ឯកឧត្តម ហង់ជួន ណារ៉ុន ៖ ការអប់រំដែលឆ្លើយតប គឺជាការអប់រំដែលធ្វើឱ្យអ្នកសិក្សាអាចផ្សារភ្ជាប់ខ្លួនទៅនឹងបរិបទវប្បធម៌ និងតម្រូវការមូលដ្ឋាន

ទីក្រុងគែរ – ក្នុង​សុន្ទរកថា តំណាង​ឱ្យ​ប្រទេស​ប្រចាំ​តំបន់​អាស៊ីប៉ាស៊ីហ្វិក ឯសន្និសីទស្តីពី​សកលនៃហ្រ្វង់កូហ្វនីវិទ្យាសាស្រ្ត​ នៅទីក្រុង​គែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និ​ងកីឡា បានថ្លែងថា ប្រទេស​កម្ពុជា​បានធ្វើ​កំណែទម្រង់​អនុវិស័យ​ឧត្តម​សិក្សា ដោយផ្តោតធ្វើ​យ៉ាងណា​ឱ្យ​គ្រឹះស្ថាន​ឧត្តមសិក្សា​ពង្រឹង​ស្វ័យ​ភាព ដើម្បី​ក្លាយ​ខ្លួន​ជា​គ្រឹះស្ថាន​ឧត្តមសិក្សា​សាធារណៈរដ្ឋបាល។

បើតាម​ការ​បញ្ជាក់របស់​ឯកឧត្តមបណ្ឌិត​សភាចារ្យ កំណែទម្រង់អនុវិស័យ​ឧត្តមសិក្សា​នៅ​កម្ពុជា មានអ័ក្ស​អាទិភាពចំនួន៣ ដោយ​ក្នុង​នោះ​រួមមាន អភិបាលកិច្ច កំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់ហិរញ្ញវត្ថុសធារណៈ ដែលជាចំណុចយុទ្ធសាស្ត្រសម្រាប់ការប្រែក្លាយគ្រឹះស្ថានឧត្តមសិក្សាទៅជាគ្រឹះស្ថានសធារណៈរដ្ឋបាល ឆ្លើយតបបានទៅនឹងចក្ខុវិស័យឆ្នាំ ២០៣០ និង ២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម ហង់ជួន ណារ៉ុន ក៏​បានប្រាប់ទៅ​អង្គសន្និសីទដែរថា កំណែទម្រង់អនុវិស័យឧត្តមសិក្សានៅកម្ពុជាមិនត្រឹមតែផ្តោតលើការពង្រឹងអភិបាលកិច្ចប៉ុណ្ណោះទេ តែក៏បានផ្តោតទៅលើការកែលម្អគុណវុឌ្ឍិសាស្ត្រាចារ្យ ការកែលម្អកម្មវិធីសិក្សា និងធនធានសិក្សា ដើម្បីឆ្លើយតបបានទៅនឹងតម្រូវការរបស់ទីផ្សាការងារ និងការប្រើប្រាស់បច្ចេកវិទ្យា វិធីសាស្ត្របង្រៀន ដោយត្រូវធ្វើយ៉ាងណាផ្សាភ្ជាប់ទ្រឹស្តីជាមួយនឹងទីផ្សាការងារដោយផ្ទាល់។

បើតាម​ប្រសាសន៍បញ្ជាក់របស់​ឯកឧត្តមរដ្ឋមន្រ្តី ការអប់រំដែលឆ្ឆើយតប គឺជាការអប់រំដែលធ្វើឱ្យអ្នកសិក្សាអាចផ្សាភ្ជាប់ខ្លួនទៅនឹងបរិបទវប្បធម៌ និងតម្រូវការរបស់មូលដ្ឋាន។

សូម​បញ្ជាក់ថា សន្និសីទស្តីពី​សកលនៃហ្រ្វង់កូហ្វូនីវិទ្យាសាស្រ្ត បានប្រព្រឹត្ត​ទៅ​ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ​២០២២ នៅ​ទីក្រុង​គែរ ប្រទេស​អេហ្ស៊ីប ដោយមានការចូលរួមពី រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការឧត្តមសិក្សា សាកលវិទ្យាធិការដែលជាសមាជិករបស់ទីភ្នាក់ងារសកលវិទ្យាល័យនៃក្រុមប្រទេសប្រើប្រាស់ភាសាបារាំង និងអ្នកពាក់ព័ន្ធជាច្រើនទៀត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

វិទ្យាស្ថានបច្ចេកទេស​ខេត្តព្រះសីហនុ បានប្រកាស​ផ្តល់​អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សា​កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ ១ (C1) ដោយសិក្សា​រយៈពេល​៤ខែ ដោយ​ឥតគិតថ្លៃ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសនិស្សិតចំនួន១នាក់ទៅសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ(Doctor of Medicine) នៅ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបបន្តជ្រើសរើសសិក្ខាកាមរៀនជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2025

តាមរយៈកម្មវិធី TVET ១លាន៥សែននាក់ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់វគ្គសិក្សាថ្មី។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យ​ឌីជីថលតេជោ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០០កន្លែង សម្រាប់សិស្សានុសិស្សសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យល្បីៗចំនួនប្រាំមួយរបស់កម្ពុជា។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០កន្លែងនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ​ គ្រី ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

អាហារូបករណ៍រដ្ឋាភិបាលជប៉ុននៅសាកលវិទ្យាល័យ Nagoya រយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/08/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Nagoya ពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្រោមកម្មវិធី YLP (Young Leaders’ Program) ផ្នែករដ្ឋបាលថែទាំសុខភាព។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2023

កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...

អាហារូបករណ៍ថ្នាក់បណ្ឌិតពី Hong Kong PhD Fellowship Scheme ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Hong Kong PhD Fellowship Scheme (HKPFS) នៅទីក្រុងហុងកុង ឆ្នាំ២០២៦-២០២៧។ អាហារូបករណ៍ជ្រើសរើសនិស្សិតសិក្សាលើថ្នាក់បណ្ឌិតច្រើនជាង៤០០នាក់ទូទាំងពិភពលោក។

អាហារូបករណ៍ល្បីៗ៣ប្រភេទសម្រាប់និស្សិតចង់ទៅ​សិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2023

កម្មវិធីអាហារូបករណ៍៣ប្រភេទកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាច្រើនដែលជាសាកលវិទ្យាល័យដៃគូក្នុងប្រទេស...