រដ្ឋមន្រ្តីក្រសួងការងារ ៖ កុមារ​កម្ពុជា​ មិន​គួរក្លាយជា​កម្មវត្ថុ នៃការ​បោកប្រាស់ ឬលាបពណ៌​ដោយបច្ចេកវិទ្យាទំនើប

ក្នុងពិធីអបអរ​សាទរ​ខួបលើកទី៧៥ ទិវាកុមារ​អន្តរជាតិ១មិថុនា ទិវាពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ១២មិថុនា និង​ទិវា​កុមារ​កម្ពុជា​ឆ្នាំ​២០២៤ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ និងជា​ប្រធាន​គណៈកម្មាធិការ​ជាតិប្រឆាំង​ពលកម្ម​កុមារ បានជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំង​វិស័យ​ឯកជន អង្គការ​ជាតិ អន្តរជាតិ ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​លុបបំបាត់ ទប់ស្កាត់ និង​បង្ការ​កុំ​ឱ្យ​មានការ​កេង​ប្រវ័ញ្ច​លើ​កុមារ ដើម្បី​ធានា​អំពីអនាគត នៃទំពាំង​ស្នងឬស្សី ស្រប​តាម​ការ​អភិវឌ្ឍ​ឥតឈប់ឈរ​របស់សង្គមជាតិ​នាពេលបច្ចុប្បន្ន។

ជាមួយ​គ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានគូស​បញ្ជាក់ថា ក្នុង​បរិបទ​ដែល​កម្ពុជា​កំពុង​ឆ្លង​កាត់សម័យ​បច្ចេកវិទ្យា​ឌីជីថល កុមារ​កម្ពុជា មិន​គួរ​ក្លាយ​ជា​កម្មវត្ថុ នៃការ​បោក​ប្រាស់ ឬការ​លាបពណ៌​ដោយបច្ចេកវិទ្យា​ទំនើប​ដែល​នឹង​បំផ្លាញ​ដល់​កុមារ​ដែល​ជា​ក្រដាសស នៅឡើយ​នោះទេ។

យ៉ាងណាក៏ដោយ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានបញ្ជាក់ថា រាជរដ្ឋាភិបាលមានគោលជំហរតាំងចិត្ត និងការប្តេជ្ញាចិត្តច្បាស់លាស់ក្នុងការធានាអំពីកិច្ចគាំពារ ការអនុវត្តសិទ្ធិ ការលុបបំបាត់ និងការបង្ការការកេងប្រវ័ញ្ចគ្រប់រូបភាពដើម្បីធានាថា កុមារកម្ពុជាសុវត្ថិភាពតាមរយៈរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល អនុសញ្ញាអន្តរជាតិ និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗទៀត រួមទាំងការដាក់ចេញនូវស្ថាប័នទទួលខុសត្រូវច្បាស់លាស់។

សូម​បញ្ជាក់ថា សម្រាប់ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលកម្ពុជា​បានកំណត់ការប្រារព្ធខួបលើកទី៧៥ ទិវា​កុមារ​អន្តរជាតិ, ខួប​លើកទី២៣ ទិវាពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ និង​ទិវា​កុមារ​កម្ពុជា ក្រោម​ប្រធានបទ «ការវិនិយោគ​លើ​កុមារ​ថ្ងៃនេះ សំដៅ​បង្កើន​មូលធន​មនុស្ស​ក្នុង​យុគ​សម័យ​បរិវត្តកម្មឌីជីថល» និង «រួមគ្នា​អនុវត្ត​ការ​ប្តេជ្ញា​ចិត្តដើម្បី​បញ្ចប់​ទម្រង់ធ្ងន់ធ្ងរ នៃពលកម្ម​កុមារ»។

ក្នុងលិខិតអបអរ ទិវាកុមារ​អន្តរជាតិ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា លើកឡើងថា ការ​រីកចម្រើនផ្នែក​បច្ចេកវិទ្យា​ឌីជីថល បាន​នាំ​មក​នូវ​កាលានុវត្តភាពការងារ នយោបាយ សេដ្ឋកិច្ច និង​សង្គម ព្រមទាំង​បាន​លើក​កម្ពស់​គុណភាពជីវិត ការងារ បង្កើន​ទំនាក់ទំនង និង​កិច្ច​សហការ​ល្អ​ជាមួយ​បណ្តា​ប្រទេស​នានា​ក្នុងតំបន់ និង​ជុំវិញ​ពិភពលោក​ថែមទៀតផង។ ប៉ុន្តែទន្ទឹម​នឹង​ការ​រីកចម្រើន នៃបច្ចេកវិទ្យា​ឌីជីថល ក៏​មានលេចឡើង​នូវ​បញ្ហា​ប្រឈម​ជាច្រើន ដូចជា​ឧក្រិដ្ឋកម្ម ការចាប់ជំរិត ការ​ជួញដូរ​ខុស​ច្បាប់ ការ​កេង​ប្រវញ្ច និងការ​រំលោភ​បំពានផ្សេងៗ​តាម​ប្រព័ន្ធអនឡាញ ដែល​បានកើត​មានឡើង និង​បាន​ក្លាយ​ជា​បរិបទថ្មីមួយ ដែល​អាច​ផ្តល់ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់ប្រជាពលរដ្ឋ ជាពិសេស​ស្រ្តី និង​កុមារ ទាំងផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ ហើយ​បញ្ហា​នេះ​បាន​កំពុងរីករាលដាល​នៅ​លើពិភពលោក រួម​ទាំង​ប្រទេស​កម្ពុជាផងដែរ។

សម្តេចធិបតីបន្តថា អ៊ីនធឺណិត និង​ទំនើបកម្ម នៃឧបករណ៍​ឌីជីថល បាន​ក្លាយ​ជាមធ្យោបាយ​ងាយស្រួល​សម្រាប់ជនខិលខូច​នៅទូទាំង​ពិភពលោក​ប្រើប្រាស់​ដើម្បីរំលោភបំពាន និង​កេង​ប្រវញ្ចផ្លូវភេទ ហើយ​កុមារ និង​យុវជន បានក្លាយ​ជាគោលដៅ​របស់ជនខិលខូច​ក្នុងការ​អូស​ទាញ​ឱ្យ​ប្រព្រឹត្ត ឬ​ទទួល​រងការ​កេង​ប្រវញ្ច និង​ការ​រំលោភ​បំពាន​តាម​ប្រព័ន្ធអនឡាញ។ ដោយ​មើលឃើញ​ពី​បញ្ហា​ប្រឈម​ទាំងអស់នេះ ក្នុងបរិបទជាសកល រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចូលជា​រដ្ឋភាគី​ហត្ថលេខី នៃសេចក្តីថ្លែង​ការណ៍​វីប្រូធិក នៅទីក្រុង​អាប៊ុយដាប៊ី ក្នុងឆ្នាំ២០១៥ ពាក់ព័ន្ធ​នឹង​សកម្មភាពទប់ស្កាត់ការ​កេងប្រវញ្ច និង​ការ​បំពានកុមារ​តាម​ប្រព័ន្ធអនឡាញ និង​បាន​ចូលរួម​អនុម័ត​លើសេចក្តីថ្លែង​ការណ៍​អំពាវនាវ​ឱ្យ​រដ្ឋជាសមាជិកអាស៊ានទាំងអស់ ប្រើប្រាស់​បទដ្ឋាន​កម្រិតខ្ពស់ ដើម្បីការពារកុមារ​ទាំងអស់​នៅក្នុង​អាស៊ាន​ពី​ការ​កេង​ប្រវញ្ច និង​ការ​រំលោភ​បំពាន​តាមប្រព័ន្ធអនឡាញ​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន កាលពីថ្ងៃទី២ វិច្ឆិកា ២០១៩ និងបានចូលជា​សមាជិក នៃ​ប្រទេសជា​ដៃគូ​សកល ដើម្បី​លុបបំបាត់​អំពើហិង្សា​លើ​កុមារ នៅ​ថ្ងៃទី១២ កញ្ញា ឆ្នាំ២០១៩។

ជាមួយគ្នានេះដែរ ផ្អែក​លើ​គោល​ការណ៍​ណែនាំ​ថ្នាក់ជាតិ ស្តីពី​កិច្ច​ការពារ​កុមារ​តាម​ប្រព័ន្ធអនឡាញ​របស់​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បីកុមារ ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍​ក៏​បាន​ដាក់ចេញ​នូវ​គោល​ការណ៍​ណែនាំ​ស្តីពី​កិច្ច​ការ​ពារ​កុមារ​នៅ​កម្ពុជា​តាម​ប្រព័ន្ធអនឡាញ​សម្រាប់​ក្រុមហ៊ុន​ឧស្សាហកម្ម​បច្ចេកវិទ្យាឌីជីថលផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី Open Doors Russian Government Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសរុស្សីក្រោមកម្មវិធី Open Doors Russian Government Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

ក្រសួងអប់រំ​ប្រកាស​ពីអាហារូបករណ៍ថ្នាក់វេជ្ជសាស្រ្តទូទៅ និងថ្នាក់ Medical Residency នៅ​សាធារណរដ្ឋអាស៊ែបៃហ្សង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៥ ឧសភា បានជូនដំណឹងថា សាធារណរដ្ឋ អាស៊ែបៃហ្សង់ នឹងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ចំនួន ៣កន្លែង ក្រោមកម្មវិធីអាហារូបករណ៍ "Heydar Aliyev-International Education Grand Program”

ក្រុមប្រឹក្សា​យុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) ជ្រើសរើសសមាជិកជំនាន់ទី១៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ជាឱកាស​សម្រាប់យុវជន​ក្នុងការ​ពង្រឹងភាពជាអ្នកដឹកនាំ ចូល​រួម​ក្នុង​សកម្មភាព​សហគមន៍ និង​ចែករំលែក​ទស្សនៈ​របស់ខ្លួន ក្នុងការ​ពិភាក្សា​ប្រកបដោយអត្ថន័យ។

អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៥០កន្លែង​នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

សម្រាប់សិស្ស-និស្សិតដែលមានបំណងចង់សិក្សាជំនាញផ្នែកសិល្បៈ ពេលនេះ គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងផ្តល់អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2023

ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាប្រកាសជូនដំណឹងពីការប្រឡងអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃចំនួន១៤កន្លែង...

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសស្លូវ៉ាគី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2026

ជាឱកាសសម្រាប់និស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ពេលនេះកម្មវិធីអាហារូបករណ៍ជាតិរបស់សាធារណរដ្ឋស្លូវ៉ាគី (National Scholarship Programme of the Slovak Republic) បានប្រកាសបើកទទួលពាក្យ...

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍​សម្រាប់និស្សិតបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៥០កន្លែងនៅវិទ្យាស្ថានអាហ្កា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងនៅវិទ្យាស្ថានអាហ្កា (AGA) សិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់​កុំព្យូទ័រ ១០០% សម្រាប់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សាលា អុី-ស្គូល (ខេមបូឌា) នឹងផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ...