រាជធានីភ្នំពេញ ១៧ វិច្ឆិកា ២០២២ – សាលាកម្រិតអន្តរជាតិរបស់សឹង្ហបុរី SCIA បានរៀបចំសិក្ខាសាលាមួយ ជាមួយសាលា STEAMING Cambodia ស្តីពីកម្មវិធីបណ្តុះបណ្តាលដោយប្រើប្រាស់សូហ្វ៊ែរ (software) Solid Edge ដែលជាប្រភេទសូហ្វ៊ែរបម្រើដល់ការបណ្តុះបណ្តាលសិស្សពីកម្រិតបឋមសិក្សា ដល់មហាវិទ្យាល័យឱ្យមានមូលដ្ឋានគ្រឹះផ្នែកឌីហ្សាញសម្រាប់ការផលិត (design for manufacturing) ដែលជួយបង្កើនគំនិតច្នៃប្រឌិតរបស់សិស្សឱ្យចេះដោះស្រាយបញ្ហាដោយប្រើប្រាស់ដំណោះស្រាយបែបវិស្វកម្ម។

តាមរយ:សិក្ខាសាលា គ្រូបង្គោលផ្នែក STEM របស់សាលាអន្តរជាតិ SCIA ចំនួន៣រូប បានទទួលបានការធ្វើបទបង្ហាញដើម្បីស្វែងយល់ពីការប្រើប្រាស់សូហ្វ៊ែរ Solid Edge សម្រាប់រៀបចំការបណ្តុះបណ្តាលកម្មវិធីអប់រំ STEM បន្ថែមជូនសិស្សកម្រិតបឋមសិក្សា និងអនុវិទ្យាល័យ នៅសាលា SCIA សម្រាប់កម្មវិធីសិក្សាឆ្នាំ២០២៣ ដែលកម្មវិធីបណ្តុះបណ្តាលនេះ នឹងរៀបចំគាំទ្រការបណ្តុះបណ្តាលដោយសាលា STEAMING Cambodia ដែលជាក្រុមហ៊ុនអប់រំនិងអាជីវកម្មដៃគូរបស់ ក្រុមហ៊ុនបច្ចេកវិទ្យាឧស្សាហកម្ម Siemens Industry Software Pte. Ltd. ដែលទទួលបានកម្មវិធីសិក្សាស្តង់ដាអន្តរជាតិ ផ្នែកបណ្តុះបណ្តាលកម្មវិធីអប់រំ STEM បន្ថែម ដោយផ្តោតលើជំនាញវិស្វកម្មឌីហ្សាញ (Design Engineering) សម្រាប់ឧស្សាហកម្ម៤.០។ តាមរយ:កម្មវិធីបណ្តុះបណ្តាលដែលផ្តល់ជូនដោយ STEAMING Cambodia គ្រូបង្គោល STEM របស់សាលាអន្តរជាតិ SCIA នឹងទទួលបានជំនាញផ្នែកប្រើប្រាស់ Solid Edge ជំនាញផ្នែកបង្រៀនដោយផ្តោតលើគម្រោង (Project-Based Learning) និងការទទួលស្គាល់សមត្ថភាពជំនាញប្រើប្រាស់សូហ្វ៊ែរ Solid Edge កម្រិត Associate ពីក្រុមហ៊ុនបច្ចេកវិទ្យារបស់អាល្លឺម៉ង់ Siemens។





លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសអាហារូបករណ៍ ៥០កន្លែងសម្រាប់និស្សិតកម្ពុជា ទៅបន្តការសិក្សានៅប្រទេសចិន តាមរយៈកម្មវិធី 2025-Skilk Road Program
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/05/2025
ក្រោមកិច្ចសហការរវាងសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងសាកលវិទ្យាល័យមួយចំនួននៅប្រទេសចិន សមាគមបានប្រកាសពីការផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៥០កន្លែង ដែលជាប្រភេទអាហារូបករណ៍...

អាហារូបករណ៍សាច់ប្រាក់ពី Education First Cambodia សម្រាប់និស្សិតស្រីរយៈពេល៣ឆ្នាំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/10/2023
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់រយៈពេល៣ឆ្នាំពី Education First Cambodia ផ្ដល់សម្រាប់សិស្សស្រីកំពុងសិក្សាឆ្នាំទី២នៃឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតកំពុងសិក្សានៅ...

ឱកាសសម្រាប់អ្នកស្រាវជ្រាវ ៖ ស្ថានទូតបារាំងផ្តល់ «អាហារូបករណ៍ការផ្លាស់ប្តូរការស្រាវជ្រាវភាសាបារាំង ឆ្នាំ២០២៦»
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/06/2026
សម្រាប់អ្នកស្រាវជ្រាវកម្ពុជា និងមានអាយុក្រោម ៤៥ ឆ្នាំ ដែលចង់ទៅបំពេញការស្រាវជ្រាវនៅប្រទេសបារាំង ពេលនេះស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់ វគ្គទី១ នៃកម្មវិធីផ្លាស់ប្តូរការស្រាវជ្រាវ...

កូរ៉េប្រកាសជ្រើសរើសបេក្ខភាពឱ្យទៅចូលរួមកម្មវិធី K-POP as Global Cultural Industry
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/05/2026
សាធារណរដ្ឋកូរ៉េ កំពុងប្រកាសជ្រើសរើសបេក្ខភាពចំនួន ២០ រូប ពីតំបន់ និងស្ថាប័នខុសៗគ្នា ដើម្បីឱ្យទៅចូលរួមកម្មវិធីK-POP as Global Cultural Industry របស់ Korea Development Institute (KDI) សម្រាប់ឆ្នាំ២០២៦ នេះ។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា ចំនួន២០នាក់ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/01/2025
ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការយូណេស្កូ ប្រកាសជ្រើសរើសបុគ្គលិកអប់រំ ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមកម្មពីធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Glasgow International Leadership Scholarships 2024
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/05/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Glasgow International Leadership Scholarships 2024 នៅ...

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/03/2024
ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...

ឱកាសសិក្សាជំនាញបច្ចេកទេសឥតបង់ថ្លៃ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/12/2023
កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសជាច្រើនកន្លែង នៅវិទ្យាស្ថាន...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប


































































