គន្លឹះ៣ ដើម្បីបញ្ជៀសទម្លាប់ដែលនាំ​ឱ្យ​អារម្មណ៍ស្មុគស្មាញ ឬតានតឹង

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ជាទូទៅយើងបានដឹងហើយថា ភាពសប្បាយរីករាយ ឬកាត់បន្ថយភាពស្មុគស្មាញ គឺជាការធ្វើឱ្យសុខភាពរាងកាយ និងសុខភាពផ្លូវចិត្តប្រសើរឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ! ព្រោះការបន្ថយភាពស្មុគស្មាញ ឬអាការៈតានតឹង បានបង្កើនអាយុនៃការរស់នៅ ក៏ដូចជាពង្រឹងសុខុមាលទាំងមូល។ អារម្មណ៍ល្អ! ជំរុញការគិតល្អ! រួមទាំងជះឥទ្ធិពលវិជ្ជមានទៅដល់ការរស់នៅជាក់ស្តែងទៀតផង ហើយសុភមង្គលដែលមានភាពយូរអង្វែងគឺផ្តើមចេញពីខ្លួន​ឯង ដោយការអនុវត្ត ការគិត និងការសម្រេចចិត្តជាដើម។​

តាមរយៈ គេហទំព័រ Hello Magazine បានបង្ហាញគន្លឹះ៣ចំណុចដែលជួយឱ្យជៀសវាងទម្លាប់ទាំងឡាយណា ដែលនាំឱ្យស្មុគស្មាញ ៖​

១. ការកត់សម្គាល់អារម្មណ៍ផ្ទាល់ខ្លួន ៖ ការកត់សម្គាល់ស្ថានភាពអារម្មណ៍ខ្លួនឯងក្នុងចំណុចនេះ គឺសំដៅលើការទទួលស្គាល់អារម្មណ៍ ដែលកំពុងកើតមានដោយមិនមានការវាយតម្លៃណាមួយ មិនថាកំពុងសោកសៅ ខ្ជិល ខឹង អាក់អន់ចិត្ត រំភើប ភ័យ និងភាពស្លន់ស្លោជាដើម ដែលធ្វើយ៉ាងណាជំរុញឱ្យខ្លួនឯងមានស្មារតីស្ថិតនៅបច្ចុប្បន្នភាព។

នៅពេលដែលសង្កេតដឹងហើយ សូមព្យាយាមទទួលស្គាល់ និងបណ្តោយឱ្យរសាត់បន្តិចម្តងៗ ជំនួសឱ្យទប់ស្កាត់ ឬព្យាយាមវិភាគថា ល្អ ឬមិនល្អ ទាំងកំពុងមិនសប្បាយចិត្ត ឬក៏ចង់ផ្លាស់ប្តូរស្ថានការណ៍ភ្លាមៗ។ ការកត់សម្គាល់អារម្មណ៍ផ្ទាល់ខ្លួន និងការទទួលស្គាល់ជាធម្មជាតិនៃអារម្មណ៍ ជាការបញ្ជៀសកុំឱ្យខ្លួនឯងបណ្តុះទម្លាប់ធ្វើឱ្យសុខភាពផ្លូចិត្តស្មុគស្មាញ ឬមិនរីករាយ។

២. បង្វឹកនិងថែទាំខួរក្បាលឱ្យមានសុខភាពល្អ ៖ ខួរក្បាលមានសុខភាពមិនល្អ ជំរុញឱ្យប៉ះពាល់ដល់ការគិត, ខណៈពេលដែលមិនទាន់ធ្លាក់ចូលក្នុងស្ថានភាពធ្ងន់ធ្ងរ ឬភាពស្មុគស្មាញខ្លាំង អ្វីដែលគួរធ្វើក្នុងការអនុវត្តនោះគឺ ការអប់រំចិត្តជាប្រចាំតាមរយៈការធ្វើសមាធិ ការស្វែងរកអ្នកជំនាញដើម្បីប្រឹក្សាសុខភាពផ្លូវចិត្ត រួមទាំងការធ្វើលំហាត់ប្រាណឱ្យបានរាល់ថ្ងៃ។ បង្វឹក និងថែរទាំខួរក្បាលឱ្យមានសុខភាពល្អមានន័យថា ធ្វើយ៉ាងណាឱ្យខ្លួនឯងអនុវត្តន៍សកម្មភាពប្រចាំថ្ងៃក្នុងការទប់ស្កាត់ គ្រប់គ្រងទម្លាប់មិនល្អដើម្បីរក្សាសុខុមាលភាពផ្លូវចិត្តឱ្យនឹងធឹង។

៣. និយាយជាមួយខ្លួនឯង ឬមនុស្សដែលទុកចិត្ត ៖ នៅពេលកើតមានភាពស្មុគស្មាញ គឺជំរុញឱ្យមានភាពច្របូកច្របល់ជាច្រើននៅក្នុងចិត្ត ហើយនៅពេលដែលបៀមទុក្ខរឿងរ៉ាវទាំងនេះយូរៗទៅ វានឹងបង្កឱ្យសុខភាពផ្លូវចិត្តមានបញ្ហាក្នុងកម្រិតណាមួយ។ ដូច្នេះ សូមនិយាយជាមួយខ្លួនឯង ឬមនុស្សដែលទុកចិត្ត​ ចាត់ជាកត្តាមួយជួយឱ្យជំរុញឱ្យភាពមន្ទិលទាំងឡាយ បានធូរស្រាលជាងមុន ហើយការនិយាយជាមួយខ្លួនឯងទៀតសោធ អាចនិយាយនៅមុខកញ្ចក់ ការស្មឹងស្មាធិ៍នៅក្បែរធម្មជាតិ ឬការសរសេរកំណត់ហេតុចេញមកក្រៅជាដើម៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិនចំនួន ៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2024

អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០កន្លែង...

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ប្រកាសជ្រើសរើសនិស្សិតនារី ១២០នាក់ឱ្យទទួលបានការស្នាក់នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ដោយមានការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១២០នាក់ ឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ន នៃអន្តេវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា២០២៥-២០២៦។

រៀនជំនាញកែច្នៃបន្លែ ផ្លែឈើ ដោយ​មិនគិតថ្លៃ​ពីវិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា (NPIC) ប្រកាសជាថ្មី​ក្នុងការ​ជ្រើសរើស​សិក្ខាកាម​ចូលរៀនជំនាញកែច្នៃបន្លែផ្លែឈើ ដោយ​មិន​គិតថ្លៃ ក្រោម​កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់របស់រាជរដ្ឋាភិបាល។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីរដ្ឋាភិបាលសាធារណៈរដ្ឋឆែក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាធារណៈឆែកពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2023

សាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុនប្រកាសជ្រើសរើសនិស្សិតឆ្នាំមូលដ្ឋាន និងឆ្នាំទី២ផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ...

មជ្ឈមណ្ឌលស៉ីមេអូ RELC ផ្ដល់អាហារូបករណ៍ដល់បុគ្គលិកអប់រំចំនួន១៤កន្លែង លើវគ្គបណ្ដុះបណ្ដាល និងបច្ចេកទេសបង្រៀនភាសាអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើស បុគ្គលិកអប់រំ និងគ្រូបង្រៀនភាសាអង់គ្លេស ចំនួន១៤នាក់ ទៅសិក្សាអាហារូបករណ៍ វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេស នៅ មជ្ឈមណ្ឌលស៊ីមេអូ RELC សម្រាប់ឆ្នាំ២០២៦។ វគ្គបណ្ដុះបណ្ដាល..

ក្រសួងអប់រំជ្រើសរើសនិស្សិត ១២០នាក់ ទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងបរិញ្ញាបត្រ នៅ​ប្រទេស​វៀតណាម ក្នុងឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

យោង​ទៅ​លើ​អនុស្សរណៈ នៃ​កិច្ច​ព្រមព្រៀង​ស្តីពី​កិច្ច​សហប្រតិបត្តិការ​អប់រំ រវាង​ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងអប់រំ បណ្តុះបណ្តាល នៃសាធារណរដ្ឋសង្គមនិយម​វៀតណាម...

អាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2025

សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧ ក្រោម​កម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេស​ហុងគ្រី នឹង​ផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា...

ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *