កម្ពុជា ជាប្រទេស​ដំបូងគេនៅអាស៊ី​ដែលទទួលបានអត្ថប្រយោជន៍​ពីគម្រោង Twinning លើកំណែទម្រង់ការអប់រំបច្ចេកទេស

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

កាលពីដើមសប្តាហ៍នេះ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង​កីឡា ឯកឧត្តម ហង់ជួន ណារ៉ុន រួមជាមួយ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា បានប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជាផ្លូវការ​គម្រោង​កំណែទម្រង់​ការ​អប់រំ​បច្ចេកទេស សម្ព័ន្ធមេត្រីភាព Twinning កម្ពុជា-សហភាពអឺរ៉ុប ដែលជាកិច្ចសហការ​ក្នុងការធ្វើទំនើបកម្មកម្មវិធីសិក្សា ក៏​ដូចជា​ការ​បណ្តុះបណ្តាល​គ្រូ​កម្ពុជាសម្រាប់ការ​អប់រំ​បច្ចេកទេស។

ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប​ មានប្រសាសន៍ថា គម្រោងសម្ព័ន្ធមេត្រីភាព Twinning នេះ គឺជាការបោះជំហានឆ្ពោះទៅមុខយ៉ាងសំខាន់មួយ ដែលបង្ហាញអំពីការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុបក្នុងការគាំទ្រកំណែទម្រង់វិស័យអប់រំនៅកម្ពុជា តាមរយៈការសហការជាមួយអ្នកជំនាញអឺរ៉ុប និងអ្នកជំនាញក្នុងប្រទេស ដោយផ្តោតលើការរួមបញ្ចូលការរៀននៅក្នុងថ្នាក់ជាមួយនឹងបទពិសោធន៍ជាក់ស្តែង ជាពិសេសក្នុងវិស័យបច្ចេកវិទ្យាថ្មីៗ និងការរីកចម្រើនក្នុងបច្ចេកវិទ្យា​ឌីជីថល ដើម្បីធានាបាននូវឱកាសការងារល្អៗសម្រាប់សិស្សានុសិស្សក្នុងប្រទេសកម្ពុជា។ គម្រោងនេះផ្តោតសំខាន់ទៅលើតម្រូវការរបស់វិស័យឯកជន ជាពិសេសតម្រូវការរបស់ក្រុមហ៊ុនមកពីអឺរ៉ុប ដែលអាចឱ្យក្រុមហ៊ុនទាំងនោះធ្វើការវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា តាមរយៈកិច្ចសហការនេះ នឹងអនុញ្ញាតឱ្យកម្ពុជាអាចសម្រិតសម្រាំងប្រព័ន្ធអប់រំឱ្យស្របតាមស្តង់ដា នៃការអប់រំបច្ចេកទេសដូចទៅនឹងប្រទេសហ្វាំងឡង់ បារាំង និងអាល្លឺម៉ង់ជាដើម ដែលប្រទេសទាំងនេះមានបទពិសោធន៍ស៊ីជម្រៅលើវិស័យភាពជាដៃគូរវាងរដ្ឋ និងឯកជន។ កិច្ចសហការនេះ នឹងជួយបណ្តុះបណ្តាលសមត្ថភាពរបស់សិស្សានុសិស្ស​កម្ពុជាឱ្យកាន់តែប្រសើរឡើង ដើម្បីអាចឆ្លើយតប និងអាចបំពេញតម្រូវការសម្រាប់ការវិនិយោគបរទេសនៅកម្ពុជាផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍បញ្ជាក់ថា ប្រទេសកម្ពុជា គឺជាប្រទេសដំបូងគេបំផុតនៅទ្វីបអាស៊ី ដែលទទួលបានអត្ថប្រយោជន៍ពីគម្រោងសម្ព័ន្ធមេត្រីភាព Twinning នេះ ហើយ​តាមរយៈគម្រោងនេះ មន្ត្រីរាជការកម្ពុជានឹងធ្វើទស្សនកិច្ចសិក្សានៅទ្វីបអឺរ៉ុប ដើម្បីសិក្សាពីបទពិសោធន៍ និងឧត្តមានុវត្តន៍ ពាក់ព័ន្ធនឹងការសិក្សាជំនាញដែលផ្សារភ្ជាប់នឹងការងារ ការធ្វើទំនើបកម្មកម្មវិធីសិក្សា និងការបណ្តុះបណ្តាលគ្រូសម្រាប់ការអប់រំបច្ចេកទេស។

សូមបញ្ជាក់ថា ការអនុវត្តគម្រោង Twinning នឹងចាប់ពីពេលនេះ រហូតដល់ខែសីហា ឆ្នាំ២០២៧ ដែលមានរយៈពេលសរុប៣៦ខែ។ គម្រោងនេះនឹងធ្វើការសាកល្បងលើកំណែទម្រង់ការអប់រំបច្ចេកទេសនៅកម្ពុជា ដោយបំផុសគំនិតតាមរបៀបអឺរ៉ុបនៅតាមវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសចំនួន៥ និងសាកលវិទ្យាល័យចំនួន២ នៅក្នុងប្រទេសកម្ពុជា ដោយរួមបញ្ចូលទាំងការជំរុញឱ្យមានការងារធ្វើ ការលើកកម្ពស់បរិយាបន្ន យេនឌ័រ និងការត្រៀមជំនាញរួចជាស្រេច ដើម្បីឆ្ពោះទៅរកនិរន្តរភាពនៃកំណើនសេដ្ឋកិច្ច។

បច្ចុប្បន្ន​កម្ពុជា​មាន​វិទ្យាល័យ​ចំណេះទូទៅ និងបច្ចេកទេសប្រមាណ៤០ ទាំងរដ្ឋ និង​ឯកជន​​នៅទូទាំងប្រទេស។ វិទ្យាល័យ​ចំណេះទូទៅ និង​បច្ចេកទេស គឺជា​វិទ្យាល័យ​ដែលមាន​ផ្តល់​សេវាផ្នែកអប់រំ​ចំណេះទូទៅ និង​ផ្នែកអប់រំ​បច្ចេកទេស ក្នុងនោះ​សម្រាប់​ផ្នែកអប់រំ​ចំណេះទូទៅ ផ្តល់សេវារៀន និង​បង្រៀន​តាម​កម្មវិធី​សិក្សា​ចំណេះ​ទូទៅ​ចាប់ពីថ្នាក់ទី១០ ដល់ថ្នាក់ទី១២ ហើយផ្នែកអប់រំ​បច្ចេកទេស ផ្តល់សេវា​រៀន និង​បង្រៀន​មុខ​វិជ្ជាចំណេះទូទៅ មុខវិជ្ជា​បច្ចេកទេស​វិជ្ជាជីវៈ មុខវិជ្ជាជម្រើស កម្មសិក្សា និង​ទស្សនកិច្ច​សិក្សា ដោយ​រៀន និង​បង្រៀន​ផ្នែក​ទ្រឹស្តី និង​ប្រតិបត្តិ។ ការផ្តល់សេវាអប់រំ​បច្ចេកទេស​មាន​រយៈពេល ៣ឆ្នាំ គឺឆ្នាំទី១ (ថ្នាក់ទី១០) ឆ្នាំទី២ (ថ្នាក់ទី១១) និង ឆ្នាំទី៣ (ថ្នាក់ទី១២)។ សិស្សដែលបញ្ចប់​ការសិក្សា នឹង​ទទួលបាន​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈកម្រិត៣ ដែលសមមូលនឹងសញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសចិន ចំនួន១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2025

តាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានប្រកាសជ្រើសរើសសិស្ស និស្សិតកម្ពុជា ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងខេត្ត Hainan និងខេត្ត Yunnan នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន១០កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍SHE-CAN សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សស្រីដែលមានភាពជាអ្នកដឹកនាំ និងចង់បន្តការ.....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់១៥កន្លែងនៅសាកលវិទ្យាល័យ Kasetsart University នៃប្រទេសថៃឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2023

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បាន​ប្រកាស​ដល់សាធារណជន និងនិស្សិតកម្ពុជាថា សាកលវិទ្យាល័យ Kasetsart University...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Sydney ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Sydney នៃប្រទេសអូស្ដ្រាលីឆ្នាំសិក្សា២០២៣ ។ការសិក្សាផ្ដល់ដោយកម្មវិធី...

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជ្រើសរើសនិស្សិត ២៥នាក់ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញផ្កាយរណប និងលំហអាកាស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2026

ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ...

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ព្រះកុសុមៈ ​(​PPI​) ​ប្រកាស​ផ្ដល់​អាហារូបករណ៍​ជាង​ ​១​ពាន់​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2026

​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ព្រះកុសុមៈ ​(​PPI​) ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​សិក្សា​ដោយ​ឥត​គិត​ថ្លៃ​ចំនួន​ ​១,០៥៦​កន្លែង​ ​លើ​ជំនាញ​ចំនួន​ ​១៤​មុខវិជ្ជា​ ​ព្រមទាំង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​ជូន​សិក្ខាកាម​ ក្រោម​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់អាហារូបករណ៍វគ្គជំនាញ ១២០កន្លែង ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ក្រោមកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ ចំនួន១២០កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

សាកលលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងធ្វើការជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក ជំនាន់ទី៩ ចំនួន៥០នាក់ ដោយក្នុងនោះនឹងផ្ដល់អាហារូបករណ៍ចំនួន៥កន្លែងពីកម្មវិធីអាហារូបករណ៍ The Fred Hollows Foundation...

អាហារូបករណ៍ស្រាវជ្រាវ សម្រាប់សាស្ត្រាចារ្យ និងសាធារណជនកម្ពុជា នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2026

អាហារូបករណ៍ស្រាវជ្រាវសម្រាប់សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងសាធារណជនកម្ពុជា សិក្សានៅអាមេរិក



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *