រដ្ឋមន្រ្តីក្រសួងអប់រំ ៖ ៥ចំណុច ជួយកែលម្អការរៀន និងការបង្រៀនដើម្បីលទ្ធផលសិក្សាល្អ

ភ្នំពេញ- ថ្លែងពិធីបើកដាក់ឱ្យដំណើរការគម្រោងវិទ្យាសាស្ដ្រ និងបច្ចេកវិទ្យាសម្រាប់ការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិ (STEP UP) កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា តាមការសិក្សារកឃើញថា ការវិនិយោគទាល់តែនាំមកនូវការកែលម្អការរៀន និងការបង្រៀន ទើបទទួលបានលទ្ធផលសិក្សាល្អ។ ជារួម ប្រសិនបើមានអគារថ្មី មានបន្ទប់ពិសោធន៍ ហើយការរៀន និងការបង្រៀននៅដដែល គ្មានការកែលម្អខ្លាំង នោះមិនមានលទ្ធផលល្អនោះទេ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានដាក់ចេញគោលដៅរបស់ក្រសួងអប់រំតាមរយៈគម្រោងវិទ្យាសាស្ដ្រ និងបច្ចេកវិទ្យាសម្រាប់ការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិ រួមមាន៖

ទី១. ប្រែក្លាយសាលាគោលដៅទាំង ២៥៦ឱ្យក្លាយជាសាលាគំរូ ៖ ការប្រែក្លាយសាលាគោលដៅឱ្យក្លាយជាសាលាគំរូ ក្នុងគោលបំណងបង្កើនលទ្ធផលសិក្សាសិស្ស គឺធនធានមនុស្សដែលក្រសួងអប់រំផលិតរាល់ឆ្នាំ ដែលគម្រោងនេះ ទាមទាររយៈពេលវែង ។ បច្ចុប្បន្នសាលារៀនមិនទាន់ឆ្លើយតបចំពោះតម្រូវការនៅឡើយ ទាល់តែសាលារៀន៥រយសាលា ឬ១ពាន់ ទៅ២ពាន់សាលា ក្លាយជាសាលារៀនគំរូ ឬជាសាលារៀនដែលឆ្នើម ហើយសិស្សរៀនបានទទួលសមត្ថភាព ទើបអាចឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការរបស់សេដ្ឋកិច្ចកម្ពុជា។ ទន្ទឹមគ្នានេះ អគ្គនាយកទាំងអស់ត្រូវរៀបចំវិធីសាស្រ្តកែលម្អដោយខ្លួនឯង ហើយរៀបចំរង្វាយតម្លៃលទ្ធផលសិក្សាប្រចាំឆ្នាំ ដើម្បីរៀបចំរបាយការណ៍សមិទ្ធកម្ម ទៅចរចារជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយសាលាដែលល្អនឹងទទួលបានថវិកាបន្ថែម។

ទី២. ការបណ្ដុះបណ្ដាលអ្នកជំនាញ៖ ការបណ្ដុះបណ្ដាលអ្នកជំនាញ គឺអ្នកជំនាញទាំងនៅសាលារៀន និងអ្នកជំនាញដែលជួយគាំទ្រសាលារៀន។ ឧទាហរណ៍ អ្នកជំនាញខាងផ្នែករង្វាយតម្លៃ អ្នកជំនាញខាងផ្នែកគោលនយោបាយ និងអ្នកជំនាញផ្នែកផ្សេងទៀត ដែលទៅជួយកែលម្អសាលារៀន ។ ទន្ទឹមគ្នានេះ ផ្ដោតលើការចុះគាំទ្រជាក់ស្ដែង ហើយមានសមត្ថភាពក្នុងការកែប្រែសាលារៀន ។

ទី៣. ការពង្រឹងប្រព័ន្ធអប់រំ ៖ បច្ចុប្បន្នក្រសួងអប់រំមានយន្តការវាយតម្លៃជាក់លាក់តែម្ដង ទាំងកម្រិតអគ្គនាយកចុះក្រោម ក៏ដូចជាទាំងកម្រិតអគ្គនាយកឡើងលើផងដែរ ដោយសារតែនៅពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលតែងតែបញ្ជាក់ថា បង្កើនថវិកាហើយ តើលទ្ធផលទទួលបានអ្វីខ្លះ? ដូច្នេះ ការពង្រឹងប្រព័ន្ធអប់រំ ជាកាតព្វកិច្ចផង និងជាការរៀបចំប្រព័ន្ធគ្រប់គ្រងមួយដែលផ្ដោតលើលទ្ធផល។ ករណីអ្នកធ្វើការលើសការរំពឹងទុកនឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តបន្ថែម។

ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា

“ឧទាហរណ៍ថា ខ្ញុំមានជំនាញខាងបឋមសិក្សា ដូច្នេះ ផ្នែកមធ្យមសិក្សាខ្ញុំមិនចូលនោះទេ ឬរង្វាយតម្លៃសិក្សា ខ្ញុំមិនចូលនោះទេ ។ នេះជាការគិតខុស ព្រោះការអប់រំ គឺទាក់ទងគ្នា គឺចាប់តាំងពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ឧត្តម ឬមានភាពចម្រុះទៅតាមផ្នែកបច្ចេកទេស។ ប្រសិនបើបែបនេះយើងមិនមានទស្សនៈរួមមួយទេ ។ ឧទាហរណ៍ថា គាត់ជាអ្នកជំនាញកុមារតូច ប៉ុន្តែគាត់បំពេញការងារល្អផ្នែកអ្វីផ្សេងមួយទៀត ដូច្នេះយើងឱ្យត្រូវឱ្យប្រាក់រង្វាន់លើកទឹកចិត្តគាត់បន្ថែម”

ទី៤. កែលម្អកម្មវិធីបណ្ដុះបណ្ដាលនាយកសាលា ៖ នាយកសាលាសំខាន់ណាស់ ហេតុនេះ កម្មវិធីបណ្ដុះបណ្ដាលនៅវិទ្យាស្ថានអប់រំ គឺត្រូវកែលម្អ ឬធ្វើកំណែទម្រង់ ដោយត្រូវយកគ្រូឧទ្ទេសដែលមានបទពិសោធន៍ជាក់ស្ដែង ឬមួយមាននវានុវត្តន៍មកបង្រៀន ។ លើសពីនេះ ស្នើឱ្យមានកម្មវិធីនវានុវត្តន៍ ដែលជាមូលដ្ឋានគ្រឹះ និងបទពិសោធន៍៥០%នៃជំនាញ និង៥០% ចុះទៅអនុវត្តជាក់ស្ដែង។ ម៉្យាងវិញទៀត រៀនសូត្រពីបទពិសោធន៍សាលាអន្តរជាតិ ដោយសុំឱ្យមានទាំងគ្រូអន្តរជាតិមកបង្រៀន ឬអតីតនាយកដែលចូលនិវត្តន៍ គឺជាគ្រូឧទ្ទេសមកបង្រៀនកម្មវិធីបណ្ដុះបណ្ដាលនាយក។

ទី៥. ចុះអនុសារណៈយោគយល់គ្នា (MOU) ជាមួយសាលានៅក្នុងស្រុក ៖ រៀបចំឱ្យមានទំនាក់ទំនងរវាងវិទ្យាស្ថានអប់រំ រវាងវិទ្យាស្ថានគរុកោសល្យភ្នំពេញ រវាងវិទ្យាស្ថានគរុកោសល្យបាត់ដំបង មជ្ឈមណ្ឌលគរុកោសល្យភូមិភាគជាមួយនឹងសាលាគោលដៅ។ ទន្ទឹមគ្នានេះ ធ្វើឱ្យកន្លែងបណ្ដុះបណ្ដាលគ្រូ និងសាលាគោលដៅដើរទន្ទឹមគ្នា ត្រូវដឹងថាសាលាជំនាន់ថ្មីគេបង្រៀនយ៉ាងម៉េច? សាលាគំរូគេធ្វើយ៉ាងម៉េច? ហើយអ្នកបណ្ដុះបណ្ដាល រួមទាំងអ្នកឯកទេស រួមទាំងថ្នាក់ដឹកនាំក៏ត្រូវចូលរួមជាមួយគ្នាផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធី ADB-JSP ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធីអាហារូបករណ៍ ADB-JSP ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនប្រជាជន...

ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេរ...

អ្នកជាប់ ឬធ្លាក់ថ្នាក់ទី១២ មានឱកាសទទួលបានអាហារូបករណ៍១០០%ដូចគ្នា នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

សម្រាប់ប្អូនៗដែលមានបំណងចង់ទទួលយកអាហារូបករណ៍១០០% ក្នុងឆ្នាំ២០២៤-២០២៥ ប្រញាប់ឡើងចំនួនមានកំណត់ !!!

អតីតពលករវិលត្រឡប់​មក​ពីប្រទេស​ថៃ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគតេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ជិត៣ពាន់កន្លែង សិក្សាជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2026

ជា​ឱកាស​សម្រាប់​បងប្អូនអតីតពលករ​វិលត្រឡប់មក​ពីប្រទេស​ថៃ ពេលនេះវិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែន​សៀមរាប ដែល​ជា​គ្រឹះស្ថាន​សាធារណៈ​ស្ថិត​នៅក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជាចំនួន៥០នាក់សិក្សាជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា និង...

វគ្គសិក្សា Online ឥតគិតថ្លៃចំនួន ៦ ពីសាកលវិទ្យាល័យ Harvard សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2025

សាកលវិទ្យាល័យ Harvard បានផ្ដល់ការសិក្សាវគ្គខ្លីតាមរយៈ Online ក្រោមកម្មវិធី Harvard Online ដើម្បីផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃសម្រាប់និស្សិត និងអ្នកដែលចង់សិក្សាវគ្គខ្លីមកពីទូទាំងពិភពលោក។ 

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ជំនាញគិលានុបដ្ឋាក ២៥កន្លែង ទៅសិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2026

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន សហការជាមួយ​គ្រឹះស្ថាន​ឧត្តម​សិក្សា​នៅ​ខេត្ត​ជឺជាំង (Zhejiang) ប្រទេសចិន កំពុងតែជ្រើសរើស​និស្សិត​..

អាហារូបករណ៍បច្ចេកវិទ្យាឌីជីថល នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ខែផ្នែកបច្ចេកវិទ្យានៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង នៃកម្មវិធីអាហារូបករណ៍ព័ត៌មានវិទ្យា Pre University ជំនាន់ទី២។

ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2023

កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...