លោក គឹម សុរ៉ន ចាប់ជំនាញកុំព្យូទ័រ និងរចនាក្រាហ្វិក ក្នុងមហិច្ឆតាចែករំលែកចំណេះដឹងបន្តដល់កុមារនៅសហគមន៍

ជំនាញកុំព្យូទ័រ ឬ ការសិក្សាផ្សេងៗរបស់កុំព្យូទ័រជាតម្រូវការចាំបាច់ និងមានទីផ្សារខ្ពស់នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងពេលអនាគត។ នេះជាការយល់ឃើញរបស់លោក គឹម សុរ៉ន ជាសិក្ខាកាមកំពុងសិក្សាជំនាញរចនាក្រាហ្វិក នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង តាមគម្រោងកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស ១.៥លាននាក់។

លោក គឹម សុរ៉ុន បានឱ្យដឹងថា ការសិក្សាជំនាញរចនាក្រាហ្វិកនេះនឹងផ្ដល់ចំណេះដឹងមួយច្បាស់លាស់បន្ថែមទៀតដើម្បីលោកអាចយកទៅប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃ។ លោកបន្តថា កម្មវីធីសិក្សាដែលលោកកំពុងរៀននេះមានរយៈពេល៤ខែដែលរៀបចំដោយរដ្ឋាភិបាលកម្ពុជាក្រោមគម្រោង ១,៥លាននាក់ ដែលផ្ដល់ដោយក្រសួងការងារ និងវគ្គសិក្សាដែលលោកសិក្សាផ្ទាល់នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង។

ជាក់ស្ដែងសព្វថ្ងៃនេះ លោក គឹម សុរ៉ុន ជាគ្រូបង្រៀនក្នុងសហគមន៍គ្រឹះបរិស័ទ្ធតូចមួយ ដែលតែងតែចុះបង្ហាត់បង្រៀនសិស្សក្នុងសហគមន៍ឱ្យចេះភាសាអង់គ្លេស បច្ចេកទេសមួយចំនួន និងការប្រើប្រាស់កុំព្យូទ័រពីកម្មវិធីផ្សេងៗផងដែរ។

លោក សុរ៉ុន បន្ថែមថា ​កម្មវិធីសិក្សានេះមានរយៈពេល៤ខែ ហើយឥឡូវនេះលោកទទួលបានការបណ្ដុះបណ្ដាលរយៈពេល៣ខែមកហើយ  ដោយ៣ខែមកនេះលោកអាចសិក្សាបានជំនាញជាច្រើនពីលោកគ្រូអ្នកគ្រូដែលអាចឱ្យលោកមានជំនាញកាន់តែច្បាស់លាស់ មានការទទួលស្គាល់ពីការបង្រៀន និងមេរៀនពីក្រសួងផងដែរ។

មានវ័យ៤៣ឆ្នាំទៅហើយក្តី ប៉ុន្តែលោក គឹម សុរ៉ុន នៅតែចង់រៀនពីជំនាញផ្សេងៗដែលលោកស្រលាញ់ និងចង់ចេះបើទោះបីជាមានអាយុច្រើនជាងគេក្នុងថ្នាក់រៀនក្ដី។ លោកបន្តថា អាយុលោកមិនសំខាន់នោះទេ អ្វីដែលសំខាន់នោះ គឺលោកអាចយកចំណេះដឹងទាំងនេះទៅចែករំលែកបន្តទៅកាន់ក្មេងៗនៅជាយស្រុកដែលមិនមានលទ្ធភាពបានទៅសាលារៀន ឬក្មេងកំព្រារដែលសហគមន៍បានចិញ្ចឹមជាដើម។

ជាមួយគ្នានេះ លោក សុរ៉ុន ក៏មានក្ដីស្រមៃបន្តនឹងបើកថ្នាក់បង្រៀនកុំព្យូទ័រដល់ក្មេងៗផងដែរ ដោយការបើកថ្នាក់នេះនឹងអាចជាចំណូលមួយចំណែកសម្រាប់គ្រួសារ ហើយសម្រាប់អ្នកដែលមិនមានលទ្ធភាពសិក្សាលោកនឹងផ្ដល់ការសិក្សាឥតគិតថ្លៃដល់ពួកគាត់ផងដែរ។

គួរបញ្ជាក់ដែរថា លោក គឹម សុរ៉ុន ជាសិក្ខាកាមម្នាក់ក្នុងចំណោមសិក្ខាកាមដទៃទៀតដែលទទួលបានការសិក្សាជំនាញវិជ្ជាជីវៈ​ដោយឥតគិតថ្លៃ ពីកម្មវិធី ១,៥លាននាក់របស់រាជរដ្ឋាភិបាល ក្នុងការ​បណ្តុះបណ្តាលយុវជន បងប្អូនប្រជាពលរដ្ឋ​នៅ​សេដ្ឋកិច្ចក្រៅប្រពន្ធ និង​ក្នុង​ប្រព័ន្ធដើម្បីទទួលបានជំនាញមួយ​ប្រចាំជីវិត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៣៦០ន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ចំនួន៣៦០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១២មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

ឱកាស​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ​គ្រប់គ្រង​ទីក្រុង​ពី​កម្មវិធី​អាហារូបករណ៍ ADB-JS នៅ​សាកលវិទ្យាល័យ​ហុងកុង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2024

កម្មវិធី​អាហារូបករណ៍ ADB កំពុង​បើក​ទទួល​សិស្ស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​សាកលវិទ្យាល័យ​ហុងកុង សម្រាប់​ឆ្នាំ​សិក្សា​២០២៥-២០២៦។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ដល់​និស្សិត​អន្តរជាតិ​ជា​ច្រើន​ប្រទេស រួម​ទាំង​កម្ពុជា​ផង​ដែរ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង​ប្រទេសវៀតណាម​​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ភ្នំពេញ - សាកលវិទ្យាល័យគៀងយ៉ាង នៃប្រទេសវៀតណាម បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ...

អាហារូបករណ៍ទៅ​សិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសាកលវិទ្យាល័យ Kent State សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Kent State University Global Scholarship 2026 ។

បណ្ឌិត្យសភានគរបាល​កម្ពុជា ផ្តល់អាហារូបករណ៍សម្រាប់ការសិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត​វិទ្យាសាស្រ្តនគរបាល ចំនួន៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2026

សម្រាប់មន្រ្តីនគរបាល​ ឬមន្រ្តីពន្ធនាគារ ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ពេលនេះ បណ្ឌិត្យសភានគរបាលកម្ពុជា បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍សរុបចំនួន៤០កន្លែង...

អាហារូបករណ៍ KOICA’s 2026 សម្រាប់មន្រ្តីរាជការ​កម្ពុជា សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2025

កម្មវិធីអាហារូបករណ៍ KOICA (SP) ដែលត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដល់នៅក្នុងប្រទេសដៃគូ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសកំណើតរបស់ខ្លួន...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....