យុវជន​ជាង១រយនាក់ ​រៀបចំសម្តែង​ល្ខោនខោលខ្នាត​ធំមិនធ្លាប់មាននៅសប្តាហ៍​ក្រោយ​

ភ្នំពេញ – នៅថ្ងៃទី២៥ និង​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ​២០២២​ខាងមុខ​នេះ ក្រុមសិល្បៈ​យុវជន​ល្ខោនខោល និង​របាំង​បុរាណ​ជំនាន់ថ្មីប្រមាណជាង​១រយនាក់ នឹង​រៀបចំ​ការ​សម្តែង​ល្ខោន​ខោលខ្នាត​ធំមិនធ្លាប់មាន​ ដើម្បី​ជា​ការ​ចូលរួម​អបអសាទរ​ខួប​៤ឆ្នាំ នៃ​ការ​ដាក់បញ្ចូល​ល្ខោនខោល ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ។

លោក ហង្ស ភូមិរ៉ា អ្នករៀបចំ​ និង​ដឹកនាំ​ការ​សម្តែង​នេះបាន​មានប្រសាសន៍ថា ក្រុមយុវជន​ទាំង​ជាង​១រយនាក់​នោះ ពួក​គេគឺជា​អ្នកស្រឡាញ់ល្ខោនខោល និង​បាន​​ហ្វឹកហាត់​រៀនជាមួយ​លោក​​អស់​រយៈពេល​ប្រមាណ​៣ឆ្នាំ​មក​ហើយ ។ ដូច្នេះ​នៅ​សប្តាហ៍​ក្រោយ​នេះ ពោល​គឺនៅថ្ងៃទី២៥ និងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ពួកគេ​នឹង​បញ្ចេញ​សមត្ថភាព ក្នុងនាមជា​សិល្បករមហាជន។

ការ​សម្តែង​ល្ខោនខោលរបស់ក្រុមសិល្បៈយុវជន​ល្ខោនខោល និង​របាំបុរាណជំនាន់ថ្មី នៅសប្តាហ៍ក្រោយនេះ នឹងដកស្រង់សម្តែង​ត្រង់ឈុត «ត្រីមេឃ» ដែល​ជាឈុត​ឆាកនៃការប្រយុទ្ធ​រវាងហនុមាន និង​យក្ស ក្នុងរឿង​រាមកេរ្តិ៍ ។ ការ​សម្តែង​នឹង​ធ្វើ​ឡើង​ដោយ​ឥតគិតថ្លៃ នៅទីស្នាក់ការ​សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ អគារ​ខេមរានី តាមវិថីវិចិត្រសិល្បៈ ក្នុង​ភូមិព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

បើតាម​ការ​បញ្ជាក់របស់ លោក ហង់ ភូមិរ៉ា ការសម្តែង​រយៈពេល​២ថ្ងៃនេះ នឹងទទួលទស្សនិកជន​តែ​ត្រឹម​ចំនួន ១ពាន់នាក់ប៉ុណ្ណោះ ។ តែយ៉ាងណាក៏ដោយប្រជាពលរដ្ឋ​ដែល​ស្រឡាញ់គាំទ្រ​ការសម្តែង​ល្ខោនខោល ក៏​អាច​ទស្សនាការសម្តែងនេះបាន​ តាម​រយៈ​ការ​ផ្សាយ​ផ្ទាល់​តាមទំព័រ facebook របស់​ក្រុម​សិល្បៈយុវជន​ល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី ក៏​ដូចជា​តាមរយៈ​ទំព័រ facebook របស់ AMS Education ។

សូម​បញ្ជាក់ថា ល្ខោន​ខោល​របស់​កម្ពុជា​ ​ត្រូវ​បាន​អង្គការ​យូ​ណេស្កូដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​ ​នៅ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ឆ្នាំ​២០១៨ ក្នុង​កិច្ចប្រជុំ​លើក​ទី​១៣​នៃ​គណៈ​កម្មការ​អន្តររដ្ឋាភិបាល​សម្រាប់​ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូ​ណេស្កូ នា​ទីក្រុង​ព័រល្វី​ ​សាធារណរដ្ឋ​ម៉ូរីស។

«ល្ខោនខោល» ជា​ប្រភេទ​ល្ខោន​ដ៏ចំណាស់​មួយ​ក្នុងចំណោម​ទម្រង់​សិល្ប​ទស្សនីយភាព​នៅ​កម្ពុជា។ ល្ខោនមួយនេះ អ្នករាំតម្រូវ​ឱ្យ​ពាក់មុខខ្មុកសម្ដែង ហើយរឿងដែលយកមកសម្តែងមានតែរឿងរាមកេរ្តិ៍មួយមុខប៉ុណ្ណោះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាវគ្គខ្លីថ្នាក់ Full-Stack Development នៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីថ្នាក់ Full-Steak Development រយៈពេល៤ខែ នៅ ADITI Academy សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍គាំទ្រ​ដោយ​ធនាគារវីង ផ្ដល់ជូន ១០០% ចំនួន ៣០កន្លែង ៨០% ចំនួន១០កន្លែង និង ៧០% ចំនួន ១០កន្លែង។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2026

សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ទៅសិក្សា​នៅប្រទេស​រូម៉ានី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2026

ក្រសួងការបរទេស​រូម៉ានី នឹង​ចាប់ផ្តើម​បើក​ការ​ទទួលពាក្យ​ស្នើ​សុំ​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត របស់និស្សិតបរទេស រួមទាំង​និស្សិត​កម្ពុជា​ផង ដើម្បីទៅសិក្សានៅប្រទេស​រ៉ូម៉ានី។

អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន៥០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2025

ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តផ្តល់អាហារូបករណ៍ចំនួន ៥០០ កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល...

សាកលវិទ្យាល័យលីមកុកវីង ប្រកាសជ្រើសរើសសិស្សថ្នាក់ទី១២ ចូលរួមការប្រឡងសិស្សពូកែ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2025

សាកលវិទ្យាល័យ លីមកុកវីង កំពុងប្រកាសជ្រើសរើសសិស្សវិទ្យាល័យថ្នាក់ទី១២ នៅទូទាំងប្រទេសចូលរួមប្រឡង «ការប្រឡងសិស្សពូកែទូទាំងប្រទេស» ប្រចាំសាកលវិទ្យាល័យ លីមកុកវីងសម្រាប់ឆ្នាំសិក្សា២០២៥។ ការប្រឡងនេះផ្ដល់ជូនសម្រាប់តែ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Erasmus University Rotterdam នៅប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគ្រប់គ្រង Rotterdam នៃសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ពីកម្មវិធីអាហារូបករណ៍ Erasmus ឆ្នាំសិក្សា២០២៦-២០២៧។

មជ្ឈមណ្ឌលស៉ីមេអូ RELC ផ្ដល់អាហារូបករណ៍ដល់បុគ្គលិកអប់រំចំនួន១៤កន្លែង លើវគ្គបណ្ដុះបណ្ដាល និងបច្ចេកទេសបង្រៀនភាសាអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើស បុគ្គលិកអប់រំ និងគ្រូបង្រៀនភាសាអង់គ្លេស ចំនួន១៤នាក់ ទៅសិក្សាអាហារូបករណ៍ វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេស នៅ មជ្ឈមណ្ឌលស៊ីមេអូ RELC សម្រាប់ឆ្នាំ២០២៦។ វគ្គបណ្ដុះបណ្ដាល..

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2023

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀងជ្រើសរើសយុវជនចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2025

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង ប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា។