«ត្រុដិ» របាំប្រជាប្រិយខ្មែរ លេងសម្រាប់ដេញឧបទ្រពចង្រៃ និងជូនពរជ័យឆ្នាំថ្មី

ភ្នំពេញ – នៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរចូលមកដល់ គេតែងតែឃើញ​នៅ​តាមទីប្រជុំជន ស្រុកភូមិមួយចំនួន ក៏​ដូចជាស្ថាប័នក្រសួងរដ្ឋនានា អញ្ជើញ​ក្រុមរបាំត្រុដិ មក​ធ្វើ​ការ​សម្តែង។

បើតាមលោក ជុំ វុឌ្ឍី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បាន​បញ្ជាក់ថា របាំត្រុដិ នេះ គឺគេលេងដើម្បីដេញ​ឧបទ្រពចង្រៃនៅក្នុងឆ្នាំចាស់ ហើយ​និង​ជូនពរជ័យសម្រាប់ឆ្នាំថ្មី ។ លោកថា ការណ៍ដែលគេមិនបានប្រារព្ធពិធីបុណ្យឆ្លងឆ្នាំថ្មី ឬមិនចូលរួមអបអរសាទរនូវរបាំនេះ អាចនាំមកនូវទុក្ខសោកដោយប្រការណាមួយ។

​សម្រាប់ឆ្នាំនេះ ដើម្បីអបអរការបើកពិធីចូលឆ្នាំអធិកអធមឡើងវិញបន្ទាប់ពីផ្អាកដោយសារវិបត្តិជំងឺកូវីដ-១៩ អស់រយៈពេល​ប្រមាណ២ឆ្នាំមកនោះ មន្ទីរវប្បធម៌​ និង​វិចិត្រសិល្បៈរាជធានីភ្នំពេញ បានរៀបចំ​ក្រុមរបាំងត្រុដិ ដើម្បីធ្វើការសម្តែង​នៅ​តាម​ក្រសួង មន្ទីរនានា ក៏ដូចជា​ស្ថានទូត ដើម្បីជាការស្វាគមន៍ឆ្នាំថ្មី ទទួល​លាភសិរី ផងដែរ។

យោង​តាម​សៀវភៅ «របាំងប្រជាប្រិយខ្មែរ» នៃក្រុមជំនុំទំនៀមទម្លាប់ខ្មែរ បានសរសេរថា ​របាំ​នេះ​មាន​តែ​ក្នុង​ក្រុង​សៀមរាប និង​តំបន់​ខ្លះ​នៃ​ខេត្ត​បាត់ដំបង​ ត្រង់​ភូមិភាគ​ណា​ដែល​នៅ​ជាប់​នឹង​ខេត្ត​សៀមរាប​ប៉ុណ្ណោះ។ របាំ​នេះ ​មាន​លេង​តែ​នៅ​ពេល​បុណ្យ​ចូលឆ្នាំខ្មែរ​ប៉ុណ្ណោះ ​ក្នុង​គោលបំណង​ដើម្បី​ប្រសិទ្ធិ​នូវ​សព្ទសាធុការពរ​ជូន​ដល់​អ្នក​ស្រុក​ ក្នុង​ឱកាស​ឆ្នាំ​ថ្មី។

បើតាម​ឯកសារ​ដដែល​​​ ពាក្យថា «ត្រុដិ» ជា​ពាក្យ​ដើម​មក​ពី​ភាសា​សំស្ក្រឹត​ប្រែ​ថា​ ផ្ដាច់​ឬ​កាត់​ផ្ដាច់ ​គឺ​សំដៅ​ដល់​ការ​ផ្ដាច់​ឆ្នាំ​ ឬ​ការ​ផ្ដាច់​ឆ្នាំ​ចាស់​ចូល​ទៅ​ឆ្នាំ​ថ្មី​។ ប៉ុន្តែ​បើ​តាម​ទម្លាប់​របស់​អ្នកស្រុក​ខ្លះ ​គេ​លេង​របាំ​នេះ​នៅ​ពេល​ប្រារព្ធ​ពិធី​សុំ​ទឹក​ភ្លៀង​នៅ​គ្រា​ស្រុកទេស ​​មាន​ការ​រាំងស្ងួត​ ។ ​ឯកសារ​ខ្លះលើកឡើងថា ​ របាំ​ត្រុដិ ​មាន​ប្រវត្តិ​ចេញ​ពី​ជន​ជាតិ​ដើម​ភាគ​តិច​សំរ៉ែ តាំង​ពី​យូរយារ​​​ណាស់​មក​ហើយ។  ​វា​​ជា​មរតក​បន្ត​​ពី​​​​​ជំពូក​​​​ជនជាតិ​ដើម​ភាគ​តិច​​មួយ​នេះ ​​និង​​​​​​ជា​ចំណែក​មួយ​នៃ ​អារ្យធម៌​អំបូរ អូស្រ្តូអាស៊ី​យាង ដែល​​​បាន​ចាប់​​​កំណើត​នៅ​​ដែនដី​​​​​​ប្រទេស ​កម្ពុជា​សព្វ​ថ្ងៃ​ តាំង​ពី​​​បុរាណ​កាល​​​រាប់​​ពាន់​ឆ្នាំ​​មុន។ ​​​​​ប្រពៃណី វប្បធម៌​​​ដ៏​យូរលង់​​​​​ ក៏​នៅ​បន្ត​​​រហូត​ដល់​​សង្គម​សម័យ​នា​បច្ចុប្បន្ន​ របាំ​ ត្រុដ តែង​ទទួល​ការ​ពេញ​និយម​​សម្ដែង​ក្នុង​កម្មវិធី​នានា​ពុន​ឆ្នាំ​​ថ្មី​ប្រពៃណី​ជាតិ​ចូល​មក​ដល់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2023

ឱកាសសិក្សាអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Saskatchewan នៃប្រទេសកាណាដាឆ្នាំសិក្សា២០២៤ ។ ...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិត ផ្នែកវេជ្ជសាស្ត្រ នៅប្រទេសជប៉ុន រយៈពេល៦ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 08/07/2026

អាហារូបករណ៍សិក្សាពេញថ្លៃផ្នែកវិជ្ជសាស្ត្រ នៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៧-២០៣៥

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសាធារណជនប្រឡងប្រជែងយកអាហារូបករណ៍ ទៅសិក្សាថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ការប្រឡងជ្រើសរើសបេក្ខជនចំនួន ១នាក់...

ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2023

កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សា​នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងពីក្រសួងអប់រំ យុវជន និងកីឡានៅសាធារណរដ្ឋប្រជា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំនួន២០កន្លែងនៅ BTBU នៃសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យសាកលវិទ្យាល័យបច្ចេកវិទ្យា និងពាណិជ្ជកម្មប៉េកាំង (Beijing Technology and Business ) ពី ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន...

ឱ​កាស​ផ្លាស់ប្តូរ​ការ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​! ​សាកលវិទ្យាល័យ​ ​Sechenov​ ​បើក​ទទួល​ពាក្យ​អាហារូបករណ៍​ ​InteRussia​ ​2026​ ​ផ្នែក​វេជ្ជសាស្ត្រ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2026

សម្រាប់​គ្រូពេទ្យ​ ​និស្សិត​ឯកទេស ​និង​ឱសថការី​កម្ពុជា​ ​ដែល​កំពុង​ស្វែងរក​ឱកាស​ពង្រឹង​សមត្ថភាព​ ​និង​បទពិសោធន៍​ក្នុង​កម្រិត​អន្តរជាតិ​, ​ពេលនេះ​ ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ឈាន​មុខ​គេ​លេខ​១