ក្រសួងអប់រំជ្រើសរើសអ្នកជំនាញការអប់រំ ICT សម្រាប់គម្រោង “កសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មានសម្រាប់ការអប់រំនៅមធ្យមសិក្សាបឋមភូមិនៅកម្ពុជា”

ភ្នំពេញ – ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសអ្នកជំនាញការអប់រំ ICT សម្រាប់គម្រោង “កសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មានសម្រាប់ការអប់រំនៅមធ្យមសិក្សាបឋមភូមិនៅកម្ពុជា” ចំនួន០១រូប ដើម្បីបម្រើការជាអ្នកប្រឹក្សាយោបល់រយៈពេលខ្លីចំនួន ២ឆ្នាំ ឬ២៤ ខែ។

សម្រាប់លក្ខខណ្ឌនៃការជ្រើសរើស បេក្ខជន និងបេក្ខនារីត្រូវមានលក្ខណៈសម្បត្តិ ដូចជា មានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ឬខ្ពស់ជាងនេះលើជំនាញ ICT មានចំណេះដឹងជ្រៅជ្រះអំពីប្រព័ន្ធអប់រំគ្រូបង្រៀននៅកម្ពុជា និងការអប់រំបែប ICT នៅតាមសាលារៀន។ លើសពីនេះ មានជំនាញទំនាក់ទំនងល្អប្រសើរ មានជំនាញនិយាយ និងសរសេរ ជាភាសាអង់គ្លេស និងភាសាខ្មែរច្បាស់លាស់ ។ ហើយ​សម្រាប់អ្នក​មានបទពិសោធន៍ការងារពាក់ព័ន្ធនឹងក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានលើកទឹកចិត្ត។

សម្រាប់តួនាទី និងការទទួលខុសត្រូវលើការងារនេះ មានដូចជា ពិនិត្យមើលកម្មវិធីសិក្សា ICT សម្រាប់កម្រិតមធ្យមសិក្សាបឋមភូមិ ធានាគុណភាពលើការបកប្រែកម្មវិធីសិក្សា ICT ពីភាសាខ្មែរទៅភាសាអង់គ្លេស និងពីភាសាអង់គ្លេសមកភាសាខ្មែរ ។ លើសពីនេះ ចូលរួមក្នុងដំណើរការអភិវឌ្ឍសៀវភៅសិក្សាគោលផ្នែក ICT ជាសមាជិកនៃគណៈកម្មការពិនិត្យ និងអភិវឌ្ឍសៀវភៅសិក្សានិងកម្មវិធីសិក្សា ដោយមានកិច្ចសហការជាមួយគណៈកម្មការគ្រប់គ្រងគម្រោង។

ជាមួយ​គ្នា ក៏​ត្រូវធានាគុណភាពលើការបកប្រែសៀវភៅសិក្សា ICT ពីភាសាខ្មែរទៅភាសាអង់គ្លេស និងពីភាសាអង់គ្លេសមកភាសាខ្មែរ គាំទ្រដំណើរការបើកសិក្ខាសាលានានានៅកម្ពុជា ជាមួយអ្នកជំនាញការ ICT ជនជាតិកូរ៉េ និងចូលរួមក្នុងកម្មវិធីកសាងសមត្ថភាពជាមួយគណៈកម្មការអភិវឌ្ឍសៀវភៅសិក្សាគោល និងពិនិត្យកម្មវិធីសិក្សា” នៅប្រទេសកូរ៉េ។ ជាពិសេស គាំទ្រដំណើរការសុំការអនុម័តលើសៀវភៅសិក្សាគោល និងកម្មវិធីសិក្សា ICT សម្រាប់មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ និងអនុវិទ្យាល័យនៅកម្ពុជា។

បេក្ខជន និងបេក្ខនារី បម្រើការពេញលេញរយៈពេល ២ឆ្នាំ ឬ២៤ខែ ដោយទទួឡបានប្រាក់ខែមូលដ្ឋានប្រចាំខែ ១ពាន់១រយដុល្លារអាមេរិក ដោយការទូទាត់ប្រាក់ និងផ្តល់ជូនរយៈពេលបីខែម្តង បន្ទាប់ពីដំណើរការវាយតម្លៃលើការបំពេញការងារ។

បើបេក្ខជន និងបេក្ខនារីដែលមានគុណវុឌ្ឍ និងលក្ខណៈសម្បត្តិ ដូចបានកំណត់ខាងលើ និងមានចំណាប់អារម្មណ៍ចង់បម្រើការជាអ្នកជំនាញការអប់រំ ICT រយៈពេលខ្លី ត្រូវរៀបចំលិខិតភ្ជាប់ (Cover Letter) និងប្រវត្តិរូបសង្ខេបជាភាសាអង់គ្លេស តាមរយៈអ៊ីម៉ែល chhouk.chanchhaya@moeys.gov.kh ចាប់ពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១៧:០០៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...

ឱកាស​សិក្សា​អាហារូបករណ៍​ចំនួន​២០កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

ឱកាស​ទទួល​បានការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ចំនួន២០​កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ពី​គម្រោង...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍ ១០០% និង៧៥% សម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីខេត្តដាច់ស្រយាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2023

សាកលវិទ្យាល័យខេមតិចកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងសម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីបណ្ដាខេត្តដាច់ស្រយាល ...

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2023

កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...

អាហារូបករណ៍ភាសាអង់គ្លេសសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការ និងការគាំទ្រពី មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងសាលាអន្តរជាតិកម្ពុជាអូស្រ្តាលី (Australia Cambodia Education Academy – AusCam Academy)

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសសិស្សចូលរៀនបច្ចេកទេសវិជ្ជាជីវៈ១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាច្រើន​កន្លែង...

ក្រុមហ៊ុន Microsoft ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី​​ជំនាញព័ត៌មានវិទ្យា​ឥតគិតថ្លៃតាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online ពីក្រុមហ៊ុន Microsoft សម្រាប់ឆ្នាំសិក្សា២០២៦ ក្នុងផ្នែកព័ត៌មានវិទ្យា។ អាហារូបករណ៍ផ្ដល់ការសិក្សាដល់និស្សិតអន្តរជាតិជាច្រើនកន្លែង និងមានភាពបត់បែនទៅពេលវេលាសិក្សារបស់បេក្ខជន។

ក្រសួងអប់រំ ប្រកាសជ្រើសរើស​សិស្ស​ចូលរៀន​ផ្នែកអប់រំ​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍​កន្លងទៅនេះ ប្រកាស​ដល់​សិស្សានុសិស្សដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬសញ្ញាបត្រ​មានតម្លៃសមមូល ពីការ​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​នៅ​តាម​...