គួរចាត់ចែងលុយបែបណា ដើម្បីឱ្យសល់ក្រោយចប់ភ្ជុំ និងចាយគ្រប់ដល់ចុងខែ?

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ជូនលុយឪពុកម្ដាយ សាច់ញាតិបងប្អូន និងមនុស្សជាទីស្រឡាញ់ ជួបជុំមិត្តភក្ដិ ធ្វើម្ហូបទៅវត្ត និងចូលបុណ្យ សុទ្ធសឹងតែជាសកម្មភាពដែលត្រូវចំណាយលុយ។ ដូច្នេះ រាល់ខែបុណ្យទាន រួមទាំងខែភ្ជុំផង ប្រជាជនទូទៅតែងតែត្រូវចំណាយច្រើនជាងខែធម្មតា។ ហេតុនេះ គួរចាត់ចែងលុយបែបណា ដើម្បីឱ្យសល់ក្រោយចប់ភ្ជុំ និងអាចចាយគ្រប់ដល់ចុងខែ?

លោក ទិត កំរង អ្នកជំនាញហិរញ្ញវត្ថុ និងជាស្ថាបនិក និងប្រធានក្រុមហ៊ុន Rithipul Co., Ltd ក៏ដូចជាស្ថាបិន Kotluy App មានប្រសាសន៍ថា ការគ្រប់គ្រងហិរញ្ញវត្ថុ ទោះជាក្នុងលក្ខខណ្ឌក្រុមហ៊ុនក្ដី គ្រួសារក្ដី ឬផ្ទាល់ខ្លួនក្ដី ធាតុសំខាន់បំផុត គឺការរៀបចំផែនការថវិកា។ លោកបន្តថា ដើម្បីរៀបចំផែនការបានត្រឹមត្រូវ គឺត្រូវធ្វើឡើងតាំងពីដើមឆ្នាំ និងផ្អែកលើចំណូលជាក់ស្ដែង ហើយការបែងចែកត្រូវផ្ដោតលើ ថវិកាចំណាយសម្រាប់ជីវភាពប្រចាំថ្ងៃ ចំណាយសម្រាប់គ្រាអាសន្ន ថវិកាសម្រាប់ចំណាយខែបុណ្យទាន និងការជួបជុំជាដើម។

លោក ទិត កំរង អ្នកជំនាញហិរញ្ញវត្ថុ និងជាស្ថាបនិក និងប្រធានក្រុមហ៊ុន Rithipul Co., Ltd ក៏ដូចជាស្ថាបិន Kotluy App ។

ការរៀបចំផែនការចំណាយ មិនមែនទាល់តែមានបុណ្យទាន ទើបយើងប្រឹងរកលុយ ប្រឹងសន្សំទុកនោះទេ ព្រោះនៅពេលនោះវានឹងគៀក អាចនឹងបង្កជាហានិភ័យផ្សេងៗកើតឡើង ដូចជាអាចនឹងខ្ចីគេ អាចនឹងអត់មានលុយទៅស្រុក ឬក៏បានទៅស្រុកដែរ ប៉ុន្តែមានលុយតិចតួច ពិបាកទំនាក់ទំនង ឬចាយវាយ។

បើតាមលោក កំរង ការបង្កើតផែនការចំណាយ គឺធ្វើឡើងនៅអំឡុងខែ ១១ ឬខែ១២ គឺល្អបំផុត។ ពេលនោះយុវជនអាចកំណត់ថា ថវិកាដែលមានអាចចំណាយប៉ុណ្ណា ទើបមិនប៉ះពាល់សុខភាពហិរញ្ញវត្ថុ។ លោកបន្តថា រាល់ផែនការ ដែលបានរៀបចំ ត្រូវតែអនុវត្ត និងត្រូវមានខ្ទង់មួយ ដើម្បីសន្សំជារៀងរាល់ខែ។ លោកបានលើកឧទាហរណ៍ជាក់ស្ដែងថា ក្នុងលក្ខខណ្ឌ ដែលបុគ្គលបានកំណត់មួយលានរៀលសម្រាប់ខែបុណ្យទាន យើងត្រូវដកលុយមួយផ្នែកតូចនៃចំណូលសន្សំរាល់ខែ ហើយនៅពេលដល់ថ្ងែបុណ្យមកដល់ គឺអាចចាយតែមួយលានរៀលនោះបានហើយ, លើសពីនេះនៅក្នុងមួយលាននោះ គឺយុវជន ឬអ្នកចំណាយអាចបែងចែក ទៅលើការចាយវាយចំបាច់បំផុត ដូចជា ជូនអ្នកមានគុណ ទៅវត្ត និងជួបជុំមិត្តភក្ដិ ឬសាច់ញាតិ។

លោកបានសង្កត់ធ្ងន់ថា អ្នកដែលត្រូវប្រយ័ត្នខ្លាំងលើការចាយវាយ នៅអំឡុងពេលបុណ្យទានគឺ អ្នកដែលមានប្រាក់ចំណូលសម្រាប់ចាយត្រឹមតែមួយខែៗ ជាពិសេស កម្មករកម្មការនីរោងចក្រ និងអ្នកធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ លោកបន្ថែមថា ក្នុងរដូវកាលនេះ ពួកគាត់អាចប្រឈមមុខនឹងបញ្ហាបំណុល ព្រោះថា ចំណូលដែលពួកគាត់ទទួលបាននៅដដែល ប៉ុន្តែចំណាយកើនឡើងលើសរាល់ខែ, ហេតុនេះ ការគម្រោងថវិកា គឺចាំបាច់ និងសំខាន់ខ្លាំង និងអាចជួយពួកគាត់ជៀសផុតពីបញ្ហាវិបត្តិហិរញ្ញវត្ថុផ្ទាល់ខ្លួន និងគ្រួសារ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគារអ៊ូរីសម្រាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគាអ៊ូរីសម្រាប់កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហារូបករណ៍ផ្ដល់ជូន...

គ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang ប្រទេសចិន ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ភាសាចិន ១ឆ្នាំ ដល់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/06/2026

ផ្អែកតាមការប្រកាសរបស់ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC), សមាគម ក្រោមកិច្ចសហការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang នាទីក្រុងវិនចូវ (Wenzhou) ក្នុងគោលបំណង...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបប្រកាស​ផ្ដល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស​ជាច្រើន​កន្លែងសម្រាប់យុវជន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសផ្ដល់អាហារូបករណ៍១០០% ជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណជន ចូលសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស រយៈពេល២ឆ្នាំ។

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Peking (PKU)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/04/2026

វិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង (ISSCAD) នៃសាកលវិទ្យាល័យ Peking ជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍អន្តរជាតិសម្រាប់កម្មវិធីសិក្សាឆ្នាំ ២០២៦។

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ផ្តល់អាហារូបករណ៍ថ្នាក់​ឧត្តមសិក្សា​៨កន្លែង សម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2023

មន្ទីរអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៨កន្លែង ...

សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​ប្រកាស​លទ្ធផល​ប្រឡង​អាហារូបករណ៍​ប្រចាំ​ឆ្នាំ​២០២៦​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2026

​សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​បាន​ប្រកាស​លទ្ធផល​នៃ​ការ​ប្រឡង​និស្សិត​អាហារូបករណ៍​ឆ្នាំ​ ​២០២៦​ ​ជា​ផ្លូវការ​ និង​បាន​អបអរសាទរ​ជាមួយ​ជ័យលាភី​ដែល​មាន​ទេពកោសល្យ​។

ឱកាសសិក្សា​ជំនាញកក់សំបុត្រយន្តហោះ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2025

ដើម្បីចូលរួម​ពង្រឹងគុណភាពសេវាកម្ម និង​ការ​អភិវឌ្ឍ​សមត្ថភាព និង​ជំនាញថ្មី​ដល់យុវជន សិស្ស និស្សិត និង​អ្នក​បម្រើ​ការក្នុងឧស្សាហកម្ម​ទេសចរណ៍ ជាពិសេស​ជំនាញកក់សំបុត្រយន្តហោះ ក្រសួងទេសចរណ៍ បានប្រកាស​ដល់​អ្នក​បម្រើ​ការ​ក្នុងវិស័យ...