បេក្ខជនជាង១ម៉ឺន៦ពាន់នាក់ ចូលរួមប្រឡងប្រជែងសិស្សមន្ត្រីក្រមការ

ភ្នំពេញ — ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រ សេដ្ឋកិច្ច ដោយ​មានបេក្ខជនចូលរួម​ប្រឡង​ចំនួន ១៦ ៤៣៥​នាក់។ ការ​ប្រឡង​នេះ ធ្វើ​ឡើងក្នុង​គោលដៅផ្តល់​មន្ត្រីក្របខ័ណ្ឌ បម្រើការងារ​តាមរដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ចំនួន២០៥កន្លែង។

ក្នុងឱកាសបើកវិញ្ញាសាជានិមិត្តរូប ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជា​ប្រធានគណៈកម្មការប្រឡងប្រជែង មានប្រសាសន៍ថា ការប្រឡងប្រជែងនាពេលនេះ ជាការប្រឡងប្រជែងលើកទី៥២ ដែលក្រសួងមុខងារសាធារណៈ បានដឹកនាំរៀបចំ។ បើតាម​ឯកឧត្តម ហ៊ុន ម៉ានី វិញ្ញាសាដែលបានដាក់​ឱ្យ​បេក្ខជន​ប្រឡង គឺទើបនឹងតាក់តែងនៅពេលព្រឹកមុន​ការ​ប្រឡង​មក​ដល់ ដោយគណៈកម្មការបាន​ជ្រើសរើសសំណួរចំនួន១០០ ចេញពីសំណួរប្រមាណ១៥០ ដើម្បីដាក់ជូនបេក្ខជនប្រឡងក្នុងពេលរសៀល។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏​បានបញ្ជាក់អំពីសុក្រឹតភាពក្នុងការប្រឡងដោយការអះអាងថា ” គ្រប់សន្លឹក​កិច្ចការទាំងអស់ មានចុះហត្ថលេខា កាលបរិច្ឆេទ និងឈ្មោះរបស់ឯកឧត្តម ដើម្បីធានាថា វិញ្ញាសាទាំងអស់ មិនមាននរណាម្នាក់បានទទួល ឬដឹងមុនឡើយ។”

សូមជំរាបថា ការ​ប្រឡង​ជ្រើសរើស​មន្រ្តីក្រមការនេះ បេក្ខជនត្រូវឆ្លងកាត់ការប្រឡងប្រជែងចំនួន ២លើក។ វិញ្ញាសាសរសេរលើកទី១ រៀបចំឡើងនា​សម័យ​ប្រឡង​ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ តាមរយៈវិញ្ញាសាសំណួរពហុចម្លើយ ដើម្បីសម្រាំងយក ៣ដងនៃចំនួនបេក្ខជនជ្រើសរើសចុងក្រោយ (ឬប្រមាណ៦០០នាក់)។ វិញ្ញាសាសរសេរលើកទី២ នឹងរៀបចំឡើង នាសម័យប្រឡងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ នៅមណ្ឌល​ប្រឡង សាលាភូមិន្ទរដ្ឋបាល លើវិញ្ញាសាអធិប្បាយ និងភាសាអង់គ្លេស ឬភាសាបារាំង ដើម្បីជ្រើសរើសយកបេក្ខជនចុងក្រោយ ២០៥នាក់ ជាបេក្ខជនជាប់ស្ថាពរ៕

អត្ថបទ ៖ ង៉ាន់ ទិត្យ


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ICCR ទៅសិក្សានៅប្រទេស​ឥណ្ឌា ឆ្នាំសិក្សា​២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2026

រដ្ឋាភិបាលឥណ្ឌា បានប្រកាស​ផ្តល់អាហារូបករណ៍​ពេញលេញ​សម្រាប់​និស្សិត​កម្ពុជា ទៅបន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ឥណ្ឌា តាមរយៈ​ក្រុម​ប្រឹក្សា​សម្រាប់​ទំនាក់ទំនង​វប្បធម៌ឥណ្ឌា។

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ( Japanese Government Scholarship 2026) ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិត​កម្ពុជា​សម្រាប់​ការ​សិក្សា​ថ្នាក់ឧត្ដមចំនួន៤កម្រិត​ នៅឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...

អាហារូបករណ៍ ៥០កន្លែង ទៅសិក្សា​នៅប្រទេស​ចិន តាមរយៈកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2026

អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (លើកទី២) ចំនួន ៥០ កន្លែង

ឱកាស​បន្ត​ការ​សិក្សានៅសាកលវិទ្យាល័យ Muhammadiyah Purworejo ប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2026

តាម​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឱ្យ​ដឹង​ថា សាកលវិទ្យាល័យ Muhammadiyah Purworejo នៃ​ប្រទេស​ឥណ្ឌូនេស៊ី នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតអន្តរជាតិ ដើម្បី​ទៅបន្តការសិក្សាកម្រិតបរិញ្ញាបត្រ និង​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសចំនួន២២៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសជ្រើសរើសសិក្ខាកាមសិក្សាជំនាញបច្ចេកទេសវគ្គខ្លី មួយសប្ដាហ៍ និងបួនខែចំនួន២២៥កន្លែង​ដោយឥតគិថ្លៃ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ពីកម្មវិធី Second Enrollment of Masters Degree Program in Eco...

ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់មុនបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសសឹង្ហបុរីរយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៤។...