ក្រសួងការងារធ្វើវិក្រឹតការគ្រូ​បច្ចេកទេស TVET ដើម្បីធានាគុណភាពប្រព័ន្ធអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នៅ​កម្ពុជា

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

គ្រូបច្ចេកទេស​មកពីគ្រឹះស្ថាន TVET ទូទាំង​ប្រទេសសរុប​ចំនួន១៩០នាក់ ត្រូវ​បាន​ក្រសួង​ការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើវិក្រឹតការ ឬ Upskilling ទៅលើ “វិធីសាស្រ្ត​បង្រៀន និង​​ការ​ប្រើប្រាស់​ម៉ូឌុល​តាមជំនាញ” រយៈពេល​១០ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា រហូត​ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីគាំទ្រ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈសម្រាប់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ក៏ដូចជា​ដើម្បី​ធានា​គុណភាព​ប្រព័ន្ធអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នៅកម្ពុជា។

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា តាមរយៈ​វគ្គ​វិក្រឹតការរយៈពេល១០ថ្ងៃនេះ គ្រូឧទ្ទេស និង​សិក្ខា​កាម​ទាំងអស់ ទទួលបាន​នូវ​ជំនាញ​កាន់តែប្រសើរ​ក្នុងការ​រៀបចំផែនការ​បង្រៀន​គ្រប់ម៉ូឌុលស្នូល និង​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​គ្រប់គ្រងថ្នាក់រៀន និង​រោងជាង​ប្រមុំ ក៏​ដូចជា​ទទួលបានជំនាញ​ប្រាស្រ័យ​ទាក់ទង​តាម​កន្លែង​ការងារ​ជាមួយ​សហគ្រិនប្រកប​ដោយ​ប្រសិទ្ធភាព និង​មូលដ្ឋាន​ច្បាប់ការងារ។

ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍​ដោយសង្កត់ធ្ងន់ថា ការរៀបចំស្តង់ដាកម្មវិធីសិក្សា និងការអភិវឌ្ឍម៉ូឌុលសិក្សាដែលមានមូលដ្ឋានច្បាស់លាស់ក្នុងការពង្រឹងចំណេះដឹង និងជំនាញ, វិន័យ, សីលធម៌, និងឥរិយាបថរបស់សិក្ខាកាម សិស្ស និស្សិត គឺជាកត្តាស្នូលក្នុងបរិបទសកលភាវូបនីយកម្ម គុណភាពនៃ TVET ដើម្បីអភិវឌ្ឍធនធានមនុស្សឆ្ពោះទៅចូលរួមចំណែកអភិវឌ្ឍសង្គម សេដ្ឋកិច្ច។ ក្នុងន័យនេះ គ្រូបច្ចេកទេសគឺជាកម្លាំងចលករដ៏សំខាន់ក្នុងការបណ្តុះបណ្តាលអ្នកជំនាញបច្ចេកទេសប្រកបដោយវិជ្ជាជីវៈ និងប្រកបដោយក្រមសីលធម៌ សម្រាប់បំពេញតម្រូវការទីផ្សារការងារ។ 

លោក ថៃ ឆេង ម៉ៅ ជាគ្រូបង្រៀនមកពីវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា រយៈពេល១០ថ្ងៃនៃវគ្គវិក្រឹតការគ្រូនេះ លោកមានការយល់ដឹងច្រើនលើការប្រើប្រាស់ម៉ូឌុលតាមជំនាញ និងការតាក់តែងមេរៀនបង្រៀន, ផែនការជំនាញ និងវិធីសាស្រ្តថ្មីៗជាច្រើនលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈបានយ៉ាងល្អប្រសើរបន្ថែមលើចំណេះដឹងដែលមានស្រាប់។ ក្នុងនាមជាគ្រូបង្រៀនបច្ចេកទេស តាមរយៈវគ្គវិក្រឹតការមួយនេះ លោកនឹងបន្តចែករំលែក និងការអនុវត្តជាក់ស្តែងនូវជំនាញបច្ចេកទេសដែលនឹងជួយផលិតបាននូវសិក្ខាកាម សិស្ស-និស្សិត និងកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព ដើម្បីផ្គត់ផ្គង់ទៅតាមតម្រូវការនៃសេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិ។

ដោយឡែកអ្នកគ្រូ សាន គីមជេន គ្រូបង្រៀននៃវិទ្យាស្ថានពហុបច្ចេកទេសខេត្ត​កំពង់ធំ ក៏បានគូសបញ្ជាក់ដែរថា វគ្គវិក្រឹតការគ្រូបច្ចេកទេសនេះ គឺជាស្ពានសម្រាប់គ្រូបណ្តុះបណ្តាលទាំងអស់ឱ្យស្វែងយល់កាន់តែសុីជម្រៅលើការប្រើប្រាស់ម៉ូឌុលតាមជំនាញ ហើយវគ្គវិក្រឹតការគ្រូបច្ចេកទេសធ្វើឱ្យកាន់តែប្រសើរឡើងនៃសមត្ថភាពជំនាញរបស់គ្រូបណ្តុះបណ្តាលបច្ចេកទេសដែលជាអ្នកចូលរួមយ៉ាងសំខាន់ក្នុងបណ្តុះបណ្តាលយុវជននៅកម្ពុជា។

សូមបញ្ជាក់ថា វគ្គវិក្រឹតការគ្រូបច្ចេកទេសស្តីពី «វិធីសាស្រ្តបង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» ធ្វើឡើងដើម្បីពង្រឹងសមត្ថភាពគ្រូបច្ចេកទេស ក្នុងការអនុវត្តកញ្ចប់ស្តង់ដាបណ្តុះបណ្តាលស្របតាមគុណវុឌ្ឍិជាតិកម្ពុជា ដែលជាឧបករណ៍ទ្រទ្រង់មួយដ៏ចាំបាច់ សម្រាប់ធានាគុណភាពនៅក្នុងប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា ដែលមិនត្រឹមតែរួមចំណែកពង្រឹងសមត្ថភាព និងគុណភាពជាចម្បងប៉ុណ្ណោះទេ ប៉ុន្តែ​ក៏នឹងរួមចំណែកលើកកម្ពស់ និងគុណតម្លៃនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ សំដៅទាក់ទាញយុវជនឱ្យចាប់អារម្មណ៍ និងជ្រើសរើសរៀនវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសស្របតាមស្តង់ដាជាតិ និងតំបន់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មនុយក្លេអ៊ែរពីរដ្ឋាភិបាលចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ឬ CSC Type B បើកជ្រើសរើស សិស្ស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិស្វកម្ម Habin សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្តល់ជូន សិស្ស...

ឱកាស​អាហារូបករណ៍១០០% និង៥០% ជាច្រើនកន្លែង​នៅ​វិទ្យាស្ថានតេជោសែន សាធារណការ និង​ដឹកជញ្ជូន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាស​ផ្តល់​អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង និង ៥០% (បេក្ខជននារី) ជាច្រើនកន្លែងទៀត​ រហូតដល់បញ្ចប់ការសិក្សា តាមរយៈការប្រឡងចូលរៀនជំនាន់ទី៤។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ២០កន្លែង នៅសាកលវិទ្យាល័យវ៉ាន់ដា ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2026

ក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ២០កន្លែង សិក្សានៅសាកលវិទ្យាល័យវ៉ាន់ដា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​ស្វាយរៀង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2026

សម្រាប់យុវជន ក៏​ដូចជា​ប្រជាពលរដ្ឋ ដែល​កំពុងស្វែង​រក​ការសិក្សា​ជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ពេលនេះ​ឱកាស​បាន​មក​ដល់ហើយ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង កំពុងតែជ្រើសរើសសិក្ខាកាម​ឱ្យចូលរៀន...

ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​ផ្តល់​អាហារូបករណ៍​ ១០០​%​ ​និង​ឱកាស​ការងារ​ចំនួន​ ​១០​កន្លែង​ សិក្សា​នៅ​សាកលវិទ្យាល័យ​បូណា​ម៉ារី ​(​BMU​)​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2026

ជា​ឱកាស​សម្រាប់​យុវជន​សិស្សានុសិស្ស​ដែល​ទើប​បញ្ចប់​ការ​សិក្សា​ថ្នាក់​មធ្យមសិក្សា​ទុតិយ​ភូមិ​,​ ​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៥០កន្លែង​នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

សម្រាប់សិស្ស-និស្សិតដែលមានបំណងចង់សិក្សាជំនាញផ្នែកសិល្បៈ ពេលនេះ គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងផ្តល់អាហារូបករណ៍...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃចំនួន៦៥៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2025

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៦៥៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទស (បរិញ្ញាបត្ររង)...

អាហារូបករណ៍ម៉ាណាគី ទៅសិក្សា​នៅប្រទេស​ណូវែលហ្សេឡង់ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2026

ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជន​កម្ពុជា។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *