ភ្នំពេញ – ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងការលើកកម្ពស់ជីវភាពប្រជាជន គឺជាគោលដៅរបស់ប្រទេសកម្ពុជា ដូច្នេះកិច្ចការសំខាន់មួយដើម្បីកាត់បន្ថយភាពក្រីក្រ គឺការបង្កើតការងារ ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ក្នុងពិធីសម្ពោធរោងចក្រផលិតកេសកាតុង OJI PACKAGING Cambodia កាលពីពេលថ្មីៗនេះ។
បើតាមទស្សនៈរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត មានកិច្ចការធំៗចំនួនបី នៅក្នុងកិច្ចការបង្កើតការងារជូនប្រជាជន នោះគឺ ៖
១). បរិមាណ ៖ បើតាមប្រសាសន៍របស់ ឯកឧត្តម ហ៊ុន ម៉ាណែត បរិមាណ គឺមិនត្រូវប្រមូលផ្តុំតែនៅរាជធានីភ្នំពេញ ឬខេត្តព្រះសីហនុ ឬក៏នៅទីណានោះទេ ហើយជាគោលដៅរបស់រាជរដ្ឋាភិបាល គឺត្រូវបង្កើតការងារឱ្យបានច្រើន និងរុញការងារឱ្យដល់មូលដ្ឋាន។
ឯកឧត្តម ហ៊ុន ម៉ាណែត
“កន្លែងណាដែលមានសក្តានុពលខាងកសិកម្ម យើងជំរុញខាងកសិកម្ម, កន្លែងណាមានសក្តានុពលក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ យើងលើកទឹកចិត្តឱ្យបង្កើតនូវឧស្សាហកម្មទេសចរណ៍… ធ្វើយ៉ាងណាយើងបង្កើតការងារឱ្យបានច្រើន បង្កើតនៅកន្លែងដែលមានសក្តានុពល និងរុញឱ្យដល់មូលដ្ឋានដើម្បីឱ្យកូនចៅប្រជាពលរដ្ឋយើងមានការងារធ្វើ”

២). គុណភាព ៖ ចំពោះអាជីវកម្ម ឬការវិនិយោគដែលមានគុណភាព គឺជាកិច្ចការមួយយើងត្រូវយកចិត្តទុកដាក់ , គុណភាពមាន៥ចំណុច ទី១ ការវិនិយោគដែលមានយុទ្ធសាស្រ្តច្បាស់លាស់ និងយូរអង្វែង, ២.ការផ្តល់ឱកាសឱ្យកម្មករនិយោជិតទទួលបាននូវបៀវត្សរ៍ និងអត្ថប្រយោជន៍ល្អ រួមជាមួយនឹងឱកាសឱ្យគាត់បង្កើនសមត្ថភាព, ៣.ការវិនិយោគ និងបង្កើតការងារដែលផ្តល់ការការពារសិទ្ធិ និងយកចិត្តទុកដាក់ទៅលើសុខមាលភាពរបស់អ្នកទាំងអស់គ្នា ជាពិសេសរបស់កម្មករនិយោជិត, ៤.ការវិនិយោគត្រូវយកចិត្តទុកដាក់ផងដែរទៅលើបរិស្ថាន សហគមន៍ និងសង្គមជាតិ, និង ៥.ការពង្រឹងការលើកកម្ពស់ប្រសិទ្ធិភាព ផលិតភាពការងារ តាមរយៈការនាំចូលនូវបច្ចេកវិទ្យាទំនើប និងការពង្រឹងនូវរបៀបរបបការងារថ្មី។
ឯកឧត្តម ហ៊ុន ម៉ាណែត
“ការគ្រប់គ្របទាំង៥ចំណុចនេះ ខ្ញុំគិតថា ជាកត្តារួមផ្សំនៃការកំណត់ថា តើវិនិយោគណាមួយ ឬអាជីវកម្មណាមួយដែលមានគុណភាព… គុណភាពនៃការផ្តល់ឱ្យការងារ គុណភាពបរិស្ថាន គុណភាពផាសុកភាព គុណភាពរក្សាច្បាប់ គុណភាពការចូលរួមចំណែក និងការពង្រឹងនូវរបៀបរបបការងារ និងបច្ចេកវិទ្យានៅកម្ពុជា”

៣). សមធម៌ ៖ ការវិនិយោគដែលមានលក្ខណៈសមធម៌ ត្រូវគិតទាំងនិយោជក និងនិយោជិត ។ បើតាមប្រសាសន៍របស់ ឯកឧត្តម ហ៊ុន ម៉ាណែត តួរអង្គទាំងពីរសំខាន់នៅក្នុងការបង្កើតប្រព័ន្ធសង្វាក់ឯកជនឱ្យដើរ ដោយយើងមិនអាចគិតតែក្រុមហ៊ុន ហើយអត់គិតពីកម្មករ ហើយក៏មិនអាចគិតពីកម្មករ មិនគិតពីការបង្កលក្ខណៈដល់ក្រុមហ៊ុនដើម្បីដំណើរការ ដូចជាការផ្តល់នូវការលើកទឹកចិត្តផ្សេងៗបាននោះទេ។ ពោលគឺធ្វើយ៉ាងណា ឱ្យមានសុខដុមនីយកម្មរវាងនិយោជក និងនិយោជិត។ ឯកឧត្តមបញ្ជាក់ថា ច្បាប់ដែលកម្ពុជាបានដាក់ចេញ គឺដើម្បីការពារកម្មករកម្មការិនី ធ្វើយ៉ាងណានៅក្នុងព្រំដែនមួយដែលធ្វើឱ្យភាគីទាំងពីរអាចរួមគ្នាបាន សហការគ្នា ស្រឡាញ់គ្នា និងជួយគ្នា។
ឯកឧត្តម ហ៊ុន ម៉ាណែត
“យើងអត់កាន់ជើងពីណាគេទេ យើងកាន់ជើងជាតិយើងទាំងមូល ផលប្រយោជន៍យើងជារួម ទាំងសេដ្ឋកិច្ច ទាំងផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋយើង ជាពិសេសកម្មករកម្មការិនី…”

ដូច្នេះហើយ រាជរដ្ឋាភិបាលលើកទឹកចិត្ត ធ្វើយ៉ាងណាឱ្យការវិនិយោគប្រកបដោយសមធម៌ សំដៅផ្តល់នូវអត្ថប្រយោជន៍ដល់ទាំងនិយោជិត និងនិយោជក ដើម្បីធ្វើយ៉ាងណាឱ្យភាគីទាំងពីរសប្បាយចិត្តរួមគ្នាធ្វើការ។ បើទាំងពីរសប្បាយចិត្តបានផលរួមនៅក្នុងសង្គមជាតិរបស់យើង សេដ្ឋកិច្ចបានដើរ ប្រជាពលរដ្ឋយើងបានការងារធ្វើ មានការគាំពារច្បាស់លាស់ បៀវត្សរ៍បានកើន នោះនឹងមានការកាត់បន្ថយភាពក្រីក្រ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 28/03/2024
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/01/2024
សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

ឱកាសចូលរួម វគ្គបណ្តុះបណ្តាលភាពយន្តខ្នាតខ្លីកម្ពុជា ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/10/2026
យុវជនកម្ពុជាដែលមានក្តីស្រមៃចង់ក្លាយជាអ្នកផលិតភាពយន្តអាជីព ពេលនេះអាចចាប់យកឱកាសចូលរួមក្នុងកម្មវិធី «វគ្គបណ្តុះបណ្តាលភាពយន្តខ្នាតខ្លីកម្ពុជា ២០២៦»

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/06/2026
សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស

អាហារូបករណ៍ថ្នាក់ភាសាចិន ២០កន្លែងសិក្សារយៈពេល១ឆ្នាំ នៅសាធារណរដ្ឋប្រជាមានិតចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/01/2024
សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន បានប្រកាសពីអាហារូបករណ៍ថ្នាក់ភាសាចិន ចំនួន ២០កន្លែង សិក្សារយៈពេល១ឆ្នាំ (ចូលរៀនថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥) នៅខេត្តហឺណាន...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/03/2024
ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

អាហារូបករណ៍ អ.ម.ត ៦០កន្លែង សិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA) ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/09/2026
អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នឹងផ្តល់ជូន ៦០កន្លែង...

ឱកាសសិក្សាជំនាញកក់សំបុត្រយន្តហោះ ឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/02/2025
ដើម្បីចូលរួមពង្រឹងគុណភាពសេវាកម្ម និងការអភិវឌ្ឍសមត្ថភាព និងជំនាញថ្មីដល់យុវជន សិស្ស និស្សិត និងអ្នកបម្រើការក្នុងឧស្សាហកម្មទេសចរណ៍ ជាពិសេសជំនាញកក់សំបុត្រយន្តហោះ ក្រសួងទេសចរណ៍ បានប្រកាសដល់អ្នកបម្រើការក្នុងវិស័យ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ ពី Heinrich Boll Foundation Scholarship 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/11/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ក្រោមគម្រោងកម្មវិធី Heinrich Boll Foundation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ការសិក្សានៅ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប


































































