៦ ចំណុចបង្ហាញថា អ្នកជាមនុស្សមានចរិតលក្ខណៈ Ambivert

Ambivert ជាចរិតលក្ខណៈរបស់មនុស្សដែលមានទាំងចរិត introvert និង extrovert នៅក្នុងខ្លួន។ ពួកគេមានសមត្ថភាពភាពសម្របនឹងកាលៈទេសៈផ្សេងៗក្នុងការរស់នៅ អាស្រ័យលើបរិបទជាក់ស្ដែង។ គេអាចលើកជាឧទាហរណ៍ជាក់ស្ដែងបានថា ខណៈមនុស្ស introvert ចូលចិត្តស្ដាប់ ហើយមនុស្ស extrovert ចូលចិត្តជជែក មនុស្ស ambivert អាចស្ដាប់ក៏បាន ជជែកក៏បាន។ ទំនោររបស់មនុស្ស ambivert អាចម្ដងជា introvert ម្ដងជា extrovert អាស្រ័យលើបុគ្គល ឬស្ថានភាពដែលគេកំពុងជួបប្រទះ។ យោងតាមការស្រាវជ្រាវបែបចិត្តសាស្ត្រ បានបង្ហាញថា មានសញ្ញាចំនួន ៦ ដែលបញ្ជាក់ថា អ្នកជាមនុស្ស មានចរិតលក្ខណៈ ambivert ៖

១. មានអារម្មណ៍ថា ទាំង “introversion” និង “extroversion” គឺមានក្នុងខ្លួនអ្នក៖ មនុស្ស Ambivert មានគុណសម្បត្តិរបស់ introvert ដូចជា រីករាយនឹងពេលវេលានៅម្នាក់ឯង ជាអ្នកស្ដាប់ដ៏ល្អ និងមិនចង់ចេញទៅខាងក្រៅ ប៉ុន្តែពួកគេក៏ចូលចិត្តចំណាយពេលជាមួយអ្នកដទៃ មានទំនុកចិត្តខ្ពស់ និងពូកែខាងទំនាក់ទំនងដូច extrovert ដែរ។

២. អ្នកត្រូវការតុល្យភាពសម្រាប់ «ពេលវេលាផ្ទាល់ខ្លួន» និង «ការចូលរួមក្នុងសង្គម» ៖ Ambivert ទទួលបានថាមពលទាំងពេលដែលនៅក្បែរអ្នកដទៃ និងចំណាយពេលនៅម្នាក់ឯង។ ប៉ុន្តែ ការទទួលបានថាមពលនេះ គឺអាស្រ័យលើស្ថានភាពជាក់ស្ដែង ដែលអ្នកកំពុងជួប ហើយបុគ្គលិកលក្ខណៈទាំងពីរនេះ គឺសុទ្ធតែមានពេលវេលា និងដែនកំណត់ សម្រាប់ Ambivert។ មានន័យថា អ្នកមិនអាចនៅម្នាក់ឯងយូរពេក ហើយក៏មិនអាចជួបជុំជាមួយអ្នកដទៃយូរពេក។ ឬម្យ៉ាងទៀត អ្នកក៏ប្រហែលជាធ្លាប់មានបទពិសោធន៍ចង់នៅម្នាក់ឯងច្រើន ហើយក៏ធ្លាប់ចំណាយពេលវេលាជួបជុំក្នុងសង្គមច្រើន។

. ចង់មានតុល្យភាព រវាង «ការបំពេញការងារតែម្នាក់ឯង និងធ្វើជាក្រុម» ៖ មនុស្ស Ambivert ចូលចិត្តនិយាយពីតុល្យភាព។ ពួកគេមានទំនោរមើលឃើញពីគុណតម្លៃ នៃរបៀបធ្វើការទាំងពីរ មិនថា ធ្វើការតែម្នាក់ឯង ឬធ្វើការជាក្រុមនោះទេ គឺពួកគេអាចសម្របខ្លួនបានទាំងពីរ។

៤. នៅម្នាក់ឯងច្រើនពេក ឬជួបអ្នកដទៃច្រើនពេក មានអារម្មណ៍ថា ហត់ ៖ ទោះបីជាមនុស្សជាមនុស្សភាពបត់បែនខ្ពស់ក៏ដោយ ប៉ុន្តែពួកគេត្រូវការទាំងពេលវេលានៅម្នាក់ឯង និងទំនាក់ទំនងជាមួយអ្នកដទៃ ហើយពេលវេលានោះគឺស្ថិតនៅក្នុងកម្រិតកំណត់ណាមួយ។ មានន័យថា តុល្យភាពគឺជាគន្លឹះនៃការរស់នៅរបស់មនុស្ស Ambivert ។

៥. ចូលចិត្តការសន្ទនាមានលក្ខណៈស៊ីជម្រៅ ប៉ុន្តែក៏អាចនិយាយលេងធម្មតាបាន ៖ ជាទូទៅមនុស្ស Introvert មិនចូលចិត្តនិយាយលេងសើចច្រើន ប៉ុន្តែចូលចិត្តជជែករឿងសាច់ការ ឬការសន្ទនាស៊ីជម្រៅ។ ចំណែក Extrovert មានទំនោរនិយាយស្ដីគ្រប់រឿងទាំងអស់ ដែលគេបានជួប ដោយមិនគិតថា ជារឿងធម្មតា ឬរឿងស៊ីជម្រៅនោះទេ។ ដោយសារតែមានលក្ខណៈទាំងពីរនេះ Ambivert ចូលចិត្តទាំងការនិយាយលេងសើច និងការជជែកសាច់ការ ។

៦. មានមិត្តភក្ដិច្រើន និងមិត្តជិតស្និទ្ធមួយក្ដាប់តូច ៖ Extroverts មានទំនោរមានមិត្តភ័ក្តិច្រើន ចំណែក introverts ទំនងជាមានមិត្តជិតស្និទ្ធមួយចំនួនតូចដែលពួកគេចំណាយពេលជាមួយពួកគេ។ ប៉ុន្តែ Ambivert គឺមានទាំងពីរ, ពួកគេមានបណ្ដាញមិត្តភក្ដិច្រើន ទន្ទឹមនឹងនេះ ពួកគេក៏មានមិត្តជិតស្និទ្ធ ដើម្បីចំណាយពេលជាមួយដូចគ្នាដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបប្រកាស​ផ្ដល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស​ជាច្រើន​កន្លែងសម្រាប់យុវជន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសផ្ដល់អាហារូបករណ៍១០០% ជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណជន ចូលសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស រយៈពេល២ឆ្នាំ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2025

កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...

អាហារូបករណ៍ Leading Professionals in Asia Countries ថ្នាក់បណ្ឌិត ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2025

កម្មវិធីអាហារូបករណ៍ Leading Professionals in Asia Countries កំពុង​ប្រកាសពីការផ្តល់អាហារូបករណ៍ដល់​មន្រ្តីរាជការ ឬបុគ្គល​ដែលស្ថិត​នៅ​ក្នុង​តំណែងជាថ្នាក់ដឹកនាំក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់អាស៊ីអាគ្នេយ៍...

អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរ (CGTI) ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2023

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេសពីវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ឬហៅថា CGTI ប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន៥៥កន្លែង...

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅប្រទេសសឹង្ហបុរី និងប្រទេសវៀតណាមពីកម្មវិធី ASEAN SUMMER NTU

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2024

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE)ប្រកាសជ្រើសរើសនិស្សិតដែលកំពុងសិក្សានៅ RULE ទៅផ្លាស់ប្ដូរសិក្សារយៈពេលខ្លីនៅសាកលវិទ្យាល័យ Nanyang ...

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យ​ដាក់ពាក្យ ដើម្បី​ផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាប្រកាសជ្រើសរើសនិស្សិតសិក្សាអាហា​រូបករណ៍​១០០%​ចំនួន៨០​កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(រាជធានីភ្នំពេញ)ប្រកាសជ្រើសរើសនិស្សិតចូលថ្នាក់ឆ្នាំសិក្សាមូលដ្ឋានកម្រិតវិស្វករចំនួន១៣០០កន្លែងក្នុងនោះក៏មានផ្ដល់....