ភ្នំពេញ – លោកគ្រូ ឈឹម ឈុនណារិទ្ធ ជាគ្រូបង្រៀនមុខវិជ្ជា អង់គ្លេស វិទ្យាល័យព្រែកព្នៅ ខេត្តព្រៃវែង ដែលបានជាប់ជ័យលាភីជាគ្រូបង្រៀនសិស្សឱ្យទទួលបានពិន្ទុខ្ពស់ជាងគេ ក្នុងចំណោមបុគ្គលិកអប់រំចំនួន ១១ រូប ដោយទទួលបានគ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់ធិបឌិន្ទ ពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីអបអរទិវាគ្រូបង្រៀន ៥ តុលា ឆ្នាំ២០២២ ។
តំណាងឱ្យគ្រូបង្រៀនម្នាក់នៅក្នុងវិស័យអប់រំ លោកគ្រូ ឈឹម ឈុនណារិទ្ធ បានលើកទឹកចិត្តដល់គ្រូបង្រៀនទាំងអស់ សូមបន្តព្យាយាមយកចិត្តទុកដាក់ និងលើកទឹកចិត្តក្នុងការបង្ហាត់បង្រៀនសិស្សនៅក្នុងប្រទេសកម្ពុជា ដូចពាក្យស្លោកបានលើកឡើងថា «គ្រូបង្រៀនយើង អនាគតយើង និងប្រទេសយើង»។
លោកគ្រូ ឈឹម ឈុនណារិទ្ធ
“ខ្ញុំមានអារម្មណ៍ត្រេកអរមែនទែន ហើយសប្បាយចិត្តនៅពេលក្រសួងអប់រំ លើកទឹកចិត្តចូលរួមប្រកួតកម្មវិធី ហើយក៏សប្បាយចិត្តដែលសិស្សយើងបានទទួលនិទ្ទេសល្អនៅទូទាំងប្រទេស”

គ្រូបង្រៀនមុខវិជ្ជាភាសាអង់គ្លេស រូបនេះ បានចែករំលែកបទពិសោធន៍ដើម្បីបង្រៀនសិស្សឱ្យទទួលបាននិទ្ទេសល្អលើមុខវិជ្ជាភាសាអង់គ្លេស ដោយថា ដើម្បីបង្រៀនសិស្សឱ្យពូកែ លោកតែងតែព្យាយាមស្រាវជ្រាវឯកសារថ្មីៗទាក់ទងនឹងមុខវិជ្ជាភាសាអង់គ្លេស ស្រាវជ្រាវវិញ្ញាសាប្រឡងឆ្នាំមុនៗ និងបង្កើតវិញ្ញាសាថ្មីៗដើម្បីឱ្យសិស្សធ្វើតេស្តសម្រាប់សាកល្បង ហើយព្យាយាមជំរុញទឹកចិត្តសិស្សដើម្បីឱ្យពួកគេស្រឡាញ់ការរៀនភាសាអង់គ្លេស និងខំរៀន។

ជាមួយគ្នានេះដែរ លោកគ្រូ ឈឹម ឈុនណារិទ្ធ ក៏បានលើកទឹកចិត្តសិស្សានុសិស្សដែលត្រៀមប្រឡងបាក់ឌុបខាងមុខនេះ ត្រូវខំប្រឹងប្រែងរៀនសូត្រ និងព្យាយាមបន្ថែមទៀត ដោយថា មុខវិជ្ជាភាសាអង់គ្លេស ជាមុខវិជ្ជាភាសាបរទេស ដូច្នេះទាមទារឱ្យសិស្សានុសិស្សគ្រប់រូបអនុវត្តឱ្យបានគ្រប់ពេលវេលា និងអនុវត្តឱ្យបានញឹកញាប់ ទើបអាចទទួលបានពិន្ទុល្អ ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យលីមកុកវីង ពីកម្មវិធីអាហារូបករណ៍ អ.ម.ត.
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/12/2025
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រកាសផ្តល់អាហារូបករណ៍តាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សិក្សានៅ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/12/2023
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ បានប្រកាសជ្រើសរើសយុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។

ឱកាសសិក្សាអាហារូបករណ៍៥០% សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៨
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/10/2023
អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសផ្ដល់អាហារូបករណ៍៥០% ចំនួន១០០កន្លែងនៅសាលាជាតិពន្ធដារ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិត ....

អាហារូបករណ៍ផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េពី Global Korea Scholarship ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/01/2026
ឱកាសទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េ ពីកម្មវិធីអាហារូបករណ៍ Global Korea Scholarship សម្រាប់ឆ្នាំសិក្សា២០២៦។ កម្មវិធីអាហារូបករណ៍នឹងគាំទ្រពេញលេញលើបេក្ខភាពអាហារូបករណ៍ក្នុងរយៈពេលផ្លាស់ប្ដូរការសិក្សា...

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/02/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ៩៩០កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុកដែលមកពីគ្រួសារក្រីក្រ...

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/02/2024
ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

ឱកាសអាហារូបករណ៍ថ្នាក់អនុបណ្ឌិត បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ១០០% ចំនួន២៣០កន្លែង ពី ស.ស.យ.ក. រាជធានីភ្នំពេញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/09/2024
សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ (ស.ស.យ.ក. រាជធានីភ្នំពេញ) ក្រោមកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានខ្មែរជំនាន់ថ្មី ផ្តល់ជូនអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ចំនួន៣០កន្លែង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង ចំនួន...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































