បរិច្ចាគឈាមបង្ហាញពីគំរូសប្បុរសធម៌ និងសង្រ្គោះជីវិតអ្នកដទៃ

ការបរិច្ចាគឈាម មិនត្រឹមតែជាឱកាសក្នុងការជួយសង្គ្រោះជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្តែសកម្មភាពនេះ ក៏ផ្ដល់នូវអត្ថប្រយោជន៍សម្រាប់សុខភាពអ្នកបរិច្ចាគផងដែរ។ មនុស្សមួយចំនួន មិនធ្លាប់បរិច្ចាគឈាមពីមុនមកនៅឡើយ ដោយហេតុថា ខ្លាច បារម្ភ ឬចង់បរិច្ចាគដែរ តែមិនដឹងបរិច្ចាគដោយរបៀបណា។ យ៉ាងណាក៏ដោយ មិនមែនមនុស្សគ្រប់គ្នា សុទ្ធតែអាចបរិច្ចាគបាននោះទេ ព្រោះមុននឹងផ្ដល់ឈាម អ្នកបរិច្ចាគត្រូវឆ្លងកាត់ការពិនិត្យសុខភាព និងធានាថា ពួកគេមានសុខភាពល្អ ដើម្បីជៀសវៀងបញ្ហាសុខភាពណាមួយ កើតលើអ្នកទទួលឈាម។

យោងតាមការសិក្សា បានឱ្យដឹងថា ការបរិច្ចាគឈាមទៀងទាត់ ផ្ដល់នូវអត្ថប្រយោជន៍សំខាន់ៗសម្រាប់សុខភាព ចំនួន ៤ ដូចជា៖

១. កាត់បន្ថយហានិភ័យការគាំងបេះដូង ៖ ការបរិច្ចាគឈាម យ៉ាងហោចណាស់ម្ដងជារៀងរាល់ឆ្នាំ អាចពង្រឹងលំហូរឈាម និងកាត់បន្ថយការស្ទះសរសៃឈាម។ ការសិក្សាដែលបានធ្វើឡើងតាំងពីទសវត្ស ១៩៩០ ដោយ NHS បានរកឃើញថា មនុស្សដែលមានទម្លាប់បរិច្ចាគឈាម អាចកាត់បន្ថយហានិភ័យនៃការគាំងបេះដូងបានរហូត ៨៨ភាគរយ។

២. រក្សាតុល្យភាពជាតិដែក ៖ ការផ្ទុកជាតិដែកច្រើនពេកក្នុងឈាម អាចនាំឱ្យបំពង់សរសៃឈាមក្រាស ឬរឹង ធ្វើឱ្យលំហូរឈាមដំណើរការមិនស្រួល ក្នុងរាងកាយរបស់អ្នកទាំងមូល។ ការបរិច្ចាគឈាមជួយអាចជួយកាត់បន្ថយបរិមាណជាតិដែកក្នុងឈាម និងបន្ថយហានិភ័យនៃជំងឺក្រិនសរសៃឈាម។

៣. បង្ហាញពីបញ្ហាសុខភាពដែលអាចកើតមាន ៖ មុនពេលបរិច្ចាគឈាម ទោះបីជាអ្នកមិនទទួលបានការពិនិត្យសុខភាពទូទៅពេញលេញ តែអ្នកនឹងទទួលបានការពិនិត្យខ្នាតតូច ដែលអាចបង្ហាញពីបញ្ហាសុខភាពក្នុងរាងកាយ។ ការពិនិត្យនោះមានដូចជា ៖ ការវាស់សម្ពាធឈាម, សីតុណ្ហភាពក្នុងរាងកាយ, ការពិនិត្យកូលេស្តូរ៉ល, អេម៉ូក្លូប៊ីន, ជាតិដែក និងជីពចរ។ ការពិនិត្យទាំងនេះ អាចជួយបង្ហាញពីបញ្ហាសុខភាព ដែលប្រហែលជាអ្នកមិនដឹង។

៤. កាត់បន្ថយហានិភ័យជំងឺមហារីក ៖ នៅពេលប្រព័ន្ធឈាមក្នុងរាងកាយមានចលនាល្អប្រសើរហើយ វានឹងធ្វើឱ្យរាងកាយកាន់តែរឹងមាំ និងកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក។ ការបរិច្ចាគឈាមអាចជួយកាត់បន្ថយកម្រិតជាតិដែកក្នុងរាងកាយ ដែលជាហានិភ័យ នៃជំងឺមហារីកជាច្រើនដូចជាមហារីកថ្លើម មហារីកសួត និងជំងឺសរសៃឈាមបេះដូង។

យ៉ាងណាក៏ដោយ ការបរិច្ចាគឈាម ក៏ត្រូវបានកំណត់លក្ខខណ្ឌមួយចំនួនផងដែរ លក្ខខណ្ឌទាំងនោះមានដូចជា ត្រូវមានសុខភាពល្អ, គីឡូគ្រប់គ្រាន់ (ចាប់ពី ៤៥គីឡូឡើងទៅ), និង មានអាយុចាប់ពី ១៨ ដល់៦០ឆ្នាំ។ ប្រសិនបើអ្នកមានគម្រោងនឹងធ្វើការបរិច្ចាគឈាម អ្នកអាចអនុវត្តសកម្មភាពមួយចំនួនដូចជា បរិភោគទឹកឱ្យបានច្រើន, បរិភោគអាហារឱ្យបានគ្រប់គ្រាន់, ធ្វើលំហាត់ប្រាណ និងទទួលទានវីតាមីនចម្រុះ ដែលមានជាតិដែក។

តើលោកអ្នក​មានគម្រោងនឹងបរិច្ចាគឈាមដែរ ឬទេ?

នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ សហភាពសហព័ន្ធយុវជន​កម្ពុជា រាជធានីភ្នំពេញ សហការជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នឹងរៀបចំកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ «រួមគ្នា សង្គ្រោះជីវិត» ។ កម្មវិធីនេះរៀបចំឡើងដើម្បីចូលរួមផ្តល់ឈាមជួយសង្គ្រោះជីវិតអ្នកជំងឺដែលមានតម្រូវការឈាម និងជំរុញផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋមានការយល់ដឹងកាន់តែច្បាស់ពីសារសំខាន់នៃការចូលរួមបរិច្ចាកឈាមដោយស្ម័គ្រចិត្ត។

សម្រាប់លោកអ្នក​ដែលមាន​បំណងចូលរួម​កម្មវិធីនេះ អាច​អញ្ជើញ​ទៅកាន់អគារខេមរានី ស.ស.យ.ក. រាជធានីភ្នំពេញ ស្ថិតនៅតាម​បណ្តោយ​វិថីវិចិត្រ​សិល្បៈ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៨:០០នាទីព្រឹក ដល់​ម៉ោង ១៦:០០នាទីរសៀល៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2026

សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈ​សមាគមនិស្សិតកម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន នឹង​ជ្រើសរើស​និស្សិត​កម្ពុជាឆ្នើម​ចំនួន ៥ សម្រាប់អាហារូបករណ៍...

CADT ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ AI, Data Science និង Cybersecurity រហូតដល់ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2026

ត្រៀមខ្លួនដើម្បីក្លាយជាអ្នកដឹកនាំបច្ចេកវិទ្យាឌីជីថលនាពេលអនាគត៖ ការទទួលពាក្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក បញ្ញាសិប្បនិម្មិត និងវិទ្យសាស្រ្តទិន្នន័យ (AI and Data Science)

អាហារូបករណ៍​ ​១០០​%​ ​ចំនួន​ ១​ ៨០៨ ​កន្លែង​ ថ្នាក់​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​សម្រាប់​សិស្ស​ទើប​ចប់​បាក់ឌុប​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2026

​សមាគម​សហព័ន្ធ​សិស្ស​-​និស្សិត​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស ​និង​វិជ្ជាជីវៈ ​បាន​ប្រកាស​ផ្ដល់​អាហារូបករណ៍​ ​១០០​%​ ​សរុប​ចំនួន​ ​១ ៨០៨ ​កន្លែង​

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍កន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ ACE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2023

អង្គការ Advanced Centre for Empowerment (ACE) ប្រកាសផ្ដល់អាហារូបករណ៍កន្លែងស្នាក់សម្រាប់សិស្សថ្នាក់ទី១២ ឬនិស្សិតឆ្នាំទី១ និងចាប់ផ្ដើមឆ្នាំទី២ ។ អាហារូបករណ៍ផ្ដល់កន្លែង...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់៧០កន្លែងពីកម្មវិធីអាហារូបករណ៍ CP ALL ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2023

កម្មវីធីអាហារូបករណ៍ CP ALL បើកផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងឡាវ សម្រាប់​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃឆ្នាំសិក្សា២០២៣ ។...