កញ្ចប់ប្រាក់សន្សំ ៤ប្រភេទ ដែលមនុស្សសម័យថ្មីគួរមាន

វិបត្តិហិរញ្ញវត្ថុក៏ជាមូលហេតុចម្បង នៃជំងឺថប់បារម្ភ និង​ភាពតានតឹងដែរ ។ ហេតុនេះ ការគ្រប់គ្រងហិរញ្ញវត្ថុបានល្អ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយ ដែលអាចជួយលើកកម្ពស់សុខុមាលភាពក្នុងការរស់នៅ។ ដូច្នេះ យើងគួរមានគណនីសន្សំ ៤ប្រភេទ ដើម្បីគ្រប់គ្រងការបែងចែកលុយឱ្យកាន់តែមានប្រសិទ្ធភាព៖

១. ការសន្សំសម្រាប់ស្ថានភាពបន្ទាន់ (Saving for emergencies) ៖ គ្មាននរណាម្នាក់អាចព្យាករណ៍ពីរឿង ដែលកើតឡើងនៅថ្ងៃខាងមុខនោះទេ ។ ហេតុផលនេះហើយ បានជាយើងចាំបាច់ត្រូវត្រៀមខ្លួនប្រឈមមុខនឹងរឿងរ៉ាវផ្សេងៗ ដែលអាចកើតឡើងដោយចៃដន្យ។ ដូច្នេះ ប្រសិនបើមានរឿងមិននឹងស្មានដល់អាចកើតឡើង យើងក៏អាចមានវិធីដោះស្រាយទុកជាមុន។

ស្ថានភាពបន្ទាន់ក្នុងន័យនេះ រួមបញ្ចូលនូវព្រឹត្តិការណ៍ដែលកើតឡើង ដោយមិនបានដឹងមុន ជាស្ថានភាពលំបាក ដែលមិននឹកស្មានដល់ និងទាមទារឱ្យមានការឆ្លើយតបភ្លាមៗ។ ស្ថានការណ៍នោះទៀតសោតមានដូចជា ការធ្លាក់ខ្លួនឈឺរយៈពេលវែង គ្រោះថ្នាក់ធ្ងន់ធ្ងរ ការបាត់បង់ការងារ និងគ្រោះមហន្តរាយធម្មជាតិជាដើម។ ដើម្បីអាចដោះស្រាយវិបត្តិទាំងនេះ យើងចាំបាច់ត្រូវការប្រាក់ច្រើនមែនទែន។

២. ការសន្សំសម្រាប់ការការចូលនិវត្តន៍ (Saving for Retirement)៖ នៅក្នុងវ័យចំណាស់ យើងគួររស់នៅក្នុងជីវិតមួយដែលមានភាពរីករាយ ដោយអាចធ្វើអ្វីដែលយើងចង់ធ្វើ មិនចាំបាច់ខ្វល់ខ្វាយពីការធ្វើការងារ និងការចំណាយផ្សេងៗ ឬពឹងពាក់កូនចៅ។ យ៉ាងណាមិញ ពេលវេលា ដែលគួរតែទទួលបានភាពរីករាយ និងសុភមង្គលនេះ អាចក្លាយជាពេលវេលាដ៏តានតឹងវិញ ប្រសិនបើយើងមិនមានកញ្ចប់ទឹកប្រាក់សម្រាប់ចំណាយពេលចូលនិវត្តន៍។ ដើម្បីអាចរស់នៅក្នុងវ័យចាស់បានសុខស្រួល យើងត្រូវមានកញ្ចប់ទឹកប្រាក់សម្រាប់ចំណាយគ្រប់គ្រាន់។ ដូច្នេះ អ្នកអាចចាប់ផ្ដើមសន្សំប្រាក់សម្រាប់ការចូលនិវត្តន៍ចាប់ពីពេលនេះ ដើម្បីធានាថាជីវិតក្រោយចូលនិវត្តន៍របស់អ្នក អាចរស់នៅដោយមានសេចក្ដីសុខ។

៣. ការសន្សំសម្រាប់ការចំណាយមិនមែនទម្លាប់ ៖ ការចំណាយមួយចំនួនមិនបានកើតឡើងជារៀងរាល់ខែទេ ប៉ុន្តែប្រហែលជារៀងរាល់ ៣ខែ ៦ខែ ឬ១ឆ្នាំ។ ការចំណាយមិនទៀងទាត់ទាំងនោះរួមមាន អាំងប៉ាវក្នុងឱកាសបុណ្យចូលឆ្នាំចិន ទឹកប្រាក់ធ្វើបុណ្យក្នុងឱកាសចូលឆ្នាំខ្មែរ អំណោយក្នុងពិធីបុណ្យផ្សេងៗ និងការបង់ថ្លៃធានារ៉ាប់រងជាដើម។ ដើម្បីជៀសវាងការមិនមានលុយ សម្រាប់ចំណាយក្នុងឱកាសទាំងនេះ យើងក៏គួរមានកញ្ចប់ប្រាក់សន្សំសម្រាប់ចំណាយមិនមែនជាទម្លាប់ជាចាំបាច់។

៤. ការសន្សំសម្រាប់គោលដៅរយៈពេលខ្លី និងវែង ៖ ប្រសិនបើអ្នកត្រូវការទិញឧបករណ៍ថ្មីប្រើប្រាស់ ចំណាយសម្រាប់ការសិក្សា ឬធ្វើដំណើរកម្សាន្ត។ អ្នកចាំបាច់ត្រូវការកញ្ចប់ទឹកប្រាក់សន្សំពិសេស សម្រាប់គោលដៅរយៈពេលខ្លី និងវែង។ នៅពេលដែលអ្នកមិនមានកញ្ចប់ទឹកប្រាក់នេះ អ្នកមិនចាំបាច់ត្រូវដកទឹកប្រាក់ពីកញ្ចប់ផ្សេងៗ ដើម្បីចំណាយនោះទេ។ ដូច្នេះ ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុក្នុងការរស់នៅរបស់អ្នក នឹងមានរបៀបរៀបរយជាងមុន ព្រមទាំងអាចកាត់បន្ថយវិបត្តិជាច្រើន៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2026

ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ប្រកាស​ពីការ​ផ្តល់ជូន​ការ​បណ្តុះបណ្តាលជំនាញដូនតាដោយ​ឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញ​ដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ,

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ University of Luxembourg ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2026

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យលុចសំបួរ ពីកម្មវិធីអាហារូបករណ៍ជាច្រើន សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់...

អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយបណ្ឌិត ទៅ​សិក្សា​នៅ​រ៉ូម៉ានី ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2024

ក្រោម​កម្មវិធីអាហារូបករណ៍ Eugen Ionescu Programme របស់​រដ្ឋាភិបាល នៃ​ប្រទេសរ៉ូម៉ានី សម្របសម្រួល​ដោយទីភ្នាក់ងារ​ឧត្តមសិក្សាហ្រ្វង់កូហ្វូនី (AUF) នឹងផ្តល់អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយ​បណ្ឌិត សិក្សា​រយៈពេល​៣ខែ...

ឱកាសសិក្សាជំនាញកម្រិតសញ្ញាបត្របច្ចេកទេសចំនួន២៤០កន្លែងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យជាច្រើន​កន្លែងសិក្សាកម្រិត...

មូលនិធិព្រីនស៍ ផ្តល់ជូនអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ដល់និសិ្សតចំនួន ១០០នាក់ ជាសសរទ្រូងនៃការរីកចម្រើនរបស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

នៅក្នុងដំណើរឆ្ពោះទៅរកការពង្រឹងវិស័យអប់រំ ថ្មីៗនេះ មូលនិធិព្រីនស៍ ជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានរៀបចំពិធីប្រគល់ អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ជូនដល់សិស្សនិស្សិត។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ពីកម្មវិធីអាហារូបករណ៍ Crosland 2025 នៃសហរដ្ឋអាមេរិក។ ...

អាហារូបករណ៍សាច់ប្រាក់ពី LOTTE Scholarship Foundation ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសជ្រើសរើសនិស្សិតឆ្នាំទី២ ចំនួន១០នាក់ ដើម្បីទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនដោយ កម្មវិធីអាហារូបករណ៍ LOTTE Scholarship

មូលនិធិហាប់ស្វែល ជ្រើសរើស​សិស្សនារីសម្រាប់អាហារូបករណ៍​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2023

មូលនិធិហាប់ស្វែល ដែលគេ​ធ្វើការងារ​លើ​ការ​លើក​កម្ពស់​ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុង​តំបន់អាស៊ីអាគ្នេយ៍​តាមរយៈ​ការផ្តល់នូវ​ការអប់រំ បណ្តុះបណ្តាល ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ UNIL ប្រទេសស្វីស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យLausanne នាប្រទេសស្វីសឆ្នាំសិក្សា២០២៤ ។ អាហារូបរកណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......