គន្លឹះ៣សន្សំថវិកាក្នុងការធ្វើដំណើរកម្សាន្ត ដើម្បីរីករាយបានយូរ និងចំណាយតិច

ការដើរហើរចេញពីក្រៅតំបន់ដែលខ្លួនរស់នៅ ចាត់ជាការដើរផ្សងព្រេងស្វែងយល់បន្ថែមអំពីមេរៀនជីវិត ឬក៏បើកឱកាសក្នុងការទំនាក់ទំនងជាមួយមនុស្សថ្មីៗ។ ហើយកត្តាមួយក្នុងចំណោមកត្តាផ្សេងៗទៀត ដែលរារាំងក្នុងការដើរកម្សាន្តគឺបញ្ហាហិរញ្ញវត្ថុ ។

យ៉ាងណាក៏ដោយ តាមរយៈគេហទំព័រ Travelnoire បានបង្ហាញគន្លឹះមួយចំនួន ជួយឱ្យការដើរកម្សាន្តមានរយៈពេលច្រើន និងចំណាយថវិកាតិច៖

១. ធ្វើផែនការទុកមុន ៖ ការធ្វើដំណើរ មិនចាំបាច់ទាល់តែមានថវិកាច្រើនពេកទេ ប៉ុន្តែវាចាំបាច់ក្នុងការទាញប្រយោជន៍ពីដំណើរនីមួយៗ តាមរយៈការសង្កេតរៀនសូត្រ និងតាមដានដំណើរការជាប្រចាំ។ ការធ្វើផែនការទុកមុនរៀងរាល់ពេលដើរលេង បានរួមចំណែកក្នុងការកាត់បន្ថយចំណាយដែលមិនចាំបាច់ ស្គាល់ទីតាំងនិងការកំណត់គោលដៅបានច្រើន ងាយស្រួលក្នុងការប្រៀបធៀបតម្លៃពីកន្លែងមួយទៅកន្លែងមួយ។ រួមទាំងការទាញយកនៅបទពិសោធដែលមានភាពចម្រុះបែប។ មិនថាក្នុងស្រុក ឬក្រៅស្រុកនោះទេ ការកក់ជើងហោះហើរទុកមុន ក៏អាចជួយសន្សំថវិការ ពីការចំណាយលើកន្លែងគេងថ្លៃៗ ឬសំបុត្រធ្វើដំណើរថ្លៃៗ។ ឧទាហរណ៍ ប្រសិនបើ យើងបានដឹងថា សំបុត្រនឹងមានតម្លៃថ្លៃនៅចុងសប្តាហ៍ ជំនួសមកវិញនូវការទិញថ្ងៃធម្មតា ពេលខ្លះក៏អាចទទួលបាននូវការបញ្ចុះតម្លៃ ឬក៏តម្លៃមួយដែលថេរផងដែរ។

២. ជ្រើសតម្លៃសមរម្យសម្រាប់កន្លែងស្នាក់នៅ ៖ ពិតណាស់ ទីន្លែងគេងដែលតុបតែងមានភាពប្រណិតៗគឺមានភាពទាក់ទាញគួរឱ្យចង់ស្នាក់នៅ ប៉ុន្តែប្រសិនបើគោលដៅចង់បានបទពិសោធន៍ចេញពីការកម្សាន្តក្នុងតំបន់នីមួយៗ គួរពិចារណាលើកន្លែងដែលមានផាសុកភាព និងតម្លៃសមរម្យជំនួសឱ្យផ្តោតលើភាពប្រណិតៗ។ ក្នុងស្ថានភាពដែលនៅត្រូវការដើរច្រើន ហើយកញ្ចប់ថវិការមានកម្រិត គួរពិចារណាសន្សំ ហើយគិតតាំងពីការស្នាក់នៅដូចជា សម្លឹងមើលការស្នាក់នៅរួមគ្នា(ដម) ជំនួសឱ្យប្រើបន្ទប់ឯកជន និងការជ្រើសផ្ទះសំណាក់ជំនួសឱ្យសណ្ឋាគារផ្កាយប្រាំ។ មួយវិញទៀត គឺអាចសន្សំតាមរយៈការស្នាក់នៅរាងឆ្ងាយពីទីប្រជុំជន ឬនៅខាងក្រៅតំបន់ទេសចរណ៍ល្បីៗដើម្បីទទួលបានតម្លៃមួយដែលល្អជាងក្នុងក្រុង។

៣. ទទួលទានអាហារក្នុងតំបន់ ៖ ការទទួលទានអាហារក្នុងតំបន់ដែលអ្នកស្រុក អ្នកភូមិឧស្សាហ៍ទទួលទានពីមុនៗ មិនត្រឹមតែទទួលបាននូវតម្លៃល្អនោះទេ ប៉ុន្តែបានផ្តល់នូវរស់ជាតិប្លែកមាត់ និងឱកាសជួបជជែកអ្នកនៅក្នុងតំបន់ ក៏ដូចជាមានភាពងាយស្រួល និងលឿនរហ័សទៀតផង។ ការជ្រើសរើសទៅបរិភោគក្នុងភោជនីយដ្ឋានមានភាពផុយស្រួយនឹងការកេងចំណេញទៅតាមកាលដូចជា ពេលខ្លះអ្នកលក់បានឆ្លៀតឱកាសក្នុងការឡើងថ្លៃអាហារទាំងមិនចាំបាច់ ប៉ុន្តែនៅកន្លែងដែលគេនិយមក្នុងតំបន់មានមនុស្សជាច្រើនបានដឹងពីទីផ្សារ ហើយអាចរក្សាតម្លៃមួយដែលល្អជូនអតិថិជនបាន។ កាលដែលជ្រើសរើសអាហារតាមចិញ្ចើមផ្លូវ ឬភោជនីយដ្ឋានតូចៗដែលបើកដោយផ្ទាល់ពីអ្នករស់នៅក្នុងតំបន់ ហាក់ផ្តល់នូវតម្លៃល្អក្នុងភាគរយខ្ពស់៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...

ឱកាសសិក្សា​ជំនាញកក់សំបុត្រយន្តហោះ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2025

ដើម្បីចូលរួម​ពង្រឹងគុណភាពសេវាកម្ម និង​ការ​អភិវឌ្ឍ​សមត្ថភាព និង​ជំនាញថ្មី​ដល់យុវជន សិស្ស និស្សិត និង​អ្នក​បម្រើ​ការក្នុងឧស្សាហកម្ម​ទេសចរណ៍ ជាពិសេស​ជំនាញកក់សំបុត្រយន្តហោះ ក្រសួងទេសចរណ៍ បានប្រកាស​ដល់​អ្នក​បម្រើ​ការ​ក្នុងវិស័យ...

វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន ជ្រើសរើសយុវជនជាង២ពាន់នាក់ ចូលរៀន​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2026

ក្រោម​កម្មវិធី TVET 1.5M វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន កំពុងប្រកាស​ជ្រើសរើស​យុវជន​​ និង​សាធារណៈជនទូទៅ សរុបចំនួន ២៣៤០នាក់ ឱ្យចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2023

កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...

អាហារូបករណ៍​ជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2025

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ប្រកាសជ្រើសរើស សិក្ខាកាម សិស្សានុសិស្ស និងសាធារណជន ចូលសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាច្រើនកន្លែងសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្របច្ចេកទេស (វិស្វករ) ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

ឱកាសចូលរួមកម្មវិធីសិក្ខាសាលាអន្តរជាតិ “The 5th ROK-Mekong Youth Group Workshop” នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2026

ជាឱកាស​សម្រាប់យុវជន​កម្ពុជាក្នុងការ​ផ្លាស់ប្តូរ​ការ​សិក្សា​ទៅក្រៅប្រទេស ពេលនេះ ក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ (ROK) បានប្រកាសបើកទទួលពាក្យសុំសម្រាប់ការ​ចូលរួមកម្មវិធីសិក្ខាសាលាក្រុមយុវជនកូរ៉េ-មេគង្គ លើកទី៥ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី MOFCOM ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2025

តាមរយៈការផ្សព្វផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំទាំងអស់នឹងមានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោមកម្មវិធីអាហារូបករណ៍ MOFCOM...

អាហារូបករណ៍​ទេពកោសល្យស្ទែម ចំនួន១០កន្លែង​នៅ​សាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

សម្រាប់សិស្សានុសិស្ស​ដែល​ចាប់អារម្មណ៍​ក្នុងការ​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ទៅ​លើជំនាញស្ទែម ពេលនេះ សាកលវិទ្យាល័យ CamTech បានប្រកាស​ពីអាហារូបករណ៍​ទេពកោសល្យ​ស្ទែម របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *