ភ្នំពេញ – ក្នុងបឋកថាស្ដីពី “ភាពជាអ្នកដឹកនាំសាលារៀន គឺជាគន្លឹះនៃកំណែទម្រង់សាលារៀន” នាឱកាសអបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ២០២២ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងអំពីតួនាទី ៥ចំណុចរបស់នាយកសាលារៀនដែលត្រូវប្រកាន់ភ្ជាប់ ដើម្បីជំរុញឱ្យវិស័យអប់រំកាន់តែរីកចម្រន។
ខាងក្រោមនេះ ជាតួនាទី ៥ចំណុចរបស់នាយកសាលារៀនគួរត្រូវប្រកាន់ភ្ជាប់ រួមមាន៖
ទី១. ជាអាជ្ញាធរអប់រំ ៖ បើតាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិតសភាចារ្យ នាយកសាលារៀនជាប្រតិភូអចិន្ត្រៃយ៍ របស់ក្រសួងអប់រំ យុវជន និងកីឡា ប្រចាំភូមិសាស្រ្តសិក្សារបស់សាលានីមួយៗ ។ ទន្ទឹមគ្នានេះ នាយកសាលាក៏ជាអ្នកធានាទាក់ទងការងាររវាងសាលារៀន និងថ្នាក់លើ។ គាត់ជាអ្នកឃ្លាំមើល និងជាអ្នកអនុវត្តបទបញ្ជាសិក្សា និងអត្ថបទផ្លូវការទាំងឡាយ ។ នាយកសាលា រៀនដឹកនាំ គ្រប់គ្រង សកម្មភាពក្នុងសាលារៀន និងធានាឱ្យបានប្រសិទ្ធភាព តាមគោលដៅអប់រំ ដែលបានគ្រោងទុក។ ជាពិសេស នាយកសាលារៀនទទួលខុសត្រូវទាំងស្រុង ចំពោះមុខសាលារៀន និងថ្នាក់លើ នូវរាល់អ្វីដែលកើតមានឡើង ក្នុងសមត្ថកិច្ចរបស់ខ្លួន។

ទី២. ជាមន្រ្តីរដ្ឋបាល ៖ នាយកសាលារៀនជាអ្នកណែនាំ អនុវត្តរដ្ឋបាលសិក្សាទាំងអស់ក្នុងសាលារៀន ធានាធ្វើឱ្យសម្រេចគោលនយោបាយអប់រំ ដោយរិះរកគ្រប់មធ្យោបាយ និងវិធានការចាំបាច់ដើម្បីធ្វើឱ្យសកម្មភាពប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព ប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ។
ទី៣. ជាទីប្រឹក្សាគរុកោសល្យ ៖ ក្នុងឋានៈជាគ្រូបង្រៀន និងគ្រូបង្រៀនមានបទពិសោធន៍ នាយកសាលារៀនមានសិទ្ធិអំណាចណែនាំ គរុកោសល្យដល់គ្រូបង្រៀនក្រោមឪវាទ នូវល្បិច និងគន្លឹះល្អៗនៃការបង្រៀន, នាយកសាលារៀននឹងអាចបំពេញភារកិច្ចនេះបានល្អ លុះត្រាណាជានិច្ចកាល ស្វ័យសិក្សា និងអភិវឌ្ឍសម្បទាចិត្តគរុកោសល្យគ្មានឈប់ឈរ។ ម៉្យាងវិញទៀត គ្រូបង្រៀនតែងផ្ដល់កិត្តិយស និងគោរពនាយកសាលារៀនណាដែលមានសម្បទា អាចធានាការរៀបចំគរុកោសល្យបានល្អ ។

ទី៤. ជាអធិការអប់រំអចិន្ត្រៃយ៍ ៖ នាយកសាលារៀនមានសិទ្ធិត្រួតពិនិត្យ និងជួយកែលម្អសកម្មភាពអប់រំគ្រប់ផ្នែក ជាពិសេសសកម្មភាពបង្រៀន និងរៀន ។ ក្រោយពេលអធិការកិច្ចម្ដងៗ បន្ទាប់ពីការសំណេះសំណាលស្វែងយល់ពីគ្នាទៅវិញទៅមក លោកអធិការអប់រំតែងធ្វើការណែនាំមួយចំនួនដើម្បីឱ្យមានការអភិវឌ្ឍ ។ នាយកសាលារៀនដែលជាអធិការអប់រំអចិន្ត្រៃយ៍ បន្តណែនាំឱ្យអនុវត្តជួយកែលម្អ និងវាយតម្លៃដើម្បីឱ្យបានសម្រេចទៅតាមស្មារតី នៃការណែនាំរបស់លោកអធិការអប់រំ ។
ទី៥. ជាភ្នាក់ងារអភិវឌ្ឍរបស់សហគមន៍ ៖ នាយកសាលារៀន គឺជាភ្នាក់ងារដ៏សំខាន់ និងចាំបាច់នៃការអភិវឌ្ឍសហគមន៍ ជាពិសេសអភិវឌ្ឍចិត្តគំនិត និងស្មារតី៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ECNU ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/05/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ East China Normal University(ECNU) ពីកម្មវិធីអាហារូបករណ៍សៀងហៃ...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍ដល់និស្សិតទៅសិក្សាថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/02/2024
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...

ឱកាសអាហារូបករណ៍៥៥កន្លែងទៅសិក្សានៅប្រទេសថៃ ពីគម្រោងអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រី សិរិថន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/11/2024
ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះបានប្រកាសដល់សិស្ស និស្សិត និងមន្រ្តីរាជការកម្ពុជា ដែលមានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅព្រះរាជាណាចក្រថៃ ដោយពេលនេះ គម្រោងព្រះរាជូបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសវៀតណាម ពី TUAF-AEP ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/08/2023
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសវៀតណាម ឬសាកលវិទ្យាល័យជាដៃគូផ្សេងទៀត ។...

ឆ្នាំសិក្សា២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍១០០% ថ្នាក់បរិញ្ញាបត្ររង ១២០កន្លែង និងថ្នាក់សញ្ញាបត្របច្ចេកទេស ១៤០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/09/2025
សម្រាប់ឆ្នាំសិក្សាថ្មី ២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង បានប្រកាសជ្រើសរើសសិស្សនិស្សិតឱ្យចូលសិក្សា ដោយផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឬបរិញ្ញាបត្ររងចំនួន១២០នាក់ ខណៈថ្នាក់សញ្ញាបត្របច្ចេកទេស...

ជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពីសហគមន៍សេចក្ដីអំណរអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/11/2023
សហគមន៍សេចក្ដីអំណរអន្តរជាតិ ឬហៅកាត់ JIFA ប្រកាសជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋានជាច្រើនរូប។ ការជ្រើសរើសនិស្សិតស្នាក់នៅ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់អាហារូបករណ៍វគ្គជំនាញ ១២០កន្លែង ឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/05/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ក្រោមកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ ចំនួន១២០កន្លែង...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប


































































