ក្រមាខ្មែរ បានចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

“ក្រមា” គឺជាមរតកវប្បធម៌អរូបីទី៧ ដែលកម្ពុជាបានដាក់បញ្ចូលដោយជោគជ័យទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីយប់ថ្ងៃទី០៤ ខែធ្នូ តាមរយៈសេចក្ដីសម្រេច​ 19.COM 7.b.27 នៅទីក្រុង អាសង់ស្យុង (Asunción) សាធារណរដ្ឋប៉ារ៉ាហ្គាយ (Republic of Paraguay) ក្នុងកិច្ចប្រជុំលើកទី១៩ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល ដើម្បីការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ​។ នេះ គឺជាសមិទ្ធផលដ៏ត្រចះត្រចង់មួយរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការអភិរក្សថែរក្សាការពារ មរតកវប្បធម៌ជាតិ និងផ្សព្វផ្សាយវប្បធម៌ខ្មែរទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិ។

បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ កម្ពុជាបានដាក់បញ្ចូលមរតកវប្បធម៌ជាតិផ្នែកអរូបីក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្កការយូណេស្កូជាបន្តបន្ទាប់ សរុបចំនួន៦មរតករួចមកហើយ។ ក្នុងនោះ រួមមាន របាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែកធំ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង ល្ខោនខោលវត្តស្វាយអណ្ដែត គុនល្បុក្កតោ។ ចំណែក “ក្រមា” គឺជាមរតកវប្បធម៌អរូបីទី៧។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ការចុះបញ្ជីនេះ បានផ្តល់នូវតម្លៃដូចគ្នាចំពោះកម្ពុជា និងសហគមន៍អន្តរជាតិ នូវកាតព្វកិច្ចនៃកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការថែរក្សា ការពារ និងលើកតម្កើងគុណតម្លៃ “ក្រមា” ទុកជាកេរមរតកសម្រាប់មនុស្សជាតិជំនាន់ក្រោយតរៀងទៅ។

សម្តេចនាយករដ្ឋមន្រ្តី បានសម្តែងនូវអំណរព្រះគុណ ដ៏ជ្រាលជ្រៅវិសេសវិសាលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និង ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គទ្រង់តែងប្រោសព្រះរាជទាននូវការគាំទ្រជានិច្ចកាល ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងវិស័យបេតិកភណ្ឌវប្បធម៌ជាតិ ជាពិសេសបេតិកភណ្ឌវប្បធម៌អរូបីដែលងាយប្រឈមនឹងការបាត់បង់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសើរចំពោះការយកចិត្តទុកដាក់ខិតខំប្រឹងប្រែង គាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ជាមួយនឹងស្ថាប័នពាក់ព័ន្ធនានា អ្នកជំនាញជាតិ-អន្តរជាតិ សហគមន៍តម្បាញក្រមា សមាគមន៍ក្រមា ក៏ដូចជាអាជ្ញាធរមូលដ្ឋាន នៅតាមបណ្តារាជធានី-ខេត្តនានា រហូតសម្រេចបានជោគជ័យក្នុងការចុះ “ក្រមា” ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនាពេលនេះ។

សម្ដេច ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ជនរួមជាតិទាំងអស់ដែលបានបន្តថែរក្សា ផលិត និងប្រើប្រាស់ក្រមាក្នុងជីវភាព រស់នៅប្រចាំថ្ងៃ ដែលជាអត្តសញ្ញាណរបស់ជាតិ និងជាកេរដំណែលប្រពៃណីដ៏ថ្លៃថ្លាក្នុងសង្គមកម្ពុជា តាំងពីដើមរៀងមក។

“ក្រមា” គឺជាផ្នែកមួយដ៏សំខាន់ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាចាប់តាំងពីពេលកើតរហូតដល់ពេលស្លាប់ ដោយប្រជាជននិយមប្រើប្រាស់តាមតម្រូវការផ្សេងៗដូចជា គ្របដណ្តប់ខ្លួន តុបតែងលម្អ ច្នៃជាសម្លៀកបំពាក់គ្រប់ទម្រង់ បាំងកម្ដៅព្រះអាទិត្យ ចងជាអង្រឹងក្មេង សម្រាប់ជូតខ្លួន និងប្រើប្រាស់ក្នុងពិធីផ្សេងៗទៅតាមប្រពៃណីសាសនាជាដើម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

ឱកាសសិក្សាអាហារូបករណ៍ចំនួន១២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាខេត្តត្បូងឃ្មុំ ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ ចំនួន១២០កន្លែង។ អាហារូបករណ៍ប្រឡងជ្រើសរើសសម្រាប់កម្រិតវិស្វករ សិក្សារយៈពេល៥ឆ្នាំក្នុងដេប៉ាតឺម៉ង់ចំនួនបួន។

អាហារូបករណ៍ ​SHE-CAN ប្រកាសបើកទទួលពាក្យសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសហរដ្ឋអាមេរិកសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ SHE-CAN ដោយ​អាហារូបករណ៍ SHE-CAN ចាប់បើកទទួលពាក្យស្នើសុំអាហារូបករណ៍ សម្រាប់និស្សិតស្ត្រី ដើម្បីលើកកម្ពស់ជីវភាព...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅសាកលវិទ្យាល័យ...

ឱកាសអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ឆ្នាំ២០២៧ នៅសាកលវិទ្យាល័យ Osaka University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2026

សាកលវិទ្យាល័យ Osaka University ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរបស់ប្រទេសជប៉ុន បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Osaka University MEXT Scholarships 2027 ហើយ។

អាហារូបករណ៍​ពី​ធនាគារ​ពិភពលោក​ សម្រាប់​ការ​សិក្សា​ជំនាញ​បច្ចេកទេស ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​តា​កែវ ​ចំនួន​ ​២៥០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2026

​ក្រោម​គម្រោង​ជំនាញ​ដើម្បី​ការងារ​កាន់តែ​ប្រសើរ​ ​ដែល​ជា​កិច្ចសហការ​រួមគ្នា​រវាង​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​, ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ព្រមទាំង​ ធនាគារ​ពិភពលោក​...

ឱកាស​សម្រាប់សិស្សកំពុងរៀនថ្នាក់ទី១២ ចង់រៀនជំនាញបច្ចេកវិទ្យា, ខេមតិច ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2026

សម្រាប់សិស្សានុសិស្ស​ដែលកំពុងរៀនថ្នាក់ទី១២ ហើយមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ លើជំនាញបច្ចេកវិទ្យា បន្ទាប់ពីចប់បាក់ឌុបរួច, ពេលនេះ សាកលវិទ្យាល័យ​ឯកជនក្នុងស្រុកមួយ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ GRIPS នៃប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2025

ឱកាសសិក្សាអាហារូបករណ៍នៅ GRIPS នៃប្រទេសជប៉ុនសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សារយៈពេល១ឆ្នាំ(MP1) និង ២ឆ្នាំ(MP2) ៣ឆ្នាំ ឬ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *