ឯកឧត្តម ហ៊ុន ម៉ាណែត ៖ ការរៀនសូត្រមិនចេះចប់នោះឡើយ, សូមកុំប្រកាន់ខ្លួន ត្រូវ​រៀន​ពីគ្រប់​មជ្ឈដ្ឋាន និង​ពីមនុស្ស​នៅ​ជុំវិញ

ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​មួយ​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើក​ឡើងថា ការ​រៀន​សូត្រ​គឺមិន​ចេះ​ចប់នោះ​ឡើយ ទាំង​នៅ​ក្នុង​សាលា និង​នៅ​ក្នុង​សង្គម ។ ឯកឧត្តម​បញ្ជាក់ថា ការ​រៀនសូត្រនេះ​ទៀត​សោត គឺមិន​ត្រូវ​ប្រកាន់ខ្លួន​នោះ​ឡើយ ពោល​គឺ​ត្រូវ​រៀន​ពី​គ្រប់​មជ្ឈដ្ឋាន និង​ពីមនុស្ស​នៅ​ជុំវិញ​ខ្លួន​។

ជាមួយ​គ្នានេះ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏​បាន​ចែក​រំលែក​នូវ​ទស្សន​ទាន​មួយ​ចំនួន​ដល់​និស្សិត​ដែល​ទើប​បញ្ចប់​ការ​សិក្សា ដើម្បី​យកទៅ​ប្រតិបត្តិក្នុង​ជីវិត រួមមាន បន្តខិតខំរៀនសូត្រ ដោយដាក់ខ្លួនឱ្យសាមញ្ញ និងបើកចំហរទទួលគំនិតពីគ្រប់មជ្ឈដ្ឋាន (រួមទាំងពីថ្នាក់ក្រោម) និង ត្រូវ​រក្សាផ្នត់គំនិតនៃការលើកទឹកចិត្តខ្លួនឯង អភិវឌ្ឍខ្លួនឯង និងតស៊ូមិនបោះបង់ ទោះមានបញ្ហាប្រឈមលំបាកយ៉ាងណាក្ដី។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត

“បង្ហាញខ្លួន​យើង​ជា​គ្រាប់ពេជ្រ​គ្រប់ពេលវេលា ត្រូវ​មានការ​លើក​ទឹកចិត្ត​ខ្លួន​ឯងកុំ​ចាំគេ​លើកទឹកចិត្ត​ច្រើនពេក… ការ​លើកទឹកចិត្តពីគេមាន តែកុំរំពឹងខ្លាំងពេក បើ​យើង​មិន​លើកទឹកចិត្ត​ឱ្យ​តម្លៃ​ខ្លួន​ឯង គ្មានពីណា​ឱ្យ​យើងទេ… ខិតខំ​អភិវឌ្ឍខ្លួន​ឯង”

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏​បាន​ប្រាប់​ដល់​និស្សិត​ទាំងអស់​ត្រូវ​មានការប្តេជ្ញាចិត្ត ដោយថា ការងារអ្វីក៏​ដោយ​គឺត្រូវ​ធ្វើ​ឱ្យ​សម្រេច ។ ឯកឧត្តមបណ្ឌិត​ក៏​បាន​លើក​ ​ពីមតិរបស់ម្ចាស់ក្រុមហ៊ុន​ជប៉ុន​មួយមកធ្វើការ​បង្ហាញដែរ​ថា ដោយ​ម្ចាស់​ក្រុមហ៊ុន​ជប៉ុន​នោះ​លើក​ឡើងថា ការមានសញ្ញាបត្រ​គឺល្អហើយ ប៉ុន្តែគេឱ្យ​អាទិភាពច្រើន​ទៅ​លើ​ផ្នត់គំនិត និង​ការ​ប្តេជ្ញាចិត្ត​របស់បុគ្គល ដោយថា ប្រសិន​បើ​បុគ្គល​នោះ​មានការប្តេជ្ញាចិត្ត​ គឺគេ​អាច​យកទៅ​បណ្តុះបណ្តាលបាន តែបើ​មានសញ្ញាបត្រ ហើយ​គ្មានការប្តេជ្ញាចិត្ត គឺមិន​អាច​បណ្តុះបណ្តាលបានទេ។

ឯកឧត្តមបណ្ឌិត ក៏​បាន​ផ្ដល់ដំបូន្មាន​ដល់សិស្សនិស្សិត និង​យុវជន ក្នុង​ការត្រៀម​ខ្លួន​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​សេរី ដោយថា យុវជន​​ត្រូវ​រស់រវើកខ្លួន​ឯង លើកទឹកចិត្ត​ខ្លួន​ឯង ប្តេជ្ញាចិត្ត​ខ្លួន​ឯង ។ «យើង​​មានពេលវេលា​បាក់ទឹកចិត្ត​ ​មានពេលវេលា​គិតថា យើង​ធ្វើ​ហើយគេមិន​ឱ្យ​តម្លៃ គេមើលមិនឃើញ តែបើយើង​ទម្លាក់ខ្លួន​ឯង គឺយើង​នឹង​ចប់ហើយ តែបើ​យើង​បន្ត​ទៀត យ៉ាងហោចណាស់​ក៏​យើងពង្រឹងសមត្ថភាពខ្លួន​យើង បង្កើន​នូវ​ជម្រើសរបស់យើង​ដែរ ហើយថ្ងៃណាមួយ​គេនឹងឃើញ»៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំងឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ( CSC Type B) ប្រកាសជ្រើសរើសសិស្សនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធិបុប្ផាគន្ធ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2025

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤ឆ្នាំ នៅសាកលវិទ្យាល័យផ្សេងៗក្នុងទីក្រុងភ្នំពេញ ពីមូលនិធិ បុប្ផាគន្ធ ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2025

ឱកាសសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិន (CSC) ចំនួន៧៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ដោយការប្រឡងជ្រើសរើសតាមរយៈក្រសួងអប់រំ យុវជន និងកីឡា...

ឱកាសផ្លាស់ប្តូរការសិក្សា​នៅប្រទេស​កាណាដា ពីកម្មវិធី SEED-2

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2026

កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ដំណាក់កាលទី ២ (Scholarships and Educational Exchanges for Development – Phase 2 ឬ SEED-2) ដែលផ្តល់ដោយរដ្ឋាភិបាលកាណាដា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Chulalongkorn

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2025

កម្មវិធីអាហារូបករណ៍ Chulalongkorn University’s Graduate Scholarship Program ប្រកាសជ្រើសរើស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជនដែលជាពលរដ្ឋមកពីប្រទេស....

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជាចំនួន៥០នាក់សិក្សាជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា និង...

ក្រសួងការបរទេសកូរ៉េ ជ្រើសរើសយុវជនអាស៊ាន ចូលរួមកម្មវិធីបោះជំរំ YCAFE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2026

ក្នុង​គោលដៅ​ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការយល់ដឹងអន្តរវប្បធម៌ និងភាពជាអ្នកដឹកនាំរវាងយុវជន និងយុវជន ក្រសួង​ការ​បរទេស​នៃ​សាធារណរដ្ឋ​កូរ៉េ បានកំពុង​​​ប្រកាស​ជ្រើសរើស​យុវជន​ពី​បណ្តា​ប្រទេស​អាស៊ាន...