ទិវាកុមារឆ្នាំនេះ ប្រារព្ធ​ឡើងក្រោម​ប្រធានបទ «ការវិនិយោគ​លើ​កុមារថ្ងៃនេះ សំដៅ​បង្កើន​មូលធន​មនុស្ស​ក្នុង​យុគសម័យ​បរិវត្តកម្ម​ឌីជីថល»

នៅ​ថ្ងៃទី១ ខែមិថុនា ខាងមុខនេះ ព្រះរាជាណាចក្រ​កម្ពុជា នឹង​ប្រារព្ធទិវា​កុមារ​អន្តរជាតិ​១មិថុនា ក៏​ដូចជា​ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ១២មិថុនា និង​ទិវា​កុមារ​កម្ពុជា​ ដើម្បី​រំលឹក​ដល់​ការ​អនុវត្ត​សិទ្ធិ​ជាមូលដ្ឋាន​របស់កុមារ និង​បង្ហាញពី​ការ​យក​ចិត្ត​ទុកដាក់​របស់​រាជរដ្ឋាភិបាល​ចំពោះ​កុមារ ។ សម្រាប់ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាល​បានកំណត់ការប្រារព្ធខួបលើកទី៧៥ ទិវា​កុមារ​អន្តរជាតិ, ខួប​លើកទី២៣ ទិវាពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ និង​ទិវា​កុមារ​កម្ពុជា ក្រោម​ប្រធានបទ «ការវិនិយោគ​លើ​កុមារ​ថ្ងៃនេះ សំដៅ​បង្កើន​មូលធន​មនុស្ស​ក្នុង​យុគ​សម័យ​បរិវត្តកម្មឌីជីថល» និង «រួមគ្នា​អនុវត្ត​ការ​ប្តេជ្ញា​ចិត្តដើម្បី​បញ្ចប់​ទម្រង់ធ្ងន់ធ្ងរ នៃពលកម្ម​កុមារ»។

ការប្រារព្ធទិវាកុមារ​អន្តរជាតិ១មិថុនា គឺដើម្បី​រំលឹក​នូវ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្រ្ត នៃរបប​ពួក​ហ្វាសស៊ីស​អ៊ីត្លែរ​ដែលបាន​កាប់សម្លាប់​ស្រ្តី និងកុមារ​នៅ​ភូមិលីឌីសែ ប្រទេស​ឆេកូស្លូវ៉ាគី និង​នៅ​ភូមិ​អូរាឌូ ប្រទេស​បារាំង ក្នុង​កំឡុង​ឆ្នាំ​១៩៤២-១៩៤៤ នៃសង្រ្គាម​លោក​លើកទី២ និង​ដើម្បី​រួមគ្នាទប់ស្កាត់​អំពើហិង្សា ថែរក្សា​សន្តិភាព​ពិភពលោក ព្រមទាំង​ជំរុញ​ការ​អនុវត្ត​សិទ្ធិកុមារ​នៅ​គ្រប់ប្រទេស។

ការ​ប្រារព្ធទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ​១២មិថុនា គឺ​ជា​ការ​បង្កើន​ចលនា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ ដែល​បាន​ស្តែង​ឱ្យ​ឃើញ​តាមរយៈការផ្តល់​សច្ចាប័ន​ដោយ​ប្រទេស​ជា​ច្រើន​លើពិភពលោក លើ​អនុសញ្ញា​របស់​អង្គការ​អន្តរជាតិ​ខាងការងារលេខ​១៨២ ស្តីពី​ការ​ហាម​ប្រាម​និង​សកម្មភាព​បន្ទាន់​សម្រាប់​ការ​លុប​បំបាត់​ទម្រង់ធ្ងន់​ធ្ងរ​បំផុត នៃពលកម្ម​កុមារ និង​អនុសញ្ញា​លេខ​១៣៨ ស្តីពីការ​កម្រិតអាយុ​អប្បបរមា​សម្រាប់​ការ​ចូលធ្វើការងារ សំដៅ​ទប់ស្កាត់​ការ​ប្រើប្រាស់​ពលកម្ម​កុមារ​ក្នុងទម្រង់​ធ្ងន់ធ្ងរ ដូចជា​ទាសករ​កុមារ ការ​ជួញដូរ​កុមារ ពេស្យាចារកុមារ ការ​ប្រើប្រាស់​កុមារ​ក្នុង​ជម្លោះ​ប្រដាប់អាវុធ និង​ក្នុងស្ថានភាព​ងាយរងគ្រោះជាដើម។

ដោយឡែក​ព្រះរាជាណាចក្រកម្ពុជា ប្រារព្ធ​ទិវា​កុមារ​អន្តរជាតិនោះឡើង ដើម្បីលើក​កម្ពស់​ និង​ជំរុញ​ការ​យក​ចិត្ត​ទុកដាក់​ចំពោះ​សុខុមាលភាព សុវត្ថិភាព ការ​អភិវឌ្ឍកុមារ ការ​ការពារ​កុមារ​ពីបញ្ហា​ប្រឈមនឹង​ការ​រំលោភ​បំពាន​គ្រប់រូបភាព ជាពិសេស​ដើម្បី​រំលឹក​ដល់​មហាវិនាសកម្ម​ដ៏ធ្ងន់ធ្ងរ ដែលបង្ក​ឡើង​ដោយរបបប្រល័យពូជសាសន៍​ ប៉ុល ពត ដែល​ក្នុង​នោះ កុមារ​ត្រូវ​បានបំបិទ​សិទ្ធិសេរីភាព​ទាំងស្រុង ហើយ​ទទួល​រង​នូវ​ការ​កាប់​សម្លាប់ ការ​ធ្វើ​ទារុណកម្ម ការ​បង្ខំ​ឱ្យ​ធ្វើការ​ជាទម្ងន់ ការ​បង្អត់អាហារ និង​ការ​រស់នៅ​យ៉ាង​លំបាក​វេទនា​ដោយ​អយុត្តិធម៌ ព្រមទាំងបានបន្សល់ទុក​នូវ​ផលពិបាក​យ៉ាង​ធ្ងន់ធ្ងរបំផុត​ទៀតផង។ ក្រោយ​ថ្ងៃរំដោះ​ ៧ មករា ១៩៧៩ សិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងនោះ​រួម​ទាំង​សិទ្ធិ​កុមារ​ផង​ត្រូវ​បាន​ការពារ និងលើក​តម្កើង​ដោយ​មានចែង​យ៉ាង​ច្បាស់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ យុទ្ធសាស្រ្ត​ចតុកោណ យុទ្ធសាស្រ្ត​បញ្ចកោណ យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​ជាតិ ក្របខណ្ឌ​នយោបាយ កម្មវិធីនយោបាយ និង​ផែនការ​សកម្មភាពជាតិ។

ជាមួយគ្នានេះ ដើម្បី​អបអរសាទរ​ខួបលើកទី៧៥ ទិវា​កុមារ​អន្តរជាតិ១មិថុនា ខួបលើកទី២៣ទិវា​ពិភពលោក​ប្រឆាំង​ពលកម្មកុមារ​១២មិថុនា និង​ទិវា​កុមារ​កម្ពុជា​ឆ្នាំ​២០២៤ រាជរដ្ឋាភិបាលបានណែនាំ​ដល់ ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បីកុមារ ក្រសួង​សង្គម​កិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រសួងអប់រំ​ យុវជន និងកីឡា គណៈកម្មាធិការ​រៀបចំ​បុណ្យ​ជាតិ អន្តរជាតិ រដ្ឋបាល​រាជធានីភ្នំពេញ និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​សហការ​រៀបចំ​ពិធី​ជួបជុំថ្នាក់ជាតិ និង​រៀបចំ​កម្មវិធីកម្សាន្តផ្សេងៗ សម្រាប់​កុមារ​នៅ​រាជធានីភ្នំពេញ។ ចំណែក​ក្រុមប្រឹក្សា​កម្ពុជា​ដើម្បីកុមារ​ថ្នាក់រាជធានី ខេត្ត ត្រូវ​សហការ​ជាមួយមន្ទីរ អង្គភាព​ពាក់ព័ន្ធ និង​ដៃគូ​អភិវឌ្ឍ រៀបចំ​ពិធី​អបអរខួប​លើកទី៧៥​ទិវា​កុមារ​អន្តរជាតិ ខួប​លើកទី២៣ ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ និង​ទិវា​កុមារ​កម្ពុជា នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន​ឱ្យ​បានផុលផុស។

គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាល​រាជធានី ខេត្ត ត្រូវ​រៀបចំ​ពិធី​ជួបជុំ ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​កុមារ កម្មវិធីកម្សាន្ត​សប្បាយ​របស់​កុមារ នៅ​តាម​ក្រសួង ស្ថាប័ន រាជធានី ខេត្ត និង​គ្រឹះស្ថាន​សិក្សា​រដ្ឋ​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​គ្រប់​មណ្ឌល​កុមារ​កំព្រានៅ​ក្នុង​មូលដ្ឋាន​រៀងៗ​ខ្លួន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ១៥០កន្លែង ពីវិទ្យាស្ថានវីឌីស៊ី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/10/2025

វិទ្យាស្ថានវីឌីស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន ១៥០កន្លែង សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង និង​ថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍​អភិសន្តិបណ្ឌិត

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី TAISI-Science Tokyo ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2024

កម្មវិធីអាហារូបករណ៍ TAISI-Science Tokyo ប្រកាសជ្រើសរើសសិស្ស-និស្សិត ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍នឹងជ្រើសរើសបេក្ខជនចំនួន៧០នាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ២០កន្លែង នៅសាកលវិទ្យាល័យវ៉ាន់ដា ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2026

ក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ២០កន្លែង សិក្សានៅសាកលវិទ្យាល័យវ៉ាន់ដា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បច្ចេកវិទ្យាឌីជីថល ចំនួន៥០កន្លែង នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេស​បច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2025

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ​ Zhijiang សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំពោះប្រជាពលរដ្ឋដែលជាប្រទេសសមាជិកអាស៊ាន នៅសាកលវិទ្យាល័យ Nalanda នៃប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ សាកលវិទ្យាល័យផ្ដល់ការសិក្សារយៈពេល៤ឆ្នាំ

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មនុយក្លេអ៊ែរពីរដ្ឋាភិបាលចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ឬ CSC Type B បើកជ្រើសរើស សិស្ស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិស្វកម្ម Habin សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្តល់ជូន សិស្ស...

ឱកាស​បន្ត​ការ​សិក្សានៅសាកលវិទ្យាល័យ Muhammadiyah Purworejo ប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2026

តាម​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឱ្យ​ដឹង​ថា សាកលវិទ្យាល័យ Muhammadiyah Purworejo នៃ​ប្រទេស​ឥណ្ឌូនេស៊ី នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតអន្តរជាតិ ដើម្បី​ទៅបន្តការសិក្សាកម្រិតបរិញ្ញាបត្រ និង​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់...