លោកបណ្ឌិត ឈួរ សុបញ្ញា ៖ ក្នុងសម័យបច្ចេកវិទ្យាឌីជីថល ការផ្តល់ចំណេះដឹងផ្នែកសីលធម៌ និងការអប់រំចិត្ត មានសារៈសំខាន់សម្រាប់កុមារ និង​យុវជនបន្តវេន

រាជធានីភ្នំពេញ – កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅនេះ កម្មវិធីឱវាទសាសនា នៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ សហការជាមួយសមាគមអប់រំសីលធម៌អន្ដរជំនាន់ ក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញនិងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានរៀបចំកម្មវិធីអប់រំបំណិនជីវិតសង្គម ក្រោមប្រធានបទ “គុណតម្លៃនៃវិសាខបូជា និងសីលធម៌សង្គម” នៅវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន។ កម្មវិធីនេះមានការចូលរួមពីសាស្ត្រាចារ្យ យុវជនកាកបាទក្រហម កាយរឹទ្ធិរៀមច្បង និងសិស្សានុសិស្សជាង ២០០នាក់។

ក្នុង​ឱកាស​នោះ លោក ង៉ែត ចាន់សុខ ប្រធានការិយាល័យយុវជន នៃមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានថ្លែងថា រាជរដ្ឋាភិបាល​បានប្តេជ្ញាចិត្ត ក្នុងការអភិវឌ្ឍសង្គមដោយផ្អែកលើចំណេះដឹងបាន ចាក់ឫសយ៉ាង ជ្រៅ ក្នុងចក្ខុវិស័យអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា (MOEYS) ក្នុងការបង្កើត និងអភិវឌ្ឍធនធានមនុស្ស ប្រកបដោយប្រសិទ្ធភាព និងក្រមសីលធម៌ខ្ពស់។ រយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ក្រសួងអប់រំ យុវជន និងកីឡាបានឆ្លងកាត់ការធ្វើកំណែទម្រង់ជាច្រើនដំណាក់កាល និងសម្រេចបាននូវលទ្ធផលគួរឱ្យកត់សម្គាល់។ ក្នុងនោះ ការបណ្តុះបណ្តាលយុវជនឱ្យមាននូវចរិយាសម្បទា សីលសម្បទា គុណសម្បទា ក៏ជាចំណុចស្នូលមួយ ដែលក្រសួងយកចិត្តទុកដាក់ខ្ពស់។

លោកបន្តថា ក្នុងវិស័យអប់រំ ការអប់រំសីលធម៌ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអប់រំចិត្ត បណ្តុះគុណធម៌ ចរិយា មារយាទ សីលធម៌ដល់កុមារ និងយុវជនទាំងពេលបច្ចុប្បន្ន នឹងទៅអនាគតផងដែរ។ ការអប់រំសីលធម៌ មានរបៀប ផ្សេងៗគ្នាជាច្រើនដែលគេតែងតែយកមកប្រើទៅតាមបរិបទនៃតំបន់នីមួយ២។ ដោយឡែកនៅប្រទេសកម្ពុជា ភាគច្រើនគឺផ្តោតទៅលើការអប់រំសីលធម៌តាមគន្លងព្រះពុទ្ធសាសនា និងប្រពៃណី វប្បធម៌ជាតិ ដោយហេតុថា ប្រជាជនខ្មែរភាគច្រើនលើសលប់គោរពប្រតិបត្តិព្រះពុទ្ធសាសនា ហើយបានយកពុទ្ធឱវាទមកធ្វើជាមូលដ្ឋាន ក្នុងការអប់រំក្នុងជីវភាពប្រចាំថ្ងៃរបស់ខ្លួន។

ព្រមជាមួយគ្នានោះ លោកបណ្ឌិត ឈួរ សុបញ្ញា លើកឡើងថា កាលពីសម័យមុន សាលារៀនភាគច្រើនស្ថិតនៅក្នុងវត្ត ដូច្នេះកុមារនិងយុវជនខ្មែរបានទៅសិក្សានៅតាមវត្តអារាម ដើម្បីក្រេបយកចំណេះវិជ្ជា និងជំនាញផ្សេងៗជាច្រើន ដែលអាចយកមកប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃបាន ហើយអ្វីដែលគួរឱ្យកត់សម្គាល់ថែមទៀតនោះ ពោលគឺពួកគេមានទាំងចំណេះដឹង ការប្រតិបត្តិសីលធម៌ និងចរិយាធម៌ ដែលនាំឱ្យពួកគេក្លាយទៅជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ។ បច្ចុប្បន្ន ការអប់រំមានការីកចម្រើននៅគ្រប់ទីកន្លែង ហើយសាលារៀននិងវត្តអារាម ក៏បានឃ្លាតឆ្ងាយពីគ្នាម្តងបន្តិចៗ ចំណែកឯការអប់រំសីលធម៌តាមបែបព្រះពុទ្ធសាសនា តាមរយៈព្រះសង្ឃនោះ ក៏បានឃ្លាតឆ្ងាយពីសិស្សានុសិស្ស និងយុវជនខ្មែរដោយអន្លើផងដែរ។

ក្នុងសម័យបច្ចេកវិទ្យាឌីជីថល យើងសង្កេតឃើញថា ការផ្តល់ចំណេះដឹងផ្នែកសីលធម៌ និងការអប់រំចិត្ត មានសារៈសំខាន់ និងចាំបាច់ខ្លាំងណាស់សម្រាប់កុមារ និងយុវជនបន្តវេន។ ទន្ទឹមគ្នានេះដែរ ព្រះសង្ឃនិងអ្នកជំនាញ ផ្នែកអប់រំសីលធម៌ ក៏ពុំទាន់អាចចុះទៅអប់រំគ្រប់សាលារៀនឱ្យបានគ្រប់ទិសទី ដូច្នេះដើម្បីជំរុញឱ្យកុមារ និងយុវជនទទួលបានការបណ្តុះបណ្តាល គួរតែមានការបញ្ជ្រាបគោលការណ៍អប់រំនេះតាមសាលា (ក្រៅម៉ោង) បន្ថែមទៀត ហើយដើម្បីឱ្យមានប្រសិទ្ធភាពនោះ គឺភ្ជាប់ការបណ្តុះបណ្តាលការអប់រំចិត្តនិងការអប់រំសីលធម៌ដល់សមាជិកអ្នកបន្តវេនទាំងអស់ ជាពិសេស គឺ នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលសាធារណៈរបស់រដ្ឋ និងឯកជន ដើម្បីឱ្យពួកគេទទួលបាននូវរបៀប នៃការរស់នៅ ក្នុងសង្គមប្រកបដោយសីលធម៌ ទាំងពេលបច្ចុប្បន្ន និងពេលអនាគត។

គួរ​ជំរាបជូនថា កម្មវិធីអប់រំបំណិនជីវិតសង្គម ក្រោមប្រធានបទ “គុណតម្លៃនៃវិសាខបូជា និងសីលធម៌សង្គម” ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោល​បំណងពង្រីកការយល់ដឹងពីគុណតម្លៃនៃវិសាខបូជាឱ្យកាន់តែច្បាស់ដល់យុវជន, ពង្រឹងសីលធម៌យុវជន​បន្តវេនឱ្យមានប្រសិទ្ធភាព និងចូលរួមថែរក្សាសុខដុមនីយកម្មសង្គមក្រោមម្លប់សន្តិភាព៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Debrecen ប្រទេសហុងគ្រី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2025

កម្មវិធីអាហារូបករណ៍ University of Debrecen Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ ស្នើពាក្យដើម្បីសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Debrecen នៃទីក្រុង Debrecen ប្រទេសហុងគ្រី...

កម្មវិធី Kemitraan Negara Berkembang ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជាច្រើនកន្លែងនៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2023

ភ្នំពេញ - ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតថ្នាក់អន្តរជាតិសិក្សានៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំសិក្សា២០២៣...

ឱកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2025

តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអប់រំទៅសិក្សាមុខជំនាញ Business Administration ក្រោមកម្មវិធី Young Leader's Program (YLP)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

អាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2025

តាមរយៈគណៈកម្មធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថាន Chulabhorn Graduate ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានChulabhorn Graduate Institute (CGI) ពីកម្មវិធីអាហារូបករណ៍ Chulabhorn ...

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2024

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ​ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2025

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង សម្រាប់វគ្គសិក្សាថ្មី។ ការសិក្សាផ្ដល់ឱ្យក្រោមកម្មវិធី​បណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស របស់​រាជរដ្ឋាភិបាល

អាហារូបករណ៍ថ្នាក់ភាសាចិន ២០កន្លែងសិក្សា​រយៈពេល១ឆ្នាំ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2024

សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន បានប្រកាស​ពីអាហារូបករណ៍ថ្នាក់ភាសាចិន ចំនួន ២០កន្លែង សិក្សារយៈពេល​១ឆ្នាំ (ចូលរៀនថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ រហូត​ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥) នៅ​ខេត្ត​ហឺណាន...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *