ក្រសួងអប់រំ រៀបចំការប្រកួតនិយាយជាសាធារណៈ លើ​ប្រធានបទ “បង្ការការប្រើប្រាស់ថ្នាំជក់” នៅតាមគ្រឹះស្ថានសិក្សា

ភ្នំពេញ – ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) នឹងរៀបចំកម្មវិធីប្រកួតនិយាយសាធារណៈ ក្រោម​ប្រធានបទ “បង្ការការប្រើប្រាស់ថ្នាំជក់” ក្នុងចំណោមសិស្ស និស្សិតនៅតាមគ្រឹះស្ថានសិក្សា។ កម្មវិធីប្រកួតនិយាយជាសាធារណៈនេះ គឺសម្រាប់បេក្ខជនដែលមាន អាយុចាប់ពី ១៥ឆ្នាំ ដល់ ៣០ឆ្នាំ មិនមែនជាបុគ្គលិក​ ឬអ្នកពាក់ព័ន្ធនឹងឧស្សាហកម្មថ្នាំជក់ និងគ្រឿងស្រវឹងនោះឡើយ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម រស់ សុវាចារ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។

ឯកឧត្តម រស់ សុវាចារ បានបញ្ជាក់ថា កម្មវិធីប្រកួតនិយាយសាធារណៈនេះ បង្កើតឡើងក្នុងគោលបំណង ផ្សព្វផ្សាយផលប៉ះពាល់ នៃការចាប់ដៃគូរវាងគ្រឹះស្ថានសិក្សាជាមួយឧស្សាហករថ្នាំជក់ ។ ទន្ទឹមគ្នានេះ ផ្សព្វផ្សាយសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពី ការហាមឃាត់ការប្រើប្រាស់ ផ្សព្វផ្សាយពាណិជ្ជកម្មការតាំងលក់ផលិតផលថ្នាំជក់ កិច្ចសហការជាមួយឧស្សាហកម្មថ្នាំជក់ និងផ្ដល់ឱកាសឱ្យយុវជនបញ្ចេញសមត្ថភាពក្នុងការនិយាយសាធារណៈ។

អ្នកនាំពាក្យក្រសួងអប់រំ បញ្ជាក់បន្ថែមថា សម្រាប់បេក្ខជនជ័យលាភីលេខ១ នឹងទទួលបានថវិកា១លានរៀល និងកុំព្យូទ័រមួយគ្រឿង, ជ័យលាភីលេខ២ នឹងទទួលបាន ថវិកា ៨០ម៉ឺនរៀល និងកុំព្យូទ័រមួយគ្រឿង, ជ័យលាភីលេខ៣ នឹងទទួលបាន ថវិកា ៦០ម៉ឺនរៀល និងទូរស័ព្ទដៃមួយគ្រឿង និងជ័យលាភីលេខ៤ និង ៥រង្វាន់លើកទឹកចិត្ត ក្នុងម្នាក់ ថវិកា ៤០ម៉ឺនរៀល។

ដូច្នេះ​បេក្ខជនដែលមានចំណាប់អារម្មណ៍ចង់ចូលរួម គឺត្រូវសរសេរអត្ថបទដោយកុំព្យូទ័រ ទំហំក្រដាស A4 ពុម្ពអក្សរ Khmer OS Siemreap 12pt និងមិនលើសពី២ទំព័រ អំពីប្រធានបទ “ហេតុអ្វីបានជាគ្រឹះស្ថានសិក្សាមិនត្រូវចាប់ដៃគូជាមួយក្រុមហ៊ុនថ្នាំជក់?” សំណេរអត្ថបទត្រូវផ្តោតលើ ៤ចំណុច ដូចជា ទី១. ផលប៉ះពាល់ នៃការប្រើប្រាស់ថ្នាំជក់ ទី២.តើក្រុមហ៊ុនថ្នាំជក់ទាក់ទាញឱ្យមានការប្រើប្រាស់ថ្នាំជក់ជាពិសេសយុវជនដោយរបៀបណាខ្លះ? ទី៣. តើក្រសួងអប់រំ យុវជន និងកីឡា មានសេចក្ដីណែនាំដូចម្តេចខ្លះ អំពីកិច្ចសហការជាមួយឧស្សាហករថ្នាំជក់? ទី៤. ហេតុអ្វីបានជាគ្រឹះស្ថានសិក្សាមិនត្រូវចាប់ដៃគូជាមួយក្រុមហ៊ុនថ្នាំជក់? និងសំយោគមតិ។

បេក្ខជនអាចផ្ញើអត្ថបទរបស់​ខ្លួន​មកកាន់កម្មវិធីតាមរយៈតេឡេក្រាម ០៩៦ ៣១១៣ ៩៥៧ / ០១២ ៧២៧ ៥៣៣ / ០១២ ៩៨៧ ៤៦៩ ដោយ​ផុតកំណត់ក្នុង​ការ​ទទួលអត្ថបទ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់តំណភ្ជាប់ https://t.me/TI_CSR_BAN_MoEYS ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2023

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........

ឱ​កាស​សិក្សា​ឥត​គិត​ថ្លៃ ​៖​ ​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ ​ប្រកាស​ជ្រើសរើស​សិស្ស​ចូលរៀន ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2026

​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ ​ដែល​ជា​គ្រឹះស្ថាន​សិក្សា​អប់រំ​ចំណេះទូទៅ ​និង​បច្ចេកទេស​ជំនាញ​វិជ្ជាជីវៈ​សិល្បៈ​ ​ស្ថិត​ក្រោម​ឱវាទ​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​នឹង​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​សិស្សា​នុសិស្ស​ទាំង​ពីរ​ភេទ...

ក្រសួង​អប់រំ ​ផ្តល់​កន្លែង​ស្នាក់​នៅ​ដល់​និស្សិត​នារី​ក្រីក្រ ​ឆ្នាំ​ទី​១​ ​ចំនួន​៩០​នាក់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2026

ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​នឹង​ផ្តល់​កន្លែង​ស្នាក់​នៅ​បណ្តោះអាសន្ន​ទៅដល់​និស្សិត​នារី​ក្រីក្រ ​ឆ្នាំ​ទី​១​ ​ចំនួន​ ​៩០​ ​នាក់​ ​ឱ្យ​ស្នាក់​នៅ​មជ្ឈមណ្ឌល​អន្តេវាសិក​និស្សិត​នារី​របស់​ក្រសួង​ ​ដែល​មាន​ទីតាំង​

អាហារូបករណ៍ រដ្ឋាភិបាលនូវែលសេឡង់ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/03/2026

ក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាល នៃប្រទេសនូវែលសេឡង់ នឹងផ្តល់អាហារូបករណ៍ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​តាម​សាកលវិទ្យាល័យ​នានា

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ចំនួន៤២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2024

ឱកាសអាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៤២០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង សម្រាប់ជំហានទី២។ វិទ្យាស្ថានផ្ដល់ជូនវគ្គសិក្សាដល់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារ...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...

រដ្ឋមន្រ្តីអប់រំផ្តល់អាហារូបករណ៍ ១០០% នៅវិទ្យាស្ថានគរុកោសល្យ​បាត់ដំបង ជូនដល់​កូនៗ​របស់វីរៈកងទ័ពកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

វិទ្យាស្ថានគរុកោសល្យ​បាត់ដំបង បានប្រកាស​ជូនដំណឹង​ដល់​ក្រុមគ្រួសារវីរៈកងទ័ព​កម្ពុជា ដែល​បាន​ពលីជីវិត​ក្នុង​បុព្វ​ហេតុ​ការពារ​បុរណភាព​ទឹកដីថា វិទ្យាស្ថាន​បានសម្រេច​ផ្តល់ជូនអាហារូបករណ៍ ១០០%

ឱកា​សសិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍​ចំនួន ៩៩០កន្លែង សម្រាប់ការ​សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និង​ជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារក្រីក្រ...

អាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅសាកលវិទ្យាល័យ Caltech នារដូវក្តៅឆ្នាំ 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅ California Institute of Technology នៃសាកលវិទ្យាល័យ Caltech សហរដ្ឋអាមេរិក នារដូវក្ដៅសម្រាប់ឆ្នាំសិក្សា២០២៥...