សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា សៀវភៅប្រវត្តិវិទ្យាដែលបោះពុម្ពថ្មី ជាសៀវភៅ​បំពេញបន្ថែមរបស់ក្រសួងអប់រំ ទៅលើសៀវភៅ​ប្រវត្តិវិទ្យាសម្រាប់ថ្នាក់បឋមសិក្សា

បន្ថែមទៅលើការ​បកស្រាយ​របស់​រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ពាក់ព័ន្ធទៅនឹង​សៀវភៅ​ប្រវត្តិវិទ្យាដែលទើបបោះពុម្ពថ្មី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាក់ម្តងទៀតថា សៀវភៅ​ប្រវត្តិវិទ្យាដែលបោះពុម្ពថ្មីចំនួន៣ក្បាលនេះ គឺជា​សៀវភៅ​បំពេញបន្ថែម របស់ក្រសួងអប់រំ ទៅលើសៀវភៅប្រវត្តិវិទ្យា​សម្រាប់ថ្នាក់បឋមសិក្សា ដែល​និយាយអំពីប្រវត្តិសាស្រ្ត​ខ្មែរ តាម​ដំណាក់កាល នៃប្រវត្តិសាស្រ្ត​ដែលបាន​កកើត។

ក្នុងពិធីប្រគល់សញ្ញាបត្រ​ដល់និស្សិតសាកលវិទ្យាល័យ​អាស៊ីអឺរ៉ុប នាព្រឹក​ថ្ងៃទី១៩ កុម្ភៈ សម្តេចធិបតី​មានប្រសាសន៍​ដោយ​ធ្វើការពន្យល់ថា សៀវភៅប្រវត្តិវិទ្យាទាំង៣ក្បាល គឺ សៀវភៅថ្នាក់ទី ៤ និយាយពីដំណាក់កាលសម័យ​បុរេប្រវត្តិសាស្ត្រ​កម្ពុជា, សៀវភៅថ្នាក់ទី៥ និយាយពីសម័យចតុមុខឆ្ពោះមកសម័យអាណានិគមនិយមបារាំង និង សៀវភៅថ្នាក់ទី៦ និយាយពីសម័យសង្គមរាស្ត្រនិយម មកសម័យព្រះរាជាណាចក្របច្ចុប្បន្ន។ សម្តេចបញ្ជាក់ថា ការដែលក្រសួងអប់រំ​រៀបចំ​បោះ​ពុម្ពសៀវភៅបំពេញបន្ថែមនេះ គឺជា​ទំនើបកម្មនៃរបៀបបង្រៀន ពោល​គឺនៅ​ក្នុងសៀវភៅ​មានរៀបជារូបភាពច្រើន ដើម្បី​ឱ្យសិស្សានុសិស្ស​សិក្សា​ងាយយល់។

យ៉ាងណាក៏ដោយ ដើម្បីបញ្ចៀស​ការយល់ច្រឡំ និង​ការ​បកស្រាយខុស សម្តេចធិបតី​បាន​ណែនាំ​ដល់​ក្រសួងអប់រំ យុវជន និងកីឡា យកសៀវភៅ​ប្រវត្តិវិទ្យាថ្មីនេះ ធ្វើជាទម្រង់ឌីជីថល ហើយ​បង្ហោះនៅ​លើប្រព័ន្ធអ៊ីនធឺណេត ដើម្បី​ឱ្យ​មនុស្ស​គ្រប់គ្នា​បានអាន។

ស្របគ្នានេះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏​បានធ្វើការ​បង្ហាញពី​ខ្លឹមសារសំខាន់ខ្លះៗ នៅ​ក្នុងសៀវភៅ​ប្រវត្តិសាស្រ្ត​ថ្នាក់ទី៦ ដែលជា​ដើមចមសំខាន់​ដែលធ្វើ​ឱ្យ​មានប្រតិកម្ម​នៅ​លើ​បណ្តាញ​សង្គម ដោយថា សៀវភៅនេះ មាន៥ជំពូក រួមមាន ៖ ជំពូក ១ និយាយពីស្នាដៃអតីតព្រះមហាក្សត្រ ដឹងគុណព្រះបរមរតនកោដ្ឋ, ជំពូក ២ ជំនាន់សាធារណរដ្ឋខ្មែរ និយាយពីការបែកបាក់ និងធ្វើរដ្ឋ​ប្រហារ, ជំពូក ៣ កម្ពុជាប្រជាធិបតេយ្យ និងវាលពិឃាត ១៩៧៥-១៩៧៩, ជំពូក ៤ ការបង្កើតរបប​ថ្មីក្រោយពីផ្តួលរំលំប្រល័យពូជសាសន៍, ជំពូក ៥ ព្រះរាជាណាចក្រកម្ពុជាថ្មី និងយុទ្ធសាស្ត្ររបស់​រាជរដ្ឋាភិបាល។

ជាមួយគ្នានេះ សម្តេចធិបតី ក៏​បាន​បង្ហាញពីអត្ថន័យនៃស្តូបវិមានឈ្នះ ឈ្នះ គឺជាសមិទ្ធផលរបស់ខ្មែរ ដែល​បង្កើតឡើងឈរលើបរិបទ និងអត្ថន័យច្បាស់លាស់របស់ខ្មែរ ដូចជា ៖ ៧ជ្រុង គឺកត្តាជ័យជំនះទាំង៧ នៃ​នយោបាយឈ្នះ ឈ្នះ រួមមាន ទី១ សម្ដេចតេជោ ហ៊ុន សែន ជាមហាស្ថាបនិក និងជា​អ្នកដឹកនាំបញ្ចប់សង្គ្រាម, ទី២ តួនាទីរដ្ឋបាល​កណ្ដាល រដ្ឋអំណាច នៅនឹងកន្លែង អតីត​រដ្ឋកម្ពុជា គឺជាកម្លាំងស្នូល, ទី៣ តួអង្គដែលចូលរួម​ចំណែក​សកម្មភាព​ជាប្រតិបត្តិករ​ស្នូល, ទី៤ ការកសាងនូវជំនឿទុកចិត្ត និងការដែលមិនសងសឹកគ្នា, ទី៥ កត្តាមនោ​គមន៍វិជ្ជា ភាពត្រឹមត្រូវខាងនយោបាយសេដ្ឋកិច្ច សង្គម និងពាណិជ្ជកម្ម, ទី៦ កត្តាការបរទេស និងការគាំទ្រពីសហគមន៍អន្តរជាតិ និងទី៧ ការបែកបាក់របស់ខ្មែរក្រហម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្ដូរការសិក្សា៨សប្ដាហ៍នៅសាកលវិទ្យាល័យក្យូតូ ប្រទេសជប៉ុនឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2024

ឱកាសទទួលបានការផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យក្យូតូ នាប្រទេសជប៉ុនក្នុងឆ្នាំសិក្សា២០២៥ ពីកម្មវិធីអាហារូបករណ៍ 2025 Kyoto University Amgen Scholars Program។ កម្មវិធីផ្លាស់ប្ដូរការសិក្សាមានរយៈពេល៨សប្ដាហ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែង សិក្សា​នៅ​សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បូរ គ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/11/2023

ក្រោម​ការ​ឧបត្ថម្ភ និង​គាំទ្រ​ពី​ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សាកលវិទ្យាល័យសម្តេចព្រះសង្ឃរាជ បួរ គ្រី ផ្តល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ...

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2026

សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យ​អាហារូបករណ៍​សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់​និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅ​លើ​ការ​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥០កន្លែង លើជំនាញបច្ចេកវិទ្យាឌីជីថល នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ប្រកាស​ជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ៥០ នាក់ ស្មើនឹង ២ ថ្នាក់ ដើម្បីសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថល ព្រមទាំងធ្វើការបណ្តុះបណ្តាលវិធីសាស្ត្របង្រៀនជំនាញបច្ចេកវិទ្យាឌីជីថល...

សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​ប្រកាស​លទ្ធផល​ប្រឡង​អាហារូបករណ៍​ប្រចាំ​ឆ្នាំ​២០២៦​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2026

​សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​បាន​ប្រកាស​លទ្ធផល​នៃ​ការ​ប្រឡង​និស្សិត​អាហារូបករណ៍​ឆ្នាំ​ ​២០២៦​ ​ជា​ផ្លូវការ​ និង​បាន​អបអរសាទរ​ជាមួយ​ជ័យលាភី​ដែល​មាន​ទេពកោសល្យ​។

អាហារូបករណ៍ពេញថ្លៃ ១០០% លើជំនាញបច្ចេកទេសរថយន្ត សម្រាប់សិស្សនិទ្ទេស A វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2026

សម្រាប់យុវសិស្សឆ្នើមទើបបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិដែលទទួលបាននិទ្ទេស A និងមានក្ដីស្រមៃចង់ចាប់យកអាជីពក្នុងវិស័យយានយន្ត

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ ផ្ដល់​អាហារូបករណ៍​ថ្នាក់​សញ្ញាបត្រ​បច្ចេកទេស​ចំនួន៦០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

នៅ​ក្នុង​ឆ្នាំសិក្សា​២០២៤-២០២៥ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បាន​ប្រកាស​ជ្រើសរើស​សិស្ស-និស្សិតចំនួន៦០០នាក់ សម្រាប់​ទទួល​អាហារូបករណ៍​សិក្សា​ទៅ​លើមុខ​ជំនាញ​ជាច្រើន​ដែល​កំពុង​មាន​តម្រូវ​ការ...

មជ្ឈមណ្ឌលបុប្ផាណា រើសសិស្សអាហារូបករណ៍ ១២នាក់ លើជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2026

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (Bophana Center) បានប្រកាសទទួលពាក្យសុំចូលរៀនវគ្គបណ្តុះបណ្តាលផ្នែក «ផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ» សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *