តើពិតទេ ដែលមនុស្សពីមួយជំនាន់ ទៅមួយជំនាន់ កាន់តែមានផ្លូវចិត្តទន់ខ្សោយ?

ការរស់នៅក្នុងសង្គម ដែលរុំព័ទ្ធដោយឥទ្ធិពលនៃប្រព័ន្ធផ្សព្វផ្សាយ សម្ភារៈនិយម ភាពមិនប្រាកដប្រជាផ្នែកហិរញ្ញវត្ថុ សម្ពាធជីវិត ការសិក្សានិងការងារ រួមទាំងការវិវត្តន៍យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា មានឥទ្ធិពលយ៉ាងខ្លាំងមកលើផ្លូវចិត្តក្មេងទំជង់ និងយុវជនសម័យថ្មី។

របាយការណ៍អង្គការសុខភាពពិភពលោកឆ្នាំ ២០២៤ បានបង្ហាញថា មនុស្សម្នាក់ ក្នុងចំណោម ៧នាក់ ដែលមានអាយុចន្លោះពី ១០ ទៅ ១៩ឆ្នាំ ទទួលនូវបទពិសោធន៍មានបញ្ហាផ្លូវចិត្ត។ ខណៈការធ្វើអត្តឃាត គឺជាមូលហេតុនៃការស្លាប់ឈានមុខគេលំដាប់ទី៣ សម្រាប់មនុស្ស ដែលអាយុចន្លោះពី ១៥ ទៅ២៩ឆ្នាំ។

វេទិកាសេដ្ឋកិច្ចពិភពលោកបានបង្ហាញថា ការកើនឡើងបញ្ហាតានតឹង បណ្ដាលឱ្យមនុស្សវ័យក្មេងបាក់ទឹកចិត្ត និងថប់បារម្ភ គឺកើនឡើងតាំងពីអំឡុងឆ្នាំ២០១០ មកម្ល៉េះ។ ដូច្នេះ បើផ្នែកតាមទិន្នន័យទាំងនេះ តើវាជាការពិតឬទេ ដែលមនុស្សជំនាន់ក្រោយមានផ្លូវចិត្តទន់ខ្សោយជាងមនុស្សជំនាន់មុន?

លោក ហឿ សេធុល ប្រធានសមាគមអ្នកប្រឹក្សា និងអ្នកចិត្តសាស្រ្តកម្ពុជា និងជាស្ថាបនិកសេវាប្រឹក្សាយោបល់ និងអប់រំផ្លូវចិត្ត (KCPS) ។

លោក ហឿ សេធុល ប្រធានសមាគមអ្នកប្រឹក្សា និងអ្នកចិត្តសាស្រ្តកម្ពុជា និងជាស្ថាបនិកសេវាប្រឹក្សាយោបល់ និងអប់រំផ្លូវចិត្ត (KCPS) មានប្រសាសន៍ថា យើងមិនអាចកំណត់បានទេថា មនុស្សជំនាន់ក្រោយ មានផ្លូវចិត្តទន់ខ្សោយជាងមនុស្សជំនាន់មុន ឬមនុស្សកាន់តែមានផ្លូវចិត្តខ្សោយទៅៗនោះទេ។ លោកបន្តថា ស្ថានភាពផ្លូវចិត្តមនុស្សក្នុងសង្គមមួយ គឺអាស្រ័យទៅលើបរិយាកាស និងស្ថានភាពសង្គមទាំងមូល។

បើតាមអ្នកជំនាញរូបនេះ ក្នុងបរិបទកម្ពុជា មនុស្សមានបញ្ហាផ្លូវចិត្តច្រើន កើតឡើងដោយសារ កត្តាមួយចំនួន ដូចជា ការប៉ះទង្គិចផ្លូវចិត្តដោយសារឆ្លងកាត់សម័យខ្មែរក្រហម, វិបត្តិសេដ្ឋកិច្ចក្រោយកូវីដ ១៩ និងកង្វះអ្នកជំនាញផ្នែកប្រឹក្សាយោបល់ផ្លូវចិត្ត និងគ្រូពេទ្យចិត្តសាស្ត្រ។ លោកបន្ថែមថា វិសាលភាពនៃការគ្របដណ្ដប់មិនទាន់ល្អរបស់អ្នកជំនាញផ្លូវចិត្ត ជាមូលហេតុចម្បង ដែលនាំឱ្យសង្គមកម្ពុជា កើតមានបញ្ហាផ្លូវចិត្តជាបន្តបន្ទាប់។

លោក សេធុល គូសបញ្ជាក់ថា មូលហេតុដែលនាំឱ្យការផ្ដល់សេវាផ្លូវចិត្តនៅកម្ពុជាមានចំនួនតិច និងគ្របដណ្ដប់បានច្រើនតែនៅទីក្រុង ព្រោះបច្ចុប្បន្ន រដ្ឋាភិបាលមិនទាន់បង្កើតឱ្យមានសេវាទាក់ទងនឹងការបញ្រ្ជាបការយល់ដឹង អំពីបញ្ហាផ្លូវចិត្ត ទៅដល់សហគមន៍ និងប្រជាជន ឬមានដែរ ប៉ុន្តែចំនួននៅតិចតួចនៅឡើយ។

នៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាលរបស់យើង មានផ្ដល់សេវា ទាក់ទងនឹងការព្យាបាលផ្លូវចិត្ត ដោយប្រើប្រាស់ថ្នាំ ពីក្រសួងសុខាភិបាល ប៉ុន្តែយើងមិនទាន់មានសេវាទាក់ទងនឹងការបញ្ជ្រៀបការយល់ដឹង អំពីបញ្ហាផ្លូវចិត្ត ឬមួយក៏យើងមាន ប៉ុន្តែមានតិចតួចបំផុត ទាក់ទងទៅនឹងសេវា ការយល់ដឹង អំពីបញ្ហាសុខភាពផ្លូវចិត្ត ទៅដល់សហគមន៍ និងប្រជាជនយើង

លោកបន្តថា កត្តាមួយទៀត គឺបច្ចុប្បន្នរដ្ឋាភិបាលមិនទាន់ចាប់អារម្មណ៍ដាក់បញ្ចូលសេវាប្រឹក្សាផ្លូវចិត្ត ទៅក្នុងសេវាថែទាំសុខភាពផ្លូវចិត្ត នៅតាមក្រសួងស្ថាប័នរបស់រដ្ឋាភិបាលនៅឡើយ។ ខណៈកត្តាធនធានមនុស្សក៏សំខាន់ខ្លាំងណាស់ដែរ ដោយក្នុងនាមជាអ្នកធ្វើការក្នុងវិស័យនេះ ប្រមាណ២ទសវត្សរ៍ លោក សេធុល មើលឃើញថា ធនធានមនុស្ស ដែលជាអ្នកជំនាញចិត្តសាស្ត្រនៅមានតិចតួចនៅឡើយ។

គួរជម្រាបជូនថា បើតាមការស្រាវជ្រាវរបស់អង្គការយូនីសេហ្វ បានបង្ហាញថា នៅឆ្នាំ២០២២ ប្រជាជនកម្ពុជា ប្រហែល ៥០ម៉ឺននាក់ មានបញ្ហាបាក់ទឹកចិត្ត និងថប់បារម្ភ ដែលនេះជាបញ្ហាចម្បងដ៏ធំ ដែលនាំឱ្យក្មេងជំទង់ និងយុវជនប្រមាណ ៨៧៣នាក់ បានសម្រេចចិត្តធ្វើអត្តឃាត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ TV​ET ​ចំនួន​ ៣​៦០​កន្លែង​ សិក្សា​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ចាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2026

សម្រាប់​យុវជន ​ក៏ដូចជា​សិស្សានុសិស្ស​ ​ដែល​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​លើ​ជំនាញ​បច្ចេកទេស​ ​និង​វិជ្ជាជីវៈ​,​ ​ឆ្នាំ​សិក្សា​ថ្មី​នេះ​ វិទ្យាស្ថាន​ពហុ​បច្ចេកទេស ​ខេត្ត​កំពង់ចាម ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​...

អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្តល់អាហារូបករណ៍ ១០០% ជូនដល់កូនៗរបស់វីរយុទ្ធជន​ដែលបាន​ពលីជីវិត ដើម្បីបុព្វហេតុ​ការពារបូរណភាពទឹកដី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ សម្រេច​ផ្តល់​ជូន​អាហារូបករណ៍​សិក្សា​ឥតបង់ថ្លៃ ១០០% រយៈពេល​៤ និង​៥ឆ្នាំ ក្នុង​កម្រិត​សិក្សា​ថ្នាក់​បរិញ្ញាបត្រ គ្រប់ជំនាញ​សិក្សា​ទាំង៥មហាវិទ្យាល័យ ជូនដល់កូនៗ​របស់វីរៈយុទ្ធជន

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ​អាន ចនផន ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ៣០០កន្លែង នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៣០០កន្លែង...

អាហារូបករណ៍​ថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងព័ត៌មានវិទ្យា នៅ​ប្រទេស​សឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2024

A*STAR Computing and Information Science (ACIS) បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់អ្នកមានបំណងចង់បន្តការសិក្សា​ថ្នាក់បណ្ឌិត​ផ្នែកុំព្យូទ័រ និង​វិទ្យាសាស្រ្ត​ព័ត៌មាន។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែង​ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង​ ពីកម្មវិធីអាហារូបករណ៍ EDC-AFD-EU ។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេល ២ឆ្នាំ ឬ៣ឆ្នាំតាមមុនជំនាញ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...