រដ្ឋមន្រ្តីអប់រំ ៖ សៀវភៅប្រវត្តិវិទ្យាចេញថ្មីពីថ្នាក់ទី៤ដល់ថ្នាក់ទី៦ ជាសៀវភៅសិក្សាបន្ថែមលើសៀវភៅសិក្សាគោលរបស់ក្រសួងអប់រំ

តាមរយៈវីដេអូឃ្លីបចេញផ្សាយ​នៅលើ​បណ្តាញ​សង្គម​របស់ក្រសួងអប់រំ នាព្រឹក​ថ្ងៃទី៦ កុម្ភៈ នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការបំភ្លឺ​ទៅ​ដល់សាធារណជនថា សៀវភៅប្រវត្តិវិទ្យាចេញពីថ្មីថ្នាក់ទី៤ដល់ថ្នាក់ទី៦ គឺជាសៀវភៅសិក្សាបន្ថែមលើសៀវភៅសិក្សាគោលរបស់ក្រសួងអប់រំ យុវជន និងកីឡា ប៉ុណ្ណោះ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ថ្មីៗនេះ មានអ្នកនិពន្ធមួយក្រុម បានរៀបរៀងសៀវភៅប្រវត្តិសាស្រ្តសម្រាប់ការអានបន្ថែមទៅលើសៀវភៅសិក្សាគោល ដោយឈរលើគោលការណ៍ រួមមាន ៖ ១. បង្រៀនសិស្សឱ្យចេះគិត មិនទន្ទេញចាំមាត់, ទី២. ចេះវិភាគរកហេតុផល ដឹងពីមូលហេតុ នៃព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនីមួយៗ ដឹងពីផលលំបាក នៃព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនីមួយៗ, ទី៣. មានរូបភាពងាយស្រួលក្នុងការចងចាំ និង ទី៤. ការបង្រៀនតាមវិធិសាស្រ្តថ្មី ដើម្បីឱ្យសិស្សមានបំណិនសតវត្សទី២១ គឺបំណិននៅក្នុងការត្រិះរិះពិចារណា បំណិនក្នុងការស្រាវជ្រាវ ការធ្វើបទបង្ហាញ និងការធ្វើការងារជាក្រុម។

រដ្ឋមន្រ្តីក្រសួងអប់រំបន្ថែមថា នៅក្នុងការសរសេរសៀវភៅថ្មីនេះ គឺបានរក្សាខ្លឹមសារ នៃសៀវភៅប្រវត្តិសាស្រ្តចាប់តាំងពីទសវត្សទី៧០ រហូតមកដល់ពេលបច្ចុប្បន្ននៅដដែល ពោលគឺគោរពទៅតាមក្រមសីលធម៌វិជ្ជាជីវៈ មិនឱ្យមានការក្រឡៃប្រវត្តិសាស្រ្ត ពោលគឺនិយាយទៅលើការពិតជាក់ស្ដែង។

ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏​បានបញ្ជាក់ដែរថា នៅក្នុងសៀវភៅថ្មីនេះ មានបន្ថែមចំណុចថ្មីមួយចំនួន រួមមាន ទី១. ចំណុចរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងរបបប៉ុលពត, ទី២. បន្ថែមនូវការទប់ស្កាត់ពីការវិលត្រឡប់វិញរបស់ខ្មែរក្រហម បន្ទាប់ពីត្រូវបណ្ដេញចេញពីទីក្រុងភ្នំពេញ, ទី៣. តួនាទីរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការតស៊ូប្រយុទ្ធប្រឆាំងនឹងពួកខ្មែរក្រហម រួមទាំងការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា, ទី៤. ការអនុវត្តនយោបាយឈ្នះ-ឈ្នះ នាំមកនូវសុខសន្តិភាពពេញលេញ និង ទី៥. ការផ្ដោតទៅលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា ការអនុ​វត្តយុទ្ធសាស្រ្តត្រីកោណ យុទ្ធសាស្រ្តចតុកោណ ដើម្បីសម្រេចបានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

បើតាម​ការ​បញ្ជាក់របស់​រដ្ឋមន្រ្តីក្រសួងអប់រំ នៅក្នុងការរៀន និងបង្រៀនតាមបែបថ្មីនេះ គឺសិស្សត្រូវតែធ្វើការស្រាវជ្រាវដោយខ្លួនឯង ជាពិសេស រៀនពីប្រភពផ្សេងៗ ពីសៀវភៅគោលសិក្សាដែលមានស្រាប់ និងពីសៀវភៅដែលត្រូវអានបន្ថែម រួមទាំងសៀវភៅខេមរយានកម្មដែលរៀបឡើងនៅទសវត្សរ៍ទី៧០ ក៏ដូចជាសៀវភៅផ្សេងៗទៀត និងឯកសារដែលសិស្សអាចរកបានតាមអ៊ីនធើណិត។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានអំពាវនាវឱ្យសាធារណៈជន ត្រូវអានសៀវភៅទាំងស្រុង ជាពិសេសយុវជនខ្មែរ ដើម្បីទទួលបាននូវចំណេះដឹងកម្រិតខ្ពស់ ឱ្យមានចំណេះដឹងទូលំទូលាយ ពោលគឺ ត្រូវអានទាំងស្រុង អានពីប្រភពផ្សេងៗ ជាពិសេសគឺប្រភពច្បាស់លាស់ដែលផ្ដោតលើការស្រាវជ្រាវបែបវិទ្យាសាស្រ្ត។

គួរជម្រាបជូនថា សៀវភៅប្រវត្តិវិទ្យាចេញថ្មីពីថ្នាក់ទី៤ដល់ថ្នាក់ទី៦ មានចំនួន៣ចំណងជើង រួមមាន «ខ្មែរ និងដំណើរឆ្ពោះទៅសម័យអង្គរដ៏រុងរឿង» ថ្នាក់ទី៤, «ខ្មែរ និងដំណើរឆ្ពោះទៅក្រោមអាណាព្យាបាលបារាំង» ថ្នាក់ទី៥ និង «ខែ្មរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព» ថ្នាក់ទី៦៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនទៅផ្លាស់ប្ដូរការបង្រៀននៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

ឱកាសផ្លាស់ប្ដូរបទពិសោធន៍ការបង្រៀនសម្រាប់គ្រូកម្ពុជា ទៅបង្រៀននៅសាធារណរដ្ឋកូរ៉េចំនួន៨៩ថ្ងៃ ក្រោមការសហការរបស់ ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការអាស៊ី-ប៉ាស៊ីហ្វិក នៃការអប់រំសម្រាប់ការយល់ដឹងសកល នៃសាធារណរដ្ឋកូរ៉េ...

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​ស្វាយរៀង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2026

សម្រាប់យុវជន ក៏​ដូចជា​ប្រជាពលរដ្ឋ ដែល​កំពុងស្វែង​រក​ការសិក្សា​ជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ពេលនេះ​ឱកាស​បាន​មក​ដល់ហើយ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង កំពុងតែជ្រើសរើសសិក្ខាកាម​ឱ្យចូលរៀន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Deakin ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យDeakin នៃប្រទេសអូស្ត្រាលី។ អាហារូបរកណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ ...

អាហារូបករណ៍សិក្សា​ជំនាញ​វិស្វកម្មឧស្សាហកម្ម នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2025

ដោយ​មានការ​គាំទ្រពីគម្រោង​អភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP) របស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ, វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​បណ្តុះបណ្តាល​ឥតគិតថ្លៃ​ទៅលើ...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *