ភ្នំពេញ – លោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន មានប្រសាសន៍ថា កម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សទី២១ពិតជាមានសារៈសំខាន់ខ្លាំងសម្រាប់យុវជនទាំងអស់គ្នាក្នុងការទទួលបាននូវជំនាញ និងបំណិនលើមុខវិជ្ជាស្ទែម ដែលពាក់ព័ន្ធនឹងវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ។ លោកជំទាវ ថ្លែងបែបនេះ ក្នុងពិធីបើកវគ្គបណ្តុះបណ្ដាលយុវជនចូលរួមកម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សទី២១ ក្រោមប្រធានបទ “STEM និងការប្រើប្រាស់ក្នុងវិស័យបរិស្ថាន” នៅវិទ្យាស្ថានបច្ចេកវិទ្យា នាព្រឹកថ្ងៃព្រហស្បតិ៍ (២៧ តុលា)។
លោកជំទាវ ស្រូយ សុជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជន បញ្ជាក់បន្ថែមថា តាមរយៈកម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សទី២១ យុវជនជាតួអង្គសំខាន់ក្នុងការទទួលយកនូវបច្ចេកវិទ្យាថ្មីៗនៅក្នុងបរិបទឧស្សាហកម្ម៤.០ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចតំបន់។ ដូច្នេះ យើងចាំបាច់ត្រូវធានាសុខមាលភាព និងលើកកម្ពស់ភាពអង់អាចដល់យុវជនក្នុងការចូលរួមសម្រេចគោលនយោបាយស្តីពីសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជារបស់រាជរដ្ឋាភិបាលលើការងារបណ្តុះបណ្តាលធនធានយុវជនឱ្យមានភាពជា អ្នកដឹកនាំ គំនិតច្នៃប្រឌិត នវានុវត្តន៍ និងការប្រើប្រាស់ឌីជីថល ដើម្បីត្រៀមខ្លួនឆ្លើយតបទៅនឹងបម្រែបម្រួលនានា។
“ការងារបរិស្ថាន ជាការងាររបស់យើងគ្រប់គ្នាតែម្ដង គឺម្នាក់ៗត្រូវមានចំណែកក្នុងការចូលរួមថែរក្សាបរិស្ថាន ប៉ុន្តែនៅក្នុងសម័យបច្ចេកវិទ្យាឧស្សាហកម្ម៤.០ យើងត្រូវផ្សារភ្ជាប់អ្វីដែលជាបច្ចេកវិទ្យាថ្មី និងចុងក្រោយបំផុត ដែលចង់ឱ្យយុវជននៅតាមបណ្ដាខេត្ត ក្រុងយល់ដឹងឱ្យបានច្រើន ដើម្បីពួកគាត់មានទំនាក់ទំនង និងបានបញ្ចេញបតិយោបល់”
លោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន

អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជន បន្ថែមថា ក្រោយវគ្គបណ្ដុះបណ្ដាល ក្រុមយុវជនមានរយៈពេលបីសប្ដាហ៍ដើម្បីពង្រីកជាគម្រោងរបស់ខ្លួនចូលរួមថែរក្សាបរិស្ថានដោយប្រើបច្ចេកវិទ្យាទំនើប និងទាន់សម័យកាល។ ការប្រកួតនេះ នឹងជ្រើសរើសបេក្ខជន បីក្រុមដែលជាក្រុមល្អ ក្រុមដែលមានអត្ថន័យ ជាក្រុមអនុវត្តបានល្អ និងធ្វើឱ្យសង្គមឈានទៅរកបរិស្ថានល្អ ឬអ្វីមួយល្អដែលផ្សារភ្ជាប់ជាមួយចំណេះដឹងស្ទែម ដើម្បីទទួលបានជ័យលាភី និងទទួលបានការគាំទ្រពីវិស័យឯកជនមួយចំនួន ដើម្បីអនុវត្តគម្រោងរបស់ខ្លួន។
“ប្អូនៗជាយុវជនដែលស្ថិតក្នុងប្រទេសកំពុងអភិវឌ្ឍត្រូវចាប់យកឱកាសដ៏ធំធេងនេះ តាមរយៈការប្រឹងប្រែងសិក្សាស្រាវជ្រាវលើមុខវិជ្ជាស្ទែម (STEM) និងខិតខំបង្កើននូវចំណេះ និងជំនាញច្បាស់លាស់មួយយ៉ាងតិចសម្រាប់ខ្លួនឯង”
លោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន
លោកជំទាវ ស្រូយ សុជាតិ សម្តែងក្តីរំពឹងថា ក្រោយចប់វគ្គបណ្ដុះបណ្ដាលនេះ យុវជនយល់ដឹងពីតួនាទីរបស់ខ្លួនឯងម្នាក់ៗ គឺនឹងក្លាយទៅជាចំណែកវិជ្ជមានមួយរបស់សង្គម ឬតែងនិយាយថា យុវជនគឺជាទំពាំងឬស្សីរបស់សង្គមជាតិ, យុវជនគឺជាសក្ដានុពល។ ព្រមទាំងចង់ឱ្យពួកគាត់ក្លាយជាពលរដ្ឋល្អ មានទំនួសខុសត្រូវ ចេះជួយខ្លួនឯង និងចេះជួយអ្នកដទៃ មិនបង្កបញ្ហាដល់សង្គម មុននឹងធ្វើអ្វីមួយចេះពិចារណា ដឹងពីអ្វីដែលគួរធ្វើ និងមិនគួរធ្វើ ទាំងនេះជាអ្វីដែលនាយកដ្ឋានយុវជន និងក្រសួងអប់រំ យុវជន និងកីឡា កំពុងបំពាក់ស្មារតីមួយនេះជូនទៅយុវជនកម្ពុជា។

គួរជម្រាបជូនថា កម្មប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ ធ្វើឡើងក្រោមប្រធានបទ “ការប្រើប្រាស់ STEM ក្នុងវិស័យបរិស្ថាន” មានតំណាងយុវជន ២៥ក្រុម ស្មើ២០០នាក់ មកពីរាជធានី ខេត្តទាំង២៥ ចូលរួមវគ្គប្រកួតប្រជែងថ្នាក់ជាតិ ដើម្បីដណ្តើមយកជ័យលាភីពីលេខ១ ដល់លេខ៣ ដោយបេក្ខជនតាមក្រុមនីមួយៗ ត្រូវរៀបចំគម្រោងស្នាដៃរបស់ខ្លួន និងវីដេអូខ្លី ដើម្បីចូលរួមប្រកួត ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០៤-០៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅខេត្តសៀមរាប៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ចំនួន៤២០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/03/2024
ឱកាសអាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៤២០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង សម្រាប់ជំហានទី២។ វិទ្យាស្ថានផ្ដល់ជូនវគ្គសិក្សាដល់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារ...

ឱកាសសិក្សានៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែងពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/11/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត.....

អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែងនៅវិទ្យាស្ថាន NTTI
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/10/2025
វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ហៅកាត់ថា NTTI បានប្រកាសពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា២០២៥-២០២៦

អាហារូបករណ៍ពីកម្មវិធី UWC សម្រាប់សិស្សវិទ្យាល័យឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/12/2024
កម្មវិធី United World College (UWC) ប្រកាសផ្ដល់ឱកាសសិក្សាអាហារូបករណ៍ដល់សិស្សកម្ពុជា ដែលកំពុងសិក្សានៅវិទ្យាល័យ ចំនួន៥កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥ ដល់ ២០២៧។ អាហារូបករណ៍ផ្ដល់ជូនការសិក្សានៅប្រទេសជប៉ុន ប្រទេសចិន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/05/2025
ឱកាសសម្រាប់សិស្ស និស្សិតកម្ពុជាដែលចង់បន្តការសិក្សានៅចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/10/2023
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើសសិស្ស និស្សិតទាំងពីរភេទឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍ចំនួន ៣៤៨៥នាក់។

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍ នៃអាហារូបករណ៍ ចេន ហ្សី ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/01/2024
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍សម្រាប់អាហារូបករណ៍ ចេន ហ្សី ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីមូនិធីព្រីនស៍ ដែលមានការចូល...

រៀនជំនាញកែច្នៃបន្លែ ផ្លែឈើ ដោយមិនគិតថ្លៃពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/03/2025
វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ប្រកាសជាថ្មីក្នុងការជ្រើសរើសសិក្ខាកាមចូលរៀនជំនាញកែច្នៃបន្លែផ្លែឈើ ដោយមិនគិតថ្លៃ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់របស់រាជរដ្ឋាភិបាល។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































