ក្រសួងអប់រំណែនាំពីការថែរក្សា​សុខភាព និង​បង្ការ​ជំងឺ បណ្តាល​មក​ពី​អាកាសធាតុក្តៅខ្លាំង​នៅ​តាម​គ្រឹះស្ថានសិក្សា

កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ​២០២៤ ក្រសួងអប់រំ​ យុវជន និងកីឡា បានចេញសេចក្តីណែនាំ​មួយ​ទៅ​ដល់​គ្រឹះស្ថាន​សិក្សាទាំងអស់ ពីការ​ថែរក្សា​សុខភាព និង​ការ​បង្ការ​ជំងឺនានា ដែលបណ្តាល​មក​ពី​អាកាសធាតុ​ក្តៅខ្លាំងនាពេលបច្ចុប្បន្ន។

បើតាមក្រសួងអប់រំ ការឡើង​កម្តៅខ្លាំង អាច​បង្ក​ហានិភ័យ​ដល់សុខភាពដូចជា ជំងឺបេះដូង ជំងឺសួត រលាកស្បែកឡើងក្រហម និង​អាច​បង្ក​ជាជំងឺផ្សេងៗ​ដូចជា ជំងឺរាក ជំងឺកង្វះអាហារូបត្ថម្ភ ឬក៏​អាច​មានបញ្ហា​សុខភាព​ផ្លូវចិត្ត​ជាដើម ។ ដើម្បីថែរក្សា​សុខភាព និង​បង្ការ​ជំងឺ​នានា​អំឡុង​ពេល​អាកាសធាតុក្តៅខ្លាំងនេះ ក្រសួងអប់រំ បានណែនាំ​ដល់​បុគ្គលិក​អប់រំ និង​អ្នក​សិក្សា​នៅ​គ្រប់គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន អនុវត្ត​នូវ​វិធានការ​ដូចជា ៖ ត្រូវ​ទទួល​ទានទឹកដាំពុះ​ដោយ​ទុក​ឱ្យ​ត្រជាក់ (ចៀសវាងញ៉ាំទឹកក្តៅ) ទឹកបរិសុទ្ធ ទឹកចម្រោះ ទឹកស្អាត ឱ្យ​បានច្រើន និងញឹកញាប់ លើសពី២លីត្រ​ក្នុងមួយថ្ងៃចំពោះ​មនុស្សពេញវ័យ ទោះបីអ្នក​មិន​មានអារម្មណ៍​ស្រេកទឹក​ក៏​ដោយ ពិសេស​ត្រូវ​តាមដាន​ទឹកនោម​ដោយ​មិន​ត្រូវ​បណ្តោយ​ឱ្យ​ទឹកនោមឡើងពណ៌លឿងចាស់នោះទេ។

ជាមួយគ្នានេះ ត្រូវ​ទទួល​ទានបន្លែ ផ្លែឈើ ដែលសម្បូរ​ជាតិ​សរសៃ និង​ជាតិទឹក​ឱ្យ​បានញឹកញាប់, ត្រូវស្លៀកសម្លៀកបំពាក់​ការពារកម្តៅ និង​ការពារការរលាកស្បែក​ដោយ​ពន្លឺព្រះអាទិត្យ ដូចជា​សម្លៀកបំពាក់រលុង ស្រាល មានពណ៌ស្រាល ពាក់វ៉ែនតាការពារពន្លឺថ្ងៃ ពាក់មួក​ដែលមានគែមធំ​ទូលាយ ឬប្រើ​ឆ័ត្រ​ជារបាំង​ការពារ​កម្តៅ​ថ្ងៃ​ពេលចេញក្រៅ ឬពេលធ្វើដំណើរ និង​ផ្លាស់ប្តូរ​សម្លៀកបំពាក់ប្រសិន​បើវា​សើមខ្លាំង។

ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ក្បួនអនាម័យល្អ ហូបស្អាត ផឹកស្អាត រស់នៅស្អាត​ជាប់ជាប្រចាំ, ប្រើ​កន្សែង​សើម​ជូតមុខ ដាក់ព័ន្ធជុំវិញក ប្រសិនបើ​មានអារម្មណ៍ថាក្តៅខ្លាំងពេក ហើយ​អំឡុងពេល​មានកម្តៅខ្លាំង ត្រូវ​ប្រើមធ្យោបាយ​ផ្សេងៗ​ដើម្បីបន្ថយ​កម្តៅដូចជាផ្លិតជាដើម, ត្រូវ​តាមដាន​ព័ត៌មាន​អំពីអាកាសធាតុ ដើម្បីរៀបចំ​សកម្មភាព​ប្រចាំថ្ងៃ​ឱ្យ​បានត្រឹម​ត្រូវ​សម្រប​ទៅ​នឹង​ការ​ប្រែប្រួលអាកាសធាតុ, ត្រូវ​រក្សា​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ និង​គ្របឱ្យ​ជិត ដើម្បីបង្ការ​មូសខ្លាពងដាក់​ដែលអាច​បង្ក​ជំងឺគ្រុនឈាម។

តាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ ប្រសិនបើ​មានរោគសញ្ញា​ដូចជាវិលមុខ ចង្អោរ ឬក្អួត ឈឺក្បាល មាត់ស្ងួត រមួលសាច់ដុំ ជារោគសញ្ញា​ដំបូង​នៃផលប៉ះពាល់​នៃកម្តៅ ត្រូវ​ផ្លាស់ទី​ទៅកាន់កន្លែងត្រជាក់ ត្រូវ​សម្រាកពី២ ទៅ​៥នាទី ហើយ​ពិសាទឹកត្រជាក់យឺតៗ​កុំបន្ត​សកម្មភាព ព្រោះអាច​មានហានិភ័យ​ខ្ពស់។ ប្រសិនបើ​អ្នក​មិន​មានអារម្មណ៍​ធូរស្រាល និង​មានអាកាសរៈដូចជា ក្តៅខ្លួនខ្លាំង វិលមុខ ដកដង្ហើម​ញាប់ រាក រលាត់ស្បែក ក្អក រលាកឈឺបំពង់ក ត្រូវស្វែង​រក​ការព្យាបាល​ភ្លាម​នៅ​មណ្ឌលសុខភាព​ ឬមន្ទីរពេទ្យ​ដែលនៅជិត ។

ប្រការគួរចៀសវាង​អំឡុងពេល​អាកាសធាតុក្តៅខ្លាំង ៖ ត្រូវចៀសវាងពិសាភេសជ្ជៈ​ដែល​បណ្តាល​ឱ្យ​ជាតិទឹកនៅ​ក្នុងរាងកាយ​ថយចុះ​មានដូចជា ពិសាគ្រឿងស្រវឹង ជាតិអាល់កុល កាហ្វេ តែ ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន និង​ជាតិស្ករច្រើន ជាតិអំបិលច្រើន, ត្រូវចៀសវាង​នៅ​ក្រោម​ពន្លឺថ្ងៃ​ដោយផ្ទាល់យូរពេក ត្រូវស្វែង​រក​ម្លប់ជ្រក ឬប្រើរបាំង​ការពារកម្តៅព្រះអាទិត្យ និង​កាត់បន្ថយការ​ឱ្យ​ពន្លឺព្រះអាទិត្យ​ចូល​ក្នុងថ្នាក់រៀន​ច្រើនពេក និងយូរពេក, ចៀសវាងការ​ធ្វើ​សកម្មភាព​ហាត់ប្រាណ ឬការលេងកីឡា​នៅ​ក្រោម​កម្តៅថ្ងៃខ្លាំង, ត្រូវ​កាត់បន្ថយ​ការ​ទទួល​ទាន​ម្ហូបអាហារ​ដែលប្រៃពេក ផ្អែមពេក និង​ខ្លាញ់ច្រើនពេក ផ្ទុយ​មក​វិញ​ត្រូវ​ទទួល​ទានម្ហូបអាហារ​ណាដែល​មានអំបិលតិច ផ្អែមតិច និង​ខ្លាញ់តិច។

វិធានការ​អនុវត្ត​នៅតាមគ្រឹះស្ថាន​សិក្សា ៖ ត្រូវបើកទ្វារ បង្អួច​នៃបន្ទប់រៀនឱ្យបានស្រឡះល្អ, ត្រូវណែនាំ​សិស្ស​ឱ្យ​លេង​ក្នុងម្លប់ ឬនៅក្នុង​បន្ទប់រៀន នៅពេលចេញលេង, ត្រូវ​ណែនាំ​សិស្ស​ឱ្យ​យក​ទឹក​មកពីផ្ទះ ដូចជាទឹកដាំពុះ ទឹកសុទ្ធ ទឹកចម្រោះ និងទឹកស្អាត​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន​នៅ​គ្រឹះស្ថាន​សិក្សា, ត្រូវ​បាញ់​ទឹកដាក់ទីធ្លា​គ្រឹះស្ថានសិក្សា ឬដំបូលអគារសិក្សា តាមលទ្ធភាព និង​ស្ថានភាព​ជាក់ស្តែង ដើម្បី​បន្ថយកម្តៅ ឬអាចពិភាក្សា​ជាមួយ​អ្នក​អាណាព្យាបាល​សិស្ស​ដើម្បី​រក​លទ្ធភាព​បំពាក់កង្ហារនៅ​តាមបន្ទប់​រៀនជាដើម, ត្រូវ​សហការ​ជាមួយ​អ្នកពាក់ព័ន្ធ​ក្នុងការផ្គត់ផ្គង់​ទឹកសម្រាប់ទទួលទាន និង​ទឹក​សម្រាប់​ប្រើប្រាស់​នៅ​តាមគ្រឹះស្ថាន​សិក្សា​ឱ្យ​បាន​សមស្រប​តាមតម្រូវការ, ត្រូវ​បន្តដាំ និង​ថែរក្សា​ដើមឈើ​ដែលមាន​ស្រាប់​នៅ ក្នុងបរិវេណគ្រឹះស្ថានសិក្សា ដើម្បីយកម្លប់ និង​កាត់បន្ថយ​កម្តៅ, ត្រូវពិនិត្យ​តាមដាន​ឱ្យ​បានញឹកញាប់ និង​ជាប្រចាំលើសុខភាព​របស់សិស្សានុសិស្ស ដែលបង្ក​ដោយ​អាកាសធាតុក្តៅខ្លាំង ជាពិសេស​កុមារតូចៗ, ត្រូវ​អនុវត្ត​ឱ្យ​បានខ្ជាប់ខ្ជួន​នូវ​សេចក្តីណែនាំស្តីពី​ការ​ពង្រឹង​វិធានការ​អនុវត្ត​ការ​លើក​កម្ពស់​សុវត្ថិភាព និង​សុខុមាលភាព​ចំណីអាហារ នៅ​តាមគ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន។

យោង​តាមសេចក្តីជូនដំណឹង​ស្តីពីស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និង​ឧតុនិយម ចេញផ្សាយ​នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ​២០២៤ បានធ្វើការព្យាករណ៍​ថា ចាប់ពីថ្ងៃទី៣០ មេសា ដល់ថ្ងៃទី០២ ឧសភា តំបន់វាលទំនាប អាច​មានសីតុណ្ហភាពអប្បបរមា២៦អង្សា និងសីតុណ្ហភាពអតិបរមា ៣៩អង្សាសេ, ខណៈតំបន់ខ្ពង់រាប សីតុណ្ហភាព​អប្បបរមា ២៦អង្សា និងសីតុណ្ហភាព​អតិបរមា ៣៩អង្សា ។ ចំណែកតំបន់មាត់សមុទ្រ សីតុណ្ហភាព​អប្បបរមា ២៥អង្សា និង​សីតុណ្ហភាពអតិបរមា ៣៦អង្សាសេ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីង​ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍១០០% សម្រាប់ការសិក្សាជំនាញរយៈពេលខ្លី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2026

ជាឱកាស​សម្រាប់សាធារណៈជន ក៏​ដូចជា​បងប្អូនពលករ​ចំណាកស្រុក​ដែល​ចង់បាន​ជំនាញ​មួយ​ពិតប្រាកដ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​ឧត្តរមានជ័យ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍១០០%

អាហារូបករណ៍រៀនជំនាញ TVET រយៈពេល២ឆ្នាំ ចំនួន៣០០កន្លែង នៅ​វិទ្យាស្ថានជាតិ​បណ្តុះបណ្តាល​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស បានប្រកាស​ដល់សិស្ស​និស្សិត ដែលចង់ចូលរៀន​ជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ដោយ​វិទ្យាស្ថាន​នឹងផ្តល់អាហារូបករណ៍ ១០០% ចំនួន៣០០កន្លែង។

អាហារូបករណ៍ថ្នាក់បណ្ឌិត សិក្សា​នៅសាកលវិទ្យាល័យ Standford សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2024

កម្មវិធីអាហារូបករណ៍ Knight-Hennessy បានប្រកាស​ផ្តល់អាហារូបករណ៍​១០០% សម្រាប់ថ្នាក់បណ្ឌិតចំនួន១០០កន្លែង ទៅសិក្សា​នៅសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក ដោយ​មានផ្តល់​ថ្លៃសិក្សា...

អាហារូបករណ៍ភាសាអង់គ្លេសសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការ និងការគាំទ្រពី មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងសាលាអន្តរជាតិកម្ពុជាអូស្រ្តាលី (Australia Cambodia Education Academy – AusCam Academy)

ឱ​កាស​សិក្សា​ឥត​គិត​ថ្លៃ ​៖​ ​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ ​ប្រកាស​ជ្រើសរើស​សិស្ស​ចូលរៀន ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2026

​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ ​ដែល​ជា​គ្រឹះស្ថាន​សិក្សា​អប់រំ​ចំណេះទូទៅ ​និង​បច្ចេកទេស​ជំនាញ​វិជ្ជាជីវៈ​សិល្បៈ​ ​ស្ថិត​ក្រោម​ឱវាទ​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​នឹង​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​សិស្សា​នុសិស្ស​ទាំង​ពីរ​ភេទ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអលណេសិនចំនួន១៧០នាក់សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2024

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ផ្ដល់ជូនការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានអលណេសិន ចំនួន១៧០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Erasmus University Rotterdam នៅប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគ្រប់គ្រង Rotterdam នៃសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ពីកម្មវិធីអាហារូបករណ៍ Erasmus ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍ ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ទៅសិក្សានៅសាធារណរដ្ឋគុយបា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2025

ក្នុងឆ្នាំ២០២៦ខាងមុខនេះ រដ្ឋាភិបាល​នៃសាធារណរដ្ឋគុយបា បានផ្តល់អាហារូបករណ៍ចំនួន ១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត (Doctor of Medicine) នៅ​សាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧។