រដ្ឋមន្រ្តី ៖ គោលដៅនៃការអប់រំ គឺដើម្បីកសាងពលរដ្ឋល្អប្រកបដោយសក្តានុពលសម្រាប់កម្ពុជា

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា គោលដៅនៃការអប់រំ គឺដើម្បីកសាងពលរដ្ឋល្អប្រកបដោយសក្តានុពលសម្រាប់កម្ពុជា។ ទន្ទឹមគ្នានេះ ជាពលរដ្ឋដែលមានទាំងវិជ្ជាសម្បទា ចំណេះដឹងជ្រៅជ្រះ មានជំនាញច្បាស់លាស់ មានបំណិន ទាំងផ្នែកបច្ចេកទេស ក៏ដូចជាបំណិនទន់ បំណិនសតវត្សទី២១។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ដោយបញ្ជាក់ថា បំណិនសតវត្សទី២១ ជាបំណិនត្រិះរិះពិចារណា ដោះស្រាយបញ្ហា ធ្វើការងារជាក្រុម មានភាពច្នៃប្រឌិត និងនវានុវត្តន៍ សហគ្រិនភាព មានបំណិនបច្ចេកទេសឌីជីថល ជាពិសេសមានការយល់ដឹងជាពលរដ្ឋសកលល្អ ដែលមានការទទួលខុសត្រូវខ្ពស់ចំពោះទង្វើរបស់ខ្លួន យល់ដឹងពីបញ្ហាសកលលោក និងចូលរួមធ្វើឱ្យពិភពលោកកាន់តែស្រស់បំព្រង។

រដ្ឋមន្ត្រីក្រសួងអប់រំ បន្ថែមថា ឆ្លើយតបនឹងយុគសម័យសាកលភាវូបនីយកម្ម ដែលពោរពេញដោយការប្រកួតប្រជែង ការប្រែប្រួលអាកាសធាតុ តម្រូវឱ្យមនុស្សជាតិត្រូវធ្វើការឆ្លើយតបយុគសម័យនៃបច្ចេកវិទ្យាឌីជីថល បញ្ញាសប្បនិមិត្ត ដែលអាចចូលរួមចំណែកបង្កើនប្រសិទ្ធភាពការងារ ហើយក៏កំពុងប្រណាំងប្រជែងជាមួយបញ្ញារបស់មនុស្សផងដែរ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បន្តថា ដើម្បីគ្រប់គ្រង់បច្ចេកវិទ្យាដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនេះ មនុស្សត្រូវមានមូលដ្ឋានគ្រឹះចំណេះដឹងរឹងមាំ ទាំងផ្នែកវិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម ត្រូវពង្រឹងសមត្ថភាពផ្ទាល់ខ្លួនក្នុងការវិនិច្ឆ័យ ត្រិះរិះពិចារណាដោះស្រាយបញ្ហា និងទាមទារចាំបាច់ត្រូវចេះប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយភាពឆ្លាតវៃ។

បើតាម ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន គុណភាពនៃការអប់រំចរិយាធម៌ ដើរតួនាទីយ៉ាងសំខាន់ដើម្បីធានាបាននូវជោគជ័យក្នុងជីវិត។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចូលនូវការអប់រំចរិយាធម៌ ការអប់រំវប្បធម៌បន្ថែមទៅលើការអប់រំចំណេះទូទៅ ពិសេសក្មួយៗត្រូវមានភាពតស៊ូអំណត់អត់ធន ប្រឹងប្រែងជម្នះឧបសគ្គដោយភាពអង់អាចក្លាហាន ឆ្ពោះទៅរកគោលដៅជាក់លាក់ ដែលខ្លួនឯងបានកំណត់ពេលឈានចូលដល់កម្រិតឧត្តមសិក្សា និងឆ្ពោះទៅសម្រេចសុបិនរបស់ខ្លួនដើម្បីប្រែក្លាយជាកម្លាំងចលករ ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ និងក្លាយជាមោទនភាពរបស់ក្រុមគ្រួសារ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅគ្រឹះស្ថានសិក្សា ចំនួន១៣៣០កន្លែង ពី អ.ម.ត ដោយមិនឆ្លងកាត់ការប្រឡង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2025

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សារហូត​ដល់ ១៣៣០កន្លែង ពីអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាចំនួន១៤...

អាហារូបករណ៍សាច់ប្រាក់សាច់ប្រាក់ពីអង្គការ Education First Cambodia ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2024

អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សាច់ប្រាក់...

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ផ្តល់​អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ ១០៧៤កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2024

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ពី​ការ​ផ្តល់​អាហារូបករណ៍​ឥតបង់ថ្លៃ ចំពោះ​ការរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ ២ និង៣ សរុបចំនួន ១០៧៤នាក់។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus នៃសាធារណរដ្ឋស៊ីប (Republic of Cyprus) សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍ ១០០% និង៧៥% សម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីខេត្តដាច់ស្រយាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2023

សាកលវិទ្យាល័យខេមតិចកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងសម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីបណ្ដាខេត្តដាច់ស្រយាល ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2023

វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...

ក្រសួងមហាផ្ទៃ ជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំចំនួន៤០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ក្រសួងមហាផ្ទៃ​កាលពីដើមសប្តាហ៍​នេះ បានប្រកាស​ពីការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល...