WHO ៖ មនុស្ស ១,៨​ពាន់​លាន​នាក់ កំពុង​ប្រឈម​នឹងជំងឺ ដោយ​សារ​ធ្វើ​សកម្មភាព​រាងកាយ​មិន​គ្រប់គ្រាន់

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ការសិក្សា​របស់​ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​រកឃើញ​ថា ជិត ១ភាគ៣ នៃ​មនុស្ស​ពេញវ័យ​ទាំងអស់ មិនបាន​ធ្វើ​សកម្មភាព​រាងកាយ​គ្រប់គ្រាន់​នោះទេ ដែល​នេះ​ជា​ការគម្រាម​កំហែង​ដ៏ធំ​ចំពោះ​សុខភាព​ប្រជាជន​ទូទាំង​ពិភពលោក។

ច្រើន​ជាង ៣១ភាគរយ នៃ​មនុស្ស​ពេញវ័យ ដែល​មាន​ចំនួន ប្រមាណ ១,៨ ប៊ីលាននាក់ មិនបាន​ធ្វើ​សកម្មភាព​រាងកាយ តាម​ការ​ណែនាំ របស់​អង្គការ​សុខភាព​ពិភពលោក កាល​ពីឆ្នាំ​២០២២ ដោយ​ចំនួន​នេះ កើន​ឡើង ៥ភាគរយ បើ​ធៀប​នឹង​ឆ្នាំ២០១០, នេះបើ​យោង​តាម​ការ​សិក្សា​របស់​អង្គការ​សុខភាព​ពិភពលោក និង​ក្រុម​អ្នកស្រាវជ្រាវ​ផ្សេង​ទៀត។

លោក Ruediger Krech ប្រធាន​នាយកដ្ឋាន​លើក​កម្ពស់​សុខភាព​របស់​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា «ភាព​អសកម្ម​រាងកាយ គឺជា​ការ​គម្រាម​កំហែង ដ៏ស្ងៀម​ស្ងាត់​ចំពោះ​សុខភាព​ប្រជាជន​ពិភពលោក ដែលជា​ការ​រួមចំណែកមួយ ធ្វើឱ្យ​មនុស្ស​ធ្លាក់ខ្លួន​ក្នុង​ជំងឺរ៉ាំរ៉ៃ។»

ដើម្បី​មាន​សុខភាព​ល្អ WHO ណែនាំ​មនុស្ស​ពេញវ័យ​ទាំងអស់ ឱ្យ​ចំណាយ​ពេល​យ៉ាង​ហោច​ណាស់ ១៥០នាទី​ជារៀង​រាល់​សប្ដាហ៍ ដើម្បី​ធ្វើ​សកម្មភាព​រាងកាយ​កម្រិត​មធ្យម ដែល​សកម្មភាព​ទាំងនោះ អាច​រាប់​បញ្ចូល​ទាំង​ការ​ដើរ ជិះកង់ ឬ​សូម្បី​តែ​កិច្ចការផ្ទះ ឬយ៉ាង​ហោច​ណាស់ ៧៥នាទី នៃ​ការ​ធ្វើ​លំហាត់​ប្រាណ​ដែល​ប្រើ​កម្លាំង​ខ្លាំង ដូចជា ការរត់ ឬការ​ប្រកួត​កីឡា​ជាដើម។

លោក Krech បាន​និយាយ​ថា ការ​មិន​ធ្វើ​លំហាត់​ប្រាណ​ក្នុង​កម្រិត​សមស្រប អាច​បង្កើន​ហានិភ័យ នៃ​ការ​វិវត្ត​ទៅជា​ជំងឺបេះដូង ជំងឺ​ទឹកនោមផ្អែម មហារីក​មួយចំនួន ព្រមទាំង​បញ្ហា​សុខភាព​ផ្លូវចិត្ត​ផងដែរ។

ប្រសិនបើ​និន្នាការ​បច្ចុប្បន្ន​នៅ​តែបន្ត កម្រិត​អសកម្ម​របស់​មនុស្ស​ពេញវ័យ ត្រូវបាន​គេព្យាករណ៍​ថា នឹង​កើន​ឡើង​ដល់ ៣៥ភាគរយ​នៅឆ្នាំ​២០៣០, នេះបើ​យោង​តាម​ការ​សិក្សា​នៅ​ក្នុង The Lancet Global Health ។

អង្គការ​សុខភាព​ពិភពលោក បាន​សង្កត់​ធ្ងន់ថា ការ​ផ្លាស់​ប្ដូរ​អាកប្បកិរិយា​បុគ្គល គឺមិន​គ្រប់គ្រាន់​ទេ ដោយ​អំពាវនាវ​ឱ្យ​ប្រទេស​នានា លើក​កម្ពស់​សកម្មភាព​រាងកាយ ដោយ​ជំរុញ​សកម្មភាព​កីឡា ក្នុង​សហគមន៍ ដូចជា ការដើរ ការ​ជិះកង់ និង​បង្កើន​ការ​ប្រើប្រាស់​សេវាសាធារណៈ។

សម្រាប់​ការ​សិក្សា​នេះ ត្រូវបាន​គេចាត់​ទុក​ថា មាន​ភាព​ទូលំទូលាយ​បំផុត លើ​បញ្ហា​នេះ ក្រុម​អ្នក​ស្រាវជ្រាវ​អន្តរជាតិ​បាន​បញ្ចូល​គ្នា​នូវ​ឯកសារ​ជាង ៥០០ ដែល​បាន​សិក្សា​លើ​មនុស្ស​ជាង ៥,៧លាននាក់ ក្នុង​ប្រទេស​ចំនួន ១៦៣៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ៥០កន្លែង ទៅសិក្សា​នៅប្រទេស​ចិន តាមរយៈកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2026

អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (លើកទី២) ចំនួន ៥០ កន្លែង

ស្ថានទូតឥណ្ឌាបើកវគ្គបណ្តុះបណ្តាល យូហ្គា របាំ និងភាសាហិណ្ឌូ នៅភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2026

ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា បានប្រកាសបើកទទួលពាក្យចូលរៀនថ្នាក់ជំនាញវប្បធម៌ និងភាសាសម្រាប់សាធារណជន ដែលរួមមាន យូហ្គា (Yoga)

អាហារូបករណ៍សិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី CGTI ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2023

វិទ្យាស្ថានបណ្តុះបណ្តាលសម្លៀកបំពាក់កម្ពុជា(CGTI) ប្រកាស់ប្រលងជ្រើសរើសសិស្សសិក្សាអាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែង។ សិស្សជាប់​ ឬធ្លាក់...

វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា២០២៥ បើក​ទទួលពាក្យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

ក្រោម​គំនិតផ្តួចផ្តើម​របស់​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​មាន​គោល​បំណង​ចូលរួម​ចំណែក​ក្នុងការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​វិស័យ​ឧស្សាហកម្ម​ភាពយន្ត​កម្ពុជា ដោយ​ធ្វើ​ការ​កសាង​សមត្ថភាព ពង្រឹងជំនាញ និង​បង្កើត​ឱកាស​សម្រាប់យុវជន​...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...

វិទ្យាស្ថាន NTTI ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ ក្រោមគម្រោង TVET 1.5M

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2026

វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានប្រកាស​ចុះឈ្មោះ​យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ...

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។

អាហារូបករណ៍ BISU 2026 ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបកប្រែភាសាបរទេស នៅ​សាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2026

ឱកាស​សម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែង​រក​អាហារូបករណ៍សិក្សា​ជំនាញបកប្រែ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Beijing International Studies University។

ឱកាសសិក្សាវគ្គបំប៉នតាម Online សម្រាប់សិស្សថ្នាក់ទី១២ ដែលជាកូនវីរៈកងទ័ពជួរមុខ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2025

ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីជួយ​សម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរៈកងទ័ពជួរមុខ សាលាបង្វឹកស្តាតអាប់ខមមីញ៉ូនីធី ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំពោះកូនៗវីរៈកងទ័ពជួរមុខ សម្រាប់ការសិក្សាវគ្គបំប៉នតាម Online