កត្តា​បណ្តាល​ឱ្យ​មាន​អារម្មណ៍​មមាញឹក​ខ្លាំង និងដំណោះស្រាយ

ភាព​មមាញឹក​ខ្លាំង អាចកើត​មក​ពីកត្តា​ពីរ​យ៉ាងធំៗ គឺកត្តា​ខាងក្រៅ និងខ្លួនឯង។ ភាព​មមាញឹក​ពីកក្តាខាងក្រៅ មាន​ដូចជា បន្ទុក​គ្រួសារ​ធ្ងន់លើស​ពី​ទំហំ​លទ្ធភាព ការប្តេជ្ញាចិត្ត​បំពេញតាម​ការរំពឹង​ទុក​របស់​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន ត្រូវធ្វើការងារ​បន្ទាន់​ភ្លាមៗ ក៏ដូចជាទំហំ នៃ​ប្រភេទការងារ​ធំលើស​សមត្ថភាព​ជាដើម។ ដោយឡែក​ភាព​មមាញឹក​ពី​កត្តា​ខាង​ក្នុង មាន​ដូចជា ខ្វះបទ​ពិសោធន៍​ទៅលើ​ជំនាញ​នៃ​ការគ្រប់គ្រង​ពេលវេលា រំពឹង​ភាពល្អ​ឥតទាស់​ពីលទ្ធផល​ការងារ ការ​ពន្យារ​ពេល មិនហ៊ាន​បដិសេធ​ទោះបីខ្លួន​មានបន្ទុក​ការងារ​ហើយក្ដី ឬក៏ទាមទារ​ដឹងរឿង​ជាច្រើន ដោយគ្មាន​ការកំណត់​អាទិភាពចំពោះកិច្ចការ​នីមួយៗ។

តាមរយៈ​គេហទំព័រ Very well Mind បាន​ពន្យល់​ថា មូលហេតុ​ដែលមនុស្ស​ចូលចិត្ត​រក្សាភាព​មមាញឹក​ជាប្រចាំ ទោះបី​មិន​បញ្ចប់​លទ្ធផល ដោយសារ​តែពួក​គេយល់​ថា ភាពរវល់​ជាប់ជាប្រចាំ​ត្រូវបាន​ផ្តល់​តម្លៃ និងការ​កោតសរសើរ​ពីខាងក្រៅ។ ភាព​រវល់ ពេលខ្លះប្រៀបដូច​ជាកិត្តិយស​បំពាក់លើ​បុគ្គលម្នាក់ៗ​យ៉ាង​ដូច្នោះ​ដែរ ខណៈ​កាលដែល​មាន​កាលវិភាគ​លើសលប់​ប៉ះពាល់ ជា​អវិជ្ជមាន​ទៅកាន់​សុខភាព​ផ្លូវចិត្ត និង​ជះឥទ្ធិពល​អាក្រក់​ទៅកាន់​ទំនាក់ទំនង រួមទាំង​ធ្វើឱ្យ​បរិយាកាស​គ្មាន​ផាសុកភាព។

យ៉ាងណាមិញ ជាដំណោះស្រាយ​ត្រួសៗ​ចំពោះ​បញ្ហា​មមាញឹក​លើស​លប់​មាន​ដូចជា ការ​ចាប់ផ្តើម​កំណត់​ប្រភេទ​ការងារ​ណាដែល​អាទិភាព (សំខាន់ និង​ប្រញាប់)​ ដាក់​ដែន​កំណត់ មិន​ថា​ការងារ ទំនាក់ទំនង និង​ការទទួល​យកទំនួល​ខុសត្រូវ​ណាមួយ​បន្ថែម។ ក្នុង​កាលវិភាគ​ទៀតសោត​ត្រូវមាន​ពេលសម្រាកគ្រប់គ្រាន់ ឬ​មានតុល្យភាព រួមទាំង​ការស្នើ​សុំ​ជំនួយ​ពីខាងក្រៅ មិនថា​ជាយោបល់ ឬ​បច្ចេកទេស។ តាម​រយៈគេហទំព័រ Verywell Mind ដដែល បាន​បង្ហាញ​ដំណោះស្រាយ​លម្អិត​មួយ​ចំនួន ដែល​ឆ្លើយតប​ទៅនឹង​បញ្ហា​មមាញឹក​លើសលប់ ៖

១.រំងាប់​អារម្មណ៍ ៖ ការអនុវត្ត​វិធីសាស្រ្ត​រំងាប់​អារម្មណ៍ តាមរយៈ​វិធី​សាស្រ្ត​ចម្រុះគ្នា បាន​ផ្សារ​ភ្ជាប់​ទំនាក់ទំនង ជាមួយ​មនុស្ស​ដែល​ស្និទ្ធស្នាល ការ​សង្កេត​ផ្ទៀងផ្ទាត់ ដោយ​គ្មាន​ការវាយ​តម្លៃពី​មជ្ឈដ្ឋាន​ណាមួយ និងការនៅ​ជាមួយស្មារតី​ខ្លួនឯង​ជាប្រចាំ។ ការ​អប់រំចិត្ត អាច​បញ្ចៀស​ការរំខាន​មួយចំណែក មិន​ថា​បុគ្គល ឬក្នុងប្រព័ន្ធផ្សព្វផ្សាយ រួមទាំង​អាច​បញ្ចៀស​អាការៈ​អស់​កម្លាំង​ពេល​បំពេញ​បេសកកម្ម។

២.មាន​ពេល​វិស្សមកាល ៖ ការធ្វើ​ផែនការ​សម្រាក និង​វិស្សមកាល​ធំក្ដី តូចក្ដី បាន​រួមចំណែក បំពេញ​នូវ​តុល្យភាព​រវាង​ការរស់នៅ ការងារ និង​ការ​សិក្សា ក៏ដូចជា ការស្រូប​យកកម្លាំង​មកវិញ​ក្នុងការ​បន្តប្រសិទ្ធភាព នៃ​ការងារ​ជំនួស​ឱ្យការ​ប្រើប្រាស់​ច្រើន​ម៉ោង ទាំង​ខ្វះ​នូវ​ថាមពល ដើម្បី​បញ្ចប់។

៣.​ចំណាយ​ពេលជាមួយ​មនុស្ស​សំខាន់ ៖ ការ​បញ្ចូល​សកម្មភាព​មួយនេះ ទៅក្នុង​ផែនការ​សកម្មភាព បាន​ផ្តល់​នូវអារម្មណ៍​ផ្សារភ្ជាប់​រវាង​គ្នា នឹងគ្នា រួមទាំងការស្រូប​យកថាមពល​ផ្លូវចិត្ត​បន្ថែម។

៤.មោទនភាព ៖ ការ​ចំណាយ​ពេលខ្លះ កំណត់​ចំណាំ​សកម្មភាពល្អៗ និង​ការរៀន​មាន​មោទនភាព​ចំពោះ​ខ្លួនឯង រួម​ទាំង​ការ​សរសេរ​ពាក្យពេចន៍​វិជ្ជមាន ដែល​យើង​បាន​ជួបប្រទះ​រៀងរាល់ថ្ងៃ។

៥.ការដាក់ដែន​កំណត់​ជាមួយ​អ្នកដទៃ ៖ មិនថា​កាល​ពីកុមារភាព លោកអ្នក​ត្រូវបាន​អប់រំឱ្យចេះ​ធ្វើអំពើល្អ ត្រូវជួយ​យក​អាសា​អ្នកដទៃ​យ៉ាងណា​នោះទេ។ ពេល​ដែល​ស្ថិតក្នុង ដំណាក់​កាល​ពេញវ័យ និង​មាន​សមត្ថភាព​សម្រេច​ចិត្តបាន លោកអ្នក​គួរមាន​ភាព​បត់បែន ក្នុង​ការប្រើប្រាស់​បច្ចុប្បន្នភាព ដោយ​ត្រូវ​ហ៊ាន​បដិសេធ​ការសុំ​ជំនួយ​មួយ​ចំនួន ជាពិសេស​កំឡុងពេល​ដែលត្រូវ​ការជួយ​ខ្លួនឯង​ដែរ។ មួយវិញទៀត ការ​យកចិត្ត​ទុកដាក់ លើ​ទំនួល​ខុសត្រូវ​ខ្លួនឯង សុទ្ធសឹងតែ ជាកត្តា​ជួយ​ជំរុញឱ្យ​សុខភាព​ផ្លូវចិត្ត មាន​ភាព​រឹងមាំ និង​ការប្រព្រឹត្ត​មួយដែល​ឆ្លើយតប​ក្នុងរយៈពេល​វែង។

៦.ស្គាល់ពី​បុព្វហេតុ​នៃគុណ​តម្លៃ​ជីវិត​ផ្ទាល់ខ្លួន ៖ គួរ​ចងចាំ​ថា គុណ​តម្លៃ​ផ្ទាល់ខ្លួន មិន​ស្ថិតលើ​ការ​រក្សាភាព​មមាញឹក​នោះទេ ជំនួស​មកវិញ​នូវការ​ចេះរៀបចំ ការ​ខំប្រឹង​អភិវឌ្ឍ សមត្ថភាព​ពីមួយពេល​ទៅមួយ​ពេល និង​ដឹងពីមូលហេតុ​នៃការ​ធ្វើអ្វីមួយ​មុននឹង​សម្រេច​ចិត្ត​ទទួលយក។

៧.ការ​រំឭក ៖ ការ​ដកដង្ហើម​វែងៗ និងទៅ​កន្លែងណា​មួយស្ងប់ស្ងាត់​ម្នាក់ឯង ដោយ​ការ​ប្រើប្រាស់ ឧបករណ៍​ផ្ញើ​សារ​ដាស់តឿន ព្រោះ​សកម្មភាពខ្លះ​តូចមែន​ប៉ុន្តែបាន​ផ្តល់​ប្រយោជន៍​ក្នុង​រយៈពេលវែង។

៨.ទាក់ទង​អ្នកជំនាញ​ជាប្រចាំ ៖ ការធ្លាក់ចុះ​ខ្លាំង​នៃ​ផលិតភាព និង​សុខដុមរមនា នៃ​ការ​រស់នៅ បាន​រារាំង​ក្នុងការ​បន្តភាព​លូតលាស់​ទៅមុខ ដែល​កត្តា​នេះ​បណ្តាល​មកពី អាការ​ធ្ងន់ធ្ងរ​នៃ​ស្ថានភាព​ផ្លូវចិត្ត​មិនល្អ។ ដូច្នេះ​ការ​មាន​ទំនាក់ទំនង​ជាមួយ​អ្នកមាន​ជំនាញ​ថែទាំចិត្ត ឬ​អ្នក​ឯកទេស​ព្យាលបាល ក្នុង​ការតាមដាន​សុខភាព​ឱ្យបាន​ជាប់លាប់។

៩.ការ​រំពឹង​ទុកក្នុង​ទំហំ​សមល្មម ៖ នៅពេល​ដែល​និយាយ​អំពីលទ្ធផល​ដែល​ចង់​បាន មិនថា​ការងារ ឬក៏​ការសិក្សា​នោះទេ ការ​ដាក់ក្ដី​រំពឹង​ដែល​ស្របនឹង​លទ្ធភាព ឬសមត្ថភាព គឺ​ជាការរំពឹង​មួយដែល​មាន​ភាព​ជាក់លាក់ និង​ភាព​សមរម្យ។

១០.សុំជំនួយ​ទៅកាន់បុគ្គល​ដែលអាច​ជួយបាន ៖ តាមរយៈ​គេហទំព័រ LHH បាន​ឱ្យដឹងថា កត្តាដែល​បណ្តាល​ឱ្យ មាន​អាការ​មមាញឹក ឬ​អស់កម្លាំង​នៅពេល​បំពេញ​កិច្ច​ការងារ ឬ​មិនសូវ​មាន​គំនិតថ្មីៗ នៅពេល​ចាប់ផ្តើម​កិច្ចការថ្មី អាចមក​ពីត្រូវការ​ជំនាញ​បន្ថែមក្នុង​ការ​អភិវឌ្ឍ ឬក៏​ប្រភេទ​កិច្ចការ​ដែល​ទទួល​បាន​ហាក់ថ្មីពេក ដែល​តម្រូវឱ្យ​មានភាព​មមាញឹក​ទ្វេគុណ​កំឡុង​ពេល​ធ្វើការ ។ ស្រ្តេស​មិនមែន​បណ្តាល​មកពី​ការងារ​ច្រើន​ទាំងស្រុងទេ តែ​បណ្តាល​មក​ពី​រវល់ច្រើន តែមិនមាន​លទ្ធផល​ជាក់លាក់​បង្ហាញ​ចេញ ដូច្នេះ​ការសុំ​ជំនួយ ពី​បុគ្គដែល​មានជំនាញ ឬ​មាន​វិជ្ជាជីវៈ បានរួមចំណែក​កាត់បន្ថយ​ការប្រើពេល​ទៅរៀនសូត្រ​នូវជំនាញ​មួយដែល​មិនធ្លាប់​សាកល្បង​ពីមុន។ ព្រោះអ្នក​មានជំនាញ ឬអ្នកមាន​បទពិសោធន៍ ជា​បុគ្គល​ដែលដឹង​ថា គន្លឹះ​បែបណា​ប្រើពេល​អស់តិច រួមទាំងការ​ធានា​បាន​នូវ​ប្រសិទ្ធភាព​ការងារ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំងឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ( CSC Type B) ប្រកាសជ្រើសរើសសិស្សនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍ ១០០% កម្រិតសញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស ចំនួន១០៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនបាត់ដំបង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% សរុបចំនួន ១០៥កន្លែង សម្រាប់ការសិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល ២ឆ្នាំ​ដោយ​ឥតគិតថ្លៃ។

វគ្គបណ្តុះបណ្តាលខ្លី​តាម​ប្រព័ន្ធអនឡាញ “Good Governance” របស់ប្រទេស​នូវែលសេឡង់ ដល់មន្រ្តីកម្ពុជា ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2025

រដ្ឋាភិបាល​នូវែល​សេឡង់ នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​រយៈពេលខ្លី ក្រោម​ប្រធានបទ "Good Governance" តាមប្រព័ន្ធ​អនឡាញ រយៈពេល​សិក្សា​ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដល់​មន្រ្តីរាជការ​កម្ពុជា។

ឱកាសអាហារូបករណ៍រដ្ឋាភិបាលចិន នៅសាកលវិទ្យាល័យ Shanghai Jiao Tong

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2026

សាកលវិទ្យាល័យ Shanghai Jiao Tong University (SJTU) ដែលជាគ្រឹះស្ថានសិក្សាដ៏ល្បីល្បាញលំដាប់កំពូលនៅក្នុងទីក្រុងស៊ាងហៃ ប្រទេសចិន កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ ដើម្បីទទួលអាហារូបករណ៍រដ្ឋាភិបាលចិន (CSC Type B)

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិ ឆ្នាំសិក្សា២០២៦។ កម្មវិធីសិក្សាផ្ដល់អាហារូបករណ៍៣ប្រភេទសម្រាប់សិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពី ADB-KFP ឆ្នាំ២០២៦ ទៅសិក្សានៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2026

ឱកាសសម្រាប់មន្ត្រីរាជការ បុគ្គលិកអង្គការ និងនិស្សិតកម្ពុជា ដែលមានបំណងចង់ពង្រឹងសមត្ថភាពលើជំនាញគោលនយោបាយ និងការគ្រប់គ្រង ពេលនេះសាលាគោលនយោបាយសាធារណៈ និងការគ្រប់គ្រង KDI (KDI School)

អាហារូបករណ៍​ថ្នាក់​វេជ្ជបណ្ឌិត​នៅ​សាកលវិទ្យាល័យ​ ​IUHW​ ​ប្រទេស​ជប៉ុន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2026

​សាកលវិទ្យាល័យ​ ​International​ ​University​ ​of​ ​Health​ ​and​ ​Welfare​ ​(​IUHW​) ​ប្រទេស​ជប៉ុន​ ​នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ឆ្នាំ​ទី​១​ ​និង​ឆ្នាំ​ទី​២​ ​ផ្នែក​វេជ្ជសាស្ត្រ ​ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​សិក្សា​នៅ​សាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ ឆ្នាំសិក្សា​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2023

ស្ថានទូតនៃព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រថៃឡង់ដ៍ ប្រកាស​ដល់​និស្សិត និងសាធារណជនថា សាកលវិទ្យាល័យ Khon Kaen នៃព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុងធ្វើការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​...

អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែង​នៅ​វិទ្យាស្ថាន NTTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2025

វិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស ហៅកាត់ថា NTTI បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា​២០២៥-២០២៦

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *