អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានបច្ចេកទេឧស្សាហកម្មឆ្នាំសិក្សា២០២២-២០២៣

ភ្នំពេញ – វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម សម្រេចផ្តល់អាហារូបករណ៍ដល់យុវជន សាធារណជន សិស្សានុសិស្ស ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំសិក្សា២០២២-២០២៣ ចំនួន ៩៤០កន្លែង និងបង់ថ្លៃចំនួន៧៤០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនជំនាញសិក្សាជាច្រើនកម្រិតរួមមាន សញ្ញាបត្របរិញ្ញាបត្របច្ចេកវិទ្យា/ឯកទេស សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស/បរិញ្ញាបត្ររង សញ្ញាបច្ចេកទេស និងវិជ្ជាជីវៈ១ ២ ៣ ។

អាហារូបកណ៍ផ្ដល់ជូនការសិក្សាជំនាញព័ត៌មានវិទ្យា៨០កន្លែង ពាណិជ្ជកម្មអេឡិចត្រូនិច៤០កន្លែង វិស្វកម្មរថយន្ត៨០កន្លែង បរិក្ខាត្រជាក់៦០កន្លែង វិស្វកម្មលោហៈ៤០កន្លែង គ្រប់គ្រងបច្ចេកវិទ្យា៤០កន្លែង វិស្វកម្មអគ្គិសនី៤០កន្លែង និងវិស្វកម្មលោហៈបន្ទះបន្សារ៦០កន្លែង ។ លើសពីនេះ ជំនាញការថែទាំនិងជួសជុលអគ្គសនីរថយន្ត១២០កន្លែង ការថែទាំនិងជួសជុលអគ្គិសនីរថយន្ត៦០កន្លែង សេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន១២០កន្លែង ការផ្សារអគ្គិសនី១២០កន្លែង សេវាកម្មគ្រប់គ្រងយានដ្ឋាន២០កន្លែង ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ៦០កន្លែង និងការបន្ស៊ីលោហៈ៤០កន្លែង ។ គួរបញ្ជាក់ថាអាហារូបករណ៍បែងចែកចំនួនសិក្សាជំនាញទៅតាមកម្រិតសញ្ញាបត្រសិក្សាដែលបានផ្ដល់ជូន ។

លក្ខខណ្ឌជ្រើសរើសសម្រាប់បក្ខេជនត្រូវបានបែងចែកទៅតាមកម្រិតសិក្សាដូចជា កម្រិតបរិញ្ញាបត្របច្ចេកវិទ្យា/ឯកទេសត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានតម្លៃស្មើ កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស/បរិញ្ញាបត្ររងត្រូវមានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣ ឬសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(ជាប់ឬធ្លាក់) ឬសញ្ញាបត្រមានតម្លៃស្មើ ។ កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣ ត្រូវមានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ២ ឬសញ្ញាបត្រដែលមានតម្លៃស្មើ កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ត្រូវមានសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ(ជាប់ឬធ្លាក់) ឬវិញ្ញាបនបត្រវិជ្ជាជីវៈ(VC) ឬសញ្ញាបត្រមានតម្លៃស្មើ ។

ជាមួយគ្នានេះ បេក្ខជន-បេក្ខនារីដែលមានចំណាប់អារម្មណ៍ក្នុងការសិក្សាត្រូវបំពេញបែបបទពាក្យសុំចូលរៀន សាលាកប័ត្រឯកត្តជន និងកិច្ចសន្យា០១ច្បាប់ សញ្ញាបត្រ ឬលិខិតបញ្ជាក់០១ច្បាប់ សៀវភៅគ្រួសារថតចម្លង១ច្បាប់ អត្តសញ្ញាណប័ណ្ណថតចម្លង០១ច្បាប់ និងរូបថតថ្មីពាក់អាវធំផ្ទៃក្រោយពណ៌ខៀវទំហំ ៤x៦(២សន្លឹក) និងរូប៣x៤ (២សន្លឹក) ។ បេក្ខជន-បេក្ខនារីដែលមានពិការភាព ស្រ្តី សិស្សានុសិស្ស ជនជាតិដើមភាគតិចត្រូវបានផ្ដល់អាទិភាព ។

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០១៥ ៨២១ ៨២៧ – ០៨៧ ៥២៥ ៥០៩ – ០៧០ ៧១៩ ៦០០ ។ ទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់គ្រប់ចំនួនកំណត់ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Erasmus University Rotterdam នៅប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគ្រប់គ្រង Rotterdam នៃសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ពីកម្មវិធីអាហារូបករណ៍ Erasmus ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត សិក្សានៅចក្រភពអង់គ្លេស ពីកម្មវិធី International Postgraduate Excellence Award

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2026

ដំណឹងល្អសម្រាប់សិស្ស-និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់អនុបណ្ឌិត (Master's Degree) នៅចក្រភពអង់គ្លេស

ឱកាសផ្លាស់ប្ដូរការសិក្សា៨សប្ដាហ៍នៅសាកលវិទ្យាល័យក្យូតូ ប្រទេសជប៉ុនឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2024

ឱកាសទទួលបានការផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យក្យូតូ នាប្រទេសជប៉ុនក្នុងឆ្នាំសិក្សា២០២៥ ពីកម្មវិធីអាហារូបករណ៍ 2025 Kyoto University Amgen Scholars Program។ កម្មវិធីផ្លាស់ប្ដូរការសិក្សាមានរយៈពេល៨សប្ដាហ៍...

ក្រសួងអប់រំផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំង​ជំនាន់ទី៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៥ឆ្នាំសិក្សា២០២៣-២០២៤ ។...

រដ្ឋមន្រ្តីអប់រំផ្តល់អាហារូបករណ៍ ១០០% នៅវិទ្យាស្ថានគរុកោសល្យ​បាត់ដំបង ជូនដល់​កូនៗ​របស់វីរៈកងទ័ពកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

វិទ្យាស្ថានគរុកោសល្យ​បាត់ដំបង បានប្រកាស​ជូនដំណឹង​ដល់​ក្រុមគ្រួសារវីរៈកងទ័ព​កម្ពុជា ដែល​បាន​ពលីជីវិត​ក្នុង​បុព្វ​ហេតុ​ការពារ​បុរណភាព​ទឹកដីថា វិទ្យាស្ថាន​បានសម្រេច​ផ្តល់ជូនអាហារូបករណ៍ ១០០%

ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី ICESCO Young Professionals នៅប្រទេសម៉ារ៉ុក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2025

កម្មវិធី ICESCO Young Professionals នៃ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ឥស្លាមពិភពលោក (The Islamic World Educational, Scientific and Cultural Organization) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា...

ឱកាសសម្រាប់អ្នកស្រាវជ្រាវ ៖ ស្ថានទូតបារាំងផ្តល់ «អាហារូបករណ៍ការផ្លាស់ប្តូរការស្រាវជ្រាវភាសាបារាំង ឆ្នាំ២០២៦»

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2026

សម្រាប់អ្នកស្រាវជ្រាវកម្ពុជា និងមានអាយុក្រោម ៤៥ ឆ្នាំ ដែលចង់ទៅបំពេញការស្រាវជ្រាវនៅប្រទេសបារាំង ពេលនេះស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់ វគ្គទី១ នៃកម្មវិធីផ្លាស់ប្តូរការស្រាវជ្រាវ...