ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញរៀបចំកម្មវិធីខួបកំណើតរួម សម្រាប់ប្អូនៗកុមារា កុមារី នៃអង្គការផ្ទះបាយកុមារ ក្នុងឱកាសទិវាកុមារអន្តរជាតិ

នាព្រឹកថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង សហការី រួមទាំងសមាជិក សមាជិកា ស.ស.យ.ក. បានអញ្ជើញចូលរួមអបអរសាទរខួបកំណើតកុមាររួមគ្នាចំនួន ៥៥០ នាក់ ជាមួយប្អូនៗដែលរស់នៅក្រោមការមើលថែទាំរបស់ អង្គការផ្ទះបាយកុមារ នាឱកាសទិវាកុមារអន្តរជាតិ។

មិនខុសពីឆ្នាំមុនៗដែរ ក្នុងឱកាសទិវាកុមារអន្តរជាតិ ០១ មិថុនា ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. និងសមាជិក សមាជិកា ស.ស.យ.ក. បានអញ្ជើញរៀបចំកម្មវិធីខួបកំណើតរួម សម្រាប់ប្អូនៗកុមារា កុមារី នៃអង្គការផ្ទះបាយកុមារ ជាមួយនឹងការនាំមកនូវសម្ភារៈចាំបាច់មួយចំនួនមកឧបត្ថម្ត ចំណីអាហារ ក្នុងនោះក៏មាននំខេកដើម្បីរៀបចំខួបកំណើតរួមគ្នា សម្រាប់ចែកជូនដល់កូនៗ ប្អូនៗនៅអង្គការផ្ទះបាយកុមារ។

ឯកឧត្តមបានគូសបញ្ជាក់ថា « ការចូលរួមចំណែកក្នុងអង្គការផ្ទះបាយកុមារ គឺជាផ្នែកមួយនៃបេសកកម្មរយៈពេល ៤៥ ឆ្នាំ របស់ស.ស.យ.ក. ដែលយើងខិតខំប្រឹងប្រែង រួមចំណែក លះបង់ និងដឹកនាំចលនាតែមួយដើម្បីកិច្ចការងារសង្គម។» ឯកឧត្តមបន្តថា បេសកកម្មនេះ នឹងបន្តតទៅមុខបន្ថែមទៀត។

មានប្រសាសន៍ទៅកាន់អង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណដល់ លោកពូ ង៉ូវ ឈីវ ប្រធានអង្គការផ្ទះបាយកុមារ ដែលបានបន្តឆន្ទៈ ក្នុងការប្រឹងប្រែងជួយគាំទ្រដល់ប្អូនៗ។ ជាមួយគ្នានោះ ឯកឧត្តម បានថ្លែងអំណរគុណដល់សប្បុរសជន សមាជិក សមាជិកា ស.ស.យ.ក. ក្រុមហ៊ុនឯកជន អាជ្ញាធរ ដែលបានចូលរួមឧបត្តម្ថ និងជួយសម្របសម្រួលដល់អង្គការផ្ទះបាយកុមារ។

ឯកឧត្តមក៏បានគូសបញ្ជាក់ថា ឯកឧត្តម និងសហការី នឹងមិនទៅណាចោលប្អូននោះទេ យ៉ាងហោចណាស់ក៏ព្យាយាមជួប ២ ដងក្នុងមួយឆ្នាំដែរគឺក្នុងថ្ងៃទិវាសិទ្ធកុមារអន្តរជាតិ និងទិវាបុណ្យណូអ៊ែល៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងចំនួន៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2024

​វិទ្យាស្ថានពហុច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីដែលបោះបង់ការសិក្សាព្រោះកត្តាផ្សេងៗឱ្យសិក្សាជំនាញវគ្គខ្លីចំណួ៥៤០កន្លែង...

ឱកាសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីអាហារូបករណ៍អូស្ត្រាលីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលីឆ្នាំសិក្សា២០២៦ ចាប់បើកទទួលពាក្យសម្រាប់សិស្ស និសិ្សត និងសាធារណជនកម្ពុជាហើយ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ...

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាស​ដល់និស្សិតស្រ្តីកម្ពុជា ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2023

កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាស​ផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...

មជ្ឈមណ្ឌលស៊ីមេអូ SEPS ប្រកាស​ជ្រើសរើស​សំណើ​គម្រោងស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ច​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជូនដំណឹង​ដល់​បុគ្គលិក​អប់រំ និងអ្នកស្រាវជ្រាវ​ ពីការ​ជ្រើសរើស​សំណើគម្រោង ដោយ​មជ្ឈមណ្ឌល​ស៊ីមេអូ SEPS សម្រាប់កម្មវិធី​គម្រោង​គាំទ្រ​ការ​ស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ចគ្រប់គ្រាន់...

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...

ឱកាសកម្មវិធីអាហារូបករណ៍ Schwarzman Scholars 2025 ទៅសិក្សានៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2024

ឱកាស​អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេស​ចិន ពី​កម្មវិធី Schwarzman Scholars Programme 2025។ អាហារូបករណ៍ ផ្ដល់ជូននូវថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ទំនុកបម្រុង...

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសចិន តាមរយៈអាហារូបករណ៍​រដ្ឋាភិបាលចិន​ឆ្នាំ​២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

តាមរយៈ​ស្ថានទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា សហការជាមួយ​សហភាពសហព័ន្ធ​យុវជន​កម្ពុជា នឹងផ្តល់​អាហារូបករណ៍​ដល់​យុវជន​កម្ពុជា​ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​ឧត្តមសិក្សា​នៅ​ប្រទេសចិនសម្រាប់ឆ្នាំសិក្សា​២០២៥។

រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2025

តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ដែលមានទីតាំង​ស្ថិត​នៅ​ក្នុងក្រុងសៀមរាប បានប្រកាស​ផ្តល់​អាហារូបករណ៍​ក្នុងការ​សិក្សា​ជំនាញធុរកិច្ចភេសជ្ជៈ​ដោយ​ឥតគិតថ្លៃ ទៅដល់យុវជន និង​​អ្នក​កំពុង​ត្រូវការ​ជំនាញ។