន គឺជាមូលដ្ឋានគ្រឹះសំខាន់សម្រាប់មនុស្សគ្រប់គ្នា ។

អ្នកនិពន្ធរូបនេះបន្តថា ក្រៅពីរៀននៅសាលា យុវជនគួរចំណាយពេលខ្លះដើម្បីអានសៀវភៅ ដោយ​អាចអានសៀវភៅដែលយើងចូលចិត្ត ឬជាសៀវភៅចំណេះដឹងទូទៅផ្សេងៗក៏បាន ដើម្បីឱ្យដឹងថា ពិភពលោកគេទៅដល់ណាហើយ យើងនៅខ្វះខាតអ្វី? ត្រូវពង្រឹងខ្លួនរបៀបម៉េចដើម្បីឆ្លើយតបតម្រូវការពិភពលោកទៅថ្ងៃអនាគត?

កញ្ញា សេង ហ្គេកលី

“ការអានសៀវភៅមានសារៈសំខាន់ ព្រោះបើយើងសង្កេតមើលទៅមេដឹកនាំពូកែៗ បុគ្គលជោគជ័យមួយចំនួន ភាគច្រើនពួកគាត់ជាមនុស្សដែលចូលចិត្តអានសៀវភៅ”

យុវតីមកពីខេត្តកំពង់ចាមរូបនេះ បញ្ជាក់ថា ទិវាសៀវភៅកម្ពុជា ដែល​ប្រព្រឹត្ត​ធ្វើ​នៅពហុកីឡដ្ឋានជាតិមរតកតេជោ ជាផ្នែកមួយជំរុញឱ្យយុវជនមានលទ្ធភាពទិញសៀវភៅយកទៅអាន ដោយមានជាកន្លែងលក់សៀវភៅចម្រុះ ព្រមទាំងជាឱកាសសម្រាប់យុវជនអានសៀវភៅដោយឥតគិតថ្លៃ ។ ព្រឹត្តិការណ៍​នេះ ជាគំរូមួយបង្ហាញប្រាប់យុវជនដែលមិនដែលអានសៀវភៅថា ដល់ពេលវេលាដែលត្រូវអានហើយ។

កញ្ញា សេង ហ្គេកលី

“យើងឃើញសន្ទុះអានសៀវភៅកើនឡើងច្រើនក្នុងមួយរយៈចុងក្រោយ ប៉ុន្តែនៅមានកម្រិត ហេតុនេះទើបយើងព្យាយាមផលិតវីដេអូ សរសេរសៀវភៅដែលមានគុណភាព ដើម្បីឱ្យយុជនអាន ចាប់ផ្ដើមស្រឡាញ់សៀវភៅ និងបន្តអានសៀវភៅផ្សេងៗទៀត”

ជាមួយ​គ្នា​នេះ ហ្គេកលី ក៏​បាន​ផ្តល់ជា​គន្លឹះខ្លះៗ​សម្រាប់អ្នក​ទើបចាប់ផ្តើម​​អាន​សៀវភៅ ដោយថា ដើម្បីអានសៀវភៅមិនឱ្យធុញ យុវជនគួរអានសៀវភៅដែលខ្លួនពេញចិត្ត ដោយស្វែងយល់ពីខ្លួនឯងជាមុនសិន ព្រោះមានសៀវភៅច្រើនប្រភេទមែនទែន ហើយពេលខ្លះយើងមិនចាំបាច់អានតាមគេ ឬអានតាមសៀវភៅដែលគេល្បី។ កញ្ញាបន្តថា នៅពេលអានសៀវភៅត្រូវចំណង់ចំណូលចិត្តរបស់យើង នោះនឹងធ្វើឱ្យយើងចង់ដឹង ចង់សិក្សាពីរឿងនោះបន្ថែមទៀត ហើយ​ពេល​អានចប់មួយក្បាល យើងទៅរកសៀវភៅថ្មីដែលទាក់ទងពីរឿងនោះមកអាន ប្រទាក់ក្រឡាគ្នា ។

កញ្ញា សេង ហ្គេកលី

“ពេលខ្លះយើងអានសៀវភៅតាមគេ យើងឃើញសៀវភៅនោះល្បី ប៉ុន្តែវាអត់ត្រូវជាមួយចំណង់ចំណូលចិត្តយើងនោះទេ ទោះទិញហើយក៏យកមកទុកចោល ហើយមានអារម្មណ៍ថាអានទៅធុញ អត់ឆ្លាត អត់ពូកែដូចគេក៏មាន”

ហ្គេលី បន្តថា ដើម្បីអានសៀវភៅឱ្យមានប្រសិទ្ធភាព ឬអានជាទម្លាប់ យុវជនត្រូវដឹងពីអ្វីដែលខ្លួនចង់ដឹង ចង់អាន ហើយអានជាប្រចាំ ព្រោះឱ្យតែយុវជនអាចស្វែករកអ្វីដែលយើងចូលចិត្តឃើញ នោះអាចចំណាយពេលអានបាន ។ ហើយ​បន្ទាប់ពីអានសៀវភៅរួច យុវជនគួរសរសេរកំណត់ហេតុសង្ខេបថាអ្វីដែលយើងបានអាន? ថាសៀវភៅមួយក្បាលនោះនិយាយពីអ្វី? ហើយគោលគំនិតអ្វីដែលយើងគិតថាល្អ ដើម្បីយកមកអនុវត្ត នោះនឹងទទួលបានលទ្ធផលល្អប្រសើរ។

កញ្ញា សេង ហ្គេកលី

“របៀបអានសៀវភៅរបស់ខ្ញុំ គឺខ្ញុំមិនដែលកំណត់ថាមួយខែត្រូវតែអានចប់មួយក្បាល ឬមួយឆ្នាំត្រូវអានឱ្យបាន៥០ក្បាលនោះទេ ព្រោះការអានសៀវភៅ ខ្ញុំមិនចង់ដាក់វាជាបន្ទុកសម្រាប់ខ្លួនឯង ប៉ុន្តែអាចជាសកម្មភាពដែលយើងអាចធ្វើបានរាល់ថ្ងៃ និងគ្រប់ពេលវេលា”

គួរបញ្ជាក់ថា កញ្ញា សេង ហ្គេកលី គឺជា​ម្ចាស់​សៀវភៅចំណងជើង “កូនសិស្សជីវិត” ដែលជាសៀវភៅអប់រំបែបលើកទឹកចិត្ត និងសាងកម្លាំងចិត្ត, ហើយនា​ង​ក៏​ជា​អ្នក​ផលិតវីដេអូអប់រំនៅលើបណ្តាញសង្គមហ្វេសប៊ុកផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2023

កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...

អាហារូបករណ៍​ថ្នាក់​ភាសា​ចិន ​រយៈពេល​១​ឆ្នាំ​ ​នៅ​ខេត្ត​ជឺ​ជាំង​ ​ប្រទេស​ចិន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2026

ដោយ​សហការ​ជាមួយ​គ្រឹះស្ថាន​ឧត្តមសិក្សា​នៅ​ខេត្ត​ជឺជាំង ទីក្រុងវិនចូវ ប្រទេស​ចិន សមាគម​និស្សិត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន ប្រកាស​ជ្រើសរើស​និស្សិតចំនួន៥រូប ដើម្បីទទួលបានអាហារូបករណ៍ថ្នាក់ភាសាចិន សិក្សា​រយៈពេល ១ឆ្នាំ

អាហារូបករណ៍ ២៥០០កន្លែង ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង សម្រាប់សិស្សផ្នែកអប់រំបច្ចេកទេស ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2026

សម្រាប់សិស្សានុសិស្ស​ដែល​បានប្រឡងជាប់​សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣, ក្រសួងអប់រំ យុវជន និងកីឡា កំពុងជ្រើសរើសបេក្ខជនចំនួន ២៥០០កន្លែង

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជ្រើសរើសយុវជនចូលរៀនជំនាញវិជ្ជាជីវៈចំនួន៣៨៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៣៨៥កន្លែងសម្រាប់ឆ្នាំសិក្សា...

រដ្ឋាភិបាល​ឆែក ​ប្រកាស​ផ្ដល់​អាហារូបករណ៍​ថ្នាក់​អនុ​បណ្ឌិត ​និង​បណ្ឌិត ​ដល់​និស្សិត​កម្ពុជា​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០​២៧​–​២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2026

​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឆែក ​បាន​ប្រកាស​ពី​ការ​បើក​ទទួល​ពាក្យ​ស្នើសុំ​អាហារូបករណ៍​ជា​ផ្លូវការ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០​២៧​–​២០២៨ ​ដល់​និស្សិត​កម្ពុជា​ដែល​មាន​បំណង​បន្ត​ការ​សិក្សា​ថ្នាក់​ឧត្តម​សិក្សា​...

អាហារូបករណ៍ China University of Petroleum ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ China University of Petroleum សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ China Scholarship Council (CSC)។

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ ផ្តល់ការ​សិក្សា​ជំនាញឥតគិតថ្លៃ ចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ ប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែល​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ​ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស កម្រិតសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ១ (C1) ចំនួន៣០០កន្លែង​ដោយ​ឥតគិតថ្លៃ។