ក្រសួងអប់រំ កំពុងផ្ដោតសំខាន់លើមុខវិជ្ជាអប់រំសុខភាព និងគាំទ្រលើការអភិវឌ្ឍខ្លឹមសារមេរៀនអាហារូបត្ថម្ភសម្រាប់សៀវភៅសិក្សាគោល

ក្រសួងអប់រំ យុវជន និងកីឡា កំពុងផ្ដោតសំខាន់លើមុខវិជ្ជាអប់រំសុខភាព និងលើកកម្ពស់អាហារូបត្ថម្ភដែល​ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ចំណេះដឹង និងការយល់ដឹងអំពីសារៈសំខាន់នៃអាហារូបត្ថម្ភល្អ រួមចំណែកកែលម្អសុខភាព និងសុខុមាលភាពរបស់សិស្សានុសិស្ស ក៏ដូចជាសហគមន៍នៅតាមតំបន់គោលដៅ។

ថ្លែងក្នុងសិក្ខាសាលាស្ដីពី ការបិទបញ្ចប់គម្រោងអប់រំ និងលើកកម្ពស់អាហារូបត្ថម្ភ (NEPP) កាលពីពេលថ្មីៗនេះ លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា គោលបំណងនៃគម្រោងនេះ រួមមាន បង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអប់រំអាហារូបត្ថម្ភទូទាំងប្រទេស និងលើកកម្ពស់ទម្លាប់នៃការបរិភោគរបស់កុមារក្នុងវ័យសិក្សានៅក្នុងប្រទេសកម្ពុជា។

លោកជំទាវបណ្ឌិត គឹម សេដ្ឋានី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់នាយកដ្ឋានសុខភាពសិក្សា មូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្ដរជាតិ (FIDR) និងភាគីពាក់ព័ន្ធទាំងអស់ដែលបានអនុវត្តគម្រោងជាច្រើនឆ្នាំកន្លងមកនេះ។ លោកជំទាវបន្តថា ការរៀបចំសិក្ខាសាលានេះ មិនមែនគ្រាន់តែជាការអបអរសាទរនៃការបិទបញ្ចប់គម្រោងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏សំខាន់សម្រាប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការពិនិត្យឡើងវិញនូវលទ្ធផល និងផលជះនៃគម្រោង ចូលរួមចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក និងនាំយកមេរៀនដ៏មានតម្លៃត្រឡប់ទៅស្ថាប័នរៀងៗខ្លួន ដើម្បីជាព័ត៌មានមូលដ្ឋានសម្រាប់ដំណើរការការងារនាពេលអនាគត។

រដ្ឋលេខាធិការប្រចាំការជឿជាក់ថា សិក្ខាសាលានេះ នឹងផ្ដល់ធាតុចូលបន្ថែម ក៏ដូចជាគំនិតផ្ដួចផ្ដើមថ្មីៗ ដើម្បីបន្តពង្រឹងកិច្ចការអប់រំសុខភាព និងអាហារូបត្ថម្ភសម្រាប់កុមារកម្ពុជាឱ្យកាន់តែប្រសើរឡើងនាពេលអនាគត ដើម្បីធានាបានថាកុមារកម្ពុជាទាំងអស់មានឱកាសទទួលបានការអប់រំសុខភាពប្រកបដោយគុណភាព និងមានទម្លាប់បរិភោគល្អប្រសើរសម្រាប់អនាគតដ៏ភ្លឺស្វាង។

គួរជំរាបជូនថា បច្ចុប្បន្ននេះ សៀវភៅសិក្សាគោលនេះ បានរួមបញ្ចូលប្រធានបទអាហារូបត្ថម្ភសម្រាប់បង្រៀនដល់សិស្សានុសិស្សជាបន្ដបន្ទាប់។ គម្រោងបានសហការជាមួយសាលារៀនចំនួន៤នៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយបង្កើតសាលារៀនគំរូសម្រាប់ការអប់រំសុខភាពគ្រប់ជ្រុងជ្រោយ។ ក្រៅពីការអប់រំសុខភាព សាលារៀនទាំងនេះក៏មានរៀបចំបង្កើតបរិយាកាសសិក្សាប្រកបដោយសុខភាព និងសុវត្ថិភាពសម្រាប់សិស្សផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យ​ឌីជីថលតេជោ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០០កន្លែង សម្រាប់សិស្សានុសិស្សសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យល្បីៗចំនួនប្រាំមួយរបស់កម្ពុជា។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ UNIL ប្រទេសស្វីស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យLausanne នាប្រទេសស្វីសឆ្នាំសិក្សា២០២៤ ។ អាហារូបរកណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ...

ក្រសួងអប់រំជ្រើសរើសកុមារីចូលរួមប្រកួតកម្មវិធីតិចណូវេសិនកម្ពុជា ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ជ្រើសរើសសិស្សនារីអាយុពី៨ ដល់១៨ឆ្នាំ ចូលរួមប្រកួតកម្មវិធីតិចណូវេសិន កម្ពុជា ឆ្នាំ២០២៥ ដើម្បីបង្កើនបរិមាណក្មេងស្រីបញ្ចប់ការសិក្សាលើជំនាញកុំព្យូទ័រ ។ កម្មវិធីនេះ ជំរុញលើកទឹកចិត្តកុមារីឱ្យក្លាយជាអ្នកអភិវឌ្ឍកម្មវិធី...

ស្ថានទូតឥណ្ឌាបើកវគ្គបណ្តុះបណ្តាល យូហ្គា របាំ និងភាសាហិណ្ឌូ នៅភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2026

ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា បានប្រកាសបើកទទួលពាក្យចូលរៀនថ្នាក់ជំនាញវប្បធម៌ និងភាសាសម្រាប់សាធារណជន ដែលរួមមាន យូហ្គា (Yoga)

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ផ្តល់អាហារូបករណ៍លើ​ការ​សិក្សា​ជំនាញចំនួន១១​ដោយ​ឥតបង់ថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2025

ក្រោម​គម្រោង​កម្មវិធីបណ្តុះបណ្តាលជំនាញ បច្ចេកទេស និង​វិជ្ជាជីវៈ ១.៥លាននាក់ វិទ្យាស្ថាន​អភិវឌ្ឍន៍​មុខ​ជំនាញកម្ពុជា-ថៃ បានប្រកាស​ផ្តល់អាហារូបករណ៍​ទៅ​លើ​ការ​សិក្សា​ជំនាញចំនួន១១ សម្រាប់សិស្សានុសិស្ស ក៏​ដូចជា​យុវជន...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍ នៃអាហារូបករណ៍ ចេន ហ្សី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍សម្រាប់អាហារូបករណ៍ ចេន ហ្សី ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីមូនិធីព្រីនស៍ ដែលមានការចូល...

ឱ​កាស​យុវជន​កម្ពុជា​បង្ហាញ​សមត្ថភាព​ផ្នែក​បច្ចេកវិទ្យា ​តាមរយៈ​ការ​ប្រកួត​សរសេរ​កូដ​បញ្ជា​រ៉ូបូត​នៅលើ​ស្ថានីយ​លំហ​អាកាស​អន្តរជាតិ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/07/2026

​ដើម្បី​លើកកម្ពស់​ការ​សិក្សា​ ​និង​ការ​អភិវឌ្ឍ​ជំនាញ​ផ្នែក​វិទ្យាសាស្រ្ត​ ​បច្ចេកវិទ្យា​ឌីជីថល ​វិស្វកម្ម​ ​រូបវិទ្យា​ ​និង​គណិតវិទ្យា​ ​ព្រមទាំង​បង្កើន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ផ្នែក​លំហ​អាកាស...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *