ឯកឧត្តម ហ៊ុន ម៉ាណែត ៖ កិច្ច​ការ​សំខាន់​ក្នុង​ការ​កាត់បន្ថយ​ភាពក្រីក្រ គឺការ​បង្កើត​ការងារ

ភ្នំពេញ – ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និង​ការ​លើក​កម្ពស់ជីវភាព​ប្រជាជន គឺជា​គោល​ដៅ​របស់ប្រទេស​កម្ពុជា ដូច្នេះ​កិច្ច​ការ​សំខាន់​មួយ​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ គឺ​ការ​បង្កើត​ការងារ​ ។ នេះ​ជា​ការ​លើក​ឡើង​របស់ ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ក្នុងពិធីសម្ពោធ​រោងចក្រ​ផលិតកេសកាតុង OJI PACKAGING Cambodia កាលពីពេលថ្មីៗនេះ។

បើតាម​ទស្សនៈរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត មានកិច្ច​ការ​ធំៗចំនួន​បី នៅ​ក្នុង​កិច្ច​ការ​បង្កើត​ការងារ​ជូន​ប្រជាជន នោះគឺ ៖

១). បរិមាណ ៖ បើតាម​ប្រសាសន៍​របស់ ឯកឧត្តម ហ៊ុន ម៉ាណែត បរិមាណ គឺមិន​ត្រូវ​ប្រមូលផ្តុំ​តែ​នៅ​រាជធានីភ្នំពេញ ឬខេត្តព្រះសីហនុ ឬ​ក៏​នៅទីណានោះទេ ហើយ​ជាគោល​ដៅ​របស់រាជរដ្ឋាភិបាល គឺ​ត្រូវ​បង្កើត​ការងារ​ឱ្យ​បានច្រើន និង​រុញ​ការងារ​ឱ្យ​ដល់​មូលដ្ឋាន។

ឯកឧត្តម ហ៊ុន ម៉ាណែត

“កន្លែង​ណាដែលមាន​សក្តានុពលខាងកសិកម្ម យើង​ជំរុញ​ខាងកសិកម្ម, កន្លែង​ណាមានសក្តានុពល​ក្នុង​ការ​អភិវឌ្ឍវិស័យ​ទេសចរណ៍ យើង​លើកទឹកចិត្ត​ឱ្យ​បង្កើត​នូវ​ឧស្សាហកម្មទេសចរណ៍… ធ្វើ​យ៉ាង​ណា​យើង​បង្កើត​ការងារ​ឱ្យ​បានច្រើន​ បង្កើត​នៅ​កន្លែង​ដែលមាន​សក្តានុពល និង​រុញ​ឱ្យ​ដល់មូលដ្ឋានដើម្បីឱ្យ​កូនចៅ​ប្រជាពលរដ្ឋ​យើង​មានការងារធ្វើ”

២). គុណភាព ៖ ចំពោះ​អាជីវកម្ម ឬការវិនិយោគ​ដែលមានគុណភាព គឺជា​កិច្ច​ការ​មួយ​យើង​ត្រូវ​យក​ចិត្ត​ទុកដាក់ , គុណភាពមាន៥ចំណុច ទី១ ការវិនិយោគ​ដែលមាន​យុទ្ធសាស្រ្ត​ច្បាស់លាស់ និងយូរ​អង្វែង, ២.ការផ្តល់​ឱកាស​ឱ្យ​កម្មករ​និយោជិត​ទទួលបាន​នូវ​បៀវត្សរ៍ និង​អត្ថប្រយោជន៍​ល្អ រួម​ជាមួយ​នឹង​ឱកាសឱ្យ​គាត់បង្កើន​សមត្ថភាព, ៣.ការវិនិយោគ​ និង​បង្កើត​ការងារ​ដែលផ្តល់​ការ​ការពារសិទ្ធិ និង​យក​ចិត្ត​ទុកដាក់ទៅ​លើសុខមាលភាពរបស់អ្នកទាំងអស់គ្នា ជាពិសេស​របស់កម្មករនិយោជិត, ៤.ការវិនិយោគ​ត្រូវ​យកចិត្ត​ទុកដាក់ផងដែរ​ទៅ​លើបរិស្ថាន សហគមន៍ និង​សង្គមជាតិ, និង ៥.ការពង្រឹងការ​លើក​កម្ពស់ប្រសិទ្ធិភាព ផលិតភាពការងារ តាមរយៈ​ការ​នាំ​ចូល​នូវ​បច្ចេកវិទ្យា​ទំនើប និង​ការ​ពង្រឹង​នូវ​របៀបរបបការងារថ្មី។

ឯកឧត្តម ហ៊ុន ម៉ាណែត

“ការគ្រប់គ្របទាំង​៥ចំណុចនេះ ខ្ញុំគិតថា ជាកត្តារួមផ្សំ​នៃការ​កំណត់ថា តើវិនិយោគណាមួយ ឬអាជីវកម្មណាមួយ​ដែលមានគុណភាព… គុណភាពនៃការផ្តល់​ឱ្យ​ការងារ គុណភាពបរិស្ថាន គុណភាពផាសុកភាព គុណភាពរក្សាច្បាប់ គុណភាពការចូលរួមចំណែក និង​ការ​​ពង្រឹង​នូវ​របៀបរបបការងារ និង​បច្ចេកវិទ្យានៅកម្ពុជា”

៣). សមធម៌ ៖ ការវិនិយោគ​ដែលមាន​លក្ខណៈសមធម៌ ត្រូវ​គិត​ទាំង​និយោជក និង​និយោជិត ។ បើតាម​ប្រសាសន៍​របស់ ឯកឧត្តម ហ៊ុន ម៉ាណែត តួរអង្គទាំងពីរសំខាន់​នៅ​ក្នុង​ការ​បង្កើតប្រព័ន្ធសង្វាក់​ឯកជន​ឱ្យ​ដើរ ដោយ​យើង​មិន​អាច​គិតតែក្រុមហ៊ុន ហើយ​អត់គិត​ពីកម្មករ ហើយ​ក៏​មិន​អាច​គិត​ពីកម្មករ មិន​គិត​ពី​ការ​បង្ក​លក្ខណៈ​ដល់​ក្រុមហ៊ុន​ដើម្បីដំណើរ​ការ ដូចជា​ការ​ផ្តល់​នូវ​ការ​លើកទឹកចិត្ត​ផ្សេងៗ​បាន​នោះទេ។ ពោល​គឺធ្វើ​យ៉ាងណា ឱ្យ​មានសុខដុម​នីយកម្ម​រវាង​និយោជក និង​និយោជិត។ ឯកឧត្តម​បញ្ជាក់ថា ច្បាប់ដែលកម្ពុជា​បាន​​ដាក់ចេញ គឺ​ដើម្បីការពារ​កម្មករកម្មការិនី ធ្វើ​យ៉ាង​ណា​នៅ​ក្នុង​ព្រំដែន​មួយ​ដែល​ធ្វើ​ឱ្យ​ភាគី​ទាំងពីរ​អាច​រួម​គ្នា​បាន សហការគ្នា ស្រឡាញ់គ្នា និងជួយ​គ្នា​។

ឯកឧត្តម ហ៊ុន ម៉ាណែត

“យើងអត់កាន់ជើងពីណាគេទេ យើង​កាន់ជើង​ជាតិ​យើង​ទាំងមូល ផលប្រយោជន៍​យើង​ជារួម ទាំង​សេដ្ឋកិច្ច ទាំងផលប្រយោជន៍​ជូនដល់ប្រជាពលរដ្ឋ​យើង ជាពិសេស​កម្មករ​កម្មការិនី…”

ដូច្នេះ​ហើយ រាជរដ្ឋាភិបាល​លើកទឹកចិត្ត​ ធ្វើយ៉ាងណា​ឱ្យ​ការវិនិយោគ​ប្រកបដោយ​សមធម៌ សំដៅផ្តល់​នូវ​អត្ថប្រយោជន៍​ដល់ទាំងនិយោជិត និង​និយោជក ដើម្បីធ្វើ​យ៉ាង​ណា​ឱ្យ​ភាគីទាំងពីរសប្បាយចិត្ត​រួម​គ្នាធ្វើការ។ បើទាំងពីរសប្បាយចិត្ត​បានផលរួម​នៅ​ក្នុង​សង្គមជាតិ​របស់យើង សេដ្ឋកិច្ច​បានដើរ ប្រជាពលរដ្ឋ​យើង​បានការងារធ្វើ មានការ​គាំពារ​ច្បាស់​លាស់ បៀវត្សរ៍​បានកើន នោះ​នឹង​មាន​ការ​កាត់បន្ថយភាពក្រីក្រ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ៥០កន្លែង ទៅសិក្សា​នៅប្រទេស​ចិន តាមរយៈកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2026

អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (លើកទី២) ចំនួន ៥០ កន្លែង

អាហារូបករណ៍​ទេពកោសល្យស្ទែម ចំនួន១០កន្លែង​នៅ​សាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

សម្រាប់សិស្សានុសិស្ស​ដែល​ចាប់អារម្មណ៍​ក្នុងការ​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ទៅ​លើជំនាញស្ទែម ពេលនេះ សាកលវិទ្យាល័យ CamTech បានប្រកាស​ពីអាហារូបករណ៍​ទេពកោសល្យ​ស្ទែម របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន...

អាហារូបករណ៍ភាសាអង់គ្លេសសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការ និងការគាំទ្រពី មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងសាលាអន្តរជាតិកម្ពុជាអូស្រ្តាលី (Australia Cambodia Education Academy – AusCam Academy)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែង​នៅ​សាកលវិទ្យាល័យលីមកុកវីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

ជាឱកាស​សម្រាប់សិស្សនិស្សិត​ដែលកំពុងស្វែង​រក​អាហារូបករណ៍​សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ​លីមកុកវីង ពេលនេះ គណៈកម្មាធិការអាហារូបករណ៍...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 30/09/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីក្រោមគម្រោង១លាន៥សែននាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍​ផ្ដល់ជូនការសិក្សាចំនួន២៧០នាក់ លើមុខជំនាញ៩ផ្សេងគ្នា។

ក្រសួងអប់រំផ្តល់​អាហារូបករណ៍ថ្នាក់បណ្ឌិត ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​មហាសារ៉ាខាម ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2024

ក្រសួងអប់រំ យុវជន និងកីឡា បាន​ឱ្យដឹងថា សម្រាប់ឆ្នាំ​២០២៤ សាកលវិទ្យាល័យ​មហាសារ៉ាខាម នៃព្រះរាជាណាចក្រ​ថៃ នឹងផ្តល់អាហារូបករណ៍ចំនួន ០១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់បណ្ឌិត...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ University of Luxembourg ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2026

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យលុចសំបួរ ពីកម្មវិធីអាហារូបករណ៍ជាច្រើន សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់...

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2024

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...

ក្រសួង​ប្រៃសណីយ៍​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​​ទេពកោសល្យ​ឌីជីថល​តេជោ ​២៥​កន្លែង​ ​លើ​ជំនាញ​ «​វិទ្យាសាស្ត្រ​កុំព្យូទ័រ​កង់​ទិច​» ​នៅ​សាកលវិទ្យាល័យ​ ​AUPP​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2026

​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​វិវត្ត​យ៉ាង​រហ័ស​នៃ​បច្ចេកវិទ្យា​ឌីជីថល ​និង​ការ​អភិវឌ្ឍ​មូលធន​មនុស្ស​ក្នុង​យុគសម័យ​ថ្មី​ ​និង​ក្នុង​គោលបំណង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​ការ​ប្រកួតប្រជែង​ផ្នែក​បច្ចេកវិទ្យា​