រដ្ឋមន្រ្តីអប់រំ ជំរុញ​ឱ្យសិក្សា​ស៊ីជម្រៅលើលទ្ធផល​វាយ​តម្លៃ​សមត្ថភាពសិស្ស (SEA-PLM) សំដៅកំណែ​ទម្រង់វិស័យអប់រំ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ភ្នំពេញ — ក្នុង​កិច្ច​ប្រជុំ​ក្រុម​ការងារបច្ចេកទេស ​​​​​ដើម្បីពិភាក្សាស្តីពី វិធានការឆ្លើយតប នឹងលទ្ធផលបឋមនៃ​តេស្ត​ថ្នាក់​តំបន់ (SEA-PLM-2024) កាលពីសប្តាហ៍​កន្លងទៅនេះ ឯកឧត្តម​បណ្ឌិតសភាចារ្យ​ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការ​ជំរុញ​ដល់ក្រុមការងារ ធ្វើ​ការ​វិភាគ​ឱ្យ​បានស៊ីជម្រៅ​លើលទ្ធផល​វាយ​តម្លៃ​សមត្ថភាពសិស្ស និង​វិធានការ​ឆ្លើយ​តប​ប្រកប​ដោយ​ប្រសិទ្ធភាព សំដៅ​ជំរុញ​ការ​អនុវត្ត​កំណែទម្រង់​វិស័យ​អប់រំ​នៅ​កម្ពុជា​ឱ្យ​កាន់តែល្អប្រសើរ។

រង្វាយតម្លៃ SEA-PLM គឺជាកម្មវិធីរង្វាយតម្លៃទ្រង់ទ្រាយធំកម្រិត​ថ្នាក់តំបន់ដែលបានរៀបចំឡើង​សម្រាប់ប្រទេសនៅក្នុងតំបន់អាស៊ាន ក្រោមការផ្តួចផ្តើមគំនិតដោយ​អង្គការ​​រដ្ឋមន្រ្តីអប់រំអាស៊ីអាគ្នេយ៍ Southeast Asian Ministers of Education Organization (SEAMEO) ដែលធ្វើការវាស់វែងសមត្ថភាពសិស្សថ្នាក់ទី៥ ដែលកំពុងសិក្សានៅក្នុង​បឋមសិក្សា​កម្រិត​ខ្ពស់។

ប្រទេស​កម្ពុជាបានចាប់ផ្ដើមអនុវត្តរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្សកម្រិតបឋមសិក្សា នៅតំបន់អាស៊ីអាគ្នេយ៍ (SEA-PLM) លើកដំបូងនៅឆ្នាំ២០១៩ ក្នុងគោលបំណងវិភាគ វិនិច្ឆ័យ​អំពីគុណភាពអប់រំនៅកម្រិតបឋមសិក្សា។ កម្មវិធីនេះវាស់វែងសមត្ថភាពលើផ្នែកអំណាន សំណេរ គណិត​វិទ្យា និងភាពជាពលរដ្ឋសកល ព្រមទាំងសិក្សាស្វែងយល់ពីកត្ដាផ្សេងៗ ដែលជះឥទ្ធិពល ឬ​មានទំនាក់ទំនងជាមួយនឹងលទ្ធផលនៃការសិក្សារបស់សិស្ស។

តាមរយៈការចូលរួមក្នុងរង្វាយតម្លៃ SEA-PLM នេះ ប្រទេសនីមួយៗអាចពិនិត្យតាមដាន និងសិក្សា​ឈ្វេង​យល់អំពីកម្រិតលទ្ធផលសិក្សាសិស្សរបស់ខ្លួនទៅតាមប្រភេទក្រុមសិស្សផ្សេងៗ (ឧ. ក្រុម​សិស្ស​មានកម្រិតជីវភាពទាប ក្រុមសិស្សមានកម្រិតជីវភាពខ្ពស់ ក្រុមសិស្សប្រុស ឬក្រុមសិស្សស្រី ។ល។) និងធ្វើសកម្មភាពអន្តរាគមន៍ ដើម្បីបង្កើនគុណភាពរបស់ប្រព័ន្ធអប់រំទាំងមូល។ រង្វាយតម្លៃនេះ ក៏អនុញ្ញាតឱ្យបណ្តាប្រទេសដែលបានចូលរួមកសាងសមត្ថភាពគ្រប់ជ្រុងជ្រោយ ដើម្បីកែលម្អប្រព័ន្ធ​រង្វាយតម្លៃ​ការសិក្សារបស់ខ្លួនផងដែរ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានរំព្ញកជូនក្រុមការងារ​ជំនាញ ឱ្យបន្តពិនិត្យដោយយកចិត្តទុកដាក់លើកត្តានានាដែលជះឥទ្ធិពលមកលើ​លទ្ធផល​សិក្សា​សិស្ស និងនាំឱ្យការអប់រំមានការកែលម្អ ដែលក្នុងនោះរួមមាន កត្តាសិស្ស កត្តាគ្រូបង្រៀន កត្តា​សាលារៀន កត្តាគ្រួសារ ការទទួលបានការអប់រំចាប់ពីថ្នាក់មត្តេយ្យសិក្សា បរិស្ថានសាលារៀន ហេដ្ឋារចនាសម្ព័ន្ធសាលារៀន ធនធាន សៀវភៅសិក្សាគោល មានបណ្ណាល័យស្តង់ដា ជាពិសេស​គ្រូបង្រៀនដែលមានសមត្ថភាព មានវិន័យ និងមានការបណ្ដុះបណ្តាលវិជ្ជាជីវៈ​ទាំងមុនពេល​ចេញ​បង្រៀន និងក្រោយចេញបង្រៀន ដែលទាំងអស់នេះមាននៅក្នុងកំណែទម្រង់គ្រូបង្រៀន និង​សាលារៀន ដែលជាការងារអាទិភាពរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងកិច្ចខិតខំ​ប្រឹងប្រែង​អនុវត្ត​កំណែទម្រង់វិស័យអប់រំនៅកម្ពុជា។

បើតាម​ប្រសាសន៍របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ក្រសួងអប់រំ យុវជន និងកីឡា បានអនុវត្ត​អន្តរាគមន៍​សំខាន់ៗចាប់តាំងពីឆ្នាំ២០១៨ ដើម្បីលើកកម្ពស់គុណភាពអប់រំបឋមសិក្សា ដោយ​ផ្តោត​លើ ៖ ១.កំណែទម្រង់សាលារៀន តាមរយៈការអនុវត្តការគ្រប់គ្រងតាមសាលារៀន ការអនុវត្តស្តង់ដា​សាលារៀនគំរូ និងសាលារៀនគោលដៅ គវអ. ជាពិសេសការបន្ថែមម៉ោងសិក្សា និង ២.ការលើក​កម្ពស់​អំណាន និងគណិតវិទ្យានៅកម្រិតថ្នាក់ដំបូង ជាពិសេសការបង្កើនចំនួនបណ្ណាល័យ និង​អំណាន​ក្នុងបណ្ណាល័យដែលអន្តរាគមន៍គន្លឹះទាំងនេះ​បានធ្វើឱ្យការសិក្សារបស់សិស្សបឋមសិក្សា​ទទួលបានលទ្ធផលល្អ។

គួរ​ជំរាបជូនដែរថា កាលពី​ឆ្នាំ២០២៤ កម្ពុជាបានជ្រើសរើសសាលារៀនសំណាក១៩៥ រួមមានសាលារៀនសាធារណៈចំនួន១៧៦ និងឯកជន១៩ ក្នុងនោះ​មានសាលារៀនមកពីខេត្តនៅជុំវិញបឹងទន្លេសាបចំនួន៥៤ តំបន់ទំនាបចំនួន៧៣ តំបន់ខ្ពង់រាប (ភ្នំ) ចំនួន៤៩ និងតំបន់សមុទ្រចំនួន១៩ ចូលរួមអនុវត្តរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្សកម្រិតបឋមសិក្សា នៅតំបន់អាស៊ីអាគ្នេយ៍ (SEA-PLM) ជាមួយប្រទេសប្រាំពីរផ្សេងទៀតក្នុងតំបន់៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ France Excellence សិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2026

ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅប្រទេសបារាំង។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ France Excellence (BFE) ថ្នាក់បណ្ឌិត...

ឱកាស​គ្រូបង្រៀន​ចូលរួម​កម្មវិធី Teacher Training Students នៅប្រទេស​ជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2026

ជា​ឱកាសសម្រាប់លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀន​នៅ​តាម​សាលា​រៀន​បឋមសិក្សា មធ្យមសិក្សា និង​សាលាគរុកោសល្យ នៅទូទាំងប្រទេស​កម្ពុជា, សម្រាប់ឆ្នាំ​២០២៦នេះ កម្មវិធីអាហារូបករណ៍ Teacher Training...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសនិស្សិតចំនួន១នាក់ទៅសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ(Doctor of Medicine) នៅ...

អាហារូបករណ៍៥០កន្លែងទៅសិក្សា​នៅ​ប្រទេស​ឥណ្ឌា សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2023

កម្មវិធីអាហារូបករណ៍ ICCR Scholarships បានប្រកា​សផ្តល់អាហារូបករណ៍​ចំនួន​៥០កន្លែង​សម្រាប់​សិស្សនិស្សិតកម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា ...

អាហារូបករណ៍ថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2025

កម្មវិធីអាហារូបករណ៍ King AbdulAziz University Graduate Scholarship Programs បានប្រកាស​ពីការផ្តល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2023

កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...

ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​រាជបណ្ឌិតសភាកម្ពុជា សម្រាប់សិស្ស​និទ្ទេស A, B ​និង C

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2024

រាជបណ្ឌិតសភាកម្ពុជា បានប្រកាស​​ពី​ការ​បណ្តុះបណ្តាល​ថ្នាក់បរិញ្ញាបត្រ​ក្នុងឆ្នាំសិក្សា​២០២៤-២០២៥ ដោយក្នុងនោះនឹងផ្តល់អាហារូបករណ៍ ១០០%, ៥០% និង ៣០% សម្រាប់សិស្សដែលមាន​និទ្ទេស A, B និង C សម្រាប់ការ​សិក្សា​រយៈពេល៤ឆ្នាំ។

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *