ឯកឧត្តម ហេង សួរ ៖ ក្រៅពីយុវជនគោលដៅ ការបណ្តុះបណ្តាលជំនាញ ក៏​បើកចំហរសម្រាប់ពលរដ្ឋទូទៅដែលចង់បានជំនាញពិតប្រាកដ

ក្នុង​ឱកាសចុះផ្សព្វផ្សាយ​ពី “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” នៅ​ខេត្តកំពង់ស្ពឺ​កាលពីដើមសប្តាហ៍នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ក្រៅពីក្រុមយុវជនគោលដៅ ​​​​​​​ប្រជាពលរដ្ឋ​ទូទៅ​​ អ្នកកំពុងធ្វើការ ក៏ដូចជាកសិករ ដែលចង់បានជំនាញមួយច្បាស់លាស់ ក៏​អាចចុះឈ្មោះដើម្បី​ទទួលបានការបណ្តុះបណ្តាលជំនាញផងដែរ។

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ត្រូវ​បានរាជរដ្ឋាភិបាលអាណត្តិទី៧ ប្រកាស​ដាក់​ឱ្យ​អនុវត្ត​កាលពីចុងឆ្នាំ២០២៣ ដើម្បីជាប្រយោជន៍​ដល់យុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បានទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ក្លាយជាអ្នកដែលមានជំនាញមួយពិតប្រាកដ មានការងារមួយកាន់តែសមរម្យ មានចំណូលទៀងទាត់ ដែលជួយដល់យុវជនខ្លួនឯងផង និងគ្រួសារផង។

យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ អាចចុះឈ្មោះ និងទទួលបានការបណ្ដុះបណ្ដាលនៅតាមបណ្ដាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនានា ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ដោយមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ២៨ម៉ឺនរៀលថែមទៀត។

ឯកឧត្តម ហេង សួរ មានប្រសាសន៍ថា ក្រៅពីយុវជនក្រុមគោលដៅ រាជរដ្ឋាភិបាលក៏បានបើកជំហរការបណ្តុះបណ្តាលជូនប្រជាពលរដ្ឋទូទៅ អ្នកកំពុងបម្រើការងារ និងអ្នកកំពុងធ្វើស្រែចំការដែលចង់បានជំនាញពិតប្រាកដ ដោយពួកគាត់ក៏អាចចូលសិក្សាជាមួយវេនសិក្សារហូតដល់៧ជម្រើសដែលបត់បែនបំផុត ដើម្បីទទួលបានឱកាសការងារសមរម្យ និងមានផលិតភាពការងារខ្ពស់ជាងមុន។

បើតាម ឯកឧត្តម កត្តា អ៊ន អ្នកនាំពាក្យ​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ កម្មវិធី “បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់‍ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” របស់រាជរដ្ឋាភិបាល គិត​ត្រឹម​ឆមាសទី១ ឆ្នាំ២០២៤ សាលា​បណ្តុះបណ្តាលជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ស្ថិត​ក្រោម​ឱវាទរបស់ក្រសួង ទទួលបាន​យុវជន​ចំនួនជាង ៤ម៉ឺន៥ពាន់នាក់ ដែលបានចុះឈ្មោះចូលរៀន។

យុវជនទាំងនោះ បានជ្រើសរើសជំនាញសិក្សាដែលខ្លួនពេញចិត្តបានក្នុងចំណោមជំនាញទាំង ៤៥ ក្នុងវិស័យអាទិភាពសំខាន់ៗចំនួន១០ រួមមាន សំណង់, អគ្គិសនី និងថាមពល, អេឡិចត្រូនិក, បរិក្ខារត្រជាក់និងកម្ដៅ, កម្មន្តសាល, មេកានិកទូទៅ/មេកានិករថយន្ត, ទេសចរណ៍, សេវាកម្ម, កសិកម្ម និង​កសិ-​​ឧស្សាហកម្ម, និង ធុរកិច្ចនិងព័ត៌មានវិទ្យា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ ​Chevening​ ​ឆ្នាំ​២០២៧​-​២០២៨​ ​បើក​ទទួល​ពាក្យ​ផ្លូវការ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2026

កម្មវិធីអាហារូបករណ៍ដ៏ល្បីល្បាញរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ជាផ្លូវការ សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨។

ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2023

កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេស​កូរ៉េ ...

អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...

ឱកាសអាហារូបករណ៍សិក្សានៅប្រទេសអូស្ត្រាលី ពី Macquarie University International Scholarship សម្រាប់និស្សិត​ពីតំបន់អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2025

សាកលវិទ្យាល័យ Macquarie ដែលជាគ្រឹះស្ថានសិក្សាលំដាប់ថ្នាក់អន្តរជាតិមួយក្នុងប្រទេសអូស្ត្រាលី កំពុងប្រកាសផ្តល់អាហារូបករណ៍ Vice-Chancellor's International Scholarship សម្រាប់និស្សិតឆ្នើមមកពីបណ្តា...

ឱកាសសិក្សាជំនាញ AI ពីកម្មវិធី Google Course Artificial Intelligence 2024 តាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2024

កម្មវិធី Google Course Artificial Intelligence 2024 ផ្ដល់ការសិក្សាអំពី Artificial Intelligence(AI) សម្រាប់ឆ្នាំសិក្សា២០២៤ ។ ការសិក្សាវគ្គខ្លីនេះផ្ដល់...

អាហារូបករណ៍សិល្បៈអមតៈ អាន ចនផន ផ្ដល់អាហារូបករណ៍សាច់ប្រាក់ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2025

តាមរយៈ កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចនផន កំពុងប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី ឱ្យទទួលបានឱកាសអាហារូបករណ៍សាច់ប្រាក់ចំនួន១៥០០ដុល្លារក្នុងមួយឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ការសិក្សាអភិវឌ្ឍន៍ជំនាញសិល្បៈ និងអភិវឌ្ឍន៍ជំនាញ...

មជ្ឈមណ្ឌលស៉ីមេអូ RELC ផ្ដល់អាហារូបករណ៍ដល់បុគ្គលិកអប់រំចំនួន១៤កន្លែង លើវគ្គបណ្ដុះបណ្ដាល និងបច្ចេកទេសបង្រៀនភាសាអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើស បុគ្គលិកអប់រំ និងគ្រូបង្រៀនភាសាអង់គ្លេស ចំនួន១៤នាក់ ទៅសិក្សាអាហារូបករណ៍ វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេស នៅ មជ្ឈមណ្ឌលស៊ីមេអូ RELC សម្រាប់ឆ្នាំ២០២៦។ វគ្គបណ្ដុះបណ្ដាល..

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសរថយន្តឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សាថ្មី ដល់សិស្សានុសិស្ស ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសរថយន្ត។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធី ១លាន៥សែននាក់ សម្រាប់សាធារណជន...

អាហារូបករណ៍សិក្សាភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2026

សាកលវិទ្យាល័យ Yunnan Normal University កំពុងផ្តល់អាហារូបករណ៍សម្រាប់វគ្គបណ្តុះបណ្តាលភាសាចិន ចំនួន ៣០ កន្លែង ដែលជាអាហារូបករណ៍បានចុះ MoU រវាងសាកលវិទ្យាល័យ និងសមាគមនិស្សិតកម្ពុជា​ប្រចាំ​...